ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ខ្សែការពារអតីតរបស់ក្លិប Motherwell កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ

ខ្សែការពាររបស់ក្លិប  Morecambe កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងអាយុ២៣ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទីពុធ ។ អតីតកីឡាករក្លិប Motherwell រូបនេះកើតនៅទីក្រុងឡុងបានផ្លាស់ទៅទីក្រុង Morecambe ... Read More »

ប្រធានក្រុមហង្សក្រហមLiverpoolថា ការឈ្នះពានរង្វាន់នៅ Premier League ដោយគ្មានអ្នកគាំទ្រគឺជារឿងចម្លែក

អង់គ្លេស៖ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson បាននិយាយថា ការលេងនៅកីឡដ្ឋាន Anfield និងការលើកពាន Premier League ដោយគ្មានអ្នកគាំទ្រណាម្នាក់គឺជារឿងចម្លែកណាស់ ។ កីឡាករអង់គ្លេសរូបនេះបានប្រាប់ BBC ... Read More »

អ្នកកីឡាកាសល្បីល្បាញ Rey Mysterio ​ប្រកាស​ចូល​និវត្តន៍​ ​

អ្នកលេងកីឡាកាសមាឌតូចល្បីឈ្មោះ Rey Mysterio ​ ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ​ដោយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​គឺ​យប់ថ្ងៃទី១ ខែមិថុនា សប្តាហ៍ក្រោយនេះ។ កីឡាករ Rey Mysterio ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​កាស នៅ​ឆ្នាំ​១៩៨៩ ​ពោល​គឺ​តាំង​ពី​រូបគេ​នៅ​វ័យ​១៤​ឆ្នាំមក​ម្ល៉េះ។ ​ឈ្មោះ​ដើម​របស់​គេ​គឺ ... Read More »

ប្រធាន IOC ថា គ្មានការពន្យារពេលកីឡាអូឡាំពិកហួសពីឆ្នាំ២០២១ឡើយ

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក (IOC) បានយល់ស្របថា ឆ្នាំ២០២១ គឺជាជម្រើសចុងក្រោយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានពន្យារពេល។ លោកអះអាងថា ការពន្យារពេលមិនអាចបន្តជារៀងរហូត ... Read More »

Man Utd ដាក់គោលដៅទិញ Dembele និង Werner ខណៈការខ្ចីជើង Ighalo ត្រូវបញ្ចប់

អង់គ្លេស៖ ក្រោយពីកិច្ចសន្យាខ្ចីជើង Ighalo ត្រូវបានបញ្ចប់លោក Ole Gunnar Solskjaer បានបង្វែរចំណាប់អារម្មណ៍ទៅលើកីឡាករ២រូបគឺខ្សែប្រយុទ្ធ Moussa Dembele វ័យ២៣ឆ្នាំរបស់ក្លិបបារាំង Lyon និងខ្សែប្រយុទ្ធឆ្នើមវ័យ២៤ឆ្នាំ Timo Werner មកពីក្លិបអាល្លឺម៉ង់ RB ... Read More »

Holyfield និង Mike Tyson គ្រោងប្រកួតគ្នាម្តងទៀតក្នុងកម្មវិធីសប្បុរសធម៌

អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក Evander Holyfield នឹងត្រូវប្រកួតជាមួយ Mike Tyson ម្តងទៀតប្រសិនបើគូប្រជែងជើងចាស់ទាំងពីរព្រមព្រៀងគ្នា។ Holyfield មានអាយុ៥៧ឆ្នាំដែលបានចូលនិវត្តន៍កាលពីឆ្នាំ ២០១៤ បានឈ្នះការប្រកួតពីរលើកកាលពីប្រកួតជាមួយ Mike Tyson ក្នុងទស្សវត្សឆ្នាំ១៩៩០ រួមទាំងរឿង ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic រងរបួសកំភួនជើងអំឡុងពេលហ្វឹកហាត់

