ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវចិនឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីពីបញ្ហាអ៊ុយក្រែន

កាលពីថ្ងៃទី២៧ខែមករា អាមេរិកបានអំពាវនាវដល់់ចិនឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសបញ្ចប់វិវាទក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកឯកទេសអាមេរិក បានលើកឡើងថា ទីក្រុងប៉េកាំងអាចនឹងគាំទ្រទីក្រុងវ៉ាស៊ីនតោនក្នុងបញ្ហាទាំងនោះ។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ដោយនៅក្នុងជំនួបនោះរដ្ឋមន្ត្រីការរទេសចិនបាន អំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ បញ្ចៀសភាពតានតឹងខ្លាំងជាងនេះ ។ ... Read More »

ស្លាប់និងរបួសរាប់សិបនាក់ដោយសារព្យុះអេណានៅភាគខាងត្បូងទ្វីបអាហ្វ្រិក

នៅតំបន់ភាគខាងត្បូងអាហ្វ្រិក ក្នុងនោះមានប្រទេសម៉ូហ្សំប៊ិក, ម៉ាដាហ្គាស្ការ និងម៉ាឡាវី បានរងការវាយប្រហារដោយព្យុះ អេណាបណ្តាលឱ្យមានអ្នកស្លាប់ អ្នករបួសនិងបាត់ខ្លួនជាច្រើន ។ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Ana ដែលបានវាយប្រហារលើប្រទេសចំនួន៣ខាងលើនៅក្នុងតំបន់ភាគខាងត្បូងអាហ្វ្រិកបានកើនដល់ ៧៧នាក់ហើយ នៅថ្ងៃ២៧ ខែមករា។ នៅតំបន់ភាគកណ្តាលនិងភាគខាងជើងនៃប្រទេសម៉ូហ្សំប៊ិកមានមនុស្ស១១នាក់ស្លាប់ ... Read More »

ប្រេស៊ីលបានត្រឹមស្មើអេក្វាឌ័រ ខណៈអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីឈ្នះដូចគ្នាក្នុងជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

ការតែតបាល់បញ្ចូលទីក្នុងតង់ទី២របស់កីឡាករ Felix Torres បានធ្វើឱ្យអេក្វាឌ័រតាមស្មើជាមួយប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup ដែលឃើញក្រុមទាំងពីរមានការបណ្តេញចេញកីឡាករម្នាក់១។ ប្រេស៊ីល​ដែល​បាន​កក់កៅអីទៅ​វគ្គ​ជម្រុះ​នៅកាតារួច​ហើយ​បាន​នាំ​មុខ​មុន​តាម​រយៈ​ការស៊ុតបាល់បញ្ចូលទី​របស់ខ្សែបម្រើ Casemiro នៅ​នាទី​ទី៦។ អ្នកចាំទី Alexander Dominguez របស់អេក្វាឌ័រត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទីទី១៥ បន្ទាប់ពីបង្កកំហុស ... Read More »

Novak Djokovic ត្រៀម​ត្រឡប់​ទៅ​ប្រកួត​ក្នុង​ទីក្រុង​ឌូបៃ​ បន្ទាប់​ពី​បាត់​បង់ឱកាសនៅ​ Australian Open

កីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic គ្រោងនឹងវិលចូលប្រឡូកក្នុងទីក្រុងឌូបៃ នៅខែក្រោយ។ កីឡាករវ័យ៣៤ឆ្នាំត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលីនៅមុនព្រឹត្តិការណ៍ Australian Open បន្ទាប់ពីចាញ់ ក្តីតុលាការដើម្បីបដិសេធការលុបចោលទិដ្ឋាការរបស់គាត់ចូលប្រទេសអូស្ត្រាលី។កីឡាករវាយតឺន្នីសឈ្នះពានរង្វាន់ Grand Slam ២០សម័យគឺស្ថិតនៅក្នុងបញ្ជីសម្រាប់ព្រឹត្តិការណ៍ Dubai ATP ... Read More »

ខ្សែ​បម្រើ​ស្លាបវ័យក្មេង Amad Diallo ​របស់ Manchester United ​ចូល​រួម​ជាមួយក្លិប Rangers ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល៦ខែ

ខ្សែបម្រើស្លាបរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Amad Diallo បានចូលរួមជាមួយក្រុម Rangers ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ ពោលគឺមួយឆ្នាំបន្ទាប់ពីបានមកដល់ទឹកដី Old Trafford ក្នុងការផ្លាស់ប្តូរតម្លៃ១៩លានផោនពី Atalanta ។ ... Read More »

