ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

គ្រួសារអ្នកបាញ់កាំភ្លើងបង្ហាញមុខថ្នាក់ដឹកនាំអនុវត្តផែនការបន្តក្នុងការអភិវឌ្ឍវិស័យកីឡានេះ

ភ្នំពេញ ៖ មហាគ្រូសារអ្នកបាញ់កាំភ្លើងកម្ពុជាបានបង្ហាញមុខមេដឹកនាំមុននឹងចាប់ផ្តើមអនុវត្តផែនការមេសហព័ន្ធសម្រាប់ការពង្រឹងសមាសភាពមន្ត្រីរដ្ឋបាលមន្ត្រីជំនាញដែលមានតួនាទីសំខាន់ៗដោយមានភាពប្រាកដប្រជាថាអាចដឹកនាំឲ្យសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាខ្ពស់មុខខ្ពស់មាត់ទាំងថ្នាក់ជាតិនិងអន្តរជាតិនៅពេលដ៏ខ្លីខាង មុខនេះ។ ទាំងអស់នេះគឺជាការតាំងចិត្តដ៏មុតមាំរបស់ប្រមុខដឹកនាំសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាជាបន្តបន្ទាប់ពោលគឺចាប់តាំងពីបង្កើតសហព័ន្ធនេះឡើងវិញនិងបាន បញ្ចូលសមាសភាពសមាជិកប្រតិបត្តិបន្ថែម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។ លោក មៀច សុផាន់ណា ប្រធានសហ ... Read More »

អតីតអ្នកចាត់ការ Ajax និង Inter Milan មកដឹកនាំក្រុម Crystal Palace

ក្លិបបាល់ទាត់ Crystal Palaceបានប្រកាសថា ខ្លួនបានតែងតាំងលោក Frank de Boer ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងលោក Sam Allardyce ដែលបានលាលែង ចេញពីតំណែង។ អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់ Frank de ... Read More »

លោកJose Mourinho ជួបទុក្ខយ៉ាងក្រៀមក្រំដោយឪពុកចែកឋាន

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានទទួលទុក្ខយ៉ាងក្រៀមក្រំដោយសារតែឪពុក របស់គាត់បានទទួលមរណភាព ក្នុងវ័យ៧៩ឆ្នាំ។ ក្លិបបាល់ទាត់ Belenenses របស់ប្រទេសព័រទុយហ្គាល់បាន បញ្ជាក់ពីដំណឹងមរណភាពរបស់លោក Felix នៅលើគេហទំព័រ ... Read More »

ជើងខ្លាំងពីរប៉ះគ្នានៅ Azerbaijan Grand Prix ខណៈ Ricciardo ជាអ្នកទទួលជ័យជម្នះ

កីឡាករជើងខ្លាំងពីរគឺ Sebastian Vettelនិង Lewis Hamilton បានប៉ះទង្គិចគ្នាក្នុងការ ប្រកួតប្រណាំងរថយន្តFormula One នៃកម្មវិធី Azerbaijan Grand Prixក្នុងទីក្រុងបាគូ ប្រទេសអាហ្សាកបៃហ្សង់។ ក្នុងការប្រកួតនោះ កីឡាករ ... Read More »

Huddersfield បំបែកកំណត់ត្រាទិញខ្សែប្រយុទ្ធសម្រាប់លេងPremier Leagueរដូវកាលថ្មី

ក្លិបបាល់ទាត់ Huddersfield បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ សញ្ជាតិបែលហ្សុិក Laurent Depoitre ក្នុងតម្លៃបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ក្លិប។ កីឡាករវ័យ២៨ឆ្នាំបានផ្លាស់ចេញពីក្រុម FC Porto មកលេងឲ្យHuddersfield ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ Laurent Depoitre ក៏ជាកីឡាករដំបូងដែល ... Read More »

