ក្លិប Tottenham បានប្រកាសភាពជាដៃគូជាមួយកម្មវិធីប្រណាំងរថយន្តល្បីល្បាញក្នុងពិភពលោក Formula 1 ដែលនឹងឃើញផ្លូវដែលត្រូវបានសាងសង់នៅក្រោមកីឡដ្ឋានរបស់ពួកគេ។ ផ្លូវបំពាក់ដោយប្រព័ន្ធ karting ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្ត១៥ឆ្នាំរវាងក្លឹប Premier League និង F1 នឹងត្រូវបានដំឡើងនៅក្រោម South ... Read More »
ព័ត៌មានអន្តរជាតិ
Update ៖ ស្លាប់កើនឡើងជិត៣០ នាក់ និងរបួសជិត១០០នាក់ដោយសារគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងក្នុងប្រទេសក្រិក
សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់មនុស្ស ២៩នាក់បានស្លាប់ និងជាង ៩០ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ។ យោងតាមមន្ត្រីក្រិក គ្រោះថ្នាក់ផ្លូវរថភ្លើងនេះគឺធ្ងន់ធ្ងរបំផុត ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាង១០០នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី ... Read More »
កូរ៉េខាងត្បូង ៖ កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សំដី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sukyeol នៅថ្ងៃ១ខែមករាបាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ... Read More »
ទួរគីនឹងសាងសង់អគារចំនួន ១,៥ លាននៅពេលប្រឈមមុខនឹងហានិភ័យនៃការរញ្ជួយដី
ប្រទេសទួរគីបានគ្រោងនឹងសាងសង់អគារថ្មីដើម្បីជំនួសអគារប្រហែល ១,៥ លាន ដែលមានសមត្ថភាព ប្រឆាំងនឹងហានិភ័យនៃការរញ្ជួយដីខ្លាំងនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងនគរូបនីយកម្មទួរគី លោក Murat Kurum បាននិយាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា អគារប្រហែល 1.5 លាននឹងត្រូវផ្លាស់ប្តូរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ... Read More »
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA
ខ្សែប្រយុទ្ធអាហ្សង់ទីន និងកំពុងលេងឲ្យក្លិបបារាំង Paris St-Germain កីឡាករ Lionel Messi បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៅពានរង្វាន់ FIFA Best 2022។ កីឡាករវ័យ៣៥ឆ្នាំរូបនេះបានផ្តួលខ្សែប្រយុទ្ធបារាំង Kylian Mbappe និង Karim ... Read More »
រថភ្លើង២គ្រឿងបុកគ្នាពេញទំហឹងនៅក្រិក ស្លាប់មនុស្សជាច្រើននាក់
ការបុកគ្នារវាងរថភ្លើងពីរគ្រឿងនៅជិតទីក្រុង Larissa ប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ បានបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ និង៨៥នាក់រងរបួស។ មន្ត្រីប៉ូលិសនិងនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយនឹងរថភ្លើងដឹកទំនិញដែលកំពុងដំណើរការនៅភាគខាងជើងប្រទេសក្រិក ដោយបានបង្កឱ្យមានអគ្គិភ័យនិងមនុស្សរាប់សិបនាក់រងរបួស។ មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Larissa បាននិយាយថា យ៉ាងហោចណាស់មនុស្ស25នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោក ... Read More »
អ្នកចាំទី Lukasz Fabianski របស់ក្លិប West Ham បាក់ឆ្អឹងថ្ពាល់ និងរន្ធភ្នែក
អ្នកចាំទី Lukasz Fabianski របស់ក្រុមញញួរធំ West Ham អាចនឹងត្រូវវះកាត់ បន្ទាប់ពីទទួលរងនូវការបាក់ឆ្អឹងថ្ពាល់ និងរន្ធភ្នែកធ្ងន់ធ្ងរពេលប្រកួត។ កីឡាករជម្រើសជាតិប៉ូឡូញវ័យ៣៧ឆ្នាំរូបនេះបានរងរបួសអំឡុងពេលប្រកួតឈ្នះក្រុម Nottingham Forest ៤–០ កាលពីថ្ងៃសៅរ៍។ អ្នកចាត់ការទូទៅក្រុម ... Read More »
រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែននៅជិតរដ្ឋធានីគៀវ