អុីតាលី៖ ក្លិប AC Milan បានចេញសេចក្តីប្រកាសថា ខ្សែប្រយុទ្ធរបស់ក្លិបគឺកីឡាករ Zlatan Ibrahimovic បានជួបបញ្ហាដោយរងរបួសកំភួនជើងក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទ។ សេចក្តីប្រកាសបានលើកឡើងថា របួសរបស់កីឡាករសញ្ជាតិស៊ុយអែតវ័យ៣៩ឆ្នាំរូបនេះអាចជាការគំរាមកំហែងដល់អាជីពរបស់គាត់ ប៉ុន្តែ ACMilan បានប្រាប់ BBC Sport ... Read More »

ការប្រកួររវាងក្រុម Betis នឹង Sevilla នៅថ្ងៃទី១១ ខែមិថុនា គ្រោងធ្វើឡើងដោយបិទទ្វារ

ការប្រកួតដោយបិទទ្វារ រវាងក្រុម Real Betis នឹងក្រុម Sevilla អាចចាប់ផ្តើមរដូវកាលលីកកំពូលអេស្ប៉ាញ La Liga គ្រោងធ្វើឡើងវិញនៅថ្ងៃទី១១ ខែមិថុនា ខាងមុខ ក្រោយពីខកខានដោយសារវិបត្តិកូវីដ១៩។ ប្រធាន La ... Read More »

កីឡាករ Hamza Choudhury របស់ក្លិប Leicester ចំណាយលុយ៥០០០០ផោនទៅលើសត្វឆ្កែដើម្បីការសន្តិសុខផ្ទាល់ខ្លួន

កីឡាករ Hamza Choudhury បានចំណាយលុយចំនួន ៥០០០០ ផោនលើការទិញសត្វឆ្កែដ៏កាចសាហាវ ដើម្បីសន្តិសុខផ្ទាល់ខ្លួន។ ការជ្រើសរើសនេះបន្ទាប់ពីមានកីឡាករនៅក្របខ័ណ្ឌអង់គ្លេសដែរគឺកីឡាករ Dele Alliត្រូវបានគេប៉ុនប៉ងប្លន់ និងលួចទ្រព្យសម្បត្តិ។ សត្វឆ្កែដែលកីឡាករមានលុយមហាសាលនេះទិញគឺជាសត្វត្រកូល Malinois ដែលមានជនជាតិប៊ែលហ្ស៊ិកជាអ្នកបង្ហាត់ ដែលបម្រើការងារនៅក្រុមហ៊ុនសន្តិសុខដ៏ល្បីមួយឈ្មោះ ... Read More »

Tiger Woods, Phil Mickelson, Tom Brady និង Peyton Manning ចូលរួមចំណាយប្រាក់១០លានដុល្លារដើម្បីប្រកួតកីឡាវាយកូនគោលឡើងវិញ

គូប្រជែង Tiger Woods និង Phil Mickelson ហើយកីឡាករ NFL ដ៏ឆ្នើម Tom Brady និង Peyton Manning បានចូលប្រកួតកីឡាវាយកូនហ្គោលដោយចូលរួមគ្នាចំណាយប្រាក់១០ ... Read More »

Naomi Osaka ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងនាមជាកីឡាការិនីតឺន្នីសមានចំណូលច្រើនជាងគេបំផុត

កីឡាការិនីវាយតឺន្នីសរបស់ជប៉ុន Naomi Osaka បានក្លាយជាអត្តពលិកផ្នែកនារី ដែលរកចំណូលបានច្រើនបំផុត នៅលើពិភពលោក គឺរកប្រាក់បាន ៣៧,៤ លានដុល្លារ (៣៤,៣ លានអឺរ៉ូ) ក្នុងរយៈពេល១២ ខែចុងក្រោយ។ នេះបើយោងតាមទស្សនាវដ្តី Forbes ... Read More »

ខ្សែប្រយុទ្ធ Werner ​ជិតតាមទាន់ Lewandowski ក្រោយស៊ុត​៣​គ្រាប់​ម្នាក់​ឯងកាលពីយប់មិញ

