ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ៖ ជនបរទេសដែលបានចាក់វ៉ាក់សំាងរួចទើបអនុញ្ញាតឲ្យចូលស្រុក

ឥណ្ឌូនេស៊ីបានសម្រេចហាមប្រាមជនបរទេសទាំងឡាយណាដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចូលក្នុងប្រទេសរបស់ខ្លួននោះឡើយ។ ការហាមប្រាមនេះគឺជាការខិតខំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលអាចឆ្លងចូលពីជនបរទេស។ សារព័ត៌មាន Nikkei Review នៅថ្ងៃទី៥ខែកក្កដា បានដកស្រង់ប្រភពព័ត៌មានពីគណៈកម្មការប្រឆាំងកូវីដ-១៩ ដែលបានឱ្យដឹងថា ជនបរទេសដែលចង់ចូលក្នុងទឹកដីឥណ្ឌូនេស៊ីគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស។ មិនតែប៉ុណ្ណោះគឺត្រូវតែមានលិខិតបញ្ជាក់ពីការធ្វើតេស្តងវិជ្ជមានកូវីដ-១៩ផងដែរ ។ បើទោះបីបានចាក់វ៉ាក់សាំងរួច ... Read More »

ក្រោយទិញអស់ ១៤៣លានផោន Barcelonaប្រកាសលក់ Philippe Coutinho ត្រឹមតែ២១លានផោនពេលនេះ

​យោងតាមប្រភពព័ត៌មានDailymail ក្លិបបាល់ទាត់ Barcelona ប្រកាសលក់កីឡាករប្រេស៊ីល Philippe Coutinho ត្រឹមតម្លៃតែ២១លានផោនប៉ុណ្ណោះ ដោយកាលពីបីឆ្នាំកន្លះមុន ពួកគេបានទិញកីឡាករនេះក្នុងតំលៃរហូតដល់ទៅ ១៤៣លានផោន។ ​ក្លិបយក្សអេស្ប៉ាញ Barcelona បានចាយលុយច្រើនសន្ធឹកសន្ធប់ទិញ Philippe Coutinho កាលពីឆ្នាំ២០១៨ ... Read More »

ក្រុមចចក Wolves ប្រម៉ាញ់បានខ្សែបំរើ Francisco Trincao ពីក្រុមBarcelona

ខ្សែបំរើ ស្លាបសញ្ជាតិព័រទុយហ្គាល់ Francisco Trincao របស់ក្រុម Barcelona បានមកចូលរួមលេងជាមួយនឹងក្រុមចចករោមមាសWolves របស់អង់គ្លេសក្នុងលក្ខណៈខ្ចីជើងពេញមួយរដូវកាល។ ​គេហទំព័រផ្លូវការរបស់ក្លិប Wolves បានប្រកាសថា Francisco Trincaoគឺជាកីឡាករទី២ហើយដែលក្លិបបានទិញយកមកពង្រឹងក្លិបសម្រាប់រដូវកាលថ្មី បន្ទាប់ពីកីឡាករ Yerson Mosquera ខ្សែការពារសញ្ជាតិកូឡុំប៊ី។ ​លោក ... Read More »

ក្លិប Crystal Palace សម្រេចតែងតាំងអតីតកីឡាករក្រុមកាំភ្លើងធំ Patrick Vieira ជាអ្នកចាត់ការទូរទៅថ្មី

​ក្លិបបាល់ទាត់ Crystal Palace បានជ្រើសរើសយកលោក Patrick Vieira អតីតកីឡាករក្រុមកាំភ្លើងធំArsenal ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងរបស់លោក Roy Hodgson។ ​អតីតប្រធានក្រុម Arsenalវ័យ៤៥ឆ្នាំនេះបានចុះហត្ថលេខាដឹកនាំក្រុម Crystal Palace រយៈពេល៣ឆ្នាំបន្តតំណែងរបស់លោក  Roy Hodgsonដែលបានចាកចេញពីក្លិបកាលពីថ្ងៃទី១៨ខែឧសភាកន្លងទៅ។ ​លោក ... Read More »

ទិវាឯករាជ្យអាមេរិក៖ «រាល់សកម្មភាពដូចជាប្រទេសមិនដែលមានកូវីដ-១៩»

