ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីម៉ាឡេស៊ីដែលឆ្លងកូវីដ-១៩ ធ្លាប់ជួបជាមួយនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ

មុនពេលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ​-១៩ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្លាប់ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រី ​Muhyiddin Yassin និងព្រះមហាក្សត្រ ​Abdullah។ នៅថ្ងៃទី​១១ខែមករា​ គេហទំព័រ mothership.sg បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលម៉ាឡេស៊ី​បានឲ្យដឹងថា រដ្ឋមន្ត្រី Mustapa Mohamed ប្រធានការិយាល័យនាយករដ្ឋមន្ត្រី ... Read More »

ក្នុងឆ្នាំ ២០២១នេះ! កម្រិតឧស្ម័នកាបូនិច គឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្ម

អន្តរជាតិ៖​ បើតាមការព្យាករណ៍របស់ការិយាល័យ Met នៃចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រទី៨ ខែមករា​ ឆ្នាំ២០២១​ បានបញ្ជាក់ថា​ កម្រិតឧស្ម័នកាបូនឌីអុកស៊ីត (ឧស្ម័នកាបូនិច) ក្នុងបរិយាកាសនាឆ្នាំ ២០២១នេះ​ គឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្មដោយសារការបំភាយរបស់មនុស្ស។ ជាក់ស្ដែងអ្នកវិទ្យាសាស្ត្រប្រចាំនៅការិយាល័យ Met ដោយផ្អែកលើការព្យាករណ៍របស់ក្រុមអង្កេតការណ៍ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូង ថាប្រជាជនកូរ៉េទាំងអស់ នឹងទទួលវ៉ាក់សាំងកូវីដ មិនគិតថ្លៃ ហើយនឹងអាចចាប់ផ្តើមពីខែកុម្ភៈទៅហើយ

កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ (ខ្មែរនៅកូរ៉េ News) បានបញ្ជាក់ថា, ប្រជាជនកូរ៉េខាងត្បូងទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនចំណាយមួយកាក់មួយសេនឡើយ។  នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅព្រឹកថ្ងៃចន្ទនេះ រាយការណ៍ពីសារព័ត៌មាន Yonhap News។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា ... Read More »

លោកគីម ជុងអ៊ុន ទទួលបានការបោះឆ្នោតតែងតាំងធ្វើជាអគ្គលេខាបក្សពលករកូរ៉េខាងជើង

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ទទួលបានការតែងតាំង​ជាអគ្គលេខាបក្សពលករ នៅក្នុងមហាសន្និបាតបក្សលើកទី​៨។ នេះជាតំណែងធំបំផុត​នៅកូរ៉េខាងជើង ។ ក្រោយមេដឹកនាំ គីមជុងអុីល ទទួលមរណភាព​កាលពីឆ្នាំ​២០១១មក គណបក្សពលករបានតែងតាំងលោកជាអគ្គលេខាជារៀងរហូត ចំណែក​លោកគីម ... Read More »

អុីរ៉ង់៖​ បើសិនជាអាមេរិកមិនលុបចោលទណ្ឌកម្មនោះទេ​ ខ្លួននឹងបណ្តេញមន្ត្រីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់UNចេញពីប្រទសមួយនេះ

អន្តរជាតិ៖​ អុីរ៉ង់ ខណៈកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកជាថ្មី កាលពីឆ្នាំ២០១៨ ក្រោយលោកប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។​ នាពេលថ្មីៗនេះ​ រដ្ឋាភិបាលអុីរ៉ង់​ បានប្រកាសថា៖​ នឹងបណ្តេញមន្ត្រីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចេញពីប្រទសខ្លួន បើសិនជាអាមេរិកមិនលុបចោលទណ្ឌកម្មត្រឹមថ្ងៃទី២១ កុម្ភៈនោះទេ។ បេីយោងតាមលោក​ ... Read More »

ក្លិប Celtic បញ្ជាក់ពីករណីឆ្លង Covid-19 បន្ទាប់ពីក្រុមបានវិលត្រឡប់មកពីហ្វឹកហាត់នៅឌូបៃ

