ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

កូនតោអង់គ្លេសឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០១៧

ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២០ឆ្នាំ បានក្លាយទៅជាម្ចាស់ជើងឯកពិភពលោក (World Cup)បន្ទាប់ពី យកឈ្នះលើក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡាដោយ លទ្ធផល 1-0 ការប្រកួតដណ្តើមពានរង្វាន់ពិភពលោកសម្រាប់យវជនក្រោម២០ឆ្នាំបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជម្រើសដំបូងរបស់អង់គ្លេសសុទ្ធតែមក ពីក្រុមល្អនៅក្នុងក្របខ័ណ្ឌPremier League។ មួយគ្រាប់ពីកីឡាករ Dominic Calvert-Lewin នៅនាទី៣៥ ... Read More »

ពានរង្វាន់អង់គ្លេស Premier League ៦ឆ្នាំចុងក្រោយលើកដោយគ្រូបង្វឹក៦រូបផ្សេងគ្នា

ជោគជ័យក្នុងការឈ្នះពានអង់គ្លេស Premier League រដូវកាលនេះ គឺជាលើកទី៥ និងជាប្រវត្តិសាស្រ្តរបស់ក្រុម Chelsea សម្រាប់រដូវកាល២០១៦-២០១៧ បន្ទាប់ពីការបង្កើតក្របខ័ណ្ឌលំដាប់កំពូលនេះគិតចាប់តាំងពីឆ្នាំ១៩៩២មក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរយៈកាល៦ឆ្នាំចុងក្រោយមានគ្រូបង្វឹក និង ជាអ្នកចាត់ការទូទៅរបស់ក្រុមនីមួយៗជាមនុស្សផ្សេងគ្នាទាំងអស់ ។ បេក្ខភាពគ្រូបង្វឹកដែលដឹកនាំក្រុមបាល់ទាត់នៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier ... Read More »

កីឡាសីដក និងឈិនលូនជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការរំកិលលេខរៀងចុះនៅស៊ីហ្គេម២៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានដាក់ការរំពឹងថា កីឡាករសីដក និងឈិនលូនកម្ពុជា អាចជួយឲ្យកម្ពុជារំកិលលេខរៀងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាសីហា ឆ្នាំ២០១៧នេះ នៅប្រទេសម៉ាឡេស៊ី ខណៈដែលវិញ្ញាសាកីឡាមួយធ្លាប់មានប្រវវត្តិជួយឲ្យកម្ពុជារំកិលលេខរៀងពីចំណាត់ថ្នាក់លេខ៩ចុះមកនូវត្រឹមលេខ៨កាលពីស៊ីហ្គេមលើកទី២៨​នៅប្រទេសសិង្ហបុរីឆ្នាំ២០១៥កន្លងទៅ។ នេះគឺជាការលើកឡើងរបស់ លោក ... Read More »

គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា ប្រកាសដកកីឡាករលេងមិនបានល្អ ក្នុងជំនួបមិត្តភាពដែលនាំឲ្យចាញ់ក្រុម ឥណ្ឌូនេស៊ី២ទល់០

ភ្នំពេញ៖ លោកលោក Leonardo Vitorino គ្រូបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយ ក្រោយកូនក្រុមរបស់លោកលេងចាញ់ក្រុមភ្ញៀវឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ទល់០ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ថា លោកនឹងពិនិត្យមើលកីឡាករក្នុងក្រុមជម្រើសជាតិ ដែលលេងមិនបានល្អ ក្នុងជំនួបខាងលើនេះ ... Read More »

សម្តេចតេជោហ៊ុន សែន កោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ ។ សម្តេចតេជោបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៨ ខែមិថុនាថា ចាញ់ ឈ្នះជារឿងធម្មតារបស់កីឡាទូទៅនោះទេ ។ សម្តេចបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង ... Read More »