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃទី២៧ខែកុម្ភៈថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួចទៅលើមជ្ឈមណ្ឌលស៊ើបការណ៍របស់អ៊ុយក្រែននៅតំបន់ Brovary ជិតរដ្ឋធានី Kiev ។ ក្រសួងដដែលបានបន្ថែមថា កាំជ្រួចរុស្ស៊ីក៏បានវាយប្រហារមជ្ឈមណ្ឌលប្រតិបត្តិការពិសេសលោកខាងលិចនៅជិតទីក្រុង Khmelnitsky ភាគខាងលិចអ៊ុយក្រែនផងដែរ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តវាយប្រហារក្នុងទិសដៅពីទីក្រុង Donetsk ដោយបានឡោមព័ទ្ធទាហានអ៊ុយក្រែនជាង ២៥០នាក់ ... Read More »
អ្នកគាំទ្រក្លិប Besiktas បោះប្រដាប់ប្រដាក្មេងលេងលើទីលានសម្រាប់កុមាររងផលប៉ះពាល់ដោយរញ្ជួយដីនៅទួរគី
ក្រុមអ្នកគាំទ្រក្លិប Besiktas បានបោះចោលប្រដាប់ក្មេងលេងទន់ៗរាប់ពាន់នៅលើទីលាន អំឡុងពេលប្រកួតជាមួយក្រុម Antalyasporដើម្បីបរិច្ចាគដល់កុមារដែលរងគ្រោះដោយការរញ្ជួយដី។ ការប្រកួតត្រូវបានផ្អាកបន្ទាប់ពីរយៈពេល៤នាទីនិង១៧វិនាទី ដែលតំណាងឱ្យពេលវេលារញ្ជួយដីលើកដំបូងបានវាយប្រហារប្រទេសទួរគី និងស៊ីរីកាលពីម៉ោង៤និង១៧នាទី ថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ។ បន្ទាប់មកអ្នកគាំទ្របានចាប់ផ្តើមបោះចោលរបស់ក្មេងលេង ដែលនឹងត្រូវផ្តល់ឱ្យកុមារនៅក្នុងប្រទេសទួរគី និងស៊ីរីពីកន្លែងឈរ។ ក្លិប Besiktas ... Read More »
លោកគីម ជុងអ៊ុន បានចេញបញ្ជាថ្មីមួយក្នុងវិស័យកសិកម្មនិងស្បៀងអាហារ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទាមទារឱ្យមាន “ការផ្លាស់ប្តូរជាមូលដ្ឋាន” នៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញអន្តរជាតិអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេស។ សារព័ត៌មាន KCNA បានផ្សាយនៅថ្ងៃទី 28 ខែកុម្ភៈថា លោក Kim Jong ... Read More »
ព្រោះតែចង់ស្អាតឱ្យពួកម៉ាកជាជាងសាក់ចិញ្ចើម ជួយក្នុងតម្លៃថោកៗ មានអីដេកមួយភ្លែត បើកមកវិញចិញ្ចើមស្អាតដូចគំនូរ
ប្រទេសថៃ៖ ស្រ្តីជនជាតិថៃម្នាក់ បានផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកចំពោះរឿងរ៉ាវរបស់គាត់ ខណៈដែលគាត់បានទៅសាក់ចិញ្ចើម នៅកន្លែងមិត្តភក្តិដែលជាជាង ដោយស្ដ្រីរូបនោះ គ្រាន់តែច្រឡំបិទភ្នែកដេកមួយភ្លែតសោះ ស្រាប់តែបើកមកវិញ ឃើញសមិទ្ធផលរបស់មិត្តហើយ គាំងនិយាយមិនចេញ។ សូមជម្រាបថា រឿងរ៉ាវមួយនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ... Read More »
អាមេរិកនិងចិនត្រូវរក្សាទំនាក់ទំនងយោធាដើម្បីបញ្ចៀសភាពតានតឹងកាន់តែខ្លាំង
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា អាមេរិក និងចិន ចាំបាច់ត្រូវរក្សាបណ្តាញទំនាក់ទំនងយោធាដើម្បីជៀសវាងភាពតានតឹងកើនឡើង។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា “ភាគីទាំងពីរត្រូវតែមានបណ្តាញទំនាក់ទំនងយោធា ដើម្បីជៀសវាងការកើនឡើង ជៀសវាងការប្រឈមមុខតានតឹងដាក់គ្នា។ ក្រសួងការពារជាតិចិនបានបដិសេធមិនទទួលយកការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ... Read More »
មជ្ឈិមបក្សវៀតណាមនឹងបើកកិច្ចប្រជុំដើម្បីជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោកង្វៀងសឹងភុក ដែលបានលាលែងពីតំណែង
យោងតាមប្រភពបានឱ្យដឹងថា សមាជិកដ៏មានអំណាចទាំង១៧២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាចនឹងជួបប្រជុំនៅទីក្រុងហាណូយនៅសប្តាហ៍ក្រោយនេះដើម្បីយអនុម័តជ្រើសរើសប្រធានាធិបតីថ្មី ។ អតីតប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលាលែងពីតំណែងដោយហេតុផលថា លោក “ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវនយោបាយរបស់ប្រមុខរដ្ឋនៅពេលដែលមន្ត្រីមួយចំនួនបានបំពានច្បាប់ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ”។ បន្ទាប់ពីនោះ រដ្ឋសភានឹងបោះឆ្នោតជ្រើសរើសប្រធានរដ្ឋជាផ្លូវការក្នុងពេលឆាប់ៗនេះ ... Read More »
