ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Tottenham វាយបកតាមស្មើ Man Utd ក្រោមការដឹកនាំដំបូងរបស់លោក Ryan Mason

ខ្សែប្រយុទ្ធ Son Heung-min បានរកគ្រាប់បាល់តាមស្មើនៅនាទីទី៧៩ដើម្បីបញ្ចប់ការត្រឡប់មកវិញដ៏ល្អរបស់ក្រុមម្ចាស់ផ្ទះ Tottenham ទល់នឹងក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ទល់២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មេសា ក្នុងការប្រកួតដំបូងរបស់លោក Ryan Mason ... Read More »

លោក Ryan Mason រំពឹងថានឹងមានលទ្ធផលល្អពេល Tottenham ប៉ះMan Utd រាត្រីនេះ

អ្នកចាត់ការបណ្ដោះអាសន្នក្រុម Tottenham លោក Ryan Mason បាននិយាយថា លោករំពឹងថានឹងមានប្រតិកម្មល្អពីកីឡាកររបស់គាត់ បន្ទាប់ពីចាញ់ ៦–១ នៅ Premier League កាលពីថ្ងៃអាទិត្យក្នុងទឹកដី Newcastle United ។ ... Read More »

បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​កម្មវិធីម៉ារ៉ាតុងនៅទីក្រុងឡុង

អ្នករៀបចំការប្រណាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៤៥ឆ្នាំម្នាក់បានស្លាប់ខណៈពេលដែលកំពុងធ្វើដំណើរទៅផ្ទះបន្ទាប់ពីចូលរួមក្នុងការរត់ម៉ារ៉ាតុងនៅទីក្រុងឡុងកាលពីថ្ងៃអាទិត្យដោយមានមនុស្សជាង៤៨,០០០នាក់បានបញ្ចប់ការរត់ប្រណាំង។ លោក Steve Shanks មកពីទីក្រុង Nottingham គឺជាអ្នករត់ប្រណាំងដែលមានបទពិសោធន៍ម្នាក់ដែលបានបញ្ចប់ការប្រណាំងក្នុងរយៈពេល២ម៉ោង៥៣នាទី និង២៦វិនាទី ដោយអ្នករៀបចំបាននិយាយកាលពីថ្ងៃពុធថា មូលហេតុនៃការស្លាប់របស់គាត់នឹងត្រូវបានបង្កើតឡើងនៅពេលក្រោយតាមរយៈការពិនិត្យសុខភាព។ អ្នករៀបចំកម្មវិធីបានអះអាងថា “មនុស្សគ្រប់គ្នានៅឯព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានឮអំពីការស្លាប់ភ្លាមៗរបស់ Steve Shanks។ ... Read More »

ប្រទេសមួយចំនួនដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានទទួលការដេញថ្លៃចំនួន៤ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីនៅឆ្នាំ២០២៧។ ប្រទេសប្រេស៊ីល និងអាហ្រ្វិកខាងត្បូងបានដាក់សំណើដេញថ្លៃ ខណៈដែលបែលហ្ស៊ិក ហូឡង់ និងអាឡឺម៉ង់ បានចាប់ផ្តើមការបង្ហាញចំណាប់អារម្មណ៍រួមគ្នា។ សហរដ្ឋអាមេរិក និងម៉ិកស៊ិកបានដាក់ដេញថ្លៃរួមគ្នាដើម្បីរៀបចំការប្រកួតនេះ។ ប្រទេសត្រូវដាក់សំណើដេញថ្លៃពេញលេញរបស់ខ្លួនត្រឹមថ្ងៃទី១៩ ឧសភា។ ម្ចាស់ផ្ទះត្រូវបានកំណត់ថា នឹងត្រូវបានជ្រើសរើសដោយសភា ... Read More »

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ក្លិប Tottenham ​បន្ទាប់ពី​បរាជ័យ ៦-១ ​ក្រោមថ្វីជើង​ Newcastle?

ការបរាជ័យដ៏អាក្រក់បំផុតរបស់ Tottenham នៅ Premier League ចាប់តាំងពីឆ្នាំ២០១៣ បានបង្កឱ្យមានកំហឹងកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រអំពីស្ថានភាពនៃក្លិបរបស់ពួកគេ។ ប្រធាន Daniel Levy កំពុងទទួលបានការស្តីបន្ទោសយ៉ាងខ្លាំង ភាពអាម៉ាស់របស់ Tottenham ចាញ់ ៥–០ ... Read More »

ខ្សែ​ការពារ Reece James ខកខានការបង្ហាញខ្លួនឲ្យ Chelsea សម្រាប់ប្រកួតសេសដល់រដូវកាលនេះដោយសាររបួស

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបតោខៀវ Chelsea លោក Frank Lampard បាននិយាយថា Reece James នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ ហើយកីឡាករ Mason Mount ទំនងជាមិនមានវត្តមានក្នុងការប្រកួតចំនួន៧ចុងក្រោយនោះទេ។ James ត្រូវ​បាន​គេ​ច្រានចោល​បន្ទាប់​ពី​ការ​ស្កេន​បញ្ហា​សរសៃពួរ ... Read More »

Real Madrid បរាជ័យក្រោមថ្វីជើង Girona កាន់តែបាត់បង់ឱកាសប្រជែងពាន La Liga រដូវកាលនេះ

ខ្សែប្រយុទ្ធ Valentin Castellanos របស់ Girona បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯង ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះយ៉ាងអស្ចារ្យលើក្រុម Real Madrid ដែលជាម្ចាស់ជើងឯក La Liga។ Castellanos ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្រុម New ... Read More »

Ajax ប្រឈម​នឹង​ការ​ខក​ខាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ Champions League

ក្លិប Ajax Amsterdam ស្ថិតក្នុងគ្រោះថ្នាក់នៃការបញ្ចប់នៅក្រៅក្រុមកំពូលទាំង២ក្នុងលីកកំពូលហូឡង់ជាលើកដំបូងក្នុង១៣រដូវកាល ហើយត្រូវខកខានក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ ខណៈដែលពួកគេព្យាយាមបង្កើតក្រុមថ្មី បន្ទាប់ពីកំណត់ត្រាក្លិបកាលពីឆ្នាំមុន។ ក្លិបនេះបានបញ្ចប់ជើងឯកចំនួន៧ដង និងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងរយៈពេល១២រដូវកាលចុងក្រោយនេះ ចាប់តាំងពីបញ្ចប់ចំណាត់ថ្នាក់លេខ៣តាមពីក្រោយក្រុម AZ Alkmaar ... Read More »

Tottenham បណ្តេញអ្នកចាត់ការបណ្ដោះអាសន្ន Cristian Stelliniក្រោយដឹកនាំបាន៤ប្រកួត

អ្នកចាត់ការបណ្ដោះអាសន្នលោក Cristian Stellini ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur បណ្ដេញចេញពីតំណែង បន្ទាប់ពីដឹកនាំបាន៤ប្រកួត។​ ការ​សម្រេច​ចិត្ត​នេះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម Spurs ត្រូវ​បាន​ផ្តួល​ក្នុង​លទ្ធផល ៦-១ នៅទឹកដី Newcastle ដោយប្រធាន​ក្លិបDaniel ... Read More »

នាយកក្លិបបាល់ទាត់ Southampton ចូលរួមជាមួយសហព័ន្ធបាល់ទាត់អាមេរិក US Soccer

សារព័ត៌មានអាមេរិកជាច្រើនបានរាយការណ៍ថា នាយកក្លិបបាល់ទាត់ Southampton លោក Matt Crocker ត្រូវបានជួលដោយសហព័ន្ធបាល់ទាត់អាមេរិកជានាយកកីឡាថ្មីរបស់សហព័ន្ធនេះ។ របាយការណ៍នៅក្នុង The Athletic និង Washington Post បានរាយការណ៍ថា លោក ... Read More »

Man Utd បង្កើនចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Victor Osimhenរបស់ Napoli

ក្លិបបិសាចក្រហម Manchester United នៅតែចាប់អារម្មណ៍លើកីឡាករ Victor Osimhen របស់ Napoli ហើយក្លិបបានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលខ្សែប្រយុទ្ធនីហ្សេរីយ៉ាវ័យ២៤ឆ្នាំរូបនេះលេងឱ្យ Napoli ពេលគាត់លេងក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនដើម្បីបើកការចរចានាំយកកីឡាកររូបនេះនៅរដូវកាលក្រោយ។ អ្នកតំណាងក្រុមបិសាចក្រហមក៏បានទៅដល់ ... Read More »

កីឡាករ Kiptum របស់កេនយ៉ាបំបែកឯតទគ្គកម្មរត់ម៉ារ៉ាតុងនៅទីក្រុងឡុងបង្ហាញខ្លួនជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើល

កីឡាករ Kelvin Kiptum របស់ប្រទេសកេនយ៉ាបានបង្កើតកំណត់ត្រានៃវគ្គរត់ម៉ារ៉ាតុងនៅទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ទី២៣មេសាដោយបញ្ចប់ក្នុងរយៈពេល២ម៉ោង១នាទីនិង២៥វិនាទី គឺជិត៣នាទីនាំមុខកីឡាករ Geoffrey Kamworor ដែលមានចំណាត់ថ្នាក់លេខ២។ Kiptum ដែលបានរត់ម៉ារ៉ាតុងលើកដំបូងលឿនបំផុតមិនធ្លាប់មាននៅ Valencia កាលពីឆ្នាំមុននោះ បានប្រកួតនៅចម្ងាយ១៩ម៉ាយបង្កើតការនាំមុខដ៏អស្ចារ្យដើម្បីផ្តល់ការរត់ម៉ារ៉ាតុងលឿនបំផុតទី២គ្រប់ពេលវេលា។ ... Read More »

ARTEMIS ជា​មនុស្ស​យន្ត​ដែល​លេង​បាល់​ទាត់ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រកួត

ដោយឈរនៅកម្ពស់១៤២សង់ទីម៉ែត្រ និងទម្ងន់៣៨គីឡូក្រាម ARTEMIS គឺជាមនុស្សយន្តប្រភេទដំបូងគេបង្អស់ដែលវិស្វករមេកានិចនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស (UCLA) បានបង្កើត ហើយវាត្រៀមរួចរាល់សម្រាប់ទីលានប្រកួតក្នុងការប្រកួតសាកល្បង។ ដោយប្រើបច្ចេកវិជ្ជាទំនើបចុងក្រោយ ARTEMIS ដែលតំណាងឱ្យបច្ចេកវិទ្យាមនុស្សយន្តកម្រិតខ្ពស់សម្រាប់ការចល័តដែលប្រសើរឡើង និងស្ថេរភាពអាចរក្សាលំនឹងរបស់វាប្រឆាំងនឹងការទាត់ និងរុញខ្លាំង ទប់ទល់នឹងវត្ថុដែលគប់មកលើវា និងមានសមត្ថភាពរត់បាន ... Read More »

Manchester United ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រោយយកឈ្នះ Brighton ដោយបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Brighton & Hove Albion ក្នុងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ខ្លួននៅឯកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ... Read More »

Lukaku នឹងចូលលេងឲ្យ Inter Milan ក្នុងពានរង្វាន់ Coppa Italia បន្ទាប់ពីបម្រាមត្រូវលុបចោលរឿងប្រឆាំងការរើសអើងជាតិសាសន៍

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan នឹងចូលលេងក្នុងការប្រកួតពានរង្វាន់ Coppa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ទល់នឹងក្រុម Juventus នៅរាត្រីថ្ងៃអង្គារនេះ បន្ទាប់ពីបម្រាមមួយប្រកួតរបស់គាត់ត្រូវបានលុបចោលកាលពីថ្ងៃសៅរ៍ដោយប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ដែលជាវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។ ... Read More »

Asensio និង Militao រកបានម្នាក់១គ្រាប់ជួយឱ្យ Real Madrid ឈ្នះ ២-០ ទល់នឹង Celta Vigo

ខ្សែបម្រើ Marco Asensio និងកីឡាករ Eder Militao ស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ជួយឱ្យក្រុមអធិរាជស Real Madrid ឈ្នះ ២–០ ទល់នឹងភ្ញៀវCelta Vigo នៅកីឡដ្ឋាន Santiago ... Read More »

Bayern Munich រងបរាជ័យនៅក្រោមថ្វីជើង Mainz នៅ Bundesligaលើកទី៤រដូវកាលនេះ

ក្រុមកំពូលតារាង Bayern Munich បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ២វិញ ក្រោយការចាញ់ ៣–១ នៅលើទឹកដីក្រុម Mainz 05 កាលពីរាត្រីថ្ងៃសៅរ៍ ទី២២ មេសា ដោយបានបណ្តោយឱ្យរបូតគ្រាប់បាល់៣គ្រាប់ក្នុងរយៈពេល១៤នាទីក្នុងតង់ទី២ ខណៈដែលការប្រជែងដណ្តើមពាន Bundesliga ... Read More »

Mahres រកបាន Hat-trick ជួយ Man City ឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup

ខ្សែប្រយុទ្ធ Riyad Mahrez ស៊ុតបញ្ចូលទីបាន៣គ្រាប់ដំបូងក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ១៩៥៨ ខណៈដែលក្រុមមេឃខៀវ Manchester City បានបន្តដំណើរស្វែងរករបស់ពួកគេសម្រាប់ពានរង្វាន់មួយរដូវកាលនេះ ដោយយកឈ្នះលើក្រុម Sheffield United នៅ ... Read More »

Liverpool ឡើងមកឈរលេខ៧បណ្តោះអាសន្ន ក្រោយឈ្នះNottingham ទាំងលំបាក

ខ្សែប្រយុទ្ធ Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ខណៈដែល Liverpool បានយកឈ្នះ Nottingham Forest លទ្ធផល ៣-២ នៅកីឡដ្ឋាន Anfield ដើម្បីបង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ។ បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​តង់​ទី​ពីរ ... Read More »

ក្លិប Manchester City នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់ Erling Haaland ចំពេល Real Madrid ទាក់ទាញ

ក្លិបមេឃខៀវ Manchester City នឹង​ផ្តល់​ជូនខ្សែប្រយុទ្ធ Erling BrautHaaland នូវ​កិច្ច​សន្យា​ថ្មី​មួយ​បន្ទាប់​ពីមានការដាក់តម្លៃផ្ទេរ​របស់​គាត់​ត្រូវ​បាន​គេ​ដក​ចេញ​នេះ។ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន The Athletic។ ខ្សែប្រយុទ្ធអន្តរជាតិន័រវេសរូបនេះបានចូលរួមជាមួយក្លិប Man City ពីក្លិប Borussia ... Read More »

ម្ចាស់ជើងឯក French Open ១៤សម័យ Rafael Nadal មិនទាន់ដឹងច្បាស់ពីការត្រឡប់មកទីលានដោយសាររបួស

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បាននិយាយថា គាត់ស្ថិតក្នុងស្ថានភាពលំបាក ព្រោះគាត់មិនដឹងថា ពេលណាគាត់នឹងត្រឡប់មកវិញពីការសម្រាកព្យាបាលរបួសរបស់គាត់។ ដំបូងឡើយគាត់ត្រូវបានដកខ្លួនចេញពី៦ទៅ៨សប្តាហ៍ដោយសាររបួសត្រគាក ប៉ុន្តែឥឡូវនេះមិនបានលេងចាប់តាំងពីថ្ងៃទី១៨ ខែមករា។ Nadal បានបញ្ជាក់ថា គាត់នឹងខកខានការប្រកួត Madrid Open ... Read More »

កីឡដ្ឋាន Etihad របស់ក្លិប Man City គ្រោងចំណាយ៣០០​លាន​ផោន​ដើម្បី​បង្កើន​សមត្ថភាពផ្ទុក​ដល់​៦០.០០០នាក់

ក្លិបមេឃខៀវ Manchester City បាន​ដាក់​សំណើ​លើគម្រោង​សម្រាប់​ការ​ពង្រីក​កីឡដ្ឋាន Etihad ក្នុង​តម្លៃ៣០០​លាន​ផោន។ ក្លិបចង់បង្កើនសមត្ថភាពបច្ចុប្បន្នពី៥៣,៤០០នាក់ ទៅ៦០,០០០នាក់ដោយពង្រីក North Stand។ សំណើរួមមានរបារឃាំងដែលមើលពីលើទីលាន និងបទពិសោធន៍ដើរលើដំបូលកីឡដ្ឋាន។ តំបន់អ្នកគាំទ្រដែលមានសមត្ថភាព ៣,០០០នាក់ ដែលមានហាងថ្មី សារមន្ទីរ ... Read More »

Arsenal កាន់តែទទួលរងហានិភ័យនៅកំពូលតារាងក្រោយស្មើ Southampton នៅទឹកដីខ្លួនឯង

ក្រុម​កំពូល​តារាង Premier League កាំភ្លើងធំ Arsenal រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង​ចំនួន២​គ្រាប់ ខណៈ​ដែល​ពួក​គេ​បាន​វាយ​បក​វិញ​ដើម្បី​តាមស្មើ​ក្រុមភ្ញៀវ Southampton កាលពីរាត្រីថ្ងៃទី២១ មេសា។ វាជាការស្មើជាលើកទី៣ជាប់ៗគ្នាសម្រាប់ក្រុមកាំភ្លើងធំ ហើយឥឡូវនេះក្រុម Manchester City មាន៥ពិន្ទុតាមពីក្រោយ ... Read More »

អតីតគ្រូបង្វឹកក្លិប Crawley Town ជាប់បម្រាមរហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីបណ្តឹងឧទ្ធរណ៍របស់ FA