ខ្សែ​ប្រយុទ្ធ​ Timo Werner ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Leipzig ​ឈ្នះក្រុមម្ចាស់ផ្ទះ​ Mainz ​05​ក្នុង​លទ្ធផល ​៥-០ ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Bundesliga ​កាល​ពី​យប់មិញ​​។ សម្រាប់ខ្សែប្រយុទ្ធរូបនេះជិតតាមទាន់ចំនួនគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លិប Bayern ... Read More »

កីឡាករក្លិប Bournemouth ម្នាក់ក្នុងចំណោមមនុស្ស២នាក់មានរោគសញ្ញាជំងឺកូវីដ១៩

កីឡាករម្នាក់របស់ក្លិប Bournemouth មានករណីឆ្លងវីរុសកូវីដ១៩ដែលត្រូវបានគេរកឃើញដោយការធ្វើតេស្តចុងក្រោយនៃក្របខ័ណ្ឌ Premier League ដោយសរុបលទ្ធផលវិជ្ជមានដល់ទៅ៨ក្នុងចំណោមក្លិបទាំង២០។ សារព័ត៌មាន The Cherries បាននិយាយថា អត្តសញ្ញាណរបស់កីឡាករដែលឆ្លងនោះមិនត្រូវបានបង្ហាញទេ។ ឥឡូវនេះពួកគេកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ ការធ្វើតេស្តធ្វើឡើងកាលពីថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ... Read More »

ក្លិបយក្សធំៗ៤ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធ Adama Traore ពីក្លិប Wolves

ខ្សែប្រយុទ្ធសំបូរដោយសាច់ដុំកីឡាករ Adama Traoreកំពុងធ្វើឲ្យក្លិបធំៗមួយចំនួននៅអង់គ្លេស និងអាល្លឺម៉ង់ចង់បានដោយសារកីឡាកររបស់ក្លិប Wolves រូបនេះកំពុងឡើងជើង និងបច្ចេកទេសលេងល្អជាងកីឡាករក្នុងក្រុមរបស់ខ្លួន ។ ក្លិបដែលកំពុងសម្លឹងឃើញកីឡាករខាងលើនេះមានក្លិបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា បានចូលរួមជាមួយក្លិបហង្សក្រហម Liverpool ផង ... Read More »

Hertha Berlin ប្រើពេលត្រឹម២៦នាទីបំបាក់ក្រុម Union Berlinរហូត៤គ្រាប់

អាល្លឺម៉ង់៖ ក្រុមម្ចាស់ផ្ទះ Hertha Berlin បានស៊ុតចំនួន៤គ្រាប់ក្នុងរយៈពេល២៦នាទីកន្លះបំបាក់ក្រុម ​ Union Berlin និងបានទទួលជ័យជម្នះក្នុងទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌកំពូលអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ។ ជំនួបលីកកំពូលអាល្លឺម៉ង់ Bundesliga សម្រាប់សប្តាហ៍ទី២បន្ទាប់ពីមានការប្រកួតឡើងវិញរដូវកាល២០១៩-២០២០នេះ ក្រុម Hertha ធ្វើបានល្អ ... Read More »

Formula 1 យល់ព្រមកាត់បន្ថយកញ្ចប់ថវិកាដោយសារវិបត្តិកូវីដ១៩

ក្រុមប្រណាំងរថយន្ត Formula1បានឯកភាពគ្នាលើការកាត់បន្ថយកញ្ចប់ថវិកាចំណាយដើម្បីជួយឲ្យកីឡាប្រណាំងរថយន្តមួយនេះ រួចផុតពីវិបត្តិកូវីដ១៩។ ក្រុមអ្នកបោះឆ្នោតបានយល់ព្រមទទួលយកផែនការដើម្បីកាត់បន្ថយកញ្ចប់ថវិកាដែលនឹងប្រើប្រាស់នៅឆ្នាំក្រោយចំនួន៣០លានដុល្លារទៅ ពោលគឺត្រូវប្រើប្រាស់ថវិកា១៤៥លានដុល្លារ ឲ្យមកត្រឹម១១៤លានដុល្លារ ។ ថវិកានេះនឹងត្រូវកាត់បន្ថយម្តងទៀតដល់១៤០ លានដុល្លារនៅឆ្នាំ២០២២ និង១៣៥ លានដុល្លារសម្រាប់រយៈពេល២០២៣-២០២៥ ។ នេះជាវិធានការមួយក្នុងចំណោមវិធានការជាបន្តបន្ទាប់ក្នុងការកាត់បន្ថយចំណាយ រួមទាំងប្រព័ន្ធស្រាវជ្រាវនិងអភិវឌ្ឍន៍កីឡាប្រណាំងរថយន្តផងដែរ។ កញ្ចប់ថវិកានេះនៅតែត្រូវការការយល់ព្រមជាផ្លូវការពីស្ថាប័ននីតិប្បញ្ញត្តិរបស់ ... Read More »

