ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រទេសថៃនឹងយកពន្ធលើ Youtubers និងអ្នកលក់អនឡាញ

ប្រទេសថៃនឹងយកពន្ធលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ការលក់ Youtubers, អ្នកលក់អនឡាញ តារាល្បី និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលរកប្រាក់ចំណូលតាមរយៈបណ្តាញអនឡាញរបស់ពួកគេ។ បើតាមលោក Lawaron Saengsanit ប្រធាននាយកដ្ឋានពន្ធដារ បុគ្គលដែលមានប្រាក់ចំណូលខ្ពស់រហូតដល់កម្រិតណាមួយត្រូវមានកាតព្វកិច្ចបង់ពន្ធ។ នាយកដ្ឋានពន្ធដារក៏នឹងអនុវត្តបច្ចេកវិទ្យាទំនើបដើម្បីជួយអ្នកដែលមានប្រាក់ចំណូលពីអាជីវកម្មអនឡាញអាចបង់ពន្ធតាមមធ្យោបាយងាយស្រួលបំផុត។ នាយកដ្ឋានពន្ធដារនៃប្រទេសថៃបាននាំយកមនុស្សជាង២សែននាក់ដែលពាក់ព័ន្ធនឹងអាជីវកម្មអនឡាញចូលក្នុងប្រព័ន្ធពន្ធជាតិដោយជោគជ័យ។ លើសពីនេះនាយកដ្ឋានពន្ធដារនឹងកាត់បន្ថយបន្ទុកពន្ធសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ... Read More »

រុស្ស៊ីប្រកាសថាបានវាយប្រហារទីបញ្ជាការយោធាអ៊ុយក្រែនក្នុងទីក្រុង Donetsk

លោក Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១០ ខែកុម្ភៈថា កងទ័ពរុស្ស៊ីបានវាយប្រហារទីបញ្ជាការយោធាអ៊ុយក្រែននៅទីក្រុង Artyomovsk ក្នុងតំបន់ Donetsk (ពីមុនរុស្ស៊ីបានប្រកាសបញ្ចូលខេត្តនេះពីអ៊ុយក្រែន) ជាមួយនឹងឃ្លាំងអាវុធចំនួន១នៅខេត្ត Zaporozhye ។ ឧត្តមសេនីយ៍ Konashenkov បាននិយាយថា៖ ... Read More »

មន្ត្រីជាន់ខ្ពស់ចិនជួបពិភាក្សាជាមួយមេបក្សប្រឆាំងតៃវ៉ាន់ក្នុងពេលកំពុងតែតានតឹង

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានប្រាប់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សប្រឆាំងនៅតៃវ៉ាន់ថា គណបក្សកុម្មុយនិស្ដចិន និងគណបក្សគួមិញតាំង Kuomintang (KMT) របស់តៃវ៉ាន់ គួរតែប្រឆាំងនឹងរាល់ការប៉ុនប៉ងប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ចូលកិច្ចការផ្ទៃក្នុងពីកម្លាំងខាងក្រៅ ... Read More »

គ្រូបង្វឹក Man City ថ្កោលទោសចំពោះការរំលោភបំពានច្បាប់ដែលត្រូវបានចោទប្រកាន់

អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City ត្រូវបានកាត់ទោសរួចហើយ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ។ ក្របខ័ណ្ឌ Premier League បានចោទប្រកាន់ក្លិប Man City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួនច្រើនជាង១០០កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ... Read More »

ធ្លាក់ព្រិលទ្រង់ទ្រាយធំបង្កការរំខានដល់ចរាចរណ៍នៅប្រទេសជប៉ុន

ការធ្លាក់ព្រិលយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃទី១០ខែកុម្ភៈបានបណ្តាលឱ្យជើងហោះហើរចំនួន ១០០ជើងត្រូវបានផ្អាក ផ្លូវជាច្រើនត្រូវបានបិទ និងសេវាកម្មរថភ្លើងត្រូវបានរំខាន។ យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍របស់ប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករួមមាន ANA, Japan Airlines និងក្រុមហ៊ុនផ្សេងទៀតបានលុបចោលជើងហោះហើរសរុបចំនួន១០០ជើងដោយសារការធ្លាក់ព្រិលខ្លាំង។ ក្រសួងខាងលើបានប្រកាសថា ផ្នែកនៃផ្លូវល្បឿនលឿនចំនួន៣១ នៅកណ្តាល ... Read More »

