ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅឥណ្ឌាកើនឡើងខ្ពស់បំផុតលើពិភពលោក

មកទល់ពេលនេះពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១៤៣,៦លាននាក់ និងស្លាប់ជាង៣លាននាក់ហើយ។ ក្នុងពេលដែលប្រទេសក្នុងតំបន់អាមេរិក អឺរ៉ុប មានការថយចុះ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បែរជាកើនឡើងខ្ពស់ទៅវិញពិសេសគឺឥណ្ឌាមានអ្នកឆ្លងរហូតដល់ជិត៣សែននាក់ក្នុងមួយថ្ងៃ គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មាននៅប្រទេសនីមួយៗជុំវិញពិភពលោកក្នុងរយៈពេល ២៤ម៉ោង។ តាមតួលេខពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី២១ខែមេសា បានប្រកាសឱ្យដឹងថា ... Read More »

រុស្ស៊ីបញ្ជូននាវាចម្បាំង ២០គ្រឿង និងយន្តហោះចម្បាំងSu-25SM3ធ្វើសមយុទ្ធនៅសមុទ្រខ្មៅ

កងពលប្រចាំសមុទ្រខ្មៅរបស់រុស្ស៊ី នៅថ្ងៃទី២០ខែមេសា(ពេលវេលាក្នុងតំបន់) បានបញ្ជូននាវាចម្បាំង ២០គ្រឿងចូលរួមធ្វើសមយុទ្ធ ជាមួយនិងយន្តហោះចម្បាំង Su-25SM3 របស់កងពលប្រចាំភូមិភាគខាងត្បូង។ តាមការប្រកាសរបស់កងពលប្រចាំសមុទ្រខ្មៅបានឱ្យដឹងថា «កម្លាំងទាហានជើងទឹកដែលមាននាវាចម្បាំងជាច្រើនគ្រឿង អមដោយនាវាការពារបំពាក់មីស៊ីល Makarov, Essen ព្រមទាំងនាវាធុនតូចបំពាក់មីស៊ីលផងដែរ និងនាវាប្រឆាំងនាវាមុជទឹក នាវាវាយឡើងគោក ... Read More »

ករណីឆ្លងកូវីដ-១៩នៅឡាវខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ

នៅពេលនេះឡាវបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ២៨នាក់ក្នុងពេលមួយថ្ងៃ គឺជាចំនួនខ្ពសបំផុតមិនធ្លាប់មានក្នុងប្រទេសនេះចាប់តាំងពីការផ្ទុះកូវីដ-១៩មក ។ កន្លងមកឡាវរកឃើញអ្នកឆ្លងតិចតួចប៉ុណ្ណោះ ក្នុងមួយថ្ងៃ គឺក្រោម១០នាក់។ សារព័ត៌មានចិនស៊ីនហួ នារសៀលថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានដកស្រង់ការប្រកាសរបស់ក្រសួងសុខាភិបាលឡាវដែលបានប្រកាសនៅថ្ងៃពុធនេះថា អ្នកឆ្លងជំងឺ COVID-19 ... Read More »

ពលរដ្ឋអាមេរិក ពិសេសក្រុមជនជាតិស្បែកខ្មៅរំភើបរីករាយ ក្រោយគ្រួសារ George Floyd ឈ្នះក្តី

ប៉ូលិសដែលសម្លាប់បុរសជនជាតិស្បែកខ្មៅដែលបង្កឲ្យមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នោះ ពេលនេះត្រូវបានតុលាការ កាត់ទោសពីបទសម្លាប់មនុស្ស ។ នៅថ្ងៃទី២០ ខែមេសា (ពេលវេលានៅអាមេរិក) ពលរដ្ឋនាំគ្នាដង្ហែក្បួនអបអរសាទរ ក្រោយប៉ូលិសឈ្មោះ Derk Chauwin ត្រូវកាត់ទោស។ ក្រោយការសម្រេចរបស់តុលាការ គ្រួសារ Geroge ... Read More »