កីឡាករ កីឡាការិនីតេក្វាន់ដូITF៣០០នាក់ ចាប់ផ្តើមប្រកួតជើងឯកថ្នាក់ជាតិ

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITFសហការជាមួយនាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០១៧ ដោយមាន ការចូលរួមរបស់កីឡាករកីឡាការិនីតេក្វាន់ដូITF ប្រមាណ ៣០០នាក់ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិក។ តាមកម្មវិធីរបស់នាយកដ្ឋានអប់រំកាយនិងកីឡា បានបង្ហាញឲ្យដឹងថា ការប្រកួតនៅព្រឹកថ្ងៃទី៨ខែមិថុនា មានវិញ្ញាសាសម្តែងមេគុនកាតាចំនួន៦វិញ្ញាសាគឺសម្តែងមេគុនខ្សែក្រវ៉ាត់កម្រិតក្រោមពណ៌ខ្មៅ ... Read More »

កុយ ចាន់តូ ជួប មាស សុជាតិ ខណៈដែល ចេង គា ប៉ះជាមួយ ថន វាសនា ជុំទី២នៅប៉ុស្តិ៍លេខ៥

ភ្នំពេញ៖ អ្នកប្រដាល់៤នាក់នឹងបង្ហាញពីថ្វីដៃនៅលើកសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដើម្បីឈានទៅដណ្តើមកៅអីជុំទី៣ ក្រោយពីពួកគេទាំង៤នាក់ បានឈ្នះជុំទី១វគ្គជម្រុះ៣២នាក់ ។ ដូច្នេះចុងសប្តាហ៍នេះ កីឡាករ កុយ ចាន់តូ មកពីក្លិប គីសែនមានប្ញទ្ធិអាជ្ញាធរអាវុធគីមី ត្រូវជួបប្រកួតនឹងកីឡាករ មាស សុជាតិ មកពីក្លិប ... Read More »

គ្រូបង្វឹកក្លិបសេះបង្កង់ Juvenutus ចុះកុងត្រាថ្មីរហូតដល់ឆ្នាំ២០២០

ក្លិបជើងឯកក្របខ័ណ្ឌអ៊ីតាលី Serie A បានប្រកាសថាលោក Massimiliano Allegri បានបន្តកុងត្រាថ្មីដឹកនាំក្រុម សេះបង្កង់Juvenutusរហូតដល់ឆ្នាំ២០២០។ បើយោងតាមកិច្ចសន្យា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៤៩ឆ្នាំរូបនេះ ទទួលបានថ្លៃ ឈ្នួល៧លានអឺរ៉ូក្នុងមួយឆ្នាំ។ គាត់បានដឹកនាំ Juventus ឈ្នះជើងឯក ... Read More »

Arda Turan តារាបាលទាត់ក្លិប Barcelona លាឈប់ពីក្រុមជម្រើសជាតិទួរគី

ខ្សែបម្រើ Arda Turan របស់ក្លិបយក្សអេស្ប៉ាញ Barcelonaបានប្រកាសចូលនិវត្តន៏^ពីក្រុម ជម្រើសជាតិបាល់ទាត់ទួរគី កាលថ្ងៃព្រហស្បតិ៍ ក្រោយមានជម្លោះយ៉ាងខ្លាំងក្លាជាមួយនឹងអ្នកកាសែតមួយរូបនៅលើយន្ដហោះពេលត្រឡប់ពីប្រកួតមិត្តភាពនៅម៉ាសេដូនី។ កីឡាករវ័យ៣០ឆ្នាំរូបនេះបាននិយាយយ៉ាងខ្លាំងនៅក្នុងសន្និសីទកាសែតមួយក្នុងប្រទេស្លូវ៉ានីថា “ខ្ញុំគិតថាដល់ពេលសម្រាប់ខ្ញុំត្រូវបញ្ចប់ អាជីពបាល់ទាត់ជាមួយនឹងក្រុមជម្រើសជាតិទួរគីហើយ” ។ សារព័ត៌មានរបស់ទួរគីបានឲ្យដឹងថា Arda Turan ... Read More »