អាមេរិកនិយាយថា ខ្លួនមិនជំទាស់នឹងការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀនោះឡើយ

ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការផ្ទៃក្នុង បាននិយាយថា សហរដ្ឋអាមេរិកមិនជំទាស់នឹងការវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅលើទឹកដីអ៊ុយក្រែន រួមទាំងតំបន់គ្រីមៀ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន។ លោក Celeste Wallander បាននិយាយនៅពេលសួរថា តើសហរដ្ឋអាមេរិកគាំទ្រអធិបតេយ្យភាព និងឯកភាពទឹកដីរបស់អ៊ុយក្រែនលើព្រំដែនដែលត្រូវបានទទួលស្គាល់របស់ខ្លួន រួមទាំងនៅ Crimea ដែរឬអត់? លោក ... Read More »

Messi ​រង​របួស​​ខក​ខានបង្ហាញខ្លួនឱ្យ PSG ប៉ះជាមួយ Monaco នៅរាត្រីនេះ

វិបត្តិរបួសរបស់ក្រុម Paris St Germain កាន់តែអាក្រក់ទៅៗ បន្ទាប់ពីក្លិបបានបញ្ជាក់កាលពីថ្ងៃសុក្រទី១០ កុម្ភៈថា Lionel Messi នឹងអវត្តមានក្នុងការប្រកួត Ligue 1 ចុងសប្តាហ៍នេះជាមួយក្រុម AS Monaco ... Read More »

Update ៖ អ្នកស្លាប់និងរបួសដោយការរញ្ជួយដីនៅទួរគី និងស៊ីរី កើនឡើងដល់ជាង១សែននាក់

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីមានទ្រង់ទ្រាយធំបាន បំផ្លាញនៅក្នុងប្រទេសទួរគី និងស៊ីរីកាលពីដើមសប្តាហ៍នេះ ឥឡូវនេះមានអ្នកស្លាប់បានកើនឡើងដល់ ២៣.៧២៦នាក់ ហើយមនុស្សជាង៨៥.០០០ នាក់បានរងរបួស។ យោងតាមកាសែត The Guardianបានឱ្យដឹងថាសីតុណ្ហភាពនៅតែត្រជាក់នៅទូទាំងតំបន់ដ៏ធំមួយ ហើយមនុស្សជាច្រើនគ្មានទីជម្រក។ រដ្ឋាភិបាលទួរគីបានចែកចាយអាហារក្តៅៗ រួមទាំងតង់ និងភួយ ប៉ុន្តែនៅតំបន់ជាច្រើនប្រឈមផលលំបាកជាច្រើនក្នុងការបញ្ជូនជំនួយ។ ... Read More »

ម្ចាស់ផ្ទះផ្លាស់ប្តូរជំហរមិនចង់ឱ្យអត្តពលិករុស្ស៊ីចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤

លោកស្រី Anne Hidalgo ជាថ្នាក់ដឹកនាំរៀបចំការប្រកួតបាននិយាយកាលពីខែមុនគាត់ពេញចិត្តនឹងប្រទេសរុស្ស៊ីដែលប្រកួតប្រជែងនៅក្រោមបដាអព្យាក្រឹត ប៉ុន្តែបានផ្លាស់ប្តូរជំហរ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា ជនជាតិរុស្សុី និងបេឡារូស អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត។ លោកស្រី Hidalgo បាននិយាយថា “វាមិនអាចទៅរួចទេក្នុងការដង្ហែរដូចជាគ្មានអ្វីកើតឡើងទេ ខណៈពេលដែលគ្រាប់បែកនៅតែបន្តភ្លៀងធ្លាក់លើអ៊ុយក្រែន។ ... Read More »