បាញ់ទៀតហើយនៅអាមរិក ស្លាប់និងរបួសជាច្រើន

បាញ់ប្រហារនៅហាងលក់គ្រឿងទេស«តូបលក់ចាប់ហួយ»(Stop&shop) ស្ថិតនៅតំបន់ West hempstead កោះ Long Island រដ្ឋញូវយ៉កសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។ ករណីបាញ់ប្រហារនេះកើតឡើងនៅព្រឹកថ្ងៃទី២០ខែមេសា(ពេលវេលាក្នុងតំបន់) នៅក្នុងហាងលក់គ្រឿងទេស Stop & Shop ។ ... Read More »

កូនប្រុសអតីតប្រធានស្នូកឃ័រពិភពលោកឡើងកាន់តំណែងជំនួសឪពុករបស់លោក

លោក Barry Hearn បានលាលែងពីតំណែងជាប្រធានស្នូកឃ័រពិភពលោក (Chairman of World Snooker) និងសាជីវកម្ម Darts Corporation (PDC) ក៏ដូចជាក្រុមហ៊ុនផ្សព្វផ្សាយកីឡាដ៏ធំមួយដែលលោកបានបង្កើតឡើងជិត៤០ឆ្នាំកន្លងមក។ សារព័ត៌មាន BBC ... Read More »

ក្រោយបំបាក់ Bayer Leverkusen ក្រុម Bayern Munich ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះនឹងលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ

ក្រុម Bayern Munich ត្រូវការឈ្នះតែ១ការប្រកួតក្នុងលីកក្នុងចំណោមការប្រកួត៤ដែលនៅសល់របស់ពួកគេដើម្បីដណ្តើមបានពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga ជាបន្តទៀត ក្រោយពីទទួលបានជ័យជម្នះទៅលើ Bayer Leverkusen កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ក្នុងលទ្ធផល ២ទល់០។ ខ្សែប្រយុទ្ធ Eric ... Read More »

អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហម Manchester United នឹងលាលែងតំណែងនៅដំណាច់ឆ្នាំ២០២១

អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហម Manchester United លោក Ed Woodward នឹងលាឈប់ពីតួនាទីរបស់លោកនៅចុងឆ្នាំ២០២១ ។  ការប្រកាសនេះបានធ្វើឡើងនៅចំពោះមុខក្លិបបិសាចក្រហម Manchester United រួមជាមួយភាគីនៃក្របខ័ណ្ឌ Premier League ចំនួន៥ផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណើសុំពានរង្វាន់លីកកំពូលអឺរ៉ុប (ESL) ... Read More »

ក្រុមទាំង៦នៅ Premier League សម្រេចដកខ្លួនចេញពីការប្រកួត European Super League

ក្រុមទាំង៦នៃលីកកំពូលអង់គ្លេសដែលបានប្រកាសចូលរួមប្រកួតក្នុងក្របខ័ណ្ឌអឺរ៉ុប European Super League បានដកខ្លួនចេញពីការប្រកួតជាផ្លូវការវិញហើយ ក្រោយពីមានបាតុកម្មពីអ្នកគាំទ្រមិនឲ្យក្លិបទាំងនោះចូលរួម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ ក្រុម Manchester City ... Read More »

ក្រុមហ៊ុនស៊ីណូវ៉ាក់នឹងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រវ៉ាក់សាំងដល់១០ប្រទេសដើម្បីផលិតវ៉ាក់សាំងនេះ

មកទល់ពេលនេះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិន បានចែកចាយប្រើប្រាស់នៅជុំវិញពិភពលោកចំនួន ២៦០លានដូសហើយ ។ ក្រុមហ៊ុននិងបន្តផ្គត់ផ្គង់វ៉ាក់សាំងជាច្រើនទៀតនៅពេលខាងមុខ ។ នៅពេលនេះនាយកប្រតិបត្តិ Sinovacបានប្រកាសថា យើងនឹងជ្រើសរើសប្រទេស ១០ ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ សារព័ត៌មានចិនស៉ីនហួនៅថ្ងៃទី២០ខែមេសាបានផ្សាយថា នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ ... Read More »