ក្លិបនៅលីគកំពូលស្កុតឡេន Celtic បានបញ្ជាក់ថា កីឡាករម្នាក់បានឆ្លងវីរុស Covid-19 បន្ទាប់ពីក្រុមបានវិលត្រឡប់មកពីការហ្វឹកហាត់នៅទីក្រុងឌូបៃ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១១ មករានេះ។ កីឡាកររបស់ក្រុមលីគកំពូលស្កុតឡេន Premierehip មួយនេះត្រូវបានគេធ្វើតេស្តនៅពេលដែលពួកគេបានមកដល់ទីក្រុង Glasgow ... Read More »

ក្របខ័ណ្ឌ Premier League គំរាមដាក់ទណ្ឌកម្មកីឡាករលើការរំលោភបំពានវិធានការការពារកូវីដ-១៩

សារព័ត៌មាន Channel News Asia បានចេញផ្សាយថា ក្របខ័ណ្ឌបាល់ទាត់អង់គ្លេស Premier League បានចេញវិធានថ្មីដល់ក្លិបនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលគំរាមកំហែងដល់សកម្មភាព វិន័យប្រឆាំងនឹងកីឡាករដែលរំលោភការហ្វឹកហាត់ ឬពិធីសារប្រកួត។ នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្លិបទាំង២០នៅលីគកំពូលអង់គ្លេសបានបញ្ជាក់ម្តងទៀតថា កីឡាករទាំងអស់មិនគួរឱបគ្នា ហើយគួរតែបញ្ឈប់ក្នុងគោលបំណងដើម្បីកំណត់ការរីករាលដាលកូវីដ-១៩។ រដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឱ្យកីឡាករបន្តអបអរសាទរជុំគ្នាពេលស៊ុតបញ្ចូលទីទោះបីប្រទេសនេះត្រូវបានគេដាក់បំរាមយ៉ាងតឹងរ៉ឹងចំពេលមានការកើនឡើងនៃករណីជំងឺឆ្លងក៏ដោយ។ ... Read More »

លោក Solskjaer អះអាងថា Romero និង Rojo អាចចាកចេញពី Man United នៅខែនេះ

អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា អ្នកចាំទី Sergio Romero និងខ្សែការពារ Marcos Rojo មានសេរីភាពក្នុងការចាកចេញពីក្លិបនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។ ... Read More »

អ្នកលេងស្នូកឃ័រ Judd Trump និង Jack Lisowski មិនបានចូលរួមកម្មវិធី Masters 2021 បន្ទាប់ពីធ្វើតេស្តវិជ្ជមាន Covid-19

អ្នកលេងស្នូកឃ័រលេខ១ក្នុងពិភពលោកគឺកីឡាករ Judd Trump និងកីឡាករ Jack Lisowski បានធ្វើតេស្តវិជ្ជមាន Covid-19 ក៏បានខកខានមិនទទួលបានពានរង្វាន់ Masters 2021។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១០ ខែមករា ... Read More »

តំណាងរាស្ត្រអាមេរិក ជាង ២០០នាក់ហើយ ចុះហត្ថលេខាទាមទារដកតំណែងលោកត្រាំ

ក្រុមតំណាងរាស្ត្រជាង ២០០នាក់ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភាអាមរិក​បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ ជាបន្ទាន់ បើទោះបីលោកត្រាំ នៅសល់តែ​១០ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់តំណែង ។ សកម្មភាពខាងលើកើតឡើងក្រោយពេល អំពើហិង្សាកើតឡើងនៅរដ្ឋសភាបណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ ហើយលោកត្រាំ​ ដែលជាប្រធានាធិបតី គឺជាអ្នកនៅពីក្រោយអំពើហិង្សាទាំងនោះ។ ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ​-១៩ ជាង​៩០លាននាក់ ព្រះមហាក្សត្រិយានីអង់គ្លេស និងសម្តេចប៉ាបបានចាក់វ៉ាក់សាំងហើយ