អនាគត​នៃ​ក្របខ័ណ្ឌ ​European Super League ​អាច​មាន​ក្លិប​ចំនួន៨០

លោក Bernd Reichart នាយកប្រតិបត្តិនៃ A22 Sports Management ដែលជាអ្នកឧបត្ថម្ភ និងជួយក្នុងការបង្កើតលីកបាល់ទាត់បាននិយាយថា លីកកំពូល European Super League នាពេលអនាគតអាចរួមបញ្ចូលក្រុមរហូតដល់៨០ក្រុម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីលទ្ធផលបឋមនៃកិច្ចពិភាក្សាដែល ... Read More »

អុីរ៉ង់ជឿថា អាមេរិកនិងប្រទេសអឺរ៉ុបបានគណនាខុស

ប្រធានាធិបតីអុីរ៉ង់ លោក Ebrahim Raisi បានអះអាងថា អុីរ៉ង់មានជំនឿល្អក្នុងការចរចាបរមាណូ ដើម្បីឈានដល់កិច្ចព្រមព្រៀងដោយយុត្តិធម៌ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបបានគិតខុសលើបញ្ហាខាងលើ។ នៅក្នុងសុន្ទរកថាទៅកាន់បេសកកម្មការទូតនៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី ៩ ខែកុម្ភៈ លោកប្រធានាធិបតី Raisi បាននិយាយថា ... Read More »

សុន្ទរកថារបស់ប្រធានាធិបតីបារាំងធ្វើឱ្យអ៊ុយក្រែនខកចិត្តយ៉ាងខ្លាំង

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ថា យន្តហោះចម្បាំងនឹងមិនត្រូវបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងដោយលោក Macron ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបបានធ្វើឡើងក្នុងឱកាសដែលប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប។ ... Read More »

ក្មេងប្រុសអាយុ២ឆ្នាំនៅមានជីវិត ក្រោយកប់គ្រោមគំនរអគារបាក់បែក៧៨ម៉ោង

ពិតជារឿងមួយដ៏អស្ចារ្យ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមជួយសង្គ្រោះ និងជាការផ្តល់កម្លាំងចិត្តដល់ក្រុមជួយសង្គ្រោះបង្កើនសកម្មភាពបន្ថែមទៀតក្នុងការស្វែងរកអ្នកនៅមានជីវិតកប់ក្រោមគំនរអគារបាក់បែក បន្ទាប់ពីបានរកឃើញកុមារអាយុ២ឆ្នាំនៅមានជីវិត ត្រូវបានសង្គ្រោះចេញពីគំនរអគារបាក់បែកក្រោយ ៧៨ម៉ោង។ នៅថ្ងៃទី១០ខែកុម្ភៈ ក្មេងប្រុសអាយុ២ឆ្នាំត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារបាក់បែកមានកម្ពស់៤ជាន់ ស្ថិតនៅក្នុងស្រុក Odabasi ទីក្រុង Antakya ប្រទេសទួរគី ។ ... Read More »

កូរ៉េខាងត្បូងនឹងផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីសម្រាប់អ្នកដំណើរចិនឡើងវិញ នៅចុងសប្តាហ៍នេះ

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសថា កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមជាថ្មីវិញនូវការផ្តល់ទិដ្ឋាការប្រភេទស្នាក់នៅរយៈពេលខ្លី សម្រាប់អ្នកដំណើរមកពីប្រទេសចិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅចិន មានភាពប្រសើរឡើង។ ... Read More »

FIFA ប្រើសាកល្បងមីក្រូហ្វូនជំនួយឱ្យអាជ្ញាកណ្តាលក្នុងកម្មវិធីប្រកួតClub World Cup

ការប្រកួត Club World Cup ដែលកំពុងដំណើរការត្រូវបានប្រើប្រាស់សាកល្បងសម្រាប់ជំនួយអាជ្ញាកណ្តាលដ៏មានសក្តានុពលមួយផ្សេងទៀតនៅក្នុងកីឡាបាល់ទាត់ ដោយអ្នកគាំទ្រនៅក្នុងកីឡដ្ឋានអាចស្តាប់មន្ត្រីពន្យល់ពីការសម្រេចចិត្តដែលបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យ VAR ។ អាជ្ញាកណ្តាលដែលត្រូវបានភ្ជាប់ជាមួយមីក្រូហ្វូនគឺគ្មានអ្វីថ្មីទេនៅក្នុងកីឡាផ្សេងទៀតដូចជា NFL ប៉ុន្តែទើបតែត្រូវបានសាកល្បងនៅក្នុងកីឡាបាល់ទាត់ប៉ុណ្ណោះ ដោយសារកីឡានៅតែប្រើជាមួយជំនួយការអាជ្ញាកណ្តាលវីដេអូ និងបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ។ ដូច្នេះហើយ អាជ្ញាកណ្តាលជនជាតិអ៊ុយរ៉ាហ្គាយលោក ... Read More »