ទើបតែជាប់ឆ្នោតបានមួយថ្ងៃ ប្រធានាធិបតីឆាដស្លាប់នៅក្នុងសមរភូមិ

អ្នកនាំពាក្យកម្លាំងទាហានប្រទេស Chad នៅថ្ងៃទី ២០ខែមេសា បានឱ្យដឹងថា ប្រធានាធិបតី Idriss Deby បានស្លាប់ពេលបំពេញទស្សនកិច្ចទៅកាន់កម្លាំងទាហានជួរមុខក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យកម្លាំងទាហានChad លោក Azem Bermendao ... Read More »

ក្រុមអ៊ិស្លាមដាក់គំនាបលើរដ្ឋសភាប៉ាគីស្ថានឲ្យបោះឆ្នោតបណ្តេញឯកអគ្គរដ្ឋទូតបារាំង

ក្រុមអ៊ិស្លាមជ្រុលនិយមនៅក្នុងប្រទេសប៉ាគីស្ថានបានដាក់គំនាបទៅលើរដ្ឋាភិបាលប្រទេសនេះ ក្នុងនោះក៏មានរដ្ឋសភាផងដែរឲ្យបោះឆ្នោតបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេសនេះដើម្បីជាការសងសឹកដល់ទស្សនាវដ្តី Charlie Hebdo ដែលនៅតែបង្ហោះរូបត្លុកព្រះ Mohammed។ ក្រុមអ៊ិស្លាម Tehrik-i-Labaik បានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានត្រូវតែមានវិធានការតបតនឹងទស្សនាវដ្តី Charlie Hebdo ដែលបន្តផ្សព្វផ្សាយរូបត្លុក Mohammed ។ នៅថ្ងៃទី ... Read More »

រុស្ស៊ីប្រកាសដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS បង្កើតស្ថានីយថ្មីរបស់ខ្លួន

រុស្ស៊ីបានប្រកាសថានឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS ចាប់ពីឆ្នាំ២០២៥ ហើយបង្កើតស្ថានីយអវកាសថ្មីដាច់ដោយឡែកខ្លួនឯង ។ សារព័ត៌មានTASS របស់រុស្ស៊ីនៅថ្ងៃទី២០ខែមេសាបានដកស្រង់សម្តី ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yuri Borisov ដែលបានបញ្ជាក់ថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួននៅលំហអាកាសផែនដី ។ លោកក៏បានប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពី ... Read More »

ក្លិបដែលចូលរួមក្នុងក្របខ័ណ្ឌថ្មី European Super League ទទួលបានប្រាក់រង្វាន់៣ដងច្រើនជាងChampions League

បាល់ទាត់នៅតំបន់អឺរ៉ុបត្រូវបានធ្វើឱ្យរង្គោះរង្គើដោយសារមានសេចក្ដីជូនដំណឹងនៃពានរង្វាន់ European Super League ដែលមហិច្ឆតារបស់ពួកគេហាក់ដូចជាទទួលបានហិរញ្ញវត្ថុច្រើនជាងអ្វីផ្សេងទៀត។ ពោលគឺប្រាក់រង្វាន់អាចច្រើនជាង៣ដងនៃប្រាក់រង្វាន់ក្នុងក្របខ័ណ្ឌ Champions League ទៅទៀត ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ក្លិបនីមួយៗដែលចូលរួមក្នុងក្របខ័ណ្ឌ European ... Read More »

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន អំពាវនាវឲ្យមានសកម្មភាពខ្លាំងជាងនេះសម្រាប់មីយ៉ាន់ម៉ា

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានអំពាវនាវដល់សហគមន៍អន្តរជាតិ មានសកម្មភាពខ្លាំងជាងនេះ ដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នៅថ្ងៃទី១៩ខែមេសា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើដល់ សមាគមអាស៊ានត្រូវតែមានសកម្មភាពទប់ស្កាត់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយ។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជាដល់ការិយាល័យប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែធ្វើការដោយផ្ទាល់ដើម្បីទប់ស្កាត់អំពើហិង្សាដែលកាន់តែកើនខ្លាំងឡើង ... Read More »