តាមតួលេខរបស់​គេហទំព័រ Worldometers គិតមកដល់រសៀលថ្ងៃទី​១០ខែមករាឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៩០.០៥១.២៥០នាក់ និងស្លាប់១.៩៣៣.៥២២នាក់​។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺព្យាបាលជាសះស្បើយកើនឡើងដល់ទៅជាង ៦៤លាននាក់ផងដែរ​។ អឺរ៉ុបជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងនោះប្រទេសអង់គ្លេស មានអ្នកឆ្លងជាង៣លាននាក់ និងស្លាប់​៨០.៨៦៨នាក់ ។ ... Read More »

ប៉ាគីស្ថានដាច់ភ្លើងទូទាំងប្រទេស ពលរដ្ឋបារម្ភខ្លាចវាយប្រហារភេរវកម្ម​

ពលរដ្ឋប៉ាគីស្ថានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច រងការវាយប្រហារភេរវកម្មខណៈ ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ សារព័ត៌មានSputnik បានផ្សាយថា មានករណីដាច់ចរន្តអគ្គិសនី​ជាតិ នៅយប់ថ្ងៃទី ៩ខែមករាឆ្នាំ​២០២១ ​ ធ្វើឲ្យប្រទេសទាំងមូលស្ថិតនៅក្នុងភាពងងឹត។ ហេតុការណ៍ខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅ របស់ពលរដ្ឋ។ ការដាច់ចរន្តអគ្គិសនី បង្កក្តីបារម្ភពីការវាយប្រហារភេរវកម្មកើតឡើង។ ... Read More »

ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី៖ សាច់ញាតិសង្ឃឹមថានឹងរកឃើញសាកសពជនរងគ្រោះ

មិនមានការបញ្ជាក់ណាមួយថាអ្នកដំណើរណាម្នាក់មានឱកាសរស់រានមានជីវិតលើជើងហោះហើរដែលដឹកមនុស្សចំនួន៦២នាក់បានបាត់ខ្លួនពេលហោះចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះទេ។ កាលពីថ្ងៃទី៩ ខែមករាយន្តហោះប្រភេទប៊ូអុីង៧៣៧ ដែលមានលេខហោះហើរ SJ១៨២ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya បានចាកចេញពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ក៏បាត់នៅលើជើងហោះហើរ(ព្រហ្មលិខិត)មានអ្នកដំណើរ​៥៦នាក់ ក្នុងនោះមានកុមារ​៧នាក់ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United នឹងលក់ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba អាយុ២៧ឆ្នាំនៅរដូវក្តៅបន្ទាប់ពីទទួលយកថាគាត់នឹងមិនចុះកុងត្រាថ្មីទេ។ ... Read More »

ខ្សែការពារ De Ligt របស់ក្រុម Juventus បានធ្វើតេស្តិវិជ្ជមានកូវីដ-១៩

ក្រុម Juventus បានចេញសេចក្តីបញ្ជាក់ថា កីឡាករ Matthijs de Ligtបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ កីឡាករ Juventus ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kubo ចូលរួមជាមួយក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករសញ្ជាតិជប៉ុន Takefusa Kubo កំពុងស្វែងរកការចាប់ផ្តើមដ៏លំបាករបស់គេនៅរដូវកាលនេះជាមួយក្រុម Villarreal ដោយត្រូវទៅចូលរួមជាមួយក្រុម Getafe រហូតដល់ចុងបញ្ចប់រដូវកាល២០២០-២០២១ ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករវ័យក្មេងរបស់ក្រុម Real Madrid រូបនេះបានរកឃើញថាបានចូលលេងក្រោមការដឹកនាំរបស់លោក Unai Emery ... Read More »

WHO ស្នើដល់ប្រទេសអ្នកមាន មិនត្រូវប្រមូលទិញវ៉ាក់សាំង កូវីដ-១៩ទាំងអស់នោះទេ ទុកឲ្យប្រទេសក្រីក្រផង