Manchester United យកឈ្នះReal Madrid មកឈរលេខរៀងទីមួយ ក្នុងចំណោមក្លិបមានតម្លៃខ្ពស់ជាងគេ

បើយោងទៅតាមទស្សនាវត្តដីពាណិជ្ជកម្ម Forbes ក្លិបបិសាចក្រហម Manchester United បានឡើងមកឈរលេខរៀងទី១វិញហើយក្នុងចំណោមក្រុមដែលមានតម្លៃខ្ពស់ជាងគេបង្អស់។ ក្លិបបិសាចក្រហមបានដណ្តើមតំណែងពីក្លិប Real Madrid ដែលឈរលេខរៀងទី១ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ។ ក្រុម Manchester United មានតម្លៃរហូតដល់ទៅ3,69ពាន់លានដុល្លារអាមេរិក។ ក្រុមលេខពីរគឺក្លិបអេស្ប៉ាញ  Barcelonaដែលមានតម្លៃ3,64ពាន់លានដុល្លារអាមេរិក ហើយក្លិបReal ... Read More »

កាំភ្លើងធំអត់ចំណាយលុយមួយសេនសោះក្នុងការទិញកីឡាករដំបូង

ក្រុមកាំភ្លើងធំArsenalបានប្រកាសថា ខ្លួនបានទិញខ្សែការពារឆ្វេង Sead Kolasinac ពីក្រុមអាល្លឺម៉ង់ Schalkeដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។ កីឡាករសញ្ជាតិបូស្នៀវ័យ២៣ឆ្នាំរូបនេះទទួលបានការចាប់ អារម្មណ៍ពីក្លិបធំៗដូចជា Chelsea , Manchester City, Liverpool, Everton, Juventus ... Read More »

Borussia Dortmundរកឃើញអ្នកចាត់ការថ្មីមកជំនួសលោក Thomas Tuchelហើយ

ក្លិប Borussia Dortmund បានជម្រើសរើសលោក Peter Bosz មកធ្វើជាអ្នកចាត់ការទូរទៅថ្មីរបស់ខ្លួនដើម្បីជំនួសលោកThomas Tuchel។ Borussia Dortmundបានសម្រេចចិត្តបណ្តេញគ្រូបង្វឹក Thomas Tuchel ចេញពីតំណែងក្នុងរយៈពេលតែ៣ថ្ងៃក្រោយដឹកនាំក្រុមនេះឈ្នះពានរង្វាន់អាល្លឺម៉ង់ Cup។ ទោះបីជាគាត់មានស្នាដៃដឹកនាំក្រុមឈ្នះពានក៏ដោយ ... Read More »

Simone Inzaghi យល់ព្រមតកុងត្រាថ្មីដឹកនាំក្រុមLazioទៀត

លោក Simone Inzaghiបានបញ្ជាក់ថា គាត់បានយល់ព្រមបន្តកុង ត្រាថ្មីដើម្បីបន្តដឹកនាំក្រុមLazioនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie Aដដែរ។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបានចូលខ្លួនមកដឹកនាំក្រុមLazio កាលពីខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីការចាកចេញរបស់លោកMarcelo Bielsa។ គាត់បានដឹកនាំក្រុម Lazioឲ្យឈរលេខរៀងទី៥ ហើយបានលេងនៅអ៊ីតាលីCupវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមរបស់គាត់ ... Read More »