ប្រធានាធិបតីអាមេរិក លោក បៃឌិន នៅថ្ងៃទី៤ខែកក្កដា (ពេលវេលាអាមេរិក)បានប្រារព្ធទិវាឯករាជ្យ លើកទី ២៤៥ ដោយបានបើកទ្វារសេតវិមាន រៀបចំពិធីជប់លៀងដ៏ធំ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិក បំពេញភារកិច្ចរបស់ខ្លួនដើម្បីបញ្ចប់កូវីដ-១៩ ជារៀងរហូត «គឺការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា»។ ប្រធានាធិបតីបៃឌិន បានថ្លែងសុន្ទរកថានៅសេតវិមានដោយមាន ... Read More »

Update ៖ ធ្លាក់យន្តហោះនៅហ្វុីលីពីន អ្នកស្លាប់កើនឡើង៤៥នាក់ហើយ

នៅថ្ងៃទី៥ខែកក្កដា តាមតួលេខចុងក្រោយរបស់សារព័ត៌មាន Philstar បានផ្សាយថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាបានកើនឡើង ៤៥នាក់ និងអ្នករងរបួស៥៣នាក់។ នេះជាគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសហ្វុីលីពីន។ តាមតួលេខរបស់ក្រសួងការពារជាតិហ្វុីលីពីន បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់មានមនុស្សជិះ ៩៦នាក់ ជាមួយគ្នានោះមានអ្នកស្លាប់៣នាក់និងរបួស៤នាក់ជាពលរដ្ឋរស់នៅលើដី តំបន់ដែលយន្តហោះធ្លាក់។ មនុស្ស៥នាក់នៅបាត់ខ្លួននៅឡើយទេ។ ... Read More »

Update ៖ ចំនួនអ្នកស្លាប់ដោយធ្លាក់យន្តហោះនៅហ្វុីលីពីន កើនឡើងដល់២៩នាក់

មន្ត្រីយោធាហ្វុីលីពីននៅយប់ថ្ងៃទី ៤ខែកក្កដា បានប្រកាសឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាកើនឡើងដល់ទៅ២៩នាក់ របួសប្រមាណ៥០នាក់និងបាត់ខ្លួន១៧នាក់ ។ លោក William Gonzales មន្ត្រីយោធាបានឱ្យដឹងថា នេះជាថ្ងៃឈឺចាប់បំផុតរបស់យោធាហ្វុីលីពីន ប៉ុន្តែលោកសង្ឃឹមថានឹងរកឃើញអ្នកនៅរស់។ សកម្មភាពជួយសង្គ្រោះនៅតែបន្តធ្វើឡើង ចំណែកអ្នកស្លាប់អាចនឹងកើនឡើងដោយមានអ្នករងរបួសធ្ងន់ជាច្រើន នាក់។ ... Read More »

ស្លាប់២៥នាក់ដោយការបាញ់ប្រហារគ្នារវាងកម្លាំងទាហានមីយ៉ាន់ម៉ានឹងក្រុមប្រឆាំង

កម្លាំងសន្តិសុខមីយ៉ានម៉ា បានសម្លាប់មនុស្ស២៥នាក់ពេលប៉ះទង្គិចគ្នាជាមួយក្រុមកម្លាំងទាហានស្ថិតនៅក្នុងស្រុក Depayin មានចម្ងាយពីទីក្រុង ណៃពីដោ ប្រមាណ៣០០គីឡូម៉ែត្រ នៅភាគខាងជើង នាថ្ងៃទី៣ខែកក្កដា ។ នៅថ្ងៃទី ៤ខែកក្កដា សារព័ត៌មាន Global New Light ... Read More »

ម៉ាឡេស៊ី ប្រើលួសបន្លាឡោមព័ទ្ធទីតាំងបិទខ្ទប់

មន្ត្រីម៉ាឡេស៊ី បានអនុម័តវិធានការតឹងតែងបំផុតក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅតំបន់ Klang ដែលមានពលរដ្ឋជាង ៨លាននាក់រស់នៅ គឺស្ថិតនៅក្រោមការបិទខ្ទប់ខ្លាំងជាងគេ។ ខណ្ឌចំនួន៩នៅក្នុងរដ្ឋ Selangor និង ទីតាំង១៤កន្លែងផ្សេងទៀតនៅក្នុងរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដាក់នៅក្នុងភាពអាសន្នដែលត្រូវបិទខ្ទប់ចាប់តាំងពីថ្ងៃទី ៣ខែកក្កដា ... Read More »

ហ្វុីលីពីន៖ យន្តហោះយោធាធ្លាក់ចេញពីផ្លូវឆាបឆេះស្លាប់១៧នាក់

យន្តហោះយោធាហ្វុីលីពីនជួបគ្រោះថ្នាក់ដែលមានអ្នកដំណើរ៩២នាក់ ក្នុងនោះស្លាប់១៧នាក់ និងជាង៤០នាក់សង្គ្រោះចេញពីយន្តហោះទាន់ពេលវេលា ។ គ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងខេត្ត Sulu ដែលជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម Abu Sayyaf ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ។ មេបញ្ជាការកងទ័ពហ្វីុលីពីន ឧត្តមសេនីយ៍ Cirilito Sobejana បានឱ្យដឹងថា ... Read More »

ព្យុះជិតមកដល់ អាមេរិកពន្លឿនការស្វែងរកជនរងគ្រោះដោយការបាក់ស្រុតអគារនៅFlorida

នៅពេលនេះក្រុមជំនាញនឹងបំផ្លាញអគារខុនដូ Champlain Towers South នៅរដ្ឋFlorida អាមេរិក ឲ្យបានលឿនបំផុតខណៈព្យុះត្រូពិកកំពុងតែឆ្ពោះមកកាន់តំបន់នេះ។ នៅថ្ងៃទី ៣ខែកក្កដា ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារនៅរដ្ឋ Florida ។ នៅពេលនេះក្រុមជំនាញកំពុងតែត្រៀមបំផ្លាញអគារដែលនៅសេសសល់ ដោយសារតែ អគារមិនមានសុវត្ថិភាពទៀតឡើយ។ ... Read More »

កម្លាំងសន្តិសុខអាមេរិកចាប់ក្រុមប្រដាប់អាវុធ១១នាក់

មនុស្ស១១នាក់ដែលតាំងខ្លួនថាជាក្រុមទាហានប្រជាជនប្រដាប់ដោយអាវុធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ខែកក្កដា ក្រោយការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅពាក់កណ្តាលយប់ ធ្វើឲ្យផ្លូវល្បឿនលឿនត្រូវបិទជាបណ្តោះអាសន្នចំពេលអាមេរិកឈប់សម្រាកក្នុងទិវាឯករាជ្យជាតិ ។ ក្រុមប្រដាប់អាវុធដែលបានចាប់ខ្លួនគឺជាសមាជិករបស់ក្រុម Rise of the Moors ដែលជាក្រុមមិនត្រូវបានរដ្ឋអំណាចអាមេរិកទទួលស្គាល់ឡើយ។ ការប៉ះទង្គិចគ្នាកើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ក្រោយកម្លាំងប៉ូលិសបានមើលឃើញរថយន្តពីរគ្រឿងឈប់ ... Read More »

Coutinho ពិចារណាចេញពី Barcelona ទៅ AC Milan បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនលើទីលាន

កីឡាករ Philippe Coutinho ត្រូវបានគេផ្សារភ្ជាប់ជាមួយក្លិប AC Milan ហើយពេលនេះក្រុមខ្លាំងនៅ Serie A មួយនេះកំពុងពិចារណាក្នុងការផ្លាស់ប្តូរកីឡាករឆ្នើមរបស់ក្រុម Barcelona រូបនេះនៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ ... Read More »

Man Utd ត្រៀមឲ្យ Real Madrid ខ្ចីជើង Donny van de Beek លើកិច្ចព្រមព្រៀង២លានផោន

ក្លិប Real Madrid ចង់ចុះកុងត្រាជាមួយខ្សែបម្រើ Donny van de Beek ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ប៉ុន្តែក្រុមយក្សនៅ La Liga មួយនេះចង់ធ្វើឱ្យការផ្លាស់ប្ដូរនេះជាអចិន្ត្រៃយ៍រហូតដល់ឆ្នាំ២០២២ ... Read More »

ប្អូនប្រុសកីឡាករ Kylian Mbappe បន្តកុងត្រាលេងឲ្យក្លិបបាល់ទាល់ទាត់Paris Saint-Germain រហូតដល់ឆ្នាំ២០២៤

​កីឡាករEthan Mbappe ដែលត្រូវជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធKylian Mbappe បានបន្តកុងត្រាលេងឲ្យក្លិបយក្សបារាំងParis Saint-Germain រហូតដល់ឆ្នាំ២០២៤។ ​យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Paris Saint-Germain កីឡាករវ័យ១៥ឆ្នាំ Ethan Mbappe​ទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ហើយរូបគេមានសមត្ថភាពលេងនៅក្នុងតំបន់ប្រយុទ្ធបានយ៉ាងល្អ។ គាត់ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំងពេលគាត់លេងនៅក្នុងពានរង្វាន់ ... Read More »