Southamptonជ្រើសរើសយកលោកMauricio Pellegrino ជាអ្នកចាត់ការទូទៅថ្មី

លោក Mauricio Pellegrino ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃ ក្រុមSouthampton ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League។ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនវ័យ៤៥ឆ្នាំរូបនេះបានមកជំនួស Claude Puel ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែមុន។ លោកPellegrinoបានលាលែងចេញពីតំណែងនៅក្នុងក្រុមអេស្ប៉ាញAlavesក្រោយដឹកនាំក្រុមនេះឈរលេខរៀងទី៩នៅក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។ ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំដឹកនំាក្រុមSouthampton លោកPellegrinoបានថ្លែងថា ... Read More »

ខ្សែប្រយុទ្ធ Mario Balotelli បន្តកុងត្រាថ្មីលេងឲ្យក្រុម Nice ១ឆ្នាំទៀត

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តចុះហត្ថលេខា លើកិច្ចសន្យាថ្មីបន្តលេងឲ្យ ក្រុមNice នៅក្នុងប្រទេសបារាំងរយៈពេលមួយឆ្នាំទៀត។ កីឡាករអុីតាលីវ័យ២៦ឆ្នាំរូបនេះរកបាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួនទាំងអស់ប្រកួតសម្រាប់ Nice កាលពីរដូវកាលមុន ជួយពួកគេឈរលេខ៣ក្នុងតារាង Ligue 1និងបានលេងជម្រុះវគ្គចែកពូលក្នុង Champions ... Read More »

អាល្លឺម៉ង់ប៉ះម៉ិចស៊ីកូ ខណៈឈីលីប៉ះព័រទុយហ្គាល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Confederations Cup

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិកាមេរូនក្នុងលទ្ធផល ៣-១ ក្នុងការ ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup នៅប្រទេស រុស្សុីកាលពីថ្ងៃអាទិត្យ។ ចំណែកក្រុមជម្រើសជាតិឈីលីទោះបីប្រកួតស្មើ ១-១ជាមួយក្រុម ជម្រើសជាតិអូស្ត្រាលីក្តីក៏ក្រុមមួយនេះបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយ ឈរលេខ២ក្នុងពូល ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់អាល្លឺម៉ង់ Timo ... Read More »

កីឡាករ សុខ សុវណ្ណគឺជាបេក្ខភាពជួរមុខតំណែងជើងឯក TV5 Nock out series

ភ្នំពេញ៖ ក្រោយពីប្រកួតជុំទី២ របស់កីឡាករ សុខ សុវណ្ណ មកពីក្លិប កងពលធំអន្តរាគមន៍លេខ២ នៃកងយោធពលខេមរភូមិន្ទ ដោយប្រើយុទ្ធសាស្ត្រវាយឈ្នះលើកីឡាករ ឆាំ រែម មកពីក្លិប មហិធិប្ញទ្ធតាដំបងដែក ដោយពិន្ទុកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ... Read More »

ជនពិការហ្វឹកហាត់កីឡា ស្ថិតក្នុងស្ថានភាពខ្វះអាហារូបត្ថម្ភ ដើម្បីបំប៉នត្រៀមចេញទៅអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ីឆ្នាំនេះ

ភ្នំពេញ៖ ចំពោះការត្អូញត្អែរ របស់ក្រុមអត្តពលិកជនពិការ មិនមែនជារឿងថ្មីនោះទេប៉ុន្តែវាជារឿងដដែលៗ និងក្លាយជាទម្លាប់អស់ហើយដែរ។ សម្រាប់អ្នកពិការដែលស្រឡាញ់វិស័យកីឡា ស្ម័គ្រចិត្ត ចូលរួមហ្វឹកហាត់ ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទាំងជីវភាពខ្វះមុខ ខ្វះក្រោយ គ្មានទាំងប្រាក់ឧបត្ថម្ភថ្លៃអាហារ សម្រាប់បំប៉នកាយសម្បទា ខណៈពួកគេកំពុងស្ថិតក្នុងការត្រៀមលក្ខណៈចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី ពោលក្រោយ ស៊ីហ្គេមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ... Read More »