ម្ចាស់មេដាយកីឡាជិះស្គីពិភពលោកទទួលមរណភាពក្នុងវ័យ៣៧ឆ្នាំ

សហព័ន្ធកីឡាជិះស្គីរដូវរងារបស់អ៊ីតាលីបានប្រកាសថា អ្នកជិះស្គីសញ្ជាតិអ៊ីតាលី Elena Fanchini បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយ និងប្រយុទ្ធជាមួយនឹងជំងឺមហារីក។ Fanchini បានចូលរួមប្រកួតនៅកីឡាអូឡាំពិករដូវរងាឆ្នាំ២០០៦, ឆ្នាំ២០១០និងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានបង្ខំឱ្យដកខ្លួនចេញពីកម្មវិធី Pyeongchang2018 នៅពេលដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។Fanchini បាន​ឈ្នះ​មេដាយ​មាស​ចំនួន២​ក្នុង​ការ​ប្រកួតជិះស្គីពិភពលោកWorld Cup ឆ្នាំ២០០៥ ... Read More »

អាហ្រ្វិកខាងត្បូងប្រកាសស្ថានភាពនៃគ្រោះមហន្តរាយជាតិដោយសារតែការដាច់ចរន្តអគ្គិសនីរយៈពេលយូរ

កាលពីថ្ងៃទី៩ ខែកុម្ភៈ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយជាតិដោយសារតែការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរនៅទូទាំងប្រទេស ហើយបានសង្កត់ធ្ងន់ថា កង្វះថាមពលកំពុងបង្កការគំរាមកំហែងដល់សេដ្ឋកិច្ច និងរចនាសម្ព័ន្ធសង្គម។ នៅក្នុងសារប្រចាំឆ្នាំរបស់លោកដែលបានផ្ញើជូនសភានៅឯសាលាក្រុង Cape Town លោកប្រធានាធិបតី Ramaphosa ... Read More »

បច្ចុប្បន្នភាពនៃការរញ្ជួយដីនៅទួរគី-ស៊ីរី ៖ មនុស្សស្លាប់កើនឡើងដល់ជាង២១.០០០នាក់ ទួរគីបិទសាលារៀនទូទាំងប្រទេស

មនុស្សជាង២១.០០០នាក់បានស្លាប់ និងយ៉ាងហោចណាស់ក៏មានមនុស្ស ៧១.២៩០នាក់បានរងរបួសនៅក្នុងការរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសទួរគី និងស៊ីរី។ ការងារជួយសង្គ្រោះបានបន្តទោះបីជជាក្តីសង្ឃឹមរកឃើញអ្នកនៅរស់មានតិចតួចក្តី ខណៈដែលការរញ្ជួយដីបានកន្លងផុតទៅជាង៩០ម៉ោង។ គិតត្រឹមយប់ថ្ងៃទី ៩ ខែកុម្ភៈ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគី និងស៊ីរី ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៨ រុិចទ័រ កាលពីថ្ងៃទី ... Read More »

បែលហ្ស៊ិកសម្រេចជ្រើសរើសយកលោក Tedesco ជាគ្រូបង្វឹកថ្មី

សហព័ន្ធបាល់ទាត់របស់ប្រទេសបានប្រកាសថា អតីតអ្នកចាត់ការក្លិប RB Leipzig លោក Domenico Tedesco ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ដើម្បីជំនួសតំណែងលោក Roberto Martinez។ សហព័ន្ធបាល់ទាត់ប្រទេសបែលហ្ស៊ិកបានឲ្យដឹងថា គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះនឹងចុះកិច្ចសន្យារហូតដល់ក្រោយព្រឹត្តិការណ៍ Euro 2024 ... Read More »

អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយចូលរួមដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះ World Cup 2030

អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ បានដាក់ដេញថ្លៃរួមគ្នាជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ពោលគឺ១០០ឆ្នាំបន្ទាប់ពីការប្រកួតបើកសម្ពោធត្រូវបានធ្វើឡើងនៅទីក្រុង Montevideo។ ប្រជាជាតិប្រទេស​អាមេរិក​ខាង​ត្បូង​ទាំង៤​បាន​អំពាវនាវ​ឱ្យ​ព្រឹត្តិការណ៍ World Cup ត្រឡប់​ទៅកន្លែង​ដែល​បាល់ទាត់​បាន​កើត។ ពួកគេនឹងប្រកួតប្រជែងជាមួយនឹងការដេញថ្លៃរួមគ្នាពីប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ និងការដេញថ្លៃដែលអាចធ្វើទៅបានពីប្រទេសម៉ារ៉ុក និងអារ៉ាប៊ីសាអ៊ូឌីត។ ... Read More »

អ្នកចាំទី Hugo Lloris របស់ Tottenham អវត្តមានយ៉ាងហោចណាស់៦សប្តាហ៍ដោយសាររបួសជង្គង់

អ្នកចាំទីរបស់ Tottenham និងប្រធានក្រុម Hugo Lloris ត្រូវបានអវត្តមានពី៦ទៅ៨សប្តាហ៍ដោយសាររបួសជង្គង់។ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​វ័យ​៣៦​ឆ្នាំរូបនេះ​បាន​រង​របួស​សរសៃ​ពួរ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ១-០ របស់ Spurs លើក្រុម Manchester City ក្នុង​ក្រប​ខ័ណ្ឌ Premier ... Read More »

ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក នឹងចិនឈានដល់កម្រិតខ្ពស់បំផុត បើទោះបីជាមានភាពតានតឹងកើនឡើងក៏ដោយ

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សារព័ត៌មាន BBC បានរាយការណ៍ថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក នឹងចិនបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ទោះបីជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនក៏ដោយ។ តួលេខផ្លូវការបង្ហាញថា ការនាំចូលនិងការនាំចេញរវាងប្រទេសទាំងពីរមានចំនួនសរុប ៦៩០.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតទាបថ្មីមួយនាពេលថ្មីៗនេះ ... Read More »

លោក គីម ជុងអ៊ុន ចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី ៧៥ នៃការបង្កើតកងទ័ពកូរ៉េ

នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ រំលឹកខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានផ្សាយថា នៅឯព្យុហយាត្រាយោធាដែលបានធ្វើឡើងពេញមួយយប់ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដែលរំឭកដល់រូបភាពរបស់មេដឹកនាំដំបូងគេលោក គីម ... Read More »

រុស្ស៊ីព្រមានពីសង្គ្រាមដោយផ្ទាល់ជាមួយអាមេរិក

ក្រសួងការបរទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃទី ៨ ខែកុម្ភៈថាសហរដ្ឋអាមេរិកបាន “ចាប់ផ្តើមសង្គ្រាមចម្រុះ” ហើយកំពុងធ្វើឱ្យប្រទេសមហាអំណាចបរមាណូ ទាំងពីរប្រឈមនឹងហានិភ័យនៃជម្លោះដោយផ្ទាល់។ ទីក្រុងមូស្គូបានហៅការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការត្រួតពិនិត្យបរមាណូនៅក្នុងប្រទេសរុស្ស៊ីថា “មិនសមហេតុសមផល” ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានជួយអ៊ុយក្រែនវាយប្រហារកងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។ ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃការអត្ថាធិប្បាយជាសាធារណៈដោយក្រសួងការបរទេសរុស្ស៊ីអំពីស្ថានភាពនៃសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងចុងក្រោយដែលនៅសេសសល់រវាងសហរដ្ឋអាមេរិកនឹងរុស្ស៊ីស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រសួងការបរទេសបានជូនដំណឹងដល់សភាកាលពីសប្តាហ៍មុនថា ... Read More »

