ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

យប់មិញនគរបាលរាជធានី ត្រួតពិនិត្យជាតិស្រវឹង ឃាត់ខ្លួនអ្នកបើកបរមាន ជាតិស្រវឹងជាច្រើននាក់

ភ្នំពេញ៖ បើតាមរបាយការណ៍ពីស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញលទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១. ពិន័យអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងចាប់ពី ០,២៥ ដល់០,៣៩ ចំនួន = ០៦ នាក់ ។ ... Read More »

សម្តេចតេជោផ្ញើសារក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៧រំលឹកពាក្យស្លោក កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត

ភ្នំពេញ​៖ ពាក្យស្លោក កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំបំភ្លៃការពិតត្រូវបានសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារំលឹកសាជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មាន ខណ:សម្តេចផ្ញើសារលិខិត ក្នុងឱកាស ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក លើក​ទី​២៧ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០​នេះ។​ នៅក្នុងសារលិខិតនោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​ថ្លែងថា ... Read More »

Breaking News ៖ គីម ជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈជាមួយប្អូនស្រី ក្រោយ ពិភពលោកឆ្ងល់ អស់៣សប្តាហ៍

កូរ៉េខាងជើង៖ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២ខែឧសភា នេះបានផ្សាយថា៖ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានបង្ហាញវត្តមាន ជាមួយប្អូនស្រី ក្នុងពិធីសម្ពោធរោងចក្រផលិតជីកសិកម្ម ។ ការបង្ហាញវត្តមាន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ លោកមានសុខភាពល្អធម្មតា មិនមានជំងឺ ឬការវះកាត់ ... Read More »

នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកបង្កាន់ដៃស្ពានអាកាស៧មករាផ្អើលសមត្ថកិច្ចប្រចាំការក្រោមស្ពានដេញចាប់ជាប់

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រអត់ស្លាកលេខមួយគ្រឿងបុកបង្កាន់ដៃស្ពានអាកាស ៧មករាពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាសដេញ កាក់ជាប់បានមកវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ៧មករាខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ... Read More »

ថ្ងៃនេះកម្ពុជា ៖ មានអ្នកជាសះស្បើយម្នាក់ កើនបានចំនួន១២០នាក់ , នៅសល់តែ២នាក់ទេកំពុងសម្រាកព្យាបាល

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ១២០ នាក់ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២នាក់ ដដែល -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

នាងស្អាតតែកាយ តែចរិតអន់! ខឹង​នគរបាលចាប់ផាកពិន័យអស់ ៦ ម៉ឺន​រៀល ព្រោះ​អត់​ពាក់មួក​សុវត្ថិភាព ជេរដាក់ទំនាយ

ភ្នំពេញ៖​ស្រី​ស្អាត​ម្នាក់​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់នាងមានឈ្មោះថា Varin Rathana ជាអ្នកលក់​ផលិតផល កែ​សម្ផស្ស​តាម អនឡាញបានផ្ទុះកំហឹងយ៉ាងខ្លាំង ក្នុងថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយបាន​បង្ហោះ​នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនបង្ហាញនូវក្រដាស​ផាកពិន័យ​របស់នគរបាលចរាចរណ៍ចំនួនទឹកប្រាក់ ៦ ម៉ឺន​រៀល ព្រោះតែ​នាងអត់​ពាក់មួក​សុវត្ថិភាព​។នាងបានបញ្ចេញនូវកំហឹងប្រើពាក្យមិនសមរម្យ(ពាក្យអសុរោះ)និងជេរប្រមាថដាក់ទំនាយសមត្ថកិច្ចយ៉ាងធ្ងន់ៗទៀតផង។ ទង្វើនេះធ្វើឲ្យមនុស្ស​ជាច្រើន​ពុំ​គាំទ្រ​ចំពោះ​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ជេរប្រទេចធ្ងន់ៗទៅលើសមត្ថកិច្ចនោះឡើយ។ មហាជនជាច្រើនបានរិះគន់នាងថា ស្អាតតែកាយ តែចរិតអន់!ដោយ​គេ​សរសេរដាក់​ទៅវិញ​ថា ... Read More »

ករណីលើសសុពលភាពឆៀករថយន្តសូម កុំទាន់ពិន័យសិន

ភ្នំពេញ៖ ករណីហួសសុពលភាពឆៀកយានយន្ត សូមកុំទាន់ពិន័យសិន ព្រោះករណីនេះ មានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ព្រោះណែនពេកត្រង់កន្លែងឆៀក នៅគ្រប់រាជធានី-ខេត្តទាំងអស់។ នេះជាការប្រកាសនិងណែនាំឲ្យដឹងពីនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នៅយប់ថ្ងៃទី០១ ខែឧសភា ... Read More »

បើកឆាកថ្ងៃដំបូងត្រួតពិនិត្យការគោរពច្បាប់ចរាចរណ៍រកឃើញយានយន្តល្មើសច្បាប់ចំនួន២,៦៥៨គ្រឿង

ភ្នំពេញ៖ តាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទើបទទួលបាននៅល្ងាចថ្ងៃទី០១ ខែឧសភានេះឲ្យដឹងថានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រសៀល) សមត្ថកិច្ចនគរបាលចរាចរអនុវត្តច្បាប់ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសច្បាប់២,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ២១៩៨គ្រឿង និងរថយន្ត៤៦០គ្រឿង។  ... Read More »

អ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះ ម៉ាឡេស៊ី នឹងឲ្យក្រុមហ៊ុនមួយចំនួនដំណើរការ

ម៉ាឡេសុី៖ អ្នកឆ្លងកូវីដ-១៩ នៅម៉ាឡេស៊ីបានធ្លាក់ចុះទាបពីមួយថ្ងៃទៅមួយថ្ងៃ ជាសញ្ញាដ៏ល្អដើម្បីឲ្យប្រទេសនេះរៀបចំដំណើរការសេដ្ឋកិច្ចឡើងវិញ។ គិតមកដល់វេលាម៉ោង ២០:០០នាទី ថ្ងៃទី១ខែឧសភា តាមគេហទំព័រ worldometers.info ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះមាន ៦.០៧១នាក់ ស្លាប់១០៣នាក់ និងជាសះស្បើយ៤.២១០។ អាចនិយាយបានថា ពេលនេះម៉ាឡេស៊ីបានគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានហើយ។ កត្តាទាំងនោះហើយបានជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ... Read More »

ក្មេងស្ទាវ៥នាក់ជួបជុំគ្នាផឹកសុីប្រដាប់ដោយកាំបិតនិងដាវសាមូរ៉ៃបម្រុងបើកឆាកប្រយុទ្ធត្រូវសមត្ថកិច្ចរារាំងទាន់ពេល

ខេត្តបាត់ដំបង៖ ក្មេងស្ទាវចំនួន៥នាក់ប្រដាប់ដោយដាវ សាមូរ៉ៃនិងកាំបិតគ្រប់ដៃបានជួបជុំគ្នាផឹកសីុហើយពេលស្រវឹងបម្រុងប្រើហិង្សាដាក់គ្នាតែត្រូវបានសមត្ថកិច្ចរារាំងនិងឃាត់ខ្លួនបានទាន់ពេលទើបការប្រយុទ្ធគ្នាត្រូវបានរំសាយជាស្ថាពរ។ សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបក្រុមក្មេងស្ទាវទាំង៥នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នៅនៅត្រង់ចំណុចក្រុម៨ភូមិព្រៃលាវឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯកផង់ សុភាពអធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាបានឃើញក្រុមក្មេងទំនើង៥នាក់មានកាំបិតនិងដាវសាមូរ៉ៃគ្រប់ដៃដែលទំនងពួកគេត្រៀមបើកឆាកប្រយុទ្ធគ្នានោះ ទើបភ្លាមៗនោះលោកបានជំរុញដល់កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះបង្រ្កាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមដែលកំពុងអង្គុយផឹកស៊ីប្រដាប់ដោយកាំបិតនិងដាវសាមូរ៉ៃកាន់ក្នុងដៃគ្រប់ៗគ្នា។ពួកគេជិះម៉ូតូបំពាក់ដោយបំពង់ស៊ីម៉ាំងកែច្នៃផងត្រូវបានកម្លាំងអន្តរាគមន៍នាំគ្នាព័ទ្ធចាប់បានទាំង៥នាក់តែម្តង។ លោកអធិការបន្តថាក្មេងទំនើង ទាំង៥នាក់ដែលត្រូវឃាត់ខ្លួនរួមមានទី១-ឈ្មោះផាន់ សំណាងភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិទី២ថ្មីឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបង ២-ឈ្មោះណាត ចិន ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិស្ពានឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង។៣-ឈ្មោះជួន ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំក៏មិនដឹងព័ត៌មាន ពីគីម ជុងអ៊ុនដែរ

កន្លងមកថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោកទាំងប្រធានាធិបតី អាម៉េរិកដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងត្បូង…បានលើកឡើងពីស្ថានភាពរបស់មេដឹកនាំគីម ជុងអ៊ុន ក្រោយពេលលោកមិនបានបង្ហាញវត្តមានជាសាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗនៅកូរ៉េខាងជើង ក្នុងនោះមានខួបកំណើតជីតាគីម អុីលស៊ុង។ តាំងពីពេលនោះមកមានព័ត៌មានជាច្រើនបានផ្សាយពីលោក គីម ជុងអ៊ុន នូវការសន្និដ្ឋាននានាមិនមែនជាការណ៍ពិត ។ នៅពេលនេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា៖ ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។ ... Read More »

បុរសម្នាក់ ត្រូវប៉ូលិសអូស្ត្រាលីបាញ់សម្លាប់ក្នុងផ្សារទំនើប ក្រោយប្រើកាំបិត ចាក់មនុស្សឲ្យរបួសជាច្រើននាក់

ប្រទេសអូស្ត្រាលី៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាលក្នុងការវាយប្រហារដោយកាំបិត ប៉ុន្ដែជនដៃដល់ ត្រូវប៉ូលិសនៅក្នុងរដ្ឋភាគខាងលិច (Western Australia) នៃប្រទេសអូស្ត្រាលី បានបាញ់សម្លាប់ភ្លាមៗ នៅផ្សារទំនើបមួយកន្លែងក្នុងតំបន់ ភីលបារ៉ា(Pilbara) ។ តាមការចេញផ្សាយដោយ សារព័ត៌មាន BBC ... Read More »

ប្រទះឃើញហ្វូងសត្វដំរីអាស៊ី នៅក្នុងដែនជម្រកសត្វព្រៃស្រែពក

  ខេត្តមណ្ឌលគិរី៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានជួបនឹងសត្វដំរីអាស៊ីមួយហ្វូងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២០នេះ ខណៈពេលដែលពួកគេ កំពុងតាមដាន និងប្រមូលព័ត៌មានស្តីពីសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ។   បើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្តខាងសត្វព្រៃ ... Read More »

ចិន មិន​សប្បាយចិត្ត ​នឹង​វត្តមាន​នាវាយោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេសចិន៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិចិន លោក​វរសេនីយ៍​ជាន់ខ្ពស់Wu Qian បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​៣០ខែមេសាឆ្នាំ២០២០ ជំទាស់​ដាច់ខាត​ចំពោះ​វត្តមាន​នាវា​បរទេស ដែល​បើក​កាត់​ដែនទឹក​របស់​ចិន​នៅក្នុង​តំបន់ស​មុ​ទ្យ​ចិន​ខាងត្បូង ​។ ព្រោះសកម្មភាព​នេះ គឺ​មានតែ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ និង​បំផ្លាញ​ស្ថិរភាព និង​សន្តិភាព នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។ ​ការមិន​សប្បាយចិត្ត​របស់មន្រ្តីជាន់ខ្ពស់ចិន ដោយសារតែវត្តមាន​នាវាចម្បាំងឈ្មោះ ... Read More »

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ទំនើងសេរីនឹងការងារ

ខេត្តកំពង់ធំ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានស្តីបន្ទោសការងារផ្ទៃក្នុង ទៅលើ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លើលិខិតរដ្ឋបាល កាលពីថ្ងៃទី៣០ ... Read More »

ឪពុកម្តាយមិននៅផ្ទះ ចាប់ក្មេងស្រី អនិតិជន២នាក់បងបងប្អូនរំលោភសេពសន្ថវ:

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២០នេះកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ឈែម ឈានភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពីបទរំលោភសេពសន្ថវ:លើក្មេងស្រីអនិតិជនចំនួន២នាក់។ លោកវរសេនីយ៍ឯក ជា ... Read More »

អគ្គីភ័យលេបត្របាក់សិប្បកម្មផលិត សាឡុង.ពូក ជនជាតិចិន…!

ព្រះសីហនុ៖ ព័ត៏មានបឋម សមត្ថកិច្ចនគរបាល ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង៣និង៣៩នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលយ៉ាងរន្ធត់មួយខណៈដែលមានហេតុការអគ្គីភ័យឆាបឆេះឃ្លាំងសិប្បកម្មផលិត គ្រឿងសង្ហារឹមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុម៦ភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។ លោកអៀម សារិន អភិបាលរងក្រុងព្រះសីហនុដែលចុះទៅចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យខាងលើបានឲ្យដឹងថាហេតុការអគ្គីភ័យឆាបឆេះបណ្តាលមកពីឆ្លងចរន្តចេញពីឧបករណ៍ប៉ុស្តិ៍ផ្សារដែកដែលប្រើប្រាស់ខ្សែភ្លើងខុសបច្ចេកទេសខ្សែភ្លើង(តូច) ... Read More »

អត់លុយបង់ថ្លៃបន្ទប់ជួល ស្ត្រីម្នាក់លួចខោអាវនៅក្នុងផ្សារQMI ត្រូវម្ចាស់គេទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ស្រ្តីម្នាក់ ព្រោះតែមិនទាន់មានការងារធ្វេីគ្មានលុយបង់ថ្លៃបន្ទប់ជួល ក៏បានសម្រេចចិត្តធ្វើសកម្មភាពលួចយកខោអាវឈុត របស់អាជីវករនៅក្នុងផ្សារQMI ច្រកក្នុងថង់ខ្មៅបម្រុងគេចខ្លួន ប៉ុន្តែត្រូវម្ចាស់គេឃើញទាន់ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលនាំទៅសាកសួរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២​០​ នៅក្នុងផ្សារQMIស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ... Read More »

ពលករមកពីប្រទេសថៃចំនួន ៦នាក់ ត្រូវបានមន្ត្រីជំនាញបន្តធ្វើចត្តាឡីស័កដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ពលករចំណាកស្រុកមកពីប្រទេសថៃចំនួន៦នាក់ស្រី(៣នាក់) ដែលត្រលប់មកស្រុកកំណើរក្នុងស្រុករមាសហែកត្រូវបានក្រុមការងារថ្នាក់ស្រុក និងក្រុមប្រឹក្សាឃុំម្រាម និង មន្រ្តីប៉ុស្តិ៍រដ្ឋបាល  បានចុះអប់រំ និងបានធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាអណ្ដូងត្របែក។ ការចុះធ្វើចត្តាឡីស័កនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាអណ្ដូងត្របែក ស្ថិតក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។ បើតាមមន្ត្រី សាលាស្រុករមាសហែក ... Read More »

រាយខ្សែលួសឆក់កណ្ដុរបែជាឆក់ខ្លួនឯងស្លាប់ក្នុងចំការពោតនៅស្រុកកោះធំ

កណ្ដាល៖ បុរសម្នាក់ រាយខ្សែរលួសឆក់កណ្ដុរនៅក្នុងចំការពោត បែជាឆក់ខ្លួនឯងស្លាប់យ៉ាងអណោចអធ័ម បង្ករកាភ្ញាក់ផ្អើលឡើង វេលាម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមកោះទៀវក ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។    ... Read More »

លុះត្រាតែ​ជំងឺឆ្លង COVID-19 រលាយ​ពី​ពិភពលោក​ ទើបកីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ ដឹកនាំធ្វើម្ចាស់ផ្ទះ

ប្រទេសជប៉ុន៖ ដោយសារតែ​ផលប៉ះពាល់​នៃ​វិបត្តិ COVID-19 គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​គ្នា​ពន្យារពេល​ការប្រកួត​កីឡា​អូឡាំពិក​នេះ​កាលពី​ខែ​មុន​រហូតដល់​រយៈពេល​១​ឆ្នាំ ពោលគឺ​ដល់​ខែកក្កដា ឆ្នាំ​២០២១​។​ លោក​ស៊ិន​ហ្សូ អា​បេ (Shinzo Abe) នាយករដ្ឋមន្ត្រី​ជប៉ុន​ នៅ​ថ្ងៃទី​២៩ខែមេសា បាន​និយាយថា ... Read More »

កូរ៉េខាងត្បូង ត្រូវបាន UN សរសើរថាអាច​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19បាន នេះគឺជា​គំរូ​ល្អ

កូរ៉េខាងត្បូង៖ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​សរសើរ​កូរ៉េខាងត្បូង​ថាអាច​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ហើយ​អាច​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បាន​ក្នុងពេល​តែមួយ ​។​ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ... Read More »

អ្នកប្រើប្រាស់ម៉ូតូ​ មានទំហំស៊ីឡាំង​ ចាប់ពី១២៥សេសេ​ ចុះក្រោម​ មិនចាំបាច់តម្រូវឱ្យ​ មានបណ្ណបេីកបរប្រភេទ​ (ក)ទេ

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូ​ មានទំហំស៊ីឡាំង​ ចាប់ពី១២៥សេសេ​ ចុះក្រោម​ មិនចាំបាច់តម្រូវឱ្យ​ មានបណ្ណបេីកបរប្រភេទ​ (ក)ទេ។ តែបងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានទំហំស៊ីឡាំង​ លេីសពី១២៥សេសេ​ គឺត្រូវតែមានបណ្ណបេីកបរប្រភេទ​ «ក»ទេីបអាចបេីកបរបាន។ ... Read More »