Marco Verrattiចង់ទៅកាន់Barcelona តែParis មិនអាចលក់បានក្នុងតំលៃថោក

ខ្សែបម្រើ Marco Verrattiពិតជាចង់ផ្លាស់ចេញពីប្រទេសបារាំង ទៅលេងឲ្យក្រុមយក្ស អេស្ប៉ាញ Barcelonaប៉ុន្តែក្រុម Paris Saint-Germainមិនចង់លក់ចេញក្នុងតម្លៃតិចជាង ១០០លានអឺរ៉ូឡើយ នេះបើតាមលោក Patrick Kluivert ដែលបានកាន់តួនាទីជានាយកបច្ចេកទេសក្លិប។ ខ្សែបម្រើជម្រើសជាតិអ៊ីតាលី Verratti ... Read More »

លោកបង្វឹកក្រុមហង្សក្រហមចង់បាន Aubameyang មកអង់គ្លេស

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានដាក់សំណើក្នុងតម្លៃ៦១លានផោនដើម្បីចង់នាំយកកីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លិបចាស់របស់ខ្លួនគឺ ក្លិប Dortmund ។ ការដាក់សំណើនេះបន្ទាប់ពីជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Mohamed Salah ... Read More »

ក្លិប Everton ទិញបានខ្សែការពារវ័យក្មេងរបស់ហុល្លង់ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ

ក្លិបស្ករគ្រាប់ Everton បានព្រមព្រៀង ជាមួយកិច្ចសន្យា៣ឆ្នាំ ក្នុងការចុះហត្ថលេខា នាំយកកីឡាករសញ្ជាតិហូឡង់ Nathangelo Markelo វ័យ១៨ឆ្នាំមកពីក្លិប Volendam នៅក្របខ័ណ្ឌលំដាប់ទី២ របស់ហុល្លង់មករួមក្រុមសម្រាប់រដូវកាលថ្មី និងដើម្បីមកកាន់តួនាទីជំនួសកីឡាករ David Unsworth ... Read More »

Angel Di Mariaត្រូវតុលាការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោយសារភាពពីការបន្លំពន្ធ

កីឡាករ Angel Di Mariaខ្សែបម្រើប្រយុទ្ធរបស់ក្លិប Paris Saint-Germainត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោយពីគាត់សារភាពថាពិតជាបានបន្លំពន្ធមែន។ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវចោទប្រកាន់បទល្មើស២ករណី អំឡុងពេលគេរស់នៅ Real Madrid។ តាមចម្លើយសារភាព របស់ ... Read More »

Ronaldo រកបាន១គ្រាប់ជួយឲ្យព័រទុយហ្គាល់ឈ្នះម្ចាស់ផ្ទះរុស្សុី

  ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានរកគ្រាប់បាល់១គ្រាប់ក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ រុស្សុីក្នុងព្រឹត្តិការណ៍  Confederations Cup ធ្វើឲ្យព័រទុយហ្គាល់ទទួលបាន៣ពិន្ទុនៅក្នុងពូល ដោយលទ្ធផល ១-០ កាលពីថ្ងៃពុធ ធ្វើឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈរនៅលេខ២ក្នុង ពូលA។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ... Read More »

លោក យី វាសនា៖ រំពឹងថា មន្ត្រីថ្មីអាចបម្រើសេវាសាធារណៈជូនកីឡាជនពិការបានល្អនៅថ្ងៃអនាគត

ភ្នំពេញ៖ មន្ត្រីក្របខណ្ឌរដ្ឋ និងជាមន្ត្រីស្ម័គ្រចិត្ត ដែលមានឧបនិស័យ លើកិច្ចការងារអ្នកសម្របសម្រួល និងផ្តល់សេវាសាធារណជន កីឡាករ កីឡាការិនី ជនពិការ ដែលអាចផ្តល់ភាពសុក្រឹតយុត្តិធម៌ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាការលើឡើង របស់លោក យី ... Read More »

Mohamed Salah នឹងក្លាយទៅជាកីឡាករអាហ្រ្វិកមានតម្លៃខ្លួនខ្ពស់ជាងគេ

ក្លិបហង្សក្រហម Liverpool ជិតឈានដល់ការព្រមព្រៀង នាំយកខ្សែបម្រើស្លាបជម្រើសជាតិអេហ្ស៊ីប Mohamed Salah ពីក្លិប Roma ក្នុងតម្លៃឯទគ្គកម្មផ្ទាល់ខ្លួន៣៩លានផោន។ Mohamed Salah បានធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស ដើម្បីពិនិត្យសុខភាពហើយ ប្រសិនបើពុំមានការប្រែលប្រួលនោះ កីឡាករវ័យ២៥ឆ្នាំនេះនឹងក្លាយទៅជាកីឡាករ ... Read More »