កីឡាករក្លិប Dynamo Dresden ធ្វើតេស្តវិជ្ជមានមេរោគcovid-19ចំនួន២នាក់បន្ថែមទៀត

អាល្លឺម៉ង់៖ក្លិបនៅលីកទី២របស់អាល្លឺម៉ង់ Dynamo Dresden បានត្រលប់មកប្រកួតឡើងវិញ ប៉ុន្តែស្រាប់តែមានកីឡាករចំនួន ២នាក់ បន្ថែមទៀតបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២២ ឧសភានេះ។ ក្លិបនៅលីកទីពីរ Bundesliga 2 បានដាក់ក្រុម ... Read More »

ដោយសារជំងឺ COVID-19 ធ្វើឲ្យក្លិប Man United ខាតបង់អស់២៨លានផោន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសថា ជំងឺកូវីដ១៩បានរាលដាលពេញពិភពលោកបានធ្វើឱ្យពួកគេចំណាយប្រាក់រហូតដល់២៨លានផោន ហើយរំពឹងថាតួលេខចុងក្រោយនឹងខ្ពស់ជាងនេះទៀត។ Manchester United បានបង្ហាញលទ្ធផលនេះកាលពីថ្ងៃព្រហស្បត៍សម្រាប់ត្រីមាសទី៣របស់ពួកគេត្រឹមថ្ងៃទី៣១ ខែមីនាកន្លងទៅ។ ប្រធានផ្នែកហិរញ្ញវត្ថុលោក Cliff Baty បាននិយាយថា ពួកគេគ្រោងនឹងប្រគល់ប្រាក់ចំនួន ... Read More »

កីឡាករ៨នាក់របស់ក្លិប Santos Laguna ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩

មុិចសុីកូ៖ កីឡាករចំនួន៨នាក់របស់ក្លិប Santos Laguna ដែលលេងនៅលីកកំពូលម៉ិចស៊ីកូ (Liga MX) ត្រូវបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។ នេះបើយោងតាមការប្រកាសរបស់លីកកំពូលម៉ិចស៊ីកូ ដែលគេហទំព័រ​ Goal.com បានចុះផ្សាយកាលពីម្សិលមិញ។ តាមពិតទៅករណីធ្វើតេស្តរកឃើញជំងឺកូវីដ១៩នេះគឺត្រូវបានដឹងតាំងតែពីថ្ងៃទី២០មកម្ល៉េះ ប៉ុន្តែត្រូវបានលីកកំពូលម៉ិចស៊ីកូបានបញ្ជាក់ពីព័ត៌មាននេះនៅថ្ងៃព្រហស្បត៍ថា ករណីឆ្លងវីរុសកូវីដ១៩ដល់កីឡាករទាំង៨នាក់គឺមានពិតមែន ស្របពេលដែលការឆ្លងនៅទូទាំងប្រទេសបានកើនឡើង។ ... Read More »

Roberto Martinez បន្តកិច្ចសន្យាជាគ្រូជម្រើសជាតិប៊ែលហ្ស៊ិករហូតចប់World Cup 2022

 គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលោក Roberto Martinez មានប្រសាសន៍ថា គាត់មានសេចក្តីរីករាយដែលបានបន្តតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិករហូតដល់ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ។ បុរសជនជាតិអេស្ប៉ាញវ័យ៤៦ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនៅឆ្នាំ២០១៦ ហើយកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះបន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ២០២០ចប់ ។ ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូត្រូវបានផ្លាស់ប្តូរទៅឆ្នាំ២០២១ ។ ... Read More »