អតីតគ្រូបង្វឹកក្លិប Crawley Town លោក John Yems បានជាប់បម្រាមផ្អាកពីកីឡាបាល់ទាត់ សម្រាប់ការធ្វើអត្ថាធិប្បាយរើសអើងជាតិសាសន៍ដល់កីឡាករ ដែលបន្តរហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីមានការប្តឹងតវ៉ាដោយជោគជ័យដោយសមាគមបាល់ទាត់អង់គ្លេស FA។ លោក Yems ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់ចំនួន១១ពីបទរំលោភលើការរើសអើងជាតិសាសន៍នៅក្នុងខែមករា ... Read More »

Sevilla ទម្លាក់ Man Utd ចេញពី Europa League ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ

ក្រុមជើងឯក Europa League មកពីអេស្ប៉ាញ Sevilla បានយកឈ្នះលើក្រុម Manchester United ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌនេះ ខណៈដែលកីឡាករ Youssef En Nesyri រកបាន២គ្រាប់ក្នុងការយកឈ្នះ ៣-០ ... Read More »

Chelsea កំពុងពិភាក្សាជាមួយអតីតអ្នកចាត់ការក្លិប Bayern Munichលោក Julian Nagelsmann

ក្លិបតោខៀវ Chelsea បានពិភាក្សាជាមួយលោក Julian Nagelsmannជាផ្នែកមួយនៃការស្វែងរកអ្នកចាត់ការថ្មីរបស់ក្រុម។ បុរសសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich បណ្តេញចេញពីតំណែងកាលពីខែមីនា បន្ទាប់ពីដឹកនាំតិចជាង២ឆ្នាំ។ យោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

Man City ប៉ះ Real Madrid ខណៈ Inter Milan ប៉ះ AC Milan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

ក្រុមមេឃខៀវ Manchester City បានធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះបន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១–១ នៅលើទឹកដីក្រុម Bayern Munich កាលពីរាត្រីឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ មេសា ទទួលបានជ័យជម្នះសរុបទាំង២ជើង ... Read More »

ខ្សែការពារ Martinez របស់ Man Utd ទទួលការវះកាត់បាក់ឆ្អឹងជើងដោយជោគជ័យ

ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា គាត់បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីត្រូវបានខកខានការបង្ហាញខ្លួនសម្រាប់រដូវកាលដែលនៅសេសសល់ ដោយសារតែឆ្អឹងជើងបាក់។ Martinez ដែលបានបង្ហាញខ្លួន៤៥លើកសម្រាប់ក្លិប Man Utd នៅរដូវកាលនេះក្នុងគ្រប់ការប្រកួតទាំងអស់នោះ ... Read More »

FIFA បញ្ជាក់ពី​អាហ្សង់ទីន​ជា​ប្រទេស​ម្ចាស់​ផ្ទះសម្រាប់ព្រឹត្តិការណ៍ U-20 World Cup 2023

ការិយាល័យក្រុមប្រឹក្សា FIFA បានបញ្ជាក់ថា អាហ្សង់ទីនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ FIFA U-20 World Cup ឆ្នាំ២០២៣។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការដកម្ចាស់ផ្ទះការប្រកួតដើមគឺប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការដេញថ្លៃជាបន្តបន្ទាប់ដែលដាក់ដោយសមាគមបាល់ទាត់អាហ្សង់ទីន (AFA) និងការត្រួតពិនិត្យនៅនឹងកន្លែង ដោយគណៈប្រតិភូ FIFA ... Read More »

កើតមានបាតុកម្មអំឡុងពេលប្រកួតជើងឯកស្នូកឃ័រពិភពលោក២០២៣

អតីតប្រធានស្ថាប័នស្នូកឃ័រទេសចរណ៍ពិភពលោក លោក Barry Hearn បាននិយាយថា កីឡាគឺជាគោលដៅងាយស្រួល បន្ទាប់ពីអ្នកតវ៉ាបានរំខានដល់ការប្រកួតកីឡាស្នូកឃ័រពិភពលោកកាលពីថ្ងៃចន្ទ។ បាតុករម្នាក់បានគ្របតុជាមួយម្សៅពណ៌ទឹកក្រូច បណ្តាលឱ្យការប្រកួតត្រូវបានពន្យារពេល ខណៈពេលដែលគូប្រកួតផ្សេងទៀតក៏មានការពន្យារពេលដោយបាតុករព្យាយាមចូលទៅក្តារប្រកួត។ បុរស​ម្នាក់ ​និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​បន្ត​ឃុំខ្លួន​ក្នុងហេតុការណ៍បាតុកម្មនៃការប្រកួតខាងលើនេះ។ ការលេងបានបន្តដូចធម្មតាកាលពីថ្ងៃអង្គារនៅទីតាំងប្រកួត Sheffield’s ... Read More »