រុស្ស៊ីវាយប្រហារតាមដែនអាកាសទៅលើទីតាំងភេរវកម្មនៅស៊ីរីសម្លាប់ខ្មាន់កាំភ្លើង២០០នាក់

កម្លាំងទាហានអាកាសរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំង ក្រុមឧទ្ទាមនៅទីក្រុង Palmyra ភាគឦសាននៃប្រទេសស៊ីរី សម្លាប់ខ្មាន់កាំភ្លើង២០០នាក់ និងបំផ្លាញរថយន្ត២៤គ្រឿង បំពាក់កាំភ្លើងយន្ត…។ មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំនៅស៊ីរី លោក Alexander Karpov បានបញ្ជាក់ថា ក្រុមឧទ្ទាមបានបង្កើតទីតាំងក្រោមដីនៅតំបន់ភាគឦសាននៃទីក្រុង Palmyra ប្រទេសស៊ីរី ... Read More »

Harry Kane និង Son Heung-min និយាយអ្វីខ្លះក្រោយTottenham បញ្ចប់តំណែង Jose Mourinho

​ខ្សែប្រយុទ្ធដ៏សំខាន់ពីររូបរបស់ក្រុមមាន់ខ្នាយមាសTottenham គឺកីឡាករHarry Kane និង Son Heung-min​ បានសម្តែងនូវការដឹងគុណ និងអរគុណ ដល់លោក Jose Mourinho ក្រោយក្លិបសម្រេចចិត្តបញ្ចប់តំណែងរបស់គាត់។ ​កីឡករសញ្ជាតិអង់គ្លេស Harry Kane បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “អរគុណគ្រប់យ៉ាងមេ។ ... Read More »

អនាគតរបស់ Messi ស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពី Barcelona ចូលរួមក្នុងពានរង្វាន់ European Super League

ការប្រកាសអំពីពានរង្វាន់ European Super League បានបន្ថែមពានថ្មីមួយចំពោះភាពមិនប្រាកដប្រជាចំពោះអនាគតរបស់កីឡាករ Lionel Messi នៅពេលដែលក្រុម Barcelona ចូលរួមក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះ។ សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា កីឡាករវ័យ៣២ឆ្នាំរូបនេះមើលឃើញកិច្ចសន្យារបស់គាត់នៅឯ ... Read More »

Liverpool បាត់បង់ឱកាសឈរក្នុងតំបន់ Top 4 ក្រោយស្មើជាមួយ Leeds United

ក្រុមហង្សក្រហម Liverpool បានបាត់បង់ឱកាសឡើងទៅឈរចំណាត់ថ្នាក់ក្នុងតំបន់កំពូលទាំង៤ (Top 4) ក្រោយពីប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល១ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសានេះ ក្នុងក្របខ័ណ្ឌ Premier League​​ សប្តាហ៍ទី៣២។ ... Read More »

ក្របខ័ណ្ឌ Premier League គ្រោងបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីឆ្លើយតបនឹងការរំលោភបំពានតាមអុីនធើណេត

ក្របខ័ណ្ឌ Premier League គ្រោងនឹងបិទបណ្តាញទំនាក់ទំនងសង្គមនៅខែក្រោយដើម្បីឆ្លើយតបនឹងការបន្តរំលោភបំពានលើអុីនធើណេតរបស់អ្នកលេង។ នេះបើតាមសេចក្តីរាយការណ៍ដំបូងដោយសារព័ត៌មាន Daily Mail និង BBC Sport ។ សំណើសម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភាគឺសម្រាប់ក្លិបធ្វើពហិកាប្រព័ន្ធផ្សព្វផ្សាយតាមអុីនធើណេតរយៈពេល២៤ម៉ោងជុំវិញការប្រកួតរបស់ពួកគេ ខណៈដែលលីគនឹងស្ងាត់ស្ងៀមអស់រយៈពេល៣ថ្ងៃ។ ... Read More »

អឺរ៉ុបអំពាវនាវដល់រុស្ស៊ី ដកទាហានចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