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅរោងចក្រផលិតអាវុធក្រោយពីសាកល្បងមីសុីល៦លើកដើមឆ្នាំ២០២២

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយទទួលបានជោគជ័យ។ ក្រោយការសាកល្បងនោះមេដឹកនាំគីម ជុងអ៊ុនបានបំពេញទស្សនកិច្ចទៅត្រួតពិនិត្យរោងចក្រផលិតអាវុធធំបំផុតក្នុងប្រទេសនេះ។ ការប្រឈមមុខតានតឹងនៅឧបទ្វីបកូរ៉េកើតឡើងក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលលើកទី៦ជាបន្តបន្ទាប់ក្នុងរយៈពេល មិនដល់មួយខែផងនាដើមឆ្នាំ២០២២នេះ។ មេដឹកនាំគីម ជុងអ៊ុនបានទៅត្រួតពិនិត្យការធ្វើតេស្តមីស៊ីលដោយផ្ទាល់ ។ បន្ទាប់មកលោកក៏បានទៅត្រួតពិនិត្យរោងចក្រផលិតអាវុធ ហើយលោកបានសរសើរពីការរីកចម្រើនក្នុងវិស័យផលិតអាវុធនៅក្នុងប្រទេសនេះ។ លោកគីម ... Read More »

Aston Villa ចុះហត្ថលេខាលើខ្សែការពារ Calum Chambers ពី Arsenal

ក្លិប Aston Villa បានចុះហត្ថលេខាទិញបានខ្សែការពារ CalumChambers ពីក្លិបកាំភ្លើងធំ Arsenal ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះ។កីឡាករវ័យ២៧ឆ្នាំដែលបានបង្ហាញខ្លួនត្រឹមតែ៥ប្រកួតសម្រាប់ក្រុមកាំភ្លើងធំនៅរដូវកាលនេះបានផុតកុងត្រានៅរដូវក្តៅ ហើយចូលរួមជាមួយការផ្ទេរដោយគ្មានតម្លៃឈ្នួល ។ ការចុះហត្ថលេខារបស់កីឡាកររូបនេះបន្ទាប់ពីការមកដល់របស់ Philippe Coutinho ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona, ... Read More »

WTO ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក

អង្គការពាណិជ្ជកម្មពិភពលោក WTO បានចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក មានតម្លៃ៦៤៥លានដុល្លារក្នុងមួយឆ្នាំ ។ នេះជាសាលក្រមរបស់WTO ក្រោយពេលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប្រឈមវិវាទក្នុងវិស័យពាណិជ្ជកម្មរយៈពេល១០ឆ្នាំកន្លងមក ក្នុងនោះមានទាំងការលក់បង្ខូចតម្លៃផងដែរ។ សេចក្តីសម្រេចរបស់ WTO មាន៨៧ទំព័រ បានបញ្ជាក់យ៉ាងច្បាស់ថា «ពឹងផ្អែកទៅលើទស្សនៈ ... Read More »

ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មដុតកម្ទេចរថភ្លើង

ការធ្វើបាតុកម្មពាក់ព័ន្ធនឹងផ្លូវដែកនៅក្នុងប្រទេសឥណ្ឌា កាន់តែតានតឹងឡើង ដោយមានបាតុករជាច្រើនខឹងសម្បារហូតដល់ដុតកម្ទេចរថភ្លើងដើម្បីប្រឆាំងនឹងអាជ្ញាធរផ្លូវដែកនិងរដ្ឋាភិបាល។ នៅថ្ងៃទី២៧ ខែមករា សារព័ត៌មាន Aljazeera បានផ្សាយថា ពលរដ្ឋនៅក្នុងរដ្ឋ Bihar បាននាំគ្នាធ្វើបាតុកម្មតាំងពីដើមសប្តាហ៍ ដោយសារតែក្រុមយុវជនខឹងសម្បាព្រោះតែការប្រឡងចូលក្របខ័ណ្ឌរដ្ឋក្នុងវិស័យផ្លូវដែកមិនមានតម្លាភាព។ ពេលដំបូង បាតុកម្មធ្វើឡើងទ្រង់ទ្រាយតូចនោះទេ ប៉ុន្តែក្រោយមកក៏បានរាលដាលទៅជាទ្រង់ទ្រាយធំនៅទូទាំងរដ្ឋ ... Read More »