ក្រុមរថយន្ត OFF ROAD ចុះពីកំពូលភ្នំឱរ៉ាល់ដោយជោគជ័យ

ភ្នំពេញ ៖ ក្រុមរថយន្ត CAR OFF ROAD ដឹកនាំដោយលោក ព្រុំ រស្មី បាន បង្កើតកំណត់ត្រាដំបូងគេ បន្ទាប់ពីក្រុមនេះ បើករថយន្តឡើងដល់កំពូលភ្នំឱរ៉ាល់ដែលមានកម្ពស់១.៨១៣ម៉ែត្រ គឺជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជានិងបានចុះមកដល់ដីរាបវិញ ដោយជោគជ័យកាលពីរសៀល ... Read More »

Boca Juniorsលើកពាននៅអាហ្សង់ទីនក្រោយគូប្រជែងធំ Banfield ចាញ់San Lorenzo

ក្លិប Boca Juniors បានឈ្នះពានរង្វាន់ជើងឯកលីកកំពូលរបស់ ប្រទេសអាហ្សង់ទីន ហើយក្រោយពីគូប្រជែងធំ Banfieldចាញ់San Lorenzoដោយលទ្ធផល 1-0។ បរាជ័យរបស់ក្លិប Banfieldបានធ្វើឲ្យក្រុមBoca Juniors នាំមុខកំពូលតារាងរហូតដល់ ទៅ៥ពិន្ទុខណៈនៅសល់តែ១ប្រកួតប៉ុណ្ណោះសម្រាប់រដូវកាលនេះ។ ក្រុមBoca ... Read More »

រឿងបន្លំពន្ធសូម្បីតែលោក José Mourinho ក៏ត្រូវជាប់ចោទដែរ

លោក José Mourinho អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានចោទប្រកាន់ពីបទបន្លំពន្ធកាលនៅដឹកនាំក្រុមReal Madrid ពីព្រះរាជអាជ្ញា របស់ប្រទេសអេស្ប៉ាញ ។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានចោទប្រកាន់ថាបានបន្លំគេច ពន្ធ3.6លានដុល្លារក្នុងចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១២។ ព្រះរាជអាជ្ញាខាងលើបាននិយាយថាលោក José ... Read More »

ក្លិបចិនអាចប្រឈមនឹងការបង់ពន្ធ១០០ភាគរយលើការទិញកីឡាករ

ក្លិបបាល់ទាត់នៅក្នុងក្របខ័ណ្ឌចិន Super League អាចប្រឈមមុខនឹងការបង់ ពន្ធ១០០ភាគរយលើកីឡាករដែលខ្លួនចង់ទិញនៅក្នុងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលនេះ។ សហព័ន្ធបាល់បាត់របស់ប្រទេសចិន (CFA) បានស្នើសុំឲ្យមានវិធានការលើក្លិប ដែលបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការទិញតារាល្បីឈ្មោះ ។ ក្លិបបាល់ទាល់ទាត់នៅក្នុងប្រទេសចិនបានចំណាយទឹកប្រាក់រហូតដល់ទៅ៣៣១លានផោនក្នុងទីផ្សារទិញដូរកីឡាករនារដូវរងាកន្លងទៅដែលតម្លៃនេះច្រើនជាងការទិញដូរកីឡាករនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueកាលពីខែមករាទៅទៀត។ ចំណូលពីពន្ធលើការផ្ទេរកីឡាករនេះនឹងចូលទៅក្នុងមូលនិធិរដ្ឋាភិបាល ហើយប្រសិន បើវិធានការនេះត្រូវបានអនុវត្តមែនក្លិបត្រូវចំណាយ ... Read More »