ឧត្តមស្នងការសហគមន៍អឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell នៅថ្ងៃទី ១៩ខែមេសា បានបញ្ជាក់ថា ការដែលរុស្ស៊ីបង្កើនទាហាននៅជាប់ព្រំដែនអ៊ុយក្រែនគឺជាសកម្មភាពមួយប្រកបដោយគ្រោះថ្នាក់។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់រុស្ស៊ីដកទាហានចេញជាបន្ទាន់។ តាមការលើកឡើងរបស់លោក Josep Borrell ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបនឹងធ្វើឡើងនៅក្នុងថ្ងៃនេះ ពិភាក្សាពីការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅបារាំង

យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចូលក្នុងវាលស្មៅមួយកន្លែង នៅភាគខាងកើតទីក្រុងប៉ារីស ប្រទេសបារាំងបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់។ នៅថ្ងៃទី១៨ ខែមេសា(ពេលវេលាក្នុងតំបន់)យន្តហោះធុនតូចមួយគ្រឿងប្រភេទ Robin DR400 ហោះហើរចេញពីតំបន់ Beauvais ស្ថិតនៅភាគឦសានទីក្រុងប៉ារីស ដើម្បីហ្វឹកហាត់ ប៉ុន្តែក៏ជួបបញ្ហាបណ្តាលឲ្យធ្លាក់នៅវាលស្មៅភាគខាងជើងប្រទេសបារំាង ។ តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខ ... Read More »

ក្តៅៗ Tottenham បញ្ចប់តំណែងលោក Jose Mourinho ហើយ

ក្រុមមាន់ខ្នាយមាស Tottenham បានសម្រេចបញ្ចប់តំណែង លោកJose Mourinho ហើយក្រោយដឹកនាំក្រុមបាន១៧ខែ។​អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettinoកាលពីខែវិច្ឆិកាឆ្នាំ២០១៩​ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម​៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់ចេញពីកម្មវិធី  Europa ... Read More »

ថៃនឹងផ្អាកជើងហោះហើរក្នុងស្រុកនៅពេលយប់ ដោយសារតែការឆ្លងកូវីដ-១៩កើនឡើង

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ CAAT បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនស៊ីវិលផ្អាកជើងហោះហើរក្នុងស្រុកចាប់ពីវេលាម៉ោង២២ដល់ម៉ោង ៤ទៀបភ្លឺដើម្បីទប់ស្កាត់កូវីដ-១៩ ។ សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី១៩ខែមេសា បានផ្សាយថា អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល CAAT លោក Suttipong Kongpool បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីម៉ោង២២ដល់ម៉ោង៤ទៀបភ្លឺ។ ក្រុមហ៊ុនអាសចរណ៍ទាំងអស់មាន កាតព្វកិច្ច ... Read More »

ម្ចាស់កំណត់ត្រាពិភពលោក Eliud Kipchoge ឈ្នះជើងឯក NN Mission Marathon ក្នុងការប្រណាំងចុងក្រោយមុនព្រឹត្តិការណ៍អូឡាំពិក

កីឡាករអត្តពលិករត់ប្រណាំង Eliud Kipchoge បានឈ្នះពានរង្វាន់ NN Mission Marathon នៅក្នុងការប្រណាំងចុងក្រោយរបស់គាត់មុនពេល គាត់ការពារតំណែងនៅឯការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ឆ្នាំ២០២០ដែលគ្រោងធ្វើឡើងវិញនៅឆ្នាំ២០២១នេះ។ កីឡាករសញ្ជាតិកេនយ៉ាវ័យ៣៦ឆ្នាំរូបនេះបានចំណាយពេល២ម៉ោង ៤នាទី និង៣០វិនាទីក្នុងការ ប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់នៅឯព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង កាលពីឆ្នាំមុន។ ... Read More »

ក្រុមយក្សទាំង៦របស់អង់គ្លេសយល់ព្រមចូលលេងពានថ្មីEuropean Super League (ESL)

សារព័ត៌មានBBCបានផ្សាយថា ក្រុមបាល់ទាត់ធំៗទាំង៦នៅអង់គ្លេសរួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និងTottenham បានយល់ព្រមចូលរួមលេងក្នុងកម្មវិធីថ្មីដែលមានឈ្នោះថា European Super League ឬហៅកាត់ ... Read More »