លីកកំពូលកូរ៉េខាងត្បូង ពិន័យក្លិប FC Seoul ចំនួន១០០លានវ៉ុនរឿងតុក្កតាសិច

កូរ៉េខាងត្បូង៖ ក្លិបកូរ៉េខាងត្បូង FC Seoul ត្រូវបានពិន័យជាប្រាក់ចំនួន១០០លានវ៉ុន (៦៦.៥០០ផោន) ដោយសហព័ន្ធបាល់ទាត់លីកកំពូលកូរ៉េខាងត្បូង (K-League) សម្រាប់ការដាក់តុក្កតាសិចឲ្យអង្គុយនៅកៅអីទំនេរ ដែលធ្លាប់តែមានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានរបស់ក្លិបមួយនេះនៅក្នុងការប្រកួតក្នុងទឹកដីរបស់ពួកគេនាពេលថ្មីៗនេះ។ ក្លិប FC Seoul បានដាក់លក្ខណៈពិសេសយ៉ាងល្អិតល្អន់ចំនួន៣០ និងមិនឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ដោយសារតែការពារខ្លាចឆ្លងមេរោគកូវីដ១៩។ ... Read More »

ខ្សែការពារ Adrian Mariappa របស់ Watford បញ្ជាក់ពីការឆ្លងកូវីដ១៩ខណៈ Kante ខកខានការហ្វឹកហាត់ព្រោះខ្លាចឆ្លង

អង់គ្លេស៖ ខ្សែការពាររបស់ក្លឹប Watford កីឡាករ​ Adrian Mariappa និយាយថាគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ដែលបានធ្វើតេស្តរកមេរោគកូរ៉ូណានៅឯក្លឹប។ កាលពីថ្ងៃអង្គារក្លិបបានប្រកាសថា មានការសាកល្បងវិជ្ជមានចំនួន៦រូបនៅលើក្លឹបក្នុងក្របខ័ណ្ឌ Premier League ចំនួន៣។ បុគ្គលិក២នាក់នៅ Watford និងជំនួយការអ្នកគ្រប់គ្រង ... Read More »

ក្រុមចោរ៤នាក់ត្រូវប៉ូលីសអេហ្ស៊ីបចាប់ខ្លួន ពេលពាក់របាំងមុខរូបខ្សែប្រយុទ្ធ Mohamed Salah ចូលប្លន់ក្នុងហាងមួយ

អេហ្សុីប៖ក្រុមចោរ៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបបន្ទាប់ពីបានប្រើរបាំងមុខរូបកីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool បន្លំចូលប្លន់ហាងមួយ។ ក្រុមចោរប្លន់មួយក្រុមនេះត្រូវបានប៉ូលីសនៅតំបន់ Cairo ចាប់បានដោយប្រើរបាំងមុខរូបកីឡាករMohamed Salah ដើម្បីបន្លំអត្តសញ្ញាណរបស់ពួកគេ ។ ក្រុមចោរទាំង៤នាក់ត្រូវបានចាប់ខ្លួននៅពេលប៉ុនប៉ងប្លន់ហាងមួយនៅលើផ្លូវ Hassanein Heikal ស្ថិតក្នុងសង្កាត់ Nasr ... Read More »

ម្ចាស់ជើងឯកប្រណាំងកង់៤សម័យកាល Chris Froome មានពាក្យចរចាមអារាមចង់ចាកចេញពីក្រុម Ineos

ម្ចាស់ពានរង្វាន់ប្រណាំងកង់ Tour de France ៤សម័យកាល Chris Froome បានវិលត្រឡប់ទៅហ្វឹកហាត់ក្រៅផ្ទះវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រូបគេអាចចាកចេញពីក្រុមប្រណាំងកង់ Ineos នៅរដូវកាលនេះ។ បុរសវ័យ៣៤ឆ្នាំរូបនេះបានសរសេរលើបណ្តាញសង្គមកាលពីថ្ងៃពុធថាគាត់កំពុងហ្វឹកហាត់ម្តងទៀតនៅតាមដងផ្លូវជុំវិញផ្ទះរបស់គាត់នៅទីក្រុងម៉ូណាកូដែលការរឹតត្បិតការដើរហើរត្រូវបានបន្ធូរបន្ថយ ដោយសារស្ថានភាពវិបត្តិកូវីដ១៩។ របាយការណ៍នាពេលថ្មីៗនេះបានលើកឡើងថាលោក ... Read More »

បណ្តឹងឧទ្ធរណ៍របស់ក្លិប Man City ប្រឆាំងនឹងបម្រាម UEFA ត្រូវឡើងតុលាការខែមិថុនាខាងមុខ

អង់គ្លេស៖ ការប្តឹងឧទ្ធរណ៍របស់ក្លិប Man City ប្រឆាំងនឹងការហាមឃាត់រយៈពេល២ឆ្នាំមិនឲ្យក្លិបបានលេងនៅលីកកំពូលអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនានៅឯតុលាការអាជ្ញាកណ្តាលទទួលបន្ទុកផ្នែកកីឡា។ អតីតក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះត្រូវបាន UEFA ដាក់ទណ្ឌកម្មកាលពីខែកុម្ភៈបន្ទាប់ពីត្រូវបានគេរកឃើញថា បានប្រព្រឹត្ត “រំលោភយ៉ាងធ្ងន់ធ្ងរ” លើការផ្តល់សិទ្ធិរបស់ក្លិបនិងបទបញ្ញាត្តិរំលោភសិទ្ធិលើផ្នែកហិរញ្ញវត្ថុ ដោយការចំណាយសន្ធឹកសន្ធាប់សម្រាប់ទិញកីឡាករ ... Read More »

អ្នកចាត់ការទូទៅក្លិប Celtic កំណត់គោលដៅឈ្នះជើងឯក១០ឆ្នាំជាប់គ្នាបន្ទាប់ពីទទួលបានលទ្ធផលល្អបំផុតក្នុងវិស័យបាល់ទាត់

ស្កុតឡែន៖ អ្នកចាត់ការទូទៅលោក Neil Lennon និយាយថា ការនាំឲ្យក្លិប Celtic ឈានទៅរកការឈ្នះពានជាលើកទី៩ជាប់ៗគ្នានោះគឺជាសមិទ្ធិផលដ៏ល្អបំផុតរបស់លោកក្នុងវិស័យបាល់ទាត់ ហើយលោកចង់ឈរលើកំពូលតារាងជាមួយជើងឯក១០ឆ្នាំជាប់គ្នាដែលមិនធ្លាប់មានពីមុនមក។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Glasgow បានគ្រងតំណែងជើងឯកលីកកំពូលស្កុតឡែន ទោះបីសល់មួយប្រកួតដើម្បីបញ្ចប់រដូវកាលក៏ដោយ ។ លោក Neil ... Read More »

ជំនួយការគ្រូបង្វឹកក្លិប Burnley ធ្វើតេស្តវិជ្ជមានCOVID-19 ខណៈកីឡាករម្នាក់និងបុគ្គលិក២នាក់នៅក្លិបWatford ក៏រកឃើញវីរុសនេះដែរ

អង់គ្លេស៖ កីឡាករម្នាក់ និងបុគ្គលិក២នាក់នៅក្លិប Watford និងជំនួយការអ្នកចាត់ការទូទៅរបស់ក្លិប Burnley គឺលោក Ian Woan ស្ថិតក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួន៦រូបករណីឆ្លងវីរុសកូវីដ-១៩ ។ ចំណែក២រូបទៀតមិនមានព័ត៌មានលម្អិតបង្ហើបឱ្យដឹងនោះទេ។ កីឡាករ និងបុគ្គលិកដែលបានធ្វើតេស្តវិជ្ជមានពេលនេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល៧ថ្ងៃ។ ករណីនេះកើតឡើងនៅពេលដែលក្រុមបាល់ទាត់បានចាប់ផ្តើមហ្វឹកហាត់កាលពីថ្ងៃអង្គារ ខណៈដែលក្របខ័ណ្ឌ ... Read More »

ខ្សែបម្រើស្លាបរបស់ក្លិប Chelsea និងជាជម្រើសជាតិអង់គ្លេស CallumHudson-Odoi ត្រូវបានចាប់ខ្លួនសង្ស័យរំលោភសេពសន្ថវៈ

អង់គ្លេស៖ ខ្សែបម្រើស្លាបរបស់ក្លិប Chelsea និងជាកីឡាករជម្រើសជាតិអង់គ្លេស Callum Hudson-Odoi ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភសេពសន្ថវៈកាលពីព្រឹកថ្ងៃអាទិត្យ ។ មន្ត្រីប៉ូលីស និងរថយន្តសុឺរ៉ែនត្រូវបានបញ្ជូនទៅកាន់អាស័យដ្ឋានមួយនៅទីក្រុងឡុងវេលាម៉ោង៣និង៥៣នាទីដែលជាទីតាំងស្នាក់នៅរបស់កីឡាករ Odoi តាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដែលបានប្តឹងកីឡាកររូបនេះ។ នៅពេលនោះស្ត្រីម្នាក់បានរាយការណ៍ថា នាងត្រូវបានគេចាប់រំលោភ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ។ Hudson-Odoi ... Read More »

លីកកំពូលអាល្លឺម៉ង់៖ កីឡាករនៅតែអបអរឱបគ្នាក្រោយពេលស៊ុតបញ្ចូលទី ផ្ទុយពីការណែនាំមុនការប្រកួត

អាល្លឺម៉ង់៖ នាយកប្រតិបត្តិលីកកំពូលអាល្លឺម៉ង់ Bundesliga បានចេញសេចក្តីប្រកាសឲ្យកីឡាករទាំងក្នុងក្របខ័ណ្ឌមួយនេះត្រូវគោរពតាមគោលការណ៍ណែនាំក្នុងការវិលត្រឡប់ទៅលេងវិញមុនការប្រកួតនាចុងសប្តាហ៍ក្រោយ បន្ទាប់ពីកីឡាកររបស់ក្លិប Hertha Berlin បានព្រងើយកន្តើយ និងមិនគោរពតាមគោលការណ៍នេះអំឡុងពេលយកជ័យជម្នះ ៣-០ ទៅលើក្រុម Hoffenheim កាលពីថ្ងៃសៅរ៍កន្លងទៅ។ DFL (លីកបាល់ទាត់អាល្លឺម៉ង់) បានប្រកាសរួចហើយថា ក្លិប ... Read More »

លីកកំពូលអង់គ្លេសតម្រូវឲ្យកីឡាករចូល​ហ្វឹកហាត់ ប្រសិនបើ​មិនចង់បាត់បង់​ប្រាក់​ឈ្នួល​

អង់គ្លេស៖លីកកំពូលអង់គ្លេស Premier Leagueបានប្រកាសឲ្យកីឡាករទាំងអស់ចូលរួមមកហ្វឹកហាត់ ឡើងវិញបន្ទាប់ពីខកខានរយៈពេលជាង៣ខែមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ការប្រកាសនេះត្រូវបាន កំណត់ថា នៅ​​ពេលធ្វើ​ការ​ហ្វឹកហាត់​ត្រលប់​មក​វិញ​ ប្រសិនបើកីឡាករណាមិនមកហ្វឹកហាត់ ក្លិបទាំងអស់មិនគួរបង់ប្រាក់ឈ្នួលឲ្យកីឡាករទាំងនោះទេ ​។ មន្ត្រី​ជាន់ខ្ពស់Premier Leagueនិយាយ​ថា​ ” ខ្ញុំ​គិត​ថា​បើ​ពួក​គេ​ខ្លាច​មិន​ហ៊ាន​មក​ហ្វឹកហាត់​ ... Read More »