តារាបាល់ទាត់២រូបរបស់ Man Unitedទៅសួរសុខទុក្ខជនរងគ្រោះដោយអំពើភេរវកម្ម

តារាបាល់ទាត់ Marcus Rashford និង Jesse Lingardរបស់ក្លិបបិសាចក្រហមManchester Unitedបានចំណាយពេលវេលារបស់ខ្លួនទៅសួរសុខទុក្ខដល់ ក្មេងរងគ្រោះនៃការបំផ្ទុះគ្រាប់បែកភេរវកម្ម។ កីឡាករទាំងពីររូបនេះបានទៅមន្ទីពេទ្យកុមារ Manchester ដើម្បីសួរសុខទុក្ខក៏ដូចជាយកអាវយឺតទៅឲ្យជនរងគ្រោះទាំងនោះទុកជាអនុស្សាវរីយ៍ផងដែរ។ គួរបញ្ជាក់ថា មនុស្ស២២នាក់បានស្លាប់ និង១២០នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកភេរវកម្មនៅក្នុងការប្រគុំតន្រ្តីធំមួយក្នុងទីក្រុង Manchester ... Read More »

ក្លិបលេខ២អាល្លឺម៉ង់ RB Leipzig ប្រមាញ់បានខ្សែបម្រើ Bruma មកពង្រឹងក្រុម

ក្លិប RB Leipzig ដែលទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុង ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាលនេះបានទិញខ្សែបម្រើប្រយុទ្ធBrumaពីក្រុមGalatasarayរបស់ទួរគី។ រដូវកាលក្រោយក្លិប RB Leipzigនឹងមានវត្តមាននៅក្នុងកម្មវិធី Champions League ហេតុដូចនេះពួកគេកំពុងតែសម្លឹងរកមើលកីឡាករល្អៗដើម្បីយកមកពង្រឹងក្រុម។ បើយោងតាមព័ត៌មានពីប្រទេសអាល្លឺម៉ង់ក្រុម RB ... Read More »

ទស្សនាការហ្វឹកហាត់របស់ Lionel Messi ជាមួយនឹងគ្រូបង្វឹកអាហ្សង់ទីនថ្មីទាំងអស់គ្នា

ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែបន្ថែមការហ្វឹកហាត់ យ៉ាងខ្លាំងដើម្បីត្រៀមប៉ះក្រុមខ្លាំប្រេស៊ីលក្នុងកម្មវិធីមិត្តភាពអន្តរជាតិនៅថ្ងៃសុក្រនេះ។ ក្រុមយក្សទាំង២របស់ទ្វីបអាមេរិកខាងត្បូងនេះនឹងប៉ះគា្ននៅក្នុងប្រទេសអូស្រ្តាលី មុនពេលអាហ្សង់ទីនបន្តដំណើរទៅកាន់សិង្ហបុរីនៅថ្ងៃទី១៣ ខែមិថុនា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រុមជម្រើសជាតិ ជាតិអាហ្សង់ទីនបានទទួលគ្រូបង្វឹកថ្មីគឺលោក Sampaoli ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឈីលី និងក្លិបSevilla។ គ្រូបង្វឹកវ័យ៥៧ឆ្នាំរូបនេះបង្ហាញកីឡាករល្បីៗដូចជា Lionel Messi និង Angel ... Read More »

គ្រូបិសាចក្រហមថា មានកិត្តិយសណាស់បានប៉ះក្រុមខ្លាំងអឺរ៉ុបនៅ UEFA Super Cup

ក្រុមបិសាចក្រហម Manchester United ដែលម្ចាស់ពានរង្វាន់ Europa League នឹងត្រូវប៉ះក្រុមReal Madridម្ចាស់ជើងឯកទ្វីបអឺរ៉ុបChampions Leagueដើម្បីដណ្តើមពានរង្វាន់មួយទៀតដែលហៅថា UEFA Super Cup។ លោក Jose Mourinho ... Read More »