អាមេរិក៖ ផ្ទុះអាវុធនៅរដ្ឋ Louisiana មនុស្ស៥នាក់រងរបួស

ផ្ទុះអាវុធនៅមហាវិថី Hearne បែងចែកទីក្រុង Emery និង Merwwin ក្នុងរដ្ឋ Louisiana នៅថ្ងៃទី១៨ខែមេសា បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ កម្លាំង ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានព័ត៌មាន ។ នេះជាករណីហិង្សាថ្មីបំផុតបង្កឡើងដោយខ្មាន់កាំភ្លើងនៅអាមេរិក ... Read More »

ពលរដ្ឋអាមេរិក ៤៦%គាំទ្រ «The Rock»ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក

ពលរដ្ឋអាមេរិកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រតារាហូលីវូដ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំពួកគាត់ ។ នៅពេលនេះលោក Dwayne Johnson ដែលមានរហស្សនាមថា«The Rock» មានចំណាប់អារម្មណ៍ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។ លោក Dwayne Johnson ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅហូលីវូដ តែងតែ ... Read More »

ការប្រឈមមុខតានតឹងដាក់គ្នារវាង រុស្ស៊ីនឹងឆេក ទីក្រុងមូស្គូបណ្តេញមន្ត្រីការបរទេសឆេក២០រូបជាការសងសឹក

កន្លងមកសាធារណរដ្ឋឆេកបានបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូប ចេញពីប្រទេស ហើយពេលនេះរុស្ស៊ីក៏បានសងសឹកវិញភ្លាមៗដោយបណ្តេញមន្ត្រីការទូតឆេក២០រូបចេញពីប្រទេស។ កាលពីថ្ងៃទី១៨ខែមេសា(ពេលវេលាក្នុងតំបន់) រុស្ស៊ីបានបណ្តេញមន្ត្រីការបរទេសឆេក២០រូបចេញពីទីក្រុងមូស្គូ។ ការបណ្តេញតបតវិញនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកានតែតានតឹងខ្លាំងឡើង។ កន្លងមករុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ដល់សាធារណរដ្ឋឆេក ដែលបានបណ្តេញមន្ត្រីរុស្ស៊ី១៨រូបចេញពីប្រទេសឆេក។ ក្រោយសកម្មភាពរបស់រដ្ឋាភិបាលទីក្រុង Prague ទីក្រុងមូស្គូ បានប្រកាសថានឹងធ្វើឲ្យអ្នកនៅពីក្រោយសកម្មភាពឌឺដងទាំងនោះត្រូវទទួលខុសត្រូវ ដែលបានបំផ្លាញមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងឆេក។ សកម្មភាពខាងលើកើតឡើងក្រោយពេលសាធារណរដ្ឋឆេកផ្តល់ព័ត៌មានដល់អង្គការណាតូថា ... Read More »

ម្ចាស់ជើងឯកពិភពលោក O’Sullivan ឈ្នះ ខណៈមានអ្នកគាំទ្រវិលត្រឡប់មកកាន់ Crucible វិញ

កីឡាករ Ronnie O’Sullivan បានចាប់ផ្តើមការការពារជើងឯកស្នូកឃើជើងឯកពិភពលោករបស់គាត់ជាមួយនឹងជ័យជម្នះ ១០-៤ លើកីឡាករ Mark Joyce កាលពីថ្ងៃអាទិត្យ ខណៈអ្នកគាំទ្រត្រូវបានអនុញ្ញាតឱ្យចូលទស្សនាព្រឹត្តិការណ៍កីឡាស្នូកឃើនៅអង់គ្លេសជាលើកដំបូងនៅឆ្នាំនេះ។ សំបុត្រជាង៦០០សន្លឹកត្រូវបានលក់សម្រាប់វគ្គទាំង៣នៅឯ Crucible ដែលជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាលដើម្បីជួយកីឡាឱ្យផុតពីការចាក់សោ បន្ទាប់ពីការបន្ធូរបន្ថយនៃការរឹតបណ្តឹងដោយសារជំងឺកូវីដ-១៩ ។ ... Read More »