អាស៊ាននិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
ភាគីទាំងពីរបានឯកភាពស្វែងរកកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពលក្នុងវិស័យអាទិភាពនៃចក្ខុវិស័យអាស៊ានសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី ៣០នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងហ្សាការតា (ឥណ្ឌូនេស៊ី) ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងរក្សាតួនាទីកណ្តាលរបស់អាស៊ានដោយផ្អែកលើមូលដ្ឋានដូចគ្នា។ គោលការណ៍ជាមូលដ្ឋាននៅក្នុងវិធីសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ភាគីនីមួយៗ។ ភាគីទាំងពីរបានឯកភាពស្វែងរកកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពលលើវិស័យអាទិភាពចំនួនបួននៃចក្ខុវិស័យអាស៊ានសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងវិស័យអាទិភាពចំនួនប្រាំពីរនៃយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់ EU នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ... Read More »
អុីស្រាអែលនិងប៉ាឡេស្តីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនិងបញ្ចប់ភាពតានតឹង
តំណាងរបស់ភាគីអុីស្រាអែល និងប៉ាឡេស្ទីនបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខឈានដល់សន្តិភាព បញ្ចប់អំពើហិង្សា និងការប្រឈមមុខតានតឹងដាក់គ្នា ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីអ៉ីស្រាអែលនិងប៉ាឡេស្ទីនបានសន្យាថានឹងអនុវត្តតាមវិធានការដែលបានព្រមព្រៀងគ្នា ដើម្បីបន្ធូរបន្ថយនិងទប់ស្កាត់អំពើហិង្សា ... Read More »
Barcelona រងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯទឹកដីក្រុម Almeria
ក្រុមកំពូលតារាង La Liga Barcelona បានខ្ជះខ្ជាយឱកាសដ៏ធំមួយក្នុងការបន្តការនាំមុខរបស់ខ្លួននៅលើកំពូល ខណៈដែលពួកគេត្រូវបានក្រុមម្ចាស់ផ្ទះAlmeria យកឈ្នះក្នុងលទ្ធផល១ទល់០ យ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ២ Real Madrid ស្មើជាមួយក្រុម Atlectico Madrid កាលពីថ្ងៃសៅរ៍ ... Read More »
មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅប្រទេសព័រទុយហ្គាល់ដោយសារថ្លៃចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់
មនុស្សរាប់ពាន់នាក់បានដង្ហែក្បួនតាមផ្លូវក្នុងទីក្រុង Lisbon ដើម្បីទាមទារឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង នៅពេលអតិផរណាខ្ពស់បំផុតនៅក្នុងប្រទេសនេះ។ ព័រទុយហ្គាល់គឺជាប្រទេសក្រីក្របំផុតមួយនៅអឺរ៉ុបខាងលិច ដោយទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាជាង ៥0% នៃកម្មករទទួលបានប្រាក់ខែតិចជាង 1.000 អឺរ៉ូក្នុងមួយខែកាលពីឆ្នាំមុន។ ប្រាក់ខែប្រចាំខែអប្បបរមានៅក្នុងប្រទេសគឺ 760អឺរ៉ូ។ តម្លៃផ្ទះនៅប្រទេសព័រទុយហ្គាល់បានកើនឡើង 18.7% ក្នុងឆ្នាំ ... Read More »
ប្រធានាធិបតីបារាំងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីពិភាក្សាអំពីផែនការសន្តិភាពអ៊ុយក្រែន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាខែមេសាខាងមុខដើម្បីពិភាក្សាអំពីផែនការ ១២ ចំណុច ដែលទីក្រុងប៉េកាំងទើបតែបានស្នើសុំបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ប្រទេសចិនបានចេញផ្សាយរបាយការណ៍ចំហចំនួន១២ចំណុច នៅថ្ងៃទី២៤ខែកុម្ភៈ ដែលអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់និង “ដំណោះស្រាយនយោបាយ” ដើម្បីបញ្ចប់ជម្លោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr ... Read More »