រកឃើញហើយក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ២០២០

ការប្រកួតវគ្គ៨ក្រុមចុងក្រោយត្រូវបានបញ្ចប់កាលពីរាត្រីម្សិលមិញ ដោយបានរកឃើញ២ក្រុមទៀតឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ក្នុងនោះគេរកឃើញ២ក្រុមដំបូងដែលបានប្រកួតកាលពីថ្ងៃទី២កន្លងទៅ ហើយនៅយប់ម្សិលមិញរកឃើញ២ក្រុមទៀតដែលត្រូវឡើងទៅវគ្គ៤ក្រុមដែរ។ យោងតាមលទ្ធផលរបស់សារព័ត៌មាន soccerway និង BBC Sport នៅព្រឹកថ្ងៃទី៤ កក្កដានេះបានបង្ហាញថា ក្រុមខ្លាំងដាណឺម៉ាកបានយកឈ្នះក្រុមសាធារណរដ្ឋឆេក ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតវគ្គ៨ក្រុម ... Read More »

នៅក្នុងខែមិថុនាឆ្នាំ២០២១! ប្រទេសប្រេស៉ីល​ ភ្លើងឆេះនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន​ សរុបចំនួន២,៣០៨កន្លែង ត្រូវបានប្រទះឃើញ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍​របស់​អាជ្ញាធរ​ប្រទេសប្រេស៉ីល បានកំណត់ត្រាចំនួនភ្លើងឆេះព្រៃច្រើនបំផុត នៅតំបន់ព្រៃទាក់ទាញទឹកភ្លៀង «អាម៉ាហ្សូន» សម្រាប់ខែមិថុនា គិតក្នុងអំលុងពេល១៤ឆ្នាំចុងក្រោយនេះ ចំពោះមុខក្តីបារម្ភថា អាកាសធាតុក្តៅហួតហែងខ្លាំង ... Read More »

ខួបកំណើតមេដឹកនាំយោធាមីយ៉ាន់ម៉ា គ្របដណ្តប់ដោយបាតុកម្ម ដុតរូបថតនិងមឈូស

ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅថ្ងៃខួបកំណើតមេដឹកនាំយោធា លោក Min Aung Hlaing អាយុ៦៥ឆ្នាំ។ ការធ្វើបាតុកម្មប្រឆាំងយោធាបានកើតឡើងរយៈពេលជាង៥ខែកន្លងមកហើយចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ។ បាតុករមួយរូបឈ្មោះ Kyaw Min នៅទីក្រុងYangonដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ... Read More »

ភ្នំភ្លើងហ្វុីលីពីនព្រួសកង្អែបញ្ចេញឧស្ម័នពុល ពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

រដ្ឋាភិបាលហ្វុីលីពីនបានជម្លៀសពលរដ្ឋរាប់សិបពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាពក្រោយការផ្ទុះភ្នំភ្លើង Taal កើនឡើងកម្រិតទី៣។ វិទ្យាស្ថានភ្នំភ្លើងនិងវិទ្យាសាស្រ្តហ្វុីលីពីន បានប្រកាសថា ភ្នំភ្លើង Taal បានព្រួសកង្អែ Magma ពណ៌ខ្មៅកម្ពស់ជាង ១០០០ម៉ែត្រ ហើយនៅក្នុងកង្អែនោះគេបានរកឃើញសារធាតុ sulfur dioxide កម្រិតខ្ពស់ ... Read More »

មិនខ្វល់ពីកូវីដ-១៩ ពលករកូរ៉េខាងត្បូងរាប់ពាន់នាក់ធ្វើបាតុកម្ម

នៅថ្ងៃទី ៣ខែកក្កដា ពលករកូរ៉េខាងត្បូងប្រមាណជិត១ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល ដោយមិនខ្វល់ពីការព្រមានពីការឆ្លងកូវីដ-១៩ ផ្ទុះឡើងជាថ្មីនោះទេ ។ ក្រុមសហជីពកម្មករបានឡើងគម្រោងធ្វើបាតុកម្មនៅក្នុងតំបន់ Yeouido ភាគខាងលិចទីក្រុងសេអ៊ូល ។ ប៉ុន្តែក្រុមបាតុករបានផ្លាស់ប្តូរទីតាំង ដោយសារតែការបិទផ្លូវពីមន្ត្រីនៅក្នុងតំបន់ ។ ក្រុមបាតុករដង្ហែក្បួននៅក្នុងស្រុក Jongno ... Read More »