កាលពីពេលផ្ទុះកូវីដ-១៩ ដំបូង ពិភពលោកដណ្តើមគ្នាប្រមូលទិញយកម៉ាស់ ហើយស្ទាក់ទិញពាក់កណ្តាលផ្លូវទៅទៀត ធ្វើឲ្យម៉ាស់ឡើងថ្លៃខ្ពស់។ នៅពេលនេះពេលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ប្រើប្រាស់ជាផ្លូវការ ប្រទេសអ្នកមានប្រមូលទិញអស់ ដោយឲ្យក្នុងតម្លៃថ្លៃ ចំណែកប្រទេសក្រីក្រ មកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងចាក់នៅឡើយទេ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom ... Read More »

Breaking news៖ អេស្ប៉ាញគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក(មានវីដេអូ)

អេស្ប៉ាញគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក ។ ព្រិលធ្លាក់យ៉ាងក្រាស់បង្កឡើងដោយព្យុះ Filomena ធ្វើឲ្យចរាចរណ៍នានាក្នុងប្រទេសនេះត្រូវជាប់គាំងទាំងស្រុង។ ព្យុះព្រិលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយតំបន់ដែលមានព្រិលធ្លាក់ច្រើនជាងគេគឺភាគកណ្តាល ដែលមានរដ្ឋធានីម៉ាឌ្រិីដ ដែលមានព្រិលធ្លាក់ក្រាស់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក ។ នៅពេលយប់ អាកាសធាតុចុះត្រជាក់ខ្លាំង ដោយឥទ្ធិពលនៃព្យុះ Filomena ធ្វើឲ្យតំបន់ជាច្រើនក្នុងប្រទេសនេះមានព្រិលយ៉ាងក្រាស់ ... Read More »

យន្តហោះដឹកអ្នកដំណើរ៦២នាក់របស់ឥណ្ឌូនេស៊ីបាត់ខ្លួន ពេលនេះរកឃើញបំណែកយន្តហោះហើយ

ជើងហោះហើរលេខ SJ182 របស់ក្រុមហ៊ុនអាកាសចរណ៍​Sriwijaya បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា​បញ្ជាការហោះហើរ ក្រោយរយៈពេល​៤នាទីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងចាការតា នៅល្ងាចថ្ងៃទី​៩ខែមករាឆ្នាំ​២០២១។ តាមទិន្នន័យហោះហើរ FlightRadar24 បានឲ្យដឹងថា យន្តហោះដែលបាត់ខ្លួនប្រភេទ Boeing 737-500 ។ នៅពេលនេះក្រុមហ៊ុនSriwijaya មិនទាន់លើកឡើងពីបញ្ហាខាងលើនេះនៅឡើយទេ។ ... Read More »

គ្មានអ្វីអាចរារាំងមិនឱ្យលោកត្រាំ​វាយប្រហារគ្រាប់បែកបរមាណូបានឡើយ

ដោយខ្លាចនាទីចុងក្រោយមុនចាកចេញពីអំណាច លោកត្រាំប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារទៅលើប្រទេសដែលជាគោលដៅវាយប្រហាររបស់លោក ក្នុងនោះមានប្រទេសអុីរ៉ង់​ជាដើម។ កត្តាទាំងនោះហើយបានជា​ប្រធានរដ្ឋសភា លោក ស្រី Nancy Pelosi អំពាវនាវដល់ថ្នាក់ដឹកនាំ​ក្នុងក្រសួងការពារជាតិ​រក្សាលោកត្រាំនៅឃ្លាតពីកុងតាក់បញ្ជាគ្រាប់បែកបរមាណូ។ ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានលើកឡើងថា លោកស្រីបានស្នើដល់​ប្រធាន​គណៈកម្មការទីបញ្ជាការកម្លាំងទាហានជើងគោកអាមេរិក ឧត្តមសេនីយ៍ ... Read More »

កូរ៉េខាងត្បូង​បញ្ជាក់ពីការសន្យាអនុវត្តកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង

សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង​នៅថ្ងៃទី ៩ ខែមករា ឆ្នាំ​២០២១ បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង ដែលបានឲ្យដឹងថា​ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានសន្យា​អនុវត្តទៅតាមកិច្ចព្រមព្រៀង ឧបទ្វីបកូរ៉េ ។ ការប្រកាសខាងលើរបស់កូរ៉េខាងត្បូង កើតឡើងក្រោយពេលដែលមេដឹកនាំ គីម ជុងអ៊ុន​បានលើកឡើងថា ... Read More »

ទារកទើបកើត ១០នាក់ ត្រូវអគ្គីភ័យឆក់យកជីវិត ខណៈភ្លើងឆេះមន្ទីរពេទ្យមួយនៅឥណ្ឌា

ប្រទេសឥណ្ឌា៖ អគ្គិភ័យមួយបានឆាបឆេះ បន្ទប់គាំពារមាតា និងទារកស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋ មហារាស្ត្រា (Maharashtra) របស់ប្រទេសឥណ្ឌា បណ្ដាលឲ្យទារក ១០នាក់បានបាត់បង់ជីវិត នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងញូដេលី)។ បើយោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យខាងលើនេះ បានប្រាប់សារព័ត៌មានAFP នារសៀលថ្ងៃសៅរ៍ ទី០៩ ... Read More »

តារាហូលីវូដ​អ្នកស្រី Angelina Jolie គ្រងឈុតប្រពៃណីខ្មែរ មេីលទៅគួរឲ្យ…

អន្តរជាតិ៖​ តារាសម្តែងក្នុងខ្សែភាពយន្តហូលីវូដ​ដ៏ល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ មួយរូបគឺអ្នកស្រី  Angelina Jolie​ បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងសមសួន ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្តព្រមទាំងទទួលបានការកោតសរសើរពីសំណាក់មហាជនខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតសមរម្យ។ អ្នកស្រី  Angelina Jolie​ គឺជាតារាសម្តែង ផលិតករភាពយន្ត ជនជាតិអាមេរិក ... Read More »

តុលាការ​កូរ៉េខាងត្បូង បញ្ជា​ឲ្យ​ជប៉ុន​ផ្ដល់​សំណង​ជា​ប្រាក់​១០០​លាន​វ៉ុ​ន (៩១៣០០​ដុល្លារ​អាមេរិក​) ពាក់ព័ន្ធ​រឿង​ទាសករ​ផ្លូវភេទ

អន្តរជាតិ៖​ ទីបំផុត! ស្ត្រី​​ជនរងគ្រោះចំនួន១២នាក់​ ដែលជាទាករ​ផ្លូវភេទ​​ទាហាន​ជួរមុខរបស់​ជប៉ុន​ ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​២​ ត្រូវបានតុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៨ ខែមករា បាន​បញ្ជា​ឲ្យ​ជប៉ុន​ផ្ដល់​សំណង​ជា​ប្រាក់​១០០​លាន​វ៉ុ​ន (៩១៣០០​ដុល្លារ​អាមេរិក​)។ ហេីយនេះគឺជា​ជ័យជម្នះ​ផ្នែក​ច្បាប់​ជា​លើកដំបូង​​សម្រាប់កូរ៉េខាងត្បូង​ ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​ជប៉ុន​ពាក់ព័ន្ធ​រឿង​ទាសករ​ផ្លូវភេទ ប៉ុន្តែករណីមួយនេះ​វា​អាចធ្វើ​ឲ្យ​មានការ​ខូចខាត​កាន់តែខ្លាំងសម្រាប់ប្រទេសជិតខាង​ទាំងពីរ​​នេះ​ ក្នុងការទំនាក់ទំនង​គ្នា។ ជាក់ស្តែងតុលាការ​មួយ​ក្នុង​ក្រុង​សេ​អ៊ូ​ល ... Read More »