បិសាចក្រហម Man Utd ឈ្នះ EFL Cup ដើម្បីបញ្ចប់ការរង់ចាំពានរង្វាន់រយៈពេល៦ឆ្នាំ
ក្រុមបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ជាមួយនឹងជ័យជម្នះលើក្រុម Newcastle United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFP ឬ League Cup នៅកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ... Read More »
ទួរគីចាប់ខ្លួនមនុស្ស១៨៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន
រដ្ឋាភិបាលទួរគីបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមនុស្សជាង 6០០នាក់ ពាក់ព័ន្ធនឹងការដួលរលំអគារបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី 6 ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង 50.000 នាក់។ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Bekir ... Read More »
ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់នៅអាមេរិក ស្លាប់៥នាក់
មានករណីធ្លាក់យន្តហោះ នៅក្នុងស្រុកលីយុង ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក បណ្តាលឱ្យបុគ្គលិកពេទ្យនៅលើយន្តហោះ រួមនឹងអ្នកជំងឺនិងសាច់ញាតិបានស្លាប់ទាំងអស់។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា សេវាសង្រ្គោះបន្ទាន់នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា ... Read More »
នាយក CIA បញ្ជាក់ពីលទ្ធភាពដែលចិនផ្គត់ផ្គង់អាវុធដ៏សាហាវដល់រុស្ស៊ី
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CBS News នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns បានបញ្ជាក់ពីលទ្ធភាពដែលចិនអាចបញ្ជូនជំនួយដ៍សាហាវដល់រុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន។ លោក Burns បានប្រាប់ពិធីករ CBS ថា “យើងជឿថាភាគីចិនកំពុងពិចារណាផ្តល់អាវុធដ៍សាហាវ” ... Read More »
អង់គ្លេស និងអៀរឡង់ប្រកាសបញ្ជីជ្រើសរើសកីឡដ្ឋានសម្រាប់ការដេញថ្លៃម្ចាស់ផ្ទះយូរ៉ូឆ្នាំ២០២៨
សមាគមកីឡាបាល់ទាត់របស់ប្រទេសទាំង២បានប្រកាសថា កីឡដ្ឋាន Everton ដែលមិនទាន់សាងសង់ត្រូវបានបញ្ចូលក្នុងបញ្ជីសម្រាំងសម្រាប់ការដេញថ្លៃរបស់ចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអឺរ៉ុប (យូរ៉ូ) ឆ្នាំ២០២៨។ កីឡដ្ឋាន Wembley ដែលធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Euro 2020 កាលពីឆ្នាំមុន គឺជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានទាំង៣របស់ទីក្រុងឡុងដែលរួមបញ្ចូលនៅកីឡដ្ឋាន London ... Read More »
កូរ៉េខាងជើងកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីសង់ផ្ទះថ្មីចំនួន ៥០.០០០ ខ្នង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីចូលរួមក្នុងគម្រោងសាងសង់ផ្ទះថ្មីចំនួន៥មុឺនខ្នងនៅរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា លោក គីម បានចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់នៅសង្កាត់ Sopo នៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ២៥ ... Read More »
Chelsea ប៉ះ Spurs រាត្រីនេះគឺជាឱកាសដែលអាចនឹងពិចារណាលើគ្រូបង្វឹក Graham Potter