អាជ្ញាធរអាមេរិក៖​ ក្រោយរកឃើញថា អគារខុនដូមួយកន្លែង នៅរដ្ឋ Florida មិនមានសុវត្ថិភាព​ ក៏សម្រេច​ជម្លៀសមនុស្សរាប់រយនាក់ ចេញពីអគារនោះ

អន្តរជាតិ​៖ អាជ្ញាធរអាមេរិក​ នៅថ្ងៃសុក្រទី​០២​ ខែកក្កដា​ ឆ្នាំ​២០២១​បានចេញបញ្ជាឲ្យជម្លៀស មនុស្សទាំងអស់ដែលស្នាក់នៅក្នុងអគារខុនដូមួយកន្លែងឈ្មោះ Crestview Towers នៅរដ្ឋ Florida ក្រោយកំណត់ថា សំណង់អគារនោះមិនមានសុវត្ថិភាព ខណៈចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងករណីលំអគារខុនដូមួយកន្លែងទៀត ... Read More »

ជំនន់ភក់ដ៏ធំបានវាយប្រហារទីក្រុងជប៉ុនបណ្តាលឱ្យមនុស្ស១៩នាក់បាត់ខ្លួន(មានវីដេអូ)

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដីក្លាយទៅជាភក់ល្បាប់ដ៏ដំនៅតំបន់ភាគនិរតីទីក្រុងតូក្យូនៅថ្ងៃទី ៣ ខែកក្កដា បណ្តាលឱ្យមនុស្ស១៩ នាក់បាត់ខ្លួន និងបំផ្លាញផ្ទះយ៉ាងតិច១០ខ្នង។ ជោគវាសនារបស់មនុស្ស១៩នាក់បាត់ខ្លួននៅក្រោមគំនរភក់ល្បាប់ មិនទាន់ដឹងនៅឡើយទេ ហើយក្រុមជួយសង្គ្រោះបានខិតខំស្វែងរកនិងជួយសង្គ្រោះនៅតំបន់បាក់ដីភក់ល្បាប់ ស្ថិតនៅតំបន់ Atami ខេត្ត Shizuoka ។ រូបភាពដែលបណ្តាញទូរទស្សន៍ជប៉ុនបានផ្សាយបង្ហាញឲ្យឃើញថា ... Read More »

យន្តហោះ Boeing 737 ធ្លាក់ចូលសមុទ្របែកខ្ទេចនៅតំបន់សមុទ្រកោះហាវ៉ៃ ដោយសារបញ្ហាម៉ាស៊ីន

យន្តហោះBoeing 737 ដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលសមុទ្របណ្តាលឱ្យបែកខ្ទេច ។ មុនពេលជួបគ្រោះថ្នាក់អាកាសយានិកក៏បានផ្តល់ព័ត៌មានដល់ទីបញ្ជាការហោះហើរដែរដើម្បីស្នើសុំជំនួយ។ ជើងហោះហើរលេខ ៨១០ ដឹកទំនិញ បានចាកចេញពីតំបន់ Honolulu នៅវេលាម៉ោង១និង ៤០នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២ខែកក្កដា ឆ្ពោះទៅកាន់ តំបន់ Kahului ... Read More »

កាណាដាបន្តប្រឈមនឹងកម្តៅក្តៅខ្លាំង ស្លាប់កើនឡើងជាង ៧០០នាក់

សារព័ត៌មានCBC បានផ្សាយថានៅក្នុងប្រទេសកាណាដាកំពុងប្រឈមនឹងកម្តៅក្តៅខ្លាំងជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ ៧១៩នាក់ ស្ថិតនៅខេត្ត British Columbia ។ នេះជាការស្លាប់ដោយសារកម្តៅក្តៅខ្លាំងច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកាណាដា ។ លោកស្រី Lisa Papointe ប្រធានក្រុមស្រាវជ្រាវស្តីពីការស្លាប់ ដោយក្តៅខ្លាំងនៅក្នុងខេត្ត ... Read More »

Toni Kroos ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

ខ្សែបម្រើ Toni Kroos បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់បន្ទាប់ពីបានបង្ហាញខ្លួនអស់រយៈពេល១១ឆ្នាំ។ សារព័ត៌មាន MARCA បានផ្សាយថា ខ្សែបម្រើរបស់ក្លិប Real Madrid រូបនេះគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលដឹកនាំដោយលោក Joachim Low បានធ្លាក់ចេញពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ ... Read More »