អាជ្ញាធរអង់គ្លេសត្រៀមខ្លួន ប្រសិនបើ Liverpool ត្រូវប្រកាសលើកពាន

ប្រទេសអង់គ្លេស៖ប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលីស និងអាជ្ញាធរអង់គ្លេសជាពិសេសនៅ ទីក្រុងLiverpoolនោះគឺ ការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លិបហង្សក្រហម Liverpool នៅពេលដែលមានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ពានរង្វាន់លីក កំពូលអង់គ្លេស Premier League ជាផ្លូវការ ។ ការត្រៀមខ្លួននេះគឺលីកកំពូលអង់គ្លេសអាចធ្វើដូចលីកកំពូលបារាំងដោយឲ្យក្រុមឈរកំពូលតារាងលើកពានដោយស្វ័យប្រវត្តិ ... Read More »

ក្រុម PSG ​លើក​ពាន​ Ligue 1 ដោយស្វ័យ​ប្រវត្តិ​ក្រោយលីកកំពូលបារាំងរំសាយ

បារាំង៖ ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​បាន​ប្រកាស​រំសាយ​ការ​ប្រកួត​ដែល​នៅ​សល់​ចោល​ទាំង​ អស់​នា​រដូវ​កាល​នេះ ក្រុម PSG ​បាន​ក្លាយ​ជា​ជើង​ឯក​លីកកំពូល​បារាំង​ដោយស្វ័យប្រវត្តិ ព្រោះមានពិន្ទុខ្ពស់ជាងគេឈរកំពូលតារាងរដូវកាលនេះ ។ ក្រុម PSG ​នៅចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ដោយ​មាន​១២​និង​សល់១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ស្រប​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​កីឡា​ទាំង​អស់ ​លីក Ligue1 ​ក៏​សម្រេច​រំសាយ​ចោល​តែ​ម្ដង​ទៅ ... Read More »

លីកកំពូលអុីតាលី​ Serie A ប្រឈមនឹងបិទរដូវកាលនេះ

អុីតាលី៖លីកកំពូលអុីតាលី Serie A អាចប្រឈមនឹងការបិទរដូវកាលនេះដូចទៅនឹងលីកកំពូលបារាំងដែរដោយសារតែថ្នាក់ដឹកនាំលីក មន្ត្រីសុខាភិបាលនិងក្លិបមិនចុះសម្រុងនឹងគ្នា។ ​ប្រសិន​បើ​ក្លិប​ និង​ខាង​សុខភាព​ព្រមព្រៀង​លើ​លក្ខខណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​ រដ្ឋាភិបាល​អាច​នឹង​បើក​ឲ្យ​មាន​ហ្វឹកហាត់​វិញ​ ហើយ​ការ​ប្រកួត​នឹង​អាច​មាន​។ លោក​ Vincenzo Spadafora រដ្ឋមន្ត្រីកីឡាអុីតាលីបានអះអាងថារដ្ឋាភិបាល​ប្រទេស​អុីតាលី​នឹង​បញ្ចប់​រដូវកាល​ Serie A ... Read More »

ឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង ៖ ស្រុកសំពៅលូន   ដោយមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលពីលោក នួន សាន  ព្រះរាជ្យអាជ្ញាសាលាដំបូងខេត្តបាត់ដំបង និងការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ... Read More »

តំបន់មេគង្គភាគខាងលើដល់រដូវបិទនេសាទហើយ

ខេត្តស្ទឹងត្រែង ៖ ទន្លេមេគង្គលើចាប់ផ្តើមសម្បូរត្រី បានផ្លាស់ទីទៅរកកន្លែង ពងកូនបន្តពូជ តាមធម្មជាតិ ខុសពីបឹងទន្លេសាប ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲបិទនេសាទ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែឧសភានេះទៅ។  នៅពេលបិទការនេសាទ ... Read More »

លួច ម៉ូតូបានសម្រេច ជិះបម្រុងយកទៅលក់ ស្រាប់តែដួលសន្លប់សមត្ថកិច្ច មកដល់ល្មម

ខេត្តកំពត ៖ បុរស ម្នាក់ លួចកាច់សោម៉ូតូបានសម្រេចហើយ តែពេលជិះបម្រុងយកទៅ លក់ បែរជាភ្លាត់ស្នៀតដួលច្រងាប់ច្រងិល បណ្ដាលឲ្យសន្លប់ស្តូកនៅកណ្តាលផ្លូវ។ ក្រោយពីជួបករណីគ្រោះថ្នាក់ សមត្ថកិច្ចក៏បានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ ហើយដឹកបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី។ មន្ត្រីនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ... Read More »