ខ្សែការពារDani Alvesយល់ព្រមផ្លាស់ចេញពីសេះបង្កងទៅ Man City

កីឡាករDani Alvesបាននិយាយថា ខ្លួនបានយល់ព្រមទៅលេង ឲ្យក្លិបអង់គ្លេស Manchester Cityលើកិច្ចសន្យារយៈពេល២ឆ្នាំ។ ខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ៣៤ឆ្នាំរូបនេះគ្រាន់តែយល់ព្រមតែពាក្យសម្តីប៉ុណ្ណោះពុំទាន់បានចុះកិច្ចសន្យាផ្លូវការនោះទេទាល់តែគាត់រំលាយកិច្ចសន្យាជាមួយនឹងក្លិបជើងឯក អ៊ីតាលីJuventus សិន។ Dani Alves ក៏បានបង្ហាញពីក្តីសង្ឃឹមថានឹងទៅរួម ក្រុមជាមួយនឹងអតីតអ្នកចាត់ការរបស់ខ្លួនគឺលោកPep Guardiolaកាលពីនៅក្រុមBarcelona។ គាត់គឺជាតួអង្គសំខាន់ដើម្បីជំនួសខ្សែការពារPablo ... Read More »

បិសាចក្រហមប្រជែងជាមួយ Bayern Munich នាំយកខ្សែបម្រើ Rakitic របស់ Barcelona

ក្លិបយក្សនៅអង់គ្លេសបិសាចក្រហម Manchester United និងក្លិបយក្សមកពីអាល្លឺម៉ង់ Bayern Munich កំពុងត្រៀមលក្ខណៈរួចរាល់ក្នុងការប្រជែងគ្នាដាក់ដេញថ្លៃនាំយកខ្សែបម្រើឆ្នើម Ivan Rakitic ដែលជាកីឡាករដ៏សំខាន់របស់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងតម្លៃ ប្រមាណ៤៥លានផោន។ ក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ហាក់ស្ទាក់ស្ទើរចិត្តមិនចង់លក់កីឡាករដ៏សំខាន់ ... Read More »

អតីតវីរបុរសក្លិបAC Milan ប្តូរអាជីពមកវាយតឺន្នីសវិញ

កីឡាករ Paolo Maldiniអតីតខ្សែការពារឆ្នើមរបស់ក្លិបAC Milanនិង ជាកីឡាករជម្រើសជាតិអ៊ីតាលីបានផ្លាស់ប្តូរអាជីពមកជាកីឡាករវាយតឺន្នីសវិញម្តងដោយអាចជាប់ទៅលេងក្នុងកម្មវិធី ATP Challenger Tourទៀតផង។ កីឡាករវ័យ៤៨ឆ្នាំMaldiniដែលលេងបាន១២៦ប្រកួតឲ្យក្រុមជម្រើសជាតិអ៊ីតាលីបានយកឈ្នះក្នុងការប្រកួតជម្រុះ វាយគូបុរស ជាមួយមិត្តរួមក្រុមឈ្មោះ Stefano Landonio។ លោកLandonio វ័យ៤៦ឆ្នាំធ្លាប់ឈរចំណាត់ថ្នាក់លេខ ... Read More »

ជំនួបមិត្តភាពអន្តរជាតិ U17 កម្ពុជាប៉ះជាមួយ U17វៀតណាមថ្ងៃនេះ

ភ្នំពេញ ៖ ជំនួបប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំនឹងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៧ឆ្នាំដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៧នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង៦និង៣០នាទីល្ងាច ដើម្បីដកស្រង់បទ ពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមទាំងពីរក្នុងការត្រៀមចូលរួមប្រកួតដណ្តើមពាន រង្វាន់យុវជនប្រចាំតំបន់អាស៊ាន (AFF U18 Championship 2017)នៅប្រទេស ... Read More »

បិសាចក្រហមចង់បាន Ronaldo ត្រឡប់មកវិញ

ក្លិបបិសាចក្រហម Man United ចង់នាំយកកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristaino Ronaldo មករួមក្លិបវិញនារដូវកាលថ្មី២០១៧-២០១៨ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ តារាឆ្នើមម្ចាស់ពានរង្វាន់ World Player of The Year (បាល់មាស)៤សម័យរូបនេះ ... Read More »