បក្សប្រឆាំងអូស្ត្រាលីអំពាវនាវឱ្យចិនដកទណ្ឌកម្មពាណិជ្ជកម្ម

មេដឹកនាំបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភាអូស្ត្រាលីបាននិយាយថា ប្រសិនបើចិនពិតជាចង់រក្សាស្ថិរភាពទំនាក់ទំនង វាគួរតែដកទណ្ឌកម្មពាណិជ្ជកម្មចេញ។ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ABC News បានផ្សាយថា មានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ការដកទណ្ឌកម្មពាណិជ្ជកម្មរបស់ប្រទេសចិនចាប់តាំងពីការនាំចេញធ្យូងថ្មជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំពីប្រទេសអូស្ត្រាលីទៅកាន់ប្រទេសចិន។ ថ្លែងនៅលើ ABC សមាជិកព្រឹទ្ធសភាសេរីនិយម និងជាមេដឹកនាំបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភា លោក ... Read More »

អ្នកចាំទី Ahmet Eyup Turkaslan ស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសទួរគី

អ្នកចាំទីសញ្ជាតិទួរគី Ahmet Eyup Turkaslan បានទទួលមរណភាព បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសកំណើតរបស់គាត់។នេះបើតាមការបញ្ជាក់របស់ក្លិប Yeni Malatyaspor ដែលកីឡាកររូបនេះកំពុងលេងបច្ចុប្បន្ន។ ក្លិបបានប្រកាសនៅលើ Twitter ថា “អ្នកចាំទីរបស់យើង Ahmet ... Read More »

Leeds សម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Jesse Marsch ក្រោយដឹកនាំបរាជ័យ៧ប្រកួត

លោក Jesse Marsch ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Leeds ហើយបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះបានបរាជ័យក្នុងការបញ្ឈប់ការដឹកនាំក្លឹបដែលកំពុងជួបការលំបាកឆ្ពោះទៅកាន់តំបន់កាត់ចោល Premier League ។ ការចាញ់ ១-០ របស់ Leeds ក្រោមថ្វីជើងក្រុម Nottingham ... Read More »

ស្លាប់ដោយការរញ្ជួយដីនៅទួរគីនិងស៊ីរី កើនឡើងជាង១៥ពាន់នាក់

សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់មន្ត្រីប្រទេសទួរគី និងស៊ីរី ដែលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីបានកើនឡើងរហូតដល់១៥.៣៨៣នាក់។ ក្នុងចំណោមអ្នកស្លាប់ក្នុងប្រទេសទួរគីមាន ១២.៣៩១នាក់។ សកម្មភាពជួយសង្គ្រោះកំពុងតែខិតខំដើម្បីស្វែងរកអ្នកនៅរស់កប់ក្រោមគំនរអគារបាក់បែក ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ... Read More »

អតីតកីឡាករបាល់ទាត់ Newcastle ម្នាក់មានសំណាងនៅរស់ពីគំនរបាក់បែករញ្ជួយដីនៅទួរគី

ខ្សែបម្រើស្លាបអន្តរជាតិហ្គាណាកីឡាករ Christian Atsu ត្រូវបានគេរកឃើញនៅរស់រានមានជីវិតបន្ទាប់ពីត្រូវបានកប់នៅក្រោមគំនរបាក់បែកនៅក្នុងការរញ្ជួយដីដែលបានវាយប្រហារប្រទេសទួរគី។ នេះបើយោងតាមអនុប្រធានក្លិបរបស់គាត់ Hatayspor បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ។ Atsu ដែលលេងឱ្យក្លិប Hatayspor ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Hatay ភាគខាងត្បូងនៃប្រទេសទួរគីបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៨រិចទ័រ ដែលបានធ្វើឱ្យអគាររាប់ពាន់ខ្នងបានបាក់សម្លាប់មនុស្សប្រហែល៥,០០០នាក់នៅក្នុងទីក្រុងជាច្រើននៃប្រទេសទួរគី ... Read More »

ប្រធានាធិបតីអ៊ុយក្រែនបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នាថ្ងៃពុធនេះបានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីលោក រីស៉ី ស៊ូណាក់ ដែលជាការបំពេញទស្សនកិច្ចជាលើកដំបូងបំផុត ... Read More »