ពេលវេលាជិតអស់ហើយសម្រាប់ក្រុមតោខៀវ Chelsea ក្នុងការសង្គ្រោះអ្វីមួយពីរដូវកាលរបស់ពួកគេ ខណៈដែលពួកគេត្រៀមទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះមាន់ខ្នាយ Tottenham Hotspur នៅថ្ងៃអាទិត្យ ប៉ុន្តែកំណត់ត្រារបស់ក្រុមតោខៀវប្រឆាំងនឹងគូប្រជែងនៅទីក្រុងឡុងដូចគ្នានេះនឹងផ្តល់ឱ្យគ្រូបង្វឹកលោក Graham Potter ក្នុងការបង្ហាញពីការដឹកនាំដែលក្លិបអាចនឹងពិចារណាលើកៅអីរបស់គាត់។ ទោះបីជាការចំណាយលើទីផ្សារដោះដូរកីឡាករខែមករារបស់ក្លិប Chelsea មានចំនួនប្រហែល៣០០លានផោន (៣៦១.០៨លានដុល្លារ) ... Read More »
ឆ្នាំ២០២៣ សេដ្ឋកិច្ចចិននឹងល្អប្រសើរឡើងវិញទាំងស្រុង
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៤ខែកុម្ភៈ ធនាគារប្រជាជនចិន បានប្រកាសថា នឹងផ្តោតសំខាន់ទៅលើការផ្តល់ជំនួយនៅក្នុងប្រទេសដើម្បីធានាដល់កំណើនសេដ្ឋកិច្ច ស្ថិរភាព ទាំងតម្លៃនិងការប្រកួតប្រជែង។ ធនាគារប្រជាជនចិន (ធនាគារជាតិ) នៅថ្ងៃទី២៤ខែកុម្ភៈ បានបញ្ជាក់ថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនោះចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុចិនកាន់តែរឹងមាំនៅលើទីផ្សារ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អាមេរិកនឹងចាប់ផ្តើមពិភាក្សាឡើងវិញអំពីបញ្ហាសេដ្ឋកិច្ចជាមួយចិនក្នុងពេលសមស្របណាមួយ។ ... Read More »
បេឡារូស គាំទ្រយុទ្ធសាស្ត្រ១២ចំណុចរបស់ចិនស្តីពីសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបេឡារូសអំពីទំនាក់ទំនងទ្វេភាគី និងវិបត្តិអ៊ុយក្រែន ដែលក្នុងនោះបេឡារូស “គាំទ្រយ៉ាងពេញទំហឹង” គោលជំហរ១២ចំណុចរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។ ក្នុងពេលនេះដែរ ប្រធានាធិបតីបេឡារូស លោក ... Read More »
បន្តការជីករុករកមនុស្ស៤៧នាក់ដែលបាត់ខ្លួនក្នុងការបាក់អណ្តូងរ៉ែនៅចិន
ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ក្រុមជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សចំនួន ៤៧ នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់អណ្តូងរ៉ែនៅភាគខាងជើងប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៦នាក់រងរបួសត្រូវបានជួយសង្គ្រោះនៅឯអណ្តូងរ៉ែក្នុងប្រទេសម៉ុងហ្គោលី។ ជាមួយនឹងតំបន់បាក់ស្រុតធំ ការជីកកកាយដោយប្រើគ្រឿងចក្រនិងគ្រឿងចក្រឈូសឆាយអាចបង្កហានិភ័យខ្ពស់នៃការដួលរលំ។ របាយការណ៍បាននិយាយថា ក្រុមជួយសង្គ្រោះកំពុងជីកកកាយជាស្រទាប់ៗ ... Read More »
អុីរ៉ង់បានផលិតកាំជ្រួចមីស៊ីលអន្តរទ្វីបដោយជោគជ័យ បាញ់បានរយៈចម្ងាយ ១៦៥០ គីឡូម៉ែត្រ
កាំជ្រួចមីស៊ីលដែលមានរយៈចម្ងាយ 1.650km ត្រូវបានបញ្ចូលទៅក្នុងឃ្លាំងមីស៊ីលនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ ហើយស្ថានីយទូរទស្សន៍ក្នុងស្រុកក៏បានបង្ហោះរូបភាពដំបូងនៃកាំជ្រួច Paveh ថ្មីនេះផងដែរ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) មេបញ្ជាការកងទ័ពអាកាសអុីរ៉ង់ លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា ... Read More »
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅទួរគីនិងស៊ីរីកើនឡើងជាង៥០.០០០នាក់
ប្រទេសទួរគីបានចាប់ផ្តើមសាងសង់ផ្ទះឡើងវិញហើយបន្ទាប់ពីការរញ្ជួយដីដ៏សាហាវមក។ ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនេះបានកើនឡើងដល់ទៅជាង ៥ម៉ឺននាក់ហើយ។ អគារជាង 160.000 ដែលមានអគារផ្ទះល្វែង (ខុនដូ)ចំនួន 520.000ល្វែងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង៥ម៉ឺននាក់នៅក្នុងប្រទេសទួរគីនិងស៊ីរី។ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននិងគ្រោះមហន្តរាយ (AFAD) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីពីគ្រោះរញ្ជួយដីបានកើនឡើងដល់ 44.218 ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច