ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រងពាក្យតិះដៀលច្រើនមែន ប៉ុន្តែ ចន ច័ន្ទលក្ខិណា ជ្រើសរើសផ្លូវមិនតបតនឹងម៉េង កែវពេជ្ជតា

ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ទទួលរងការ​រិះគន់ខ្លាំងយ៉ាងចាស់ដៃពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា ជុំវិញជិវិតផ្ទាល់ខ្លួន និងកិច្ចការងារសមាគមន៍។ ចន​ ច័ន្ទលក្ខិណា បានជ្រើសរើសផ្លូវមិនតបតនឹង អ្នកនាងម៉េង កែវពេជ្ជតា បើទោះបីជាពាក្យប្រមាថខ្លាំងៗមកលើនាងក៏ដោយ ... Read More »

ក្រសួងការពារជាតិ ខកចិត្តយ៉ាងខ្លាំងចំពោះការរិះគន់គ្មានសតិសម្បជញ្ញៈ តាមរយៈការបំពាក់មេដាយជាគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃប្រទេសចិន

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិ មានការសោកស្តាយ និង ខកចិត្តជាខ្លាំងចំពោះការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈរបស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

មន្ទីរបរិស្ថាន ខេត្តរតនគិរី ទទួលសត្វពង្រូលមួយក្បាលពីមន្ត្រីនគរបាល

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មន្ត្រី នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បានទទួល សត្វពង្រូល ... Read More »

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២នាក់

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ២០២០ គឺថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២នាក់។ នេះបើតាមការបញ្ជាក់អោយដឹងពី ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅមុននេះបន្តិច។ ក្នុងនោះ មានឆ្លងសរុបចំនួន ៣០៤២នាក់, អ្នកជាសះស្បើយចំនួន ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួលសៀវភៅមានចំណងជើងថា៖ ” The Journey of Down to Earth Diplomat ” ចំនួន ៨០ ច្បាប់

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលសៀវភៅជាភាសាអង់គ្លេសមានចំណងជើងថា ” The Journey of Down to Earth Diplomat ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយសប្បុរសធម៌ កាកបាទក្រហមកម្ពុជាជូនគ្រួសាររងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះ១ខ្នងនៅស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

កងរាជអាវុធហត្ថឃាត់ជនសង្ស័យ២នាក់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទ៍ សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបឃាត់ខ្លួនជាបន្តបន្ទាប់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរាមជោឃ៉ំស្វាយតាយាន ស្រុកកំពង់រោទ៍ ។ យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះគឹម ឈាង ... Read More »

ពលរដ្ឋមានជីវភាពខ្វះខាត នៅតំបន់ដាច់ស្រយាលទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ

ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញពលរដ្ឋ១៦៥គ្រួសារនិងក្មួយៗសិស្សសាលាប្រុសស្រី១០០នាក់នៅតំបន់ដាច់ស្រយាលកំពុងមានជីវភាពខ្វះខាតនៅគ្រឿងឧបភោគបរិភោគរួមទាំងសម្លៀកបំពាក់ ក្នុងគ្រាមានអាសន្ននៃជំងឺ(covid19)នោះ ចៅអធិការវត្តកោះមេត្តាពោធិវង្ស មកពីរាជធានីភ្នំពេញនិងចៅអធិការវត្តអូរខៃដន ក្រុងប៉ោយប៉ែតរួមទាំងសប្បុរសជនបានយកឧបភោគបរិភោគចែកជូនបងប្អូនទាំងនោះ កាលពីម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នៅក្នុងចំណុចបឹងជង្រុកឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រធានមន្ទីរធម្មកាក្រុងប៉ោយប៉ែតនិងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានជាច្រើនផងដែរ។ ក្នុងឱកាសនោះចៅអធិការវត្តកោះមេត្តាពោធិវង្ស ព្រះនាម តែម ធារី មានថេរដិកាថា គ្រឿងបរិក្ខារនិងគ្រឿងឧបភោគបរិភាគទាំងអស់នេះបានមកពីញាតិ ... Read More »

ចាក់ដោតខ្លាំង! ផៃ ផុងរ៉ាក់ ដាក់ចម្រៀងមួយបទសម្រាប់អ្នកផឹកតាមយករង្វាន់

    ភ្នំពេញ៖ បទ”រង្វាន់បានពេទ្យ” របស់ តារាចម្រៀងជើងចាស់ខ្មែរសុរិន លោក ផៃ ផុងរ៉ាក់ បាននិងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀង​នេះបាន​បង្ហាញ​ពីអត្ថន័យអប់រំស៊ីជម្រៅ ពិសេសសម្រាប់អ្នកនិយមផឹកស្រាតាមរករង្វាន់។ ​បទចម្រៀងមួយនេះបាននិងកំពុងដាស់ស្មារតីអ្នកស្តាប់ ពិសេសក្រុមយុវជនជំនាន់​ក្រោយដែលប្រឹងប្រជែងគ្នាផឹកយកចាញ់ឈ្នះ និងតាមយករង្វាន់ពីការគាស់ក្រវឹលកំប៉ុង។ ... Read More »

Tiger Woods, Phil Mickelson, Tom Brady និង Peyton Manning ចូលរួមចំណាយប្រាក់១០លានដុល្លារដើម្បីប្រកួតកីឡាវាយកូនគោលឡើងវិញ

គូប្រជែង Tiger Woods និង Phil Mickelson ហើយកីឡាករ NFL ដ៏ឆ្នើម Tom Brady និង Peyton Manning បានចូលប្រកួតកីឡាវាយកូនហ្គោលដោយចូលរួមគ្នាចំណាយប្រាក់១០ ... Read More »

Naomi Osaka ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងនាមជាកីឡាការិនីតឺន្នីសមានចំណូលច្រើនជាងគេបំផុត

កីឡាការិនីវាយតឺន្នីសរបស់ជប៉ុន Naomi Osaka បានក្លាយជាអត្តពលិកផ្នែកនារី ដែលរកចំណូលបានច្រើនបំផុត នៅលើពិភពលោក គឺរកប្រាក់បាន ៣៧,៤ លានដុល្លារ (៣៤,៣ លានអឺរ៉ូ) ក្នុងរយៈពេល១២ ខែចុងក្រោយ។ នេះបើយោងតាមទស្សនាវដ្តី Forbes ... Read More »

ខ្សែប្រយុទ្ធ Werner ​ជិតតាមទាន់ Lewandowski ក្រោយស៊ុត​៣​គ្រាប់​ម្នាក់​ឯងកាលពីយប់មិញ

ខ្សែ​ប្រយុទ្ធ​ Timo Werner ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Leipzig ​ឈ្នះក្រុមម្ចាស់ផ្ទះ​ Mainz ​05​ក្នុង​លទ្ធផល ​៥-០ ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Bundesliga ​កាល​ពី​យប់មិញ​​។ សម្រាប់ខ្សែប្រយុទ្ធរូបនេះជិតតាមទាន់ចំនួនគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លិប Bayern ... Read More »

កីឡាករក្លិប Bournemouth ម្នាក់ក្នុងចំណោមមនុស្ស២នាក់មានរោគសញ្ញាជំងឺកូវីដ១៩

កីឡាករម្នាក់របស់ក្លិប Bournemouth មានករណីឆ្លងវីរុសកូវីដ១៩ដែលត្រូវបានគេរកឃើញដោយការធ្វើតេស្តចុងក្រោយនៃក្របខ័ណ្ឌ Premier League ដោយសរុបលទ្ធផលវិជ្ជមានដល់ទៅ៨ក្នុងចំណោមក្លិបទាំង២០។ សារព័ត៌មាន The Cherries បាននិយាយថា អត្តសញ្ញាណរបស់កីឡាករដែលឆ្លងនោះមិនត្រូវបានបង្ហាញទេ។ ឥឡូវនេះពួកគេកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ ការធ្វើតេស្តធ្វើឡើងកាលពីថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ... Read More »

តាស្លាប់ចៅ២នាក់រងរបួសធ្ងន់ ខណៈរថយន្តឡិចស៉ីសបើកធ្វេសប្រហែសបុកម៉ូតូជនរងគ្រោះពេញទំហឹង

ខេត្តស្ទឹងត្រែង៖ តានិងចៅ៣នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តឡិចស៉ីសLX470 បើកបុកពេញទំហឹង ខណ:កំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យតាស្លាប់ ចៅពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ៈ១៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះទៅព្រំដែនឡាវ ត្រង់ចំណុចព្រៃចាស់ ភូមិគីឡូលេខ៨ ... Read More »

ប្រវត្តិ÷ អ្នកតាសំពៅធ្លាយ

នៅ​ភូមិ​បារ៉ាយ សង្កាត់​ភឿតតឹម ស្រុក​បាសាក់ ខេត្តឃ្លាំង មានអ្នកតា ១ ឈ្មោះ​អ្នក​តា​សំពៅ​ធ្លាយ មាន​រឿង​ដែល​ចាស់​ព្រឹទ្ធាចារ្យ ធ្លាប់​បាន​តំណាល​តៗ​គ្នា​មក ប៉ុន្តែ​មិន​មាន​ក្បួន​ច្បាប់​អ្វី​ជា​សំអាង​ទេ គ្រាន់​តែ​មាន​ទី​ឋាន​ជា​កេរ្តិ៍​ដំណែល​និង​ភស្តុតាង​ជាច្រើន​កន្លែង​ល្មម​ឲ្យ​សង្កេត​បាន​ប៉ុណ្ណោះ ។ សេចក្ដី​តំណាល​ថា កាល​ពី​យូរ​អង្វែង​មក​ហើយ​នោះ (សករាជ​មិន​ប្រាកដ) ... Read More »

ជនសង្ស័យម្នាក់ លួចម៉ូតូគេមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ឃើញម៉ូតូប្រជាពលរដ្ឋមួយគ្រឿងទុកនៅកន្លែងស្ងាត់​មើលទៅទំនងក៏ធ្វើសកម្មភាពលួច យកតែពុំបានសម្រេច​ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋជិតខាងឃើញទាន់ក៏នាំគ្នាដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ករណីនេះ​បានកើតឡើង​កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០​ វេលាម៉ោង១៨ស្ថិតក្នុងភូមិ​ថ្មី​ ឃុំ​ រលាំង​កែន​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋ ឃាត់ខ្លួនបានឈ្មោះ​ ... Read More »

ថ្ងៃនេះកម្ពុជា ..! ពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីទេ

ភ្នំពេញ៖ គិតត្រឹមម៉ោង​ ៨និង៣០ព្រឹក​ ថ្ងៃទី​ ២៥ ឧសភា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺកូវីដ-១៩​ ថ្មីទេ​ ។ តាមទិន្ន័យក្រសួងសុខាភិបាល បានអោយដឹងថា៖ ចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ,ចំនួនអ្នកកំពុងសំរាកពេទ្យ២នាក់​ ... Read More »

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នស្របពេលដែលបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ក៏បុកចំពាក់កណ្តាលរថយន្តរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BA-5218ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តអែបនឹងចិញ្ចើមផ្លូវមួយសន្ទុះ លុះដល់ម៉ោងកើតហេតុបានបើកបត់ឆ្វេងដល់ពាក់កណ្ដាលផ្លូវក៏មានម៉ូតូមួយគ្រឿងម៉ាក ... Read More »

បង្រ្កាបអាហារដ្ឋាន៣កន្លែងយកសាច់សត្វព្រៃមកធ្វើជាម្ហូបលក់ឲ្យភ្ញៀវ

ខេត្ត​សៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០បានសហការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហា​រដ្ឋា​ន​ចំនួន ៣ ទីតាំងនៅ​សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប ក្រោយ​ទទួល​ព័ត៌មាន​ថា អាហា​រដ្ឋា​ន​ទាំងនេះ​បាន​យក​សាច់សត្វ​ព្រៃ​មក​ធ្វើ​ម្ហូបអាហារ​លក់​ជូន​ភ្ញៀវ មិនញញើតច្បាប់។​ ​សមត្ថកិច្ច​បញ្ជាក់ថា អាហា​រដ្ឋា​ន​ទាំង​៣​កន្លែង​ដែល​ត្រូវ​ចុះបង្ក្រាប​រួមមាន​១-អាហា​រដ្ឋា​ន​ម្លប់​មហា​ហេង ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សត្វ​ទោម​ងាប់​ចំនូ​ន ១១​ក្បាល ... Read More »

សង្ស័យមាន​វិបត្តិ​ស្នេហា​សិស្សសាលាភាសា​ជប៉ុន​ម្នាក់គិតខ្លីចងកសម្លាប់ខ្លួន

ភ្នំពេញ​៖​ ស្ត្រីវ័យ៣១ឆ្នាំម្នាក់រៀននៅសាលាភាសាជប៉ុនបានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនព្រោះតែមានវិបត្តិស្នេហា។ ហេតុការណ៍​នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល​ឡើង​កាលពីវេលា​ម៉ោង​២រសៀល​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២០នៅចំណុចផ្ទះលេខ​៨​ ផ្លូវ​លេខ១៩៧៤​ ក្រុម​ទី៥​ ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។ សពស្ត្រីខាងលើមានឈ្មោះ​ សេង​ ស្រីមុំ​  អាយុ​៣១ឆ្នាំ​ ... Read More »

៣ថ្ងៃចិនមានអ្នកឆ្លងកូវីដ-១៩ តែ១១ករណីមកពីក្រៅទាំងអស់

បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកបន្តកើនឡើងខ្ពស់ ជារៀងរាល់ថ្ងៃ។ តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង១០ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានអ្នកឆ្លងកើនឡើងដល់ទៅ ៥. ៤៩៨. ៥៨០នាក់ និងស្លាប់កើនឡើងដល់៣៤៦. ៦៨៨នាក់ ។ ... Read More »