កូរ៉េខាងជើងបើកទ្វារព្រំដែនក្រោយ២ឆ្នាំបិទទប់ស្កាត់ការឆ្លងកូវីដ-១៩

ក្រោយរយៈពេលពីរឆ្នាំបិទទ្វារប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅពេលនេះកូរ៉េខាងជើង បានសម្រេចបើកទ្វារព្រំដែនឡើងវិញ។ រថភ្លើងដឹកទំនិញរបស់កូរ៉េខាងជើងបានទៅកាន់ប្រទេសជិតខាង (ចិន)។ តាមសារព័ត៌មាន AP បានផ្សាយថា ការបើកទ្វារព្រំដែនរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលប្រទេសនេះបានសាកល្បងមីស៊ីលរហូតដល់ទៅ៦លើកនាដើមឆ្នាំ២០២២នេះ។ សាររបស់កូរ៉េខាងជើងដែលបានសាកល្បងមីស៊ីលដល់ទៅ៦លើកនេះ គឺជាការព្រមានដល់អាមេរិក និងមួយផ្នែកទៀតជាការបើកទ្វារប្រទេសជាតិជាបណ្តើរៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ក្រោយរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩ បើទោះបីកូរ៉េខាងជើងមិនមានករណីឆ្លងម្នាក់ណាក៏ដោយ។ ... Read More »

អ៊ុយក្រែន៖ ផ្ទុះអាវុធនៅរោងចក្រយោធា ស្លាប់និងរបួស១០នាក់

ទាហានអ៊ុយក្រែនម្នាក់បានបើកការបាញ់ប្រហារទៅលើសន្តិសុខនៅរោងចក្រយោធា ស្ថិតនៅភាគកណ្តាលប្រទេសនេះដោយមិនមានមូលហេតុបណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់និងរបួស៥នាក់។ នៅថ្ងៃទី២៧ ខែមករា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រកាសឱ្យដឹងថា មានមនុស្ស ៥នាក់ស្លាប់និង៥នាក់រងរបួសក្នុងការបាញ់ប្រហារនៅរោងចក្រផលិតកាំជ្រួចមីសុីលនៅក្នុងទីក្រុង Dnipro ភាគកណ្តាលប្រទេសអ៊ុយក្រែន។ ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី២៧ខែមករា (ពេលវេលាក្នុងតំបន់) ក្នុងពេលកម្លាំងការពារទទួលបានការផ្តល់អាវុធនៅរោងចក្រ Pivdenmash។ ... Read More »

តារាវាយតឺន្នីសលំដាប់កំពូល Novak Djokovic អាចលេងនៅប្រទេសបារាំងក្រោមច្បាប់វ៉ាក់សាំង ក្រោយខកខានប្រកួត Australian Open

កីឡាករវាយតឺន្នីសលំដាប់កំពូល Novak Djokovic អាចត្រូវបានអនុញ្ញាតឱ្យលេងការពារជើងឯកពានរង្វាន់ French Open របស់គាត់ក្រោមច្បាប់ចុងក្រោយនៃការការពារ COVID-19 ដែលអនុម័តដោយរដ្ឋាភិបាលបារាំង ទោះបីជាគាត់នៅតែមិនត្រូវបានចាក់វ៉ាក់សាំងនៅពេលដែលទីលាន Grand Slam ដែលនឹងចាប់ផ្តើមក្នុងខែឧសភាក៏ដោយ។ Djokovic ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី ... Read More »

រុស្ស៊ីធ្វើសមយុទ្ធនៅព្រំដែនអ៊ុយក្រែន, អាមេរិកថារុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅពាក់កណ្តាលខែកុម្ភៈ

កម្លាំងទាហានរុស្ស៊ីបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែមករា ស្ថិតនៅភាគខាងកើតទីក្រុង Rostov ជិតព្រំដែនប្រទេសអ៊ុយក្រែន។ ជាមួយគ្នានោះរុស្សុីក៏បានបញ្ជូនយន្តហោះចម្បាំង និងអាវុធជាច្រើនទៅកាន់ប្រទេសបេឡារូសផងដែរ។ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានផែនការប្រើកម្លាំងយោធា វាយប្រហារលើអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងមូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន ... Read More »

ក្នុងរយៈពេល២៤ម៉ោងពិភពលោករកឃើញករណីឆ្លងកូវីដ-១៩ជិត៣,៥លាននាក់

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ3.483.019 នាក់ និងស្លាប់10.216 នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងពេលមួយថ្ងៃៗ។ តាមគេហទំព័រ worldometers.info នៅលើពិភពលោក គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ខែមករា មានករណីឆ្លងសរុបដល់ទៅ 362.859.116 នាក់ ... Read More »

កូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទី៦ហើយនៅក្នុងខែមករានេះ

នៅព្រឹកថ្ងៃទី២៧ខែមករា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កូរ៉េខាងជើងទើបតែបានសាកល្បងមីស៊ីលពីរគ្រាប់បន្ថែមទៀតទៅកាន់តំបន់សមុទ្រភាគខាងកើត។ នៅក្នុងសេចក្តីប្រកាសនោះ គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទីក្រុង Hamhung ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២៧ខែមករាឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ... Read More »

Neymar មិនទាន់ច្បាស់១០០%ចំពោះការវិលត្រឡប់មុនការប្រកួតរវាង PSG នឹង Real Madridនៅ Champions League

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម PSG បានបង្ហាញពីភាពមិនច្បាស់លាស់របស់គាត់ថា តើខ្សែប្រយុទ្ធ Neymar នឹងជាសះស្បើយពេញលេញហើយឬនៅសម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌChampions League វគ្គ១៦ក្រុមចុងក្រោយរបស់ Paris Saint-Germainជាមួយក្រុម Real Madrid ... Read More »

ខ្សែប្រយុទ្ធ Balotelli ជាប់ឈ្មោះក្នុងក្រុមអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨

កីឡាករ​ Mario Balotelli ត្រូវបានដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ខណៈដែលខ្សែប្រយុទ្ធមកពីក្លិបAdana Demirspor ក៏បានចូលរួមជាមួយកីឡាករដែលមិនធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិទាំង៧នាក់ក្នុងការជ្រើសរើសទៅហ្វឹកហាត់ទាំង៣៥នាក់របស់គ្រូបង្វឹកលោក Roberto Mancini ។ Balotelli ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Mancini កាលពីដើមក្នុងអាជីពរបស់គាត់នៅ Inter ... Read More »

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អូស្ត្រាលីលោក Arnold នឹង​អវត្តមាន​ក្នុង​ការ​ប្រកួតជម្រុះ World Cup ពេលប៉ះ​ប្រទេស​វៀតណាម​បន្ទាប់​ពី​ធ្វើ​តេស្ត​វិជ្ជមាន COVID-19

លោក Graham Arnold គ្រូបង្វឹកអូស្ត្រាលីនឹងអវត្តមានក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់របស់ក្រុមអូស្ត្រាលីជាមួយវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់អូស្ត្រាលី ​​Football Australia ។ លោក Graham ... Read More »

ត្រូវតែធ្វើការវះកាត់ដើម្បីផ្លាស់ប្តូរភេទទើបទទួលស្គាល់ភេទតាមផ្លូវច្បាប់

ពលរដ្ឋភេទទីបីនៅកោះហុងកុង ប្រទេសចិន នឹងមិនទទួលស្គាល់ ភេទជាផ្លូវច្បាប់នោះឡើយប្រសិនបើមិនវះកាត់កែភេទនោះទេ។ នេះជាការសម្រេចរបស់តុលាការហុងកុងនាថ្ងៃទី២៦ខែមករាឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចខាងលើរបស់តុលាការ គឺក្រោយពេលបុរស(ភេទទីបី) ឈ្មោះQ និង Henry Tse បានចោទប្រកាន់រដ្ឋាភិបាលកោះហុងដែលបានអនុញ្ញាតឲ្យតែអ្នកភេទទីបីដែលបានវះកាត់កែភេទរួចទើបទទួលស្គាល់ជាផ្លូវការនៅលើលិខិតស្នាម ។ ទាំងនោះជាការបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង។ តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ... Read More »

រុស្ស៊ីបញ្ជូនកងពលយន្តហោះចម្បាំងវាយលុកទៅកាន់ប្រទេស Belarus ត្រៀមចូលរួមធ្វើសមយុទ្ធ

រុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានឆ័ត្រយោងទៅកាន់ប្រទេស Belarus នៅថ្ងៃទី២៦ខែមករា ។ កន្លងមក រុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានថ្មើរជើង កងកម្លាំងកាំភ្លើងធំ ទាហានជើងទឹកវាយឡើងគោកទៅចូលរួមសមយុទ្ធក្នុងប្រទេសបេឡារូសនាដើមខែកុម្ភៈឆ្នាំ២០២២ផងដែរ។ រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធក្នុងថ្ងៃទី២៦ខែមករា ក៏ដូចជាបានបញ្ជូនកម្លាំង និងយន្តហោះចម្បាំង ជាច្រើនទៅកាន់ប្រទេសបេឡារូស ដើម្បីត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដើមខែក្រោយ។ ជាមួយគ្នានេះដែរ រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង ... Read More »