លោកlorentino Perezបន្តធ្វើជាប្រធានក្លិបReal Madridរហូតដល់ឆ្នាំ២០២១

លោក Florentino Perezត្រូវបន្តតំណែងជាប្រធានក្លិបយក្សអេស្ប៉ាញReal Madridរហូតដល់ឆ្នាំ២០២១ដោយសារតែគ្នានបេក្ខជនឈរឈ្នោះតទល់នឹងគាត់ឡើយ។ ប្រធានក្លិបវ័យ៧០ឆ្នាំបានមកដឹកនាំក្រុមReal Madrid ដំបូងនៅក្នុងឆ្នាំ២០០០ហើយបានឈ្នះតំណែងនេះម្តងទៀតដោយពុំមានគូប្រជែងឡើយ។ ក្រោមការដឹកនាំរបស់លោក Florentino Perezក្លិប Real Madridបានរីកចម្រើនជាបន្តបន្ទាប់ដោយឈ្នះពានរង្វាន់Champions Leagueដល់ទៅ៣ដងក្នុងរយៈពេល៤កាលដូវកាល។ ក្នុងឆ្នាំ២០១៦-២០១៧ក្លិបReal Madridក៏បានឈ្នះជើងឯកប្រទេស ... Read More »

ព័រទុយហ្គាល់បានត្រឹមស្មើចំណែកឈីលីបាន៣ពិន្ទុពីកាមេរ៉ូន

នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ onfederations Cupកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​ជា​ជើង​ឯក​មក​ពី​ទ្វីប​​អឺរ៉ុប​បាន​ត្រឹម​ស្មើ​គ្នា​ ២-២​ ប៉ុណ្ណោះ​ជាមួយ​ជើងឯក​អាមេរិក​ខាង​ជើង​ម៉ិកស៊ីកូ​នៅក្នុងពូលA។ ព័រទុយហ្គាល់​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ដោយ​ Pepe នៅ​នាទី​២០ ប៉ុន្តែ​គ្រាប់​បាល់​នេះ​ត្រូវ​រំសាយ​ចោល​វិញ​ដោយ​សារ​អាជ្ញាកណ្ដាល​វីដេអូ​មើល​ឃើញ​ថា​វា​ជា​គ្រាប់​បាល់​ Offside។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Ricardo Quaresma បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​៣៥​ ឲ្យ​ព័រទុយហ្គាល់​បន្ទាប់​ពី​ ... Read More »

អតីតគ្រូLiverpoolរៀបការនៅស្កុតឡេន ខណៈអាពាហ៍ពិពាហ៍របស់ខ្សែប្រយុទ្ធReal Madrid ធ្វើនៅអ៊ីតាលី

លោក Brendan Rodgers អតីតអ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpoolបានរៀបការជាមួយនឹងគូស្នេហ៍ឈ្នោះ Charlotte Searle នៅក្នុងទីក្រុង Loch Lomond ប្រទេសស្កុតឡេន។ គូស្នេហ៍ទាំងពីរបានភ្ជាប់ពាក្យកាលពីខែកុម្ភៈ មកម្ល៉េះ ហើយក្រោយលោក Brendan ... Read More »

Evertonនាំយកប្រធានក្រុមAjaxមករួមក្រុមក្នុងតំលៃ23.6លានផោន

ក្លិបបាល់ទាត់ Evertonបានសម្រេចជោគជ័យក្នុងការនាំយក ខ្សែបំរើអន្តរជាតិហុល្លង់ Davy Klaassenដែលជាប្រធានក្រុមAjaxក្នុងតំលៃខ្លួន23.6លានផោន។ កីឡាករវ័យ២៤ឆ្នាំនេះបានក្លាយទៅជាកីឡាករទី២បន្ទាប់ពីអ្នកចាំទីJordan Pickfor របស់ក្លិបSunderlandដែល លោកRonald Koemanបានទិញមករួមក្រុមសម្រាប់រដូវកាលថ្មី។ Davy Klaassenបានយល់ព្រមចុះហត្ថលេខាលេងនៅក្នុងទឹកដី oodison Parkរបស់Evertonរយះពេល៥ឆ្នាំ ៕ ... Read More »