មិននឹកស្មានដល់ថា Pepe ប្រកាសដើរចេញពីក្លិបReal Madrid

ស្របពេលដែលក្លិបReal Madrid កំពុងតែទទួលជោគជ័យខ្លាំងនៅ ក្នុងស្រុកនិងក្រៅសុ្រកដោយទទួលបានពានចំនួន២ឆ្នាំនេះ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Pepeបានប្រកាសដើរចេញពី ក្លិបនៅរដូវកាលក្រោយទៅវិញ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះអាចនឹងវិលត្រឡប់ទៅប្រទេសអង់គ្លេស ឬក៏ចូលរួមក្រុមParis Saint-Germain របស់បារាំង។ គាត់បានប្រាប់វិទ្យុអេស្ប៉ាញCopeថា “ខ្ញុំមិនចង់បន្ទោសអ្នកណាទេ។ អ្វីដែល Zidane ... Read More »

ទស្សនាសម្រស់គូស្នេហ៍របស់ខ្សែប្រយុទ្ធ Anthony Martial និង Roberto Firminoម្តងមើល

ខណៈដែលការប្រកួតក្របខ័ណ្ឌធំៗនៅអឺរ៉ុបបានបញ្ចប់ និងជាពេលវិសមកាលផងដែរខ្សែប្រយុទ្ធAnthony Martialរបស់ក្លិបបិសាចក្រហម និង Roberto Firminoរបស់ហង្សក្រហមបាននាំគូស្នេហ៍ទៅកម្សាន្តនៅកន្លែងផ្សេងៗគ្នា។ កីឡាករវ័យ២១ឆ្នាំAnthony Martialបាននាំមិត្តស្រីរបស់ខ្លួនឈ្មោះMelanie Da Cruzដែលមានវ័យ២៦ឆ្នាំទៅលំហែកាយ និងមុជទឹកលេងនៅសមុទ្រនៃទីក្រុងMauritius។ ពួកគេទាំងពីរនាក់បានប្រលែងគ្នាលេងលើឆ្នេរសមុទ្រ ដោយនាងMelanie Da Cruzស្លៀតឈុតហែលទឹកពណ៌ក្រហមយ៉ាងស្រស់ស្អាត។ ... Read More »

ដឹងលទ្ធផលហើយ Eden Hazard ត្រូវសម្រាកជិត៣ខែក្រោយវះកាត់

ខ្សែបម្រើអន្តរជាតិបែលហ្សុិក Eden Hazardត្រូវសម្រាកជិត៣ខែ ហើយនឹងអវត្តមានពេលចាប់ផ្តើមរដូវកាលថ្មី បន្ទាប់ពីទទួល ការវះកាត់កជើងរួច។ លទ្ធផលនេះធ្វើឲ្យគាត់អវត្តមានជាមួយនឹងក្រុមជម្រើសជាតិបែលហ្សុិក ក្នុងវគ្គជម្រុះ World Cup ទល់នឹងអេស្តូនីនៅថ្ងៃទី៩ ខែមិថុនា ក៏ដូចជាការប្រកួតអន្តរជាតិរបស់ក្រុម Chelsea ជាមួយនឹង ... Read More »

ស្ថានទូតឥណ្ឌា ប្រកាស រៀបចំទិវាយោគៈ អន្តរជាតិ លើកទី៣នៅកម្ពុជា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងរៀបចំទិវាយោគៈ អន្តរជាតិ(យូហ្គា) លើកទី៣នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រព្រឹតនាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៧ ដោយអនុញ្ញាតឲ្យមហាជនចូលរួមដោយសេរី ។ ក្នុងសន្និសីទសារព័ត៌មាន ... Read More »

សហព័ន្ធកីឡាសីដក និងឈិនលូនកម្ពុជានឹងបញ្ជូនកីឡាករ គ្រូបង្វឹកទៅហ្វឹកហាត់នៅប្រទេសភូមា២ខែ