ឥណ្ឌាប្រារព្ធខួបលើកទី៧៣នៃទិវាបង្កើតសាធារណរដ្ឋ

នៅថ្ងៃទី២៦ ខែមករា ឥណ្ឌាបានប្រារព្ធខួបលើកទី៧៣ឆ្នាំនៃការបង្កើតសាធារណរដ្ឋ។ នៅក្នុងទិវានេះមានពិធីដង្ហែក្បួនព្យុហយាត្រានៅក្នុងមហាវិថី Rajpath ដើម្បីបង្ហាញពីកម្លាំងយោធា បច្ចេកវិទ្យា វប្បធម៌ចម្រុះ…របស់ប្រទេសនេះ ។ សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីញូវដេលីមុនពេលរៀបចំពិធី ដោយមានកម្លាំងប៉ូលិសរាប់សិបពាន់នាក់ និងកម្លាំងទាហានផងដែរ យាមល្បាតនៅតាមទីតាំងសំខាន់ៗមានស្ថានីយរថភ្លើង រថយន្តក្រុងជាដើម។ ពិធីដង្ហែក្បួនកើតឡើង ... Read More »

ប្រទេសអាស៊ីដំបូងបង្អស់ដែលផ្តល់ភាពស្របច្បាប់នូវការប្រើប្រាស់កញ្ឆា

ថៃបានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងតំបន់អាស៊ីដែល អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានអំពាវនាវដល់ពលរដ្ឋប្រើប្រាស់កញ្ឆាដើម្បីសុខភាពជាជាងប្រើលើសលប់ធ្វើឱ្យប៉ះពាល់ដល់សុខភាព។ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្រោមគោលការណ៍ថ្មី ប្រជាជនថៃអាចដាំដុះរុក្ខជាតិកញ្ឆានៅតាមផ្ទះបាន ក្រោយពីមានការជូនដំណឹងត្រឹមត្រូវដល់អាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេ ប៉ុន្តែវាមិនអាចយកទៅប្រើប្រាស់សម្រាប់គោលដៅអាជីវកម្ម ដោយពុំមានអាជ្ញាប័ណ្ណនោះឡើយ។ ... Read More »

អាមេរិកបញ្ជាក់ពីគោលដៅរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ

ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា កិច្ចពិភាក្សាតាមរយៈកិច្ចការបរទេស ជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពនៅក្នុងការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ខែមករា(ពេលវេលានៅអាមេរិក) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ថា អាមេរិកមិនមានបំណងចងគំនុំជាមួយកូរ៉េខាងជើងនោះឡើយ។ ទន្ទឹមនឹងនោះលោក Ned Price បានរំលឹកឡើងវិញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសម្ពន្ធមិត្តនៅក្នុងតំបន់ ... Read More »

អាមេរិកប្រកាសលុបកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

រដ្ឋាភិបាលរបស់ប្រធានាធិបតី បៃឌិន បានប្រកាសលុបច្បាប់កំណត់ ថា កម្មករ ពលករទាំងអស់របស់បណ្តាក្រុមហ៊ុនធំៗត្រូវចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូលធ្វើការ។ ប៉ុន្តែនៅពេលនេះច្បាប់កាតព្វកិច្ចចាក់វ៉ាក់សាំងត្រូវបានលុបចោលហើយ ប៉ុន្តែក៏បានអំពាវនាវដល់កម្មករ ពលករទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងផងដែរ ។ ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩នៅអាមេរិកក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៤៤៣,០៧២នាក់ទៀតបានឆ្លងជំងឺ ... Read More »

អាមេរិកបញ្ជូនអាវុធជាលើកទីបីទៅកាន់អ៊ុយក្រែន

នៅថ្ងៃទី២៥ខែមករា យន្តហោះដឹកជញ្ជូនសម្ភារយោធា និងអាវុធជាច្រើនទៅកាន់ទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ នេះជាកញ្ចប់ជំនួយលើកទីបីហើយដល់ប្រទេសអុយក្រែនសម្រាប់ការពារសន្តិសុខដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។ ជាមួយគ្នានេះដែរទីក្រុងមូស្គូ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មានការភ័យខ្លាចចំពោះរុស្ស៊ី ។ នៅថ្ងៃទី២៥ខែមករា កញ្ចប់អាវុធជាលើកទីបីបានចូលដល់រដ្ឋធានី Kiev ក្នុងពេលនោះរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក ... Read More »