ដោយសារធ្វើឲ្យប្រេស៊ីលបាត់បង់ការគ្រប់គ្រងកូវីដ-១៩ ប្រធានាធិបតីត្រូវតែទទួលខុសត្រូវ

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពីមានអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលនេះ ពលរដ្ឋដែលគាំទ្រលោកក៏បានធ្លាក់ចុះខ្លាំងដែរ។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំងបានស្នើឲ្យចោទប្រកាន់ទោសលោកពាក់ព័ន្ធ ការគ្រប់គ្រងមិនបានល្អ សម្លាប់ពលរដ្ឋដោយប្រយោល។ ប្រធានាធិបតីប្រេស៊ីល លោក Jair ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបង្រ្កាបរថយន្ដដឹកប្រេងបង្កប់ឈើធ្នង់ចំនួន២១២ដុំ

ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំការបង្ក្រាបដោយលោក វរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់រថយន្ដដឹកប្រេងមួយគ្រឿងដែលបន្លំដឹកឈើប្រណីត(ធ្នង់)ហើយពេលឃាត់រថយន្ដនោះអ្នកបើកបរបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ ធ្លកអណ្តូង ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំអោយចងក្រងច្បាប់ការពារអណ្តើកហ្លូង

ខេត្តកោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យ រដ្ឋបាលជលផល សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង យើងឱ្យបានគង់វង្ស ព្រោះថាសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្ត្រនៃដឹកដីខេត្តកោះកុង។ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ... Read More »

យកបន្តោងខ្សែកកាឡៃបន្លំជាគ្រឿងអលង្ការមានតម្លៃយកទៅបញ្ចាំម្ចាស់ដឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីម្ចាស់ហាងប្តឹងសមត្ថកិច្ចក្រោយពីរកឃើញថាជនសង្ស័យបានយកគ្រឿងអលង្ការក្លែងក្លាយយកមកបញ្ចាំ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ប៉ិច ភារៈ ... Read More »

សង្ស័យ​មានវិបត្តិផ្លូវចិត្ត​ទេីបនាងមកលោតទឹកពីលើស្ពានកោះប៉ែនទាំងយប់

ខេត្ត​កំពង់ចាម​ ៖​ នារីពេញវ័យក្រមុំម្នាក់​ អាចសង្ស័យ​ថាមានវិបត្តិផ្លូវចិត្តហើយទើបដេីរ​តម្រង់មកលេីស្ពានកោះប៉ែនរួចលោតពីលេីស្ពានបំណងសម្លាប់ខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែលល្បាតបំពេញ​ភារកិច្ច​ក្នុងមូលដ្ឋាន​ឃេីញ​ទាន់បានជួយ​អន្តរាគមន៍​ដឹកនាំមក​សង្គ្រោះ​នៅមន្ទីរពេទ្យ​​ រួចអប់រំ​ ណែនាំ​ថែមទាំងជួយជាថវិកាដេីម្បីរស់បន្ត​ទៅមុខទៀត​ ។  ហេតុ​ការណ៍​នេះ​កេីតឡេីង​កាលពីវេលា​ម៉ោង២២យប់ថ្ងៃទី២៤​ ខែ​ ឧសភា​ ឆ្នាំ​២០២០​  ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ... Read More »

សៀវភៅ សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំងកូវីដ-១៩នឹងបោះពុម្ភឆាប់ៗនេះ

ភ្នំពេញ៖ លោកពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបថា សៀវភៅសម្តេចហ៊ុន សែន វីរបុរសសង្ហាដើរបញ្រ្ចាសទិសប្រឆាំងកូវីដ-១៩នឹងត្រូវបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលឆាប់ៗនេះហើយ។ លោកពៅ សុខបានបញ្ជាក់ថា ... Read More »

ទីតាំងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែងក្នុងខណ្ឌមានជ័យ​ ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាប​ ឃាត់ខ្លួនមនុស្សជិត៥០នាក់

  ភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ រួមទាំងកម្លាំងចម្រុះជាច្រេីននាក់​ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែង​ឃាត់ខ្លួនមនុស្សប្រហែលជិត៥០នាក់ ដកហូតបានវត្ថុតាង និងម៉ូតូមួយចំនួនធំ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវឌួង ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាជិះម៉ូតូបុកឃឿនដួលខ្លួនឯងសន្លប់ស្ដូកស្ដឹង

        ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូយ៉ាងលឿនត្រង់ចំណុចផ្វូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនផ្លូវ ពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រោះនៅគ្លីនិកឯកជនភ្លាមៗ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២០ ... Read More »

ស្រ្តីម្នាក់បើកឡិចស៊ីសRX300បុកម៉ូតូពីក្រោយចូលក្រោមកង់រថយន្តសំណាងម្ចាស់ម៉ូតូរបួសស្រាល

      ភ្នំពេញ ៖ ស្រ្តីម្នាក់បើករថយន្តឡិចស៊ីសRX300 បុកម៉ូតូឡេតពីក្រោយចូលក្រោមកង់រថយន្តអូសប្រហែល១០ម៉ែត្រ សំណាងម្ចាស់ម៉ូតូរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបមេភ្លើង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៣៦០ ... Read More »