ភ្នំពេញ៖ សហព័ន្ធកីឡាសីដកនិងឈិនលូនកម្ពុជានឹងបញ្ជូនកីឡាករ៨នាក់ គ្រូបង្វឹក២នាក់ ដើម្បីទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា រយៈពេល២ខែ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។ឱកាសហ្វឹកហាត់បំប៉នសមត្ថភាពរបស់ក្រុមកីឡាករ សីដក និងឈិនលូនកម្ពុជាខាងលើនេះ ដោយសារតែសហព័ន្ធកីឡាសីដកនិងឈានឡូនកម្ពុជា និងសហព័ន្ធកីឡាសីដក និងឈិនលូន ប្រទេសមីយ៉ាន់ម៉ា មានកិច្ចសហប្រតិបត្តិការគ្នាល្អ ... Read More »

វេណេហ្សូអូឡា ប៉ះ អ៊ុយរ៉ាហ្គាយ ខណៈអង់គ្លេស ប៉ះអុីតាលីក្នុងពានរង្វាន់ FIFA World Cup U20

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២០ឆ្នាំអុីតាលីបានយកឈ្នះក្រុមជម្រើសជាតិយុវជនអាយុក្រោម២០ឆ្នាំហ្សាំប៊ីក្នុងម៉ោងបន្ថែម ៣-២ ដែលជាលទ្ធផលមិនគួរឲ្យជើង ព្រោះក្រុមហ្សាំប៊ីមានឱកាសនាំមុខមុនរហូត។ ប៉ុន្តែចប់៩០នាទីក្រុមអុីតាលីមានឱកាសរក បាន១គ្រាប់ទៀតជួយឲ្យអុីតាលីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មួយគូទៀតគឺក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះក្រុមជម្រើសជាតិម៉ិចសុីកូក្នុងលទ្ធផល ១-០ ទាល់បញ្ចូលទីដោយកីឡាករ Solanke នៅនាទីទី៤៧។ លទ្ធផលនេះធ្វើឲ្យក្រុមជម្រើស ជាតិអង់គ្លេសត្រូវប៉ះជាមួយក្រុមជម្រើសជាតិអុីតាលី ។ ចំណែកក្រុមជម្រើសជាតិវេណហ្សូអេឡាត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ... Read More »

អ្នកចាំទីជើងចាស់ Buffon សង្ឃឹមថានឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀតនារដូវកាលក្រោយ

អ្នកចាំទី Buffon ដែលធ្លាប់លេងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ជាមួយនឹងក្លឹបរបស់ខ្លួនពោលគឺ Juventus បន្ទាប់ពីទទួលរងបរាជ័យ ក្រោមថ្វីជើងក្លិបអធិរាជស្តេចស Real Madrid កាលពីប៉ុន្មានចុងសប្តាហ៍កន្លងទៅនេះ មកបាននិយាយរូបគាត់នឹងព្យាយាមឡើងឲ្យដល់វគ្គផ្តាច់ព្រ័ត្រសាជាថ្មីម្តងទៀតនារដូវកាលក្រោយ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះធ្លាប់បានជួយក្លិប ... Read More »

រំភើបណាស់ពេលទស្សនាការដង្ហែពាន Champions League ទី១២របស់ Real Madrid

ក្លិប Real Madridបានវិលត្រឡប់ពីទីក្រុង Cardiff វិញជាមួយនឹង ពានរង្វាន់Champions Leagueក្រោយពេលពួកគេបានដណ្តើមជើងឯក ពីក្រុមសេះបង្កង់ Juventus ដោយលទ្ធផល4-1។ មុនពេលពិធីជប់លៀងធ្វើឡើងនៅក្នុងកីឡដ្ឋានSantiago Bernabeuទឹកដីរបស់Real Madrid អ្នកគាំទ្ររបស់ពួកគេរាប់ពាន់នាក់ បានមកចូលរួមធ្វើពិធីដង្ហែពានChampions ... Read More »

ខ្សែបម្រើ Eden Hazard របស់តោខៀវរងរបួសកជើងពេលហ្វឹកហាត់ជាមួយនឹងជម្រើសជាតិ

សហព័ន្ធបាល់ទាត់របស់ប្រទេសបែលហ្សុិក (RBFA) បានឲ្យដឹងថា ខ្សែបម្រើ Eden Hazard របស់ក្លិបតោខៀវChelseaបានរងរបួសបាក់កជើងស្ដាំអំឡុងការហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមជម្រើសជាតិ។ ប្រភពខាងលើបានឲ្យដឹថា បន្ថែមទៀតថាកីឡាករវ័យ២៦ឆ្នាំនេះគ្រិចកជើង ពេលហ្វឹកហាត់ហើយក្រោយពេលស្កេនមើលទើបឃើញប្រេះឆ្អឹង។ Eden Hazard នឹងគ្នានវត្តមានពេលក្រុមជម្រើសជាតិបែលហ្សុិក ប៉ះក្រុមឆេកក្នុងការប្រកួតមិត្តភាព ហើយក៏អវត្តមានពេល ... Read More »

កីឡាករ ចាន់ សច្ចា និងកីឡាករ សៅ សុវណ្ណ គឺជាបេក្ខជនទី១៥និង១៦ សម្រាប់ជុំទី២

ភ្នំពេញ៖ សប្តាហ៍ទី៨ គឺជាការប្រកួតវគ្គជម្រុះ នៃការប្រកួត ដណ្តើមពានរង្វាន់ ជើងឯកTV5 Knock Out ទម្ងន់ ៦៣,៥គីឡូក្រាម ដំណាក់កាលទី១ បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ទី៣ខែមិថុនា ឆ្នាំ២០១៧ ក្រោយ រកឃើញកីឡាករ ... Read More »

លោក ខេស៊ី បាណេត មិនបញ្ជូននិស្សិតខ្លួនឲ្យទៅចូលរួមប្រកួត បើក្រសួង មិនចាត់វិធានការភាពមិនប្រក្រតីឆ្នាំមុន

ភ្នំពេញ ៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ នឹងមិនបញ្ជូននិស្សិត ថ្នាក់ឧត្តមសិក្សា និងមធ្យោមសិក្សាឆ្នាំ២០១៦-២០១៧ឆ្នាំនេះ ឲ្យទៅចូលរួមប្រកួតទេ តាមកម្មវិធីដែលក្រសួងអប់រំយុវជ និងកីឡា បានគ្រោងទុកនោះឡើយ។ ម្យ៉ាងវិញទៀត ពួកនិស្សិត ... Read More »

អនុប្រធានសហព័ន្ធបោះទុនបើកក្លិបហែលទឹកបណ្តុះថ្នាលយុវជនវ័យក្មេង

ភ្នំពេញ ៖ លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចំណាយថវិការបស់ខ្លួនប្រមាណជា៨៤.០០០ដុល្លារអាមេរិក បើកក្លិបហែលទឹកមួយ ស្ថិតនៅក្នុងទឹកដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្លិបហែលទឹកថ្មីមួយនេះ មានឈ្មោះថា ការ៉ាកុល ដែលបង្កើតឡើងក្នុងគោលបំណងផលិតធនធានកីឡាករវ័យ ក្មេង ... Read More »

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជំរុញឲ្យគ្រូជម្រើសជាតិ និងអត្តពលិកជឿជាក់លើពេទ្យ

ភ្នំពេញ ៖ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានផ្សព្វផ្សាយ និងជំរុញឲ្យគ្រូជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ដែលស្ថិតក្នុងរដូវកាលប្រមូលផ្តុំ ត្រូវមានការជឿជាក់លើគ្រូពេទ្យ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានស្រាប់ត្បិតគ្រូពេទ្យទាំងនោះ គ្មានភារកិច្ចព្យាបាលក៏ពិតមែន ប៉ុន្តែពួកគាត់មានលទ្ធភាពក្នុងការជួយសង្គ្រោះបឋមដល់កីឡាករកីឡាកាករិនី ពន្យាការឈឺចាប់មុនរថយន្តសង្គ្រោះរបស់រដ្ឋមកដល់។ ... Read More »