Manchester City កំណត់គោលដៅនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ពីក្លិប River Plate

ក្លិបមេឃខៀវ Manchester City មានក្តីសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដែលកំពុងលេងនៅក្លិប River Plate នៃលីគកំពូលអាហ្សង់ទីន។អ្នកចាត់ការទូទៅរបស់ Man City លោក Pep ... Read More »

ព្រឹត្តិការណ៍អូឡាំពិក២០២២នៅទីក្រុងប៉េកាំងបានបន្ធូរបន្ថយលក្ខខណ្ឌតឹងរ៉ឹងពាក់ព័ន្ធ COVID-19 សម្រាប់អ្នកចូលរួម

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២នៅខែក្រោយនេះបានបន្ធូរបន្ថយលក្ខខណ្ឌតឹងរ៉ឹងនៃពិធីសារទប់ស្កាត់ COVID-19 បន្តិចសម្រាប់អ្នកចូលរួម ដែលជាការផ្លាស់ប្តូរដែលមានន័យថា អត្តពលិកតិចជាងមុនទំនងជាត្រូវបានកើនឡើងដោយសារការធ្វើតេស្តវិជ្ជមាន ទោះបីជាអាជ្ញាធរក៏បានព្រមានអំពីការបំពុលខ្យល់នៅរដូវកាលក៏ដោយ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសពីការផ្លាស់ប្តូរកាលពីថ្ងៃទី២៤ ខែមករាដែលរួមបញ្ចូលការបន្ធូរបន្ថយកម្រិតដើម្បីកំណត់ថាវិជ្ជមាន COVID-19 ពីការធ្វើតេស្ត PCR និងកាត់បន្ថយពីការដាក់ឲ្យដាច់ដោយឡែកពី១៤ថ្ងៃមកត្រឹម៧ថ្ងៃជារយៈពេលដែលមនុស្សម្នាក់ត្រូវបានចាត់ទុកថាជា ការ​នៅ​ជិត​គ្នាជាមួយអ្នកឆ្លង។ ... Read More »

Sevilla បានរៀបចំរ៉ាប់រងប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធ Anthony Martial មកពីក្លិប Man Utd

ក្លិប Sevilla បានធ្វើឱ្យក្លិបបិសាចក្រហម Manchester United ផ្តល់សំណើខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធ Anthony Martial ដែលនឹងធ្វើឱ្យក្រុម La Liga គ្របដណ្តប់ប្រាក់ឈ្នួលរបស់គាត់សម្រាប់នៅសល់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធបារាំង Martial អាយុ២៦ឆ្នាំត្រូវបានក្លិបអេស្ប៉ាញមួយនេះដាក់គោលដៅជាច្រើនខែមកហើយ ... Read More »

លោក Ranieri ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លិបWatford

អ្នកចាត់ការក្លិប Watford លោក Claudio Ranieri ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីដឹកនាំបានត្រឹមតែ១៤ប្រកួតប៉ុណ្ណោះដែលក្រុមនេះកំពុងដុនដាបនៅ Premier League ។ លោក Ranieriត្រូវបានក្លិបប្រកាសឲ្យដឹកនាំកាលពីខែតុលាដើម្បីជំនួសលោក XiscoMunoz បន្ទាប់ពីការបណ្តេញចេញ។ បុរសជនជាតិអុីតាលីវ័យ៧០ឆ្នាំរូបនេះមិនអាចធ្វើឱ្យប្រសើរឡើងរបស់ក្លិបWatford ... Read More »

រដ្ឋប្រហារនៅ Burkina Faso និងប្រតិកម្មពីសហគម៍អន្តរជាតិ

កម្លាំងទាហាន Burkina Faso កាលពីថ្ងៃទី២៤ខែមករា បានដកតំណែងប្រធានាធិបតី Roch Mac Kabore ហើយបានផ្អាកដំណើរការរដ្ឋធម្មនុញ្ញ រំលាយរដ្ឋសភា និងរដ្ឋាភិបាល រួមទាំងបានបិទព្រំដែនទាំងអស់។ ពិភពលោកបានប្រតិកម្មចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងតំបន់អាហ្វ្រិកខាងលិចនេះ ដោយបានអំពាវនាវដល់យោធាត្រូវតែដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាល។ វិវាទនយោបាយបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសនេះ ... Read More »