AC Milan នឹងចំណាយ១០លានអឺរ៉ូដើម្បីចុះហត្ថលេខាយក James Rodriguez

ការចាកចេញរបស់លោក Carlo Ancelotti ពីកីឡដ្ឋាន Goodison Park បានធ្វើឱ្យខ្សែប្រយុទ្ធ James Rodriguez ស្ថិតក្នុងស្ថានភាពពិបាកជាងមុន ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយក្រុម AC Milan ក្នុងតម្លៃ១០លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ... Read More »

ឆេកប៉ះដាណឺម៉ាក ខណៈអង់គ្លេសមានសង្ឃឹមខ្ពស់ពេលប៉ះអ៊ុយក្រែន

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូទៀតដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមសាធារណរដ្ឋឆេកត្រូវប៉ះក្រុមឡើងជើងដាណឺម៉ាក និងក្រុមខ្លាំងតោកំណាចអង់គ្លេសប៉ះអ៊ុយក្រែន។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រោយពីរកឃើញ២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ការប្រកួតនៅសល់២គូទៀត ក្នុងនោះក្រុមជម្រើសជាតិឆេកក្នុងវគ្គជម្រុះតាមពូលគឺឈ្នះស្កុតឡេន២ទល់០, ស្មើក្រូអាត១ទល់១ និងចាញ់អង់គ្លេស១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ឆេកមានឱកាសយកឈ្នះក្រុមខ្លាំងហុល្លង់២ទល់០។ ... Read More »

រោងចក្រនៅទីក្រុងហូជីមិញ និងប៊ិញដុងជាច្រើន​ ត្រូវ​ដំឡើងតង់រាប់រយដាក់ឱ្យកម្មករស្នាក់នៅ​ ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់ជំងឺកូវីដ-១៩

អន្តរជាតិ​៖​ បើយោងតាម​សារព័ត៌មាន vnexpress​ បានចុះផ្សាយនៅថ្ងៃសុក្រទី០២​ ខែកក្កដា​ ឆ្នាំ​២០២១ថា​៖​ រោងចក្រជាច្រើននៅទីក្រុង HCMC និង Binh Duong បានដាក់ដំឡើងតង់រាប់រយនៅក្នុងទីធ្លារោងចក្ររៀងៗខ្លួនសម្រាប់ឱ្យកម្មករស្នាក់នៅ​ ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់វីរុសកូវីដ-១៩។ សារព័ត៌មាន ... Read More »

អុីតាលីបំបាក់ក្រុមខ្លាំងបែលហ្ស៊ិកឡើងជួបអេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ

ក្រុមខ្លាំងអុីតាលីបានយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយឡើងប៉ះអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២ កក្កដាម្សិលមិញនេះ។ ចំណែកក្រុមខ្លាំងអេស្ប៉ាញបានយកឈ្នះក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៣ទល់១ ក្រោយពីការប្រកួតស្មើគ្នា១ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport និង soccerway បានឲ្យដឹងថាការប្រកួរវាងក្រុមអុីតាលីនិងបែលហ្ស៊ិកគឺមានភាពជក់ចិត្តដោយក្រុមទាំង២សម្រុកគ្នាទៅវិញទៅមក ប៉ុន្តែអុីតាលីមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣១ ដោយកីឡាករ Barella ... Read More »

អូស្ត្រាលីកាត់បន្ថយជើងហោះហើរអន្តរជាតិពាក់កណ្តាលដោយសារកូវីដ-១៩ បំប្លែងថ្មី

ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលីត្រូវកាត់បន្ថយ៥០% នៅទូទាំងប្រទេស ដោយសារតែរងសម្ពាធពីប្រព័ន្ធធ្វើចត្តាឡីស័កតាមសណ្ឋាគារនៅក្នុងរដ្ឋជាច្រើនមានអ្នកដំណើរកើនឡើងពិបាកក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានព្យាយាមនិយាយទៅកាន់ពលរដ្ឋថា រដ្ឋាភិបាលនឹងខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុត។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអូស្ត្រាលីនាំគ្នាទៅចាក់វ៉ាក់សាំង ដើម្បីផ្លាស់ប្តូរការរស់នៅ ដោយអាចទប់ស្កាត់ការឆ្លងបានល្អបំផុត ។ ចំពោះអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ... Read More »