ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

លោក Gareth Southgate មានមោទនភាពយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់កីឡាករអង់គ្លេសពីការប្រឆាំងការរើសអើងជាតិសាសន៍

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate មានប្រសាសន៍ថា គាត់មានមោទនភាពក្រៃលែងចំពោះកីឡាករអង់គ្លេសសញ្ជាតិរបស់គាត់បាននិយាយអំពីការរើសអើងជាតិសាសន៍ និងបានធ្វើយុទ្ធនាការដើម្បីសប្បុរសធម៌ក្នុងពេលថ្មីៗនេះ។ កីឡាករអង់គ្លេស Raheem Sterling និង Tyrone Mings បានបញ្ចេញមតិរបស់ពួកគេលើយុទ្ធនាការហៅថា “Black Lives ... Read More »

អ្នកចាត់ការក្លឹប Stoke City ធ្វើតេស្តវិជ្ជមានជំងឺ Covid-19

អ្នកចាត់ការក្លឹប Stoke City លោក Michael O’Neill បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ Covid-19 បន្ទាប់ពីការធ្វើតេស្តចុងក្រោយកាលពីថ្ងៃចន្ទកន្លងទៅ ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃពុធនេះ ។ ... Read More »

ព័ត៌មានខ្លីៗទាក់ទងនឹងការផ្ទេររបស់កីឡាករសំខាន់ៗនៅអឺរ៉ុប (Fati, Van de Beek, Gerson, Ngakia, Mkhitaryan…)

ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការដេញថ្លៃ៨៩លានផោនសម្រាប់កីឡាករ Ansu Fati អាយុ១៧ឆ្នាំរបស់ក្រុម Barcelona បន្ទាប់ពីបោះបង់ពីការចង់បានកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadon Sancho អាយុ២០ឆ្នាំរបស់ក្រុម Borussia Dortmund ផងដែរ។ ... Read More »

ប្រទេសប្រេស៊ីលបានដកខ្លួនពីការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣

ប្រទេសប្រេស៊ីលបានដកសិទ្ធិពីការដេញថ្លៃរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ មុនការបោះឆ្នោតនៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសសេចក្តីសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយការបោះឆ្នោតដើម្បីសម្រេចចិត្តម្ចាស់ផ្ទះដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។ ការដកខ្លួននេះទុកឲ្យដេញថ្លៃចំនួន៤ប្រទេសទៀតដែលនៅសេសសល់គឺអូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូឡុំប៊ី។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តថា ... Read More »

លោក Tony Dunne អ្នកជួយឲ្យ Man United ឈ្នះពានរង្វាន់ European Cup ឆ្នាំ១៩៦៨ ស្លាប់ក្នុងវ័យ៧៨ឆ្នាំ

លោក Tony Dunne ដែលជាអ្នកឈ្នះពានរង្វាន់អឺរ៉ុបកាលពីលេងនៅក្រុមបិសាចក្រហមបានទទួលមរណភាពក្នុងអាយុ៧៨ ឆ្នាំ។ លោក Dunne គឺជាផ្នែកមួយនៃក្រុមបិសាចក្រហមដែលបានផ្តួលក្រុម Benfica ៤-១ នៅឯ Wembley កាលពីឆ្នាំ១៩៦៨ ។ អតីតកីឡាករសញ្ជាតិអៀរឡង់រូបនេះបានចូលរួមជាមួយក្រុម ... Read More »

Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ស្ថិតនៅក្នុងបញ្ជីដែលមានតម្លៃបំផុត

ក្រុមអ្នកវិភាគផ្នែកកីឡាបានរកឃើញថា កីឡាករ Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ត្រូវបានជាប់ឈ្មោះក្នុងចំណោមកីឡាករដែលមានតម្លៃបំផុតទាំង៥នៅអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ... Read More »

ប្រធានក្លឹប Atletico Madrid ថាក្លឹបលោកអាចឈ្នះពាន Champions League

ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo ជឿជាក់ថា ក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Champions League បានដោយគ្មានអ្នកគាំទ្រ។ នេះបើយោងតាម livescore ផ្សាយនៅថ្ងៃចន្ទនេះ ។ ... Read More »

ខ្សែប្រយុទ្ធ Dybala មិនទាន់ជា១០០ភាគរយពីជំងឺកូវីដ-១៩ទេ

ខ្សែប្រយុទ្ធ Paulo Dybala នៅមិនទាន់មានសុខភាព ១០០ ភាគរយទេបន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩នៅឡើយទេ ប៉ុន្តែរូបគេកំពុងតែវិលត្រឡប់មក Serie A វិញ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យ និងដាក់នៅដាច់ដោយឡែកពីសមាជិកក្រុម។ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus បានបញ្ជាក់កាលពីខែមីនាថា ... Read More »

Raheem Sterling៖ ជំងឺតែមួយគត់នៅពេលនេះគឺការរើសអើងជាតិសាសន៍

ខ្សែប្រយុទ្ធ Raheem Sterling ជម្រើសជាតិអង់គ្លេស និងក្លឹបManchester City បានគាំទ្រការតវ៉ាដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេសដោយនិយាយថា “ជំងឺតែមួយពេលនេះគឺការរើសអើងជាតិសាសន៍ដែលយើងកំពុងប្រយុទ្ធ” ។ កីឡាករវ័យ២៥ឆ្នាំ Sterling បាននិយាយថា “នេះគឺជារឿងសំខាន់បំផុតនៅពេលនេះក្នុងពេលវេលាព្រោះនេះជាអ្វីដែលកំពុងកើតឡើងរាប់ឆ្នាំនិងច្រើនឆ្នាំ” ។ ថ្លែងទៅកាន់កម្មវិធីព័ត៌មានប៊ីប៊ីស៊ីកាលពីម្សិលមិញ ... Read More »

លីគកំពូលអុីតាលី Serie A អនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករបម្រុង៥នាក់ក្នុងពេលប្រកួតដូចនៅអង់គ្លេសដែរ

លីគកំពូលអុីតាលី Serie A បានប្រកាសថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ សេចក្តីប្រកាសនេះគឺធ្វើដូចនៅលីគកំពូលអង់គ្លេសដែរ។ គណកម្មការបាល់ទាត់ ពិភពលោក បានធ្វើការសម្រេចចិត្ត ... Read More »

Messi ​ផុតកុងត្រានៅ Barcelona ​ ឆ្នាំ២០២១​ តែក្លឹបចង់ចរចាឲ្យនៅបន្តទៀត

អេស្ប៉ាញ៖ ក្លឹបយក្សអ្នកមានបុណ្យ Barcelona ​កំពុង​ចាប់ផ្ដើម​ចរចា​ជាមួយ​កីឡាករLionel Messi ​ដើម្បី​បាន​បន្ដ​កុងត្រា​ថ្មី​ទៀត ព្រោះ​កុងត្រា​ចាស់​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២១​ ។ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងពិចារណាផងដែរ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។ Messi មាន​លក្ខខណ្ឌ​មួយ​ទៀត​ដែរ​​លើ​កុងត្រា​ចាស់គឺ​អាច​ដើរ​ចេញ​ដោយ Free ... Read More »

ខ្សែប្រយុទ្ធ Balotelli ​ត្រូវ​ក្លឹបបណ្ដេញ​ចេញដោយសារមិនមកហ្វឹកហាត់

អុីតាលី៖ ខ្សែ​ប្រយុទ្ធស្បែកខ្មៅ Mario Balotelli ​ត្រូវ​បាន​ក្លឹប​ Brescia ​បណ្ដេញ​ចេញ​ពី​ក្រុម​ ​ក្រោយ​ពី​រូបគេ​មិនបាន​ផ្ដល់​ដំណឹង​ដល់​ថ្នាក់​ដឹក​នាំ​ពី​កា​អវត្តមាន​ពីការ​ហ្វឹកហាត់។ ប្រធាន​ក្លឹប​ Brescia ​បានចេញផ្ញើ​លិខិត​​ទៅ Balotelli ​កាលពីម្សិលមិញ ហើយត្រូវបាន Dailymail រាយការណ៍ថ្ងៃនេះថា ... Read More »

Cristiano Ronaldo ​ជាប់​ឈ្មោះ​ជា​មហា​សេដ្ឋីក្នុងវិស័យបាល់ទាត់

តាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbesបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់​ក្លឹប​ Juventus បានជាប់ឈ្មោះ​ជា​មហា​សេដ្ឋីមានប្រាក់​ពាន់លានដុល្លារដំបូង​គេ​បង្អស់​ នៅ​ក្នុង​វិស័យ​បាល់ទាត់នៅពេលបច្ចុប្បន្ន ។ ចំនួនទឹក​ប្រាក់​ដែល​កីឡាករ​ខាង​លើ​នេះ​រក​បានមាន​សរុប​ប្រមាណ​ជាង​ ១ពាន់​លាន​ដុល្លារ​។ បើ​គិត​តែ​ពី​ ប្រាក់​ខែ​សុទ្ធ​ដែល​ Ronaldo ទទួល​បាន​នៅ​ក្នុង​រយៈ​ពេល​ ... Read More »

ពុំទាន់រកឃើញករណីវជ្ជមានវីរុសកូវីដ-១៩ក្នុងការធ្វើតេស្តចុងក្រោយនៅអង់គ្លេស Premier League

​លទ្ធផលនៃការធ្វើតេស្តជុំចុងក្រោយលើមនុស្ស1,195នាក់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ពុំបានបង្ហាញថាមានករណីវិជ្ជមានវីរុសកូវីដ-១៩នោះឡើយ។ ​ការធ្វើតេសជុំទី៦ដែលបានចាប់ផ្តើមនៅថ្ងៃទី៥និង៦មិថុនាលើកីឡាករបាល់ទាត់និងបុគ្គលិកបាល់ទាត់បង្ហាញនូវលទ្ធផលល្អខណៈការធ្វើតេស្តលើកមុនលើមនុស្ស6,274នាក់រកឃើញមានវិជ្ជមាន១៣ករណី។ ​ការប្រកួតបាល់ទាត់អង់គ្លេស Premier Leagueដែលបានផ្អាកតាំងពីថ្ងៃទី១៣មីនាមក គ្រោងនឹងបន្តការប្រកួតវិញដោយពុំមានទទួលអ្នកចូលទស្សនានៅក្នុងកីឡាដ្ឋាន នៅថ្ងៃទី១៧ខែមិថុនានេះវិញហើយ។ ​ក្រុមហង្សក្រហម Liverpool កំពុងតែឈរកំពូលតារាងដោយនាំមុខគេ២៥ពិន្ទុចំណែកក្រុម Bournemouth, Aston Villa និង ... Read More »

Bayern Munich ត្រូវការឈ្នះតែ២ប្រកួតទៀតអាចគ្រងជើងឯកនៅអាល្លឺម៉ង់ហើយ!

​ក្រុមបាល់ទាត់Bayern Munichត្រូវការជ័យជម្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯកក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមLeverkusen ដោយលទ្ធផល4-2កាលពីយប់មិញ។ ​៤គ្រាប់របស់ក្រុមភ្ញៀវBayern Munich បានកើតចេញពីកីឡាករKingsley Coman, Leon Goretzka និង Serge Gnabry​នៅក្នុងតង់ទី១ហើយខ្សែប្រយុទ្ធRobert Lewandowskiរកបានមួយគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី២ ដែលធ្វើឲ្យ ... Read More »

Di Maria រីករាយនៅ PSG និងចង់បញ្ចប់អាជីពរបស់ខ្លួននៅទីនោះ

តាមការចុះផ្សាយរបស់ Livescore បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កីឡាករ Angel Di Maria បាននិយាយថា ចង់បញ្ចប់អាជីពនៅអឺរ៉ុបនៅឯក្លឹប Paris Saint-Germain ដោយសប្បាយចិត្តដែលរូបគេបានចាកចេញពី Barcelona កាលពីឆ្នាំ២០១៧ ។ Angel ... Read More »

Aleksandar Katai ចាកចេញពីក្លឹប LA Galaxy បន្ទាប់ពីប្រពន្ធគាត់បង្ហោះលើ Instagram ពីការរើសអើងជាតិសាសន៍

ខ្សែបម្រើស្លាប Aleksandar Katai របស់ស៊ែប៊ីបានចាកចេញពីក្លឹប LA Galaxy របស់លីគកំពូលអាមេរិកដោយការព្រមព្រៀងគ្នាបន្ទាប់ពីភរិយារបស់គាត់បានបង្ហោះសារ “ប្រកាន់ជាតិសាសន៍ និងអំពើហឹង្សា” នៅលើបណ្តាញសង្គម Instagram ។ បើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសៅរ៍នេះ ... Read More »

អតីតកីឡាបាល់បោះពិភពលោក Michael Jordan បរិច្ចាគទឹកប្រាក់១០០លានដុល្លារដល់ការប្រយុទ្ធការរើសអើងជាតិសាសន៍

លោក Michael Jordan អតីតកីឡាករបាល់បោះពិភពលោករបស់ NBAបាននិយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។ ទឹកប្រាក់នេះគាត់នឹងបរិច្ចាគក្នុងរយៈ១០ឆ្នាំខាងមុខ។ ប្រាក់នឹងបែងចែកទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ“ការរើសអើងជាតិសាសន៍” ។ វាកើតឡើងបន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកបន្ទាប់ពីមរណភាពរបស់លោកGeorge Floyd នៅពេលគាត់ត្រូវប៉ូលិសយកជង្គង់សង្កត់កទៅនឹងដីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ។ ... Read More »

កីឡាករ២នាក់របស់ក្លឹប Benfica រងរបួសក្រោយការវាយប្រហារពីអ្នកគាំទ្រពេលកំពុងជិះក្នុងរថយន្ត

សារព័ត៌មាន Reuters បានចេញផ្សាយកាលពីម្សិលមិញថា ក្លឹប​បាល់ទាត់ Benfica ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាល់បាន​ចេញ​សេចក្តីថ្លែងការណ៍​​ថា រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​របស់​ក្លឹបបានរង​ការ​វាយប្រហារ​ដោយ​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​បណ្តាល​ឱ្យ​កីឡាករ២​នាក់​រង​របួស​ ក្រោយពេលប្រកួតចប់ជាមួយក្រុម Tondela ក្នុងលទ្ធផល០ទល់០។ ក្លឹប​ជើងឯក​លី​គ​កំពូលព័រទុយហ្គាល់ Primeira Liga ៣៧​សម័យកាល​មួយ​នេះ បាន​បញ្ជាក់​ថា ... Read More »

Griezmann ៖ ជាលើកទី១របស់ខ្ញុំពេលប្រកួតដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បានសារភាពថា វាពិតជាចំលែកខ្លាំងណាស់ក្នុងការលេងបាល់ទាត់ដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់ Livescore កាលពីម្សិលមិញ។ Griezmann បាននិយាយថា គ្មានអ្វីដែលគួរឱ្យឆ្ងល់ទេដែលថាវានឹងមិនធម្មតាទេក្នុងការលេងជាមួយអ្នកគាំទ្រដែលមិនមានវត្តមានចូលរួមដោយសារតែ COVID-19 ។ ... Read More »

កីឡាការិនីតឺន្នីសវ័យក្មេងCoco Gauff ទាមទារកុំឲ្យមានការរើសអើងលើជនជាតិស្បែកខ្មៅនៅអាមេរិក

កីឡាការិនីវាយតឺន្នីសរបស់អាមេរិកវ័យក្មេង អាយុ១៦ឆ្នាំ Coco Gauffបានថ្លែងសុន្ទរកថារំជួលចិត្តនៅឯកន្លែងតវ៉ារបស់ក្រុមដែលប្រឆាំងនឹងការរស់នៅ និងការរើសអើងលើជនជាតិស្បែកខ្មៅ ឬ Black Lives Matter ដោយនាងបាននិយាយថា នាងទាមទារការផ្លាស់ប្តូរឥឡូវនេះដើម្បីភាពសុខុដុមរមនាទាំងអស់គ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ... Read More »

Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Werner ពីក្លឹប RB Leipzig

ក្រុមតោខៀវ Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner របស់ក្រុម RB Leipzig ។ កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៤ ឆ្នាំរូបនេះក៏កំពុងមានទំនាក់ទំនងជាមួយ Liverpool ផងដែរនិងបាននិយាយថា រូបគេមានមោទនភាពចំពោះទឹកដីអង់គ្លេស ។ ... Read More »

Napoli ដាក់តម្លៃ​៨៩​លាន​ផោនសម្រាប់ Koulibaly បើ Man Utdចង់បាន

តម្លៃ​ខ្លួនរបស់កីឡាករសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ត្រូវបានក្លឹប​បិសាច​ក្រហម Man Utd ​ផ្ដល់​ចំនួន​៧១​លាន​ផោន ដើម្បី​យក​គេ​ទៅទឹកដី Old Trafford ប៉ុន្តែ​ក្លឹប Napoli ចង់បានរហូតដល់៨៩​លាន​ផោនប្រសិនបើក្លឹបមួយនេះចង់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ... Read More »

Real Madrid បដិសេធមិនទិញ Willian ដោយសារទាមទារហួសហេតុពេក

ក្លឹបយក្សអេស្បាញស្តេចស Real Madrid បានបដិសេធចុះកុងត្រាទិញយកកីឡាករខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លឹបតោខៀវ Chelsea កីឡាករ Willian ព្រោះកីឡាកររូបនេះបាន ទាមទារខ្លាំងហួសហេតុពេក។ នេះបើយោងតាមសារព័ត៌មានThe Sunsports របស់អង់គ្លេសចេញផ្សាយកាលពីម្សិលមិញ ។ ការចរចាគ្នារវាងក្លឹបReal Madrid ... Read More »

ការស្លាប់របស់ George Floyd រាលដាលដល់សហព័ន្ធបាល់ទាត់ពិភពលោកបង្ហាញអារម្មណ៍ខឹងសម្បា

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានចូលរួមក្នុងក្រុមសម្ព័ន្ធកីឡា និងកីឡាករជុំវិញពិភពលោកដើម្បីបង្ហាញពីសាមគ្គីភាពចំពេលមានការខឹងសម្បាចំពោះមរណភាពរបស់បុរសស្បែកខ្មៅលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលិសនៅសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នបាល់ទាត់ពិភពលោកបានឲ្យដឹងថា FIFAយល់យ៉ាងច្បាស់ ពីជម្រៅនៃអារម្មណ៍ និងកង្វល់ត្រូវបានបង្ហាញ ... Read More »

ក្លឹប Trabzonspor របស់ទួរគីត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុបហាមឃាត់មិនឲ្យលេង១ឆ្នាំលើការរំលោភច្បាប់ FFP

ក្លឹប Trabzonspor របស់ប្រទេសទួរគីត្រូវបានហាមឃាត់រយៈពេលមួយរដូវពីការប្រកួតបាល់ទាត់អឺរ៉ុបជុំវិញការរំលោភបំពានលើកម្មវិធីការអនុវត្តលើការបញ្ចេញហិរញ្ញវត្ថុមិនស្មើភាព ឬ Financial Fair Play (FFP) ។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាថា លីគកំពូលទួរគី Super Lig ... Read More »

Juventus ចង់​ខ្ចី​ជើង Dembeleពីក្លឹប Barcelona

ក្លឹបលីកកំពូលអុីតាលី សេះបង្កង់ Juventusកំពុង​ពិភាក្សា​ជាមួយ​ក្លឹប Barcelona ចង់ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Ousmane Dembele នៅរដូវក្តៅខាងមុខ ។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញថ្ងៃនេះ។ ប្រភព​បន្ត​ថា Juventus កំពុង​សម្លឹង​រក​​ជម្រើស​ប្រយុទ្ធ​បន្ថែម​ទៀត ដោយ​សារ​តែ​ទម្រង់​លេង​ធ្លាក់ចុះ​របស់​កីឡាករ Juan ... Read More »

សមាគមបាល់ទាត់អង់គ្លេសកំណត់យកថ្ងៃទី១ ខែសីហា ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup

អង់គ្លេស៖ ការប្រកួតដណ្តើមពានង្វាន់អង់គ្លេស FA Cup វគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស បានប្រកាសកាលបរិច្ឆេទបណ្ដោះអាសន្ន ដើម្បីបញ្ចប់ការប្រកួត។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានអង់គ្លេសកាលពីម្សិលមិញ។ ស្របពេលដែលក្របខ័ណ្ឌ Premier League មានគម្រោងបន្តរដូវកាលនៅថ្ងៃទី១៧ ... Read More »

Formula 1 ប្រើទុនបម្រុងប្រសិនបើអ្នកបើកបរធ្វើតេស្តវិជ្ជមានសម្រាប់ការប្រណាំងឆ្នាំ២០២០នេះ

ប្រធាន និងជានាយកប្រតិបត្តិរបស់ Formula 1 លោក Carey បានប្រកាសថា ការប្រណាំងរថយន្តនេះអាចនឹងប្រើប្រាស់ទុនបម្រុងប្រសិនបើកីឡាករជាអ្នកបើកបររថយន្តមានតេស្តវិជ្ជមាន ដែលរដូវកាលនឹងចាប់ផ្តើមនៅប្រទេសអូទ្រីសនៅថ្ងៃទី៥ ខែកក្កដា ខាងមុខ ។ ការបើកដំណើរការប្រណាំងរថយន្តដំបូងនៅថ្ងៃទី១៥ ខែមីនាក្នុងប្រទេសអូស្ត្រាលីត្រូវបានលុបចោលបន្ទាប់ពីសមាជិកក្រុម McLaren ... Read More »

Barcelona មានកីឡាករ៥​នាក់​ និង​គ្រូ​បង្គោល​២នាក់​ធ្វើតេស្តវិជ្ជមាន​​កូវីដ-១៩

អេស្ប៉ាញ៖ កីឡាករ​៥​រូប​ និង​គ្រូ​បង្គោល​ ២រូប​នៅ​ក្នុង​ក្រុម​ឈុត​ធំ​របស់​ក្លឹប​ Barcelona ត្រូវ​បាន​គេ​រកមានផ្ទុក​ជំងឺ​កូវីដ-១៩​ កាលពីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ។​ ករណីធ្វើតេស្ត​វិជ្ជមានទាំង៧​ករណីខាងលើ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​បន្ទាប់​ពី​ ក្រុម​ឈុត​ធំ​នៅ​ក្នុង​ក្លឹប Barcelona បាន​ឆ្លង​កាត់​ការ​តេស្ដកាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ហើយត្រូវបានក្រុមវេជ្ជបណ្ឌិតតាមដានរហូតរកឃើញ។ ប៉ុន្តែកាលពីការធ្វើតេស្តនៅខែឧសភានោះអ្នកទាំង៧រូបមិនទាន់មានចេញរោគសញ្ញានៃវីរុសនេះនៅឡើយទេ។ សូមបញ្ជាក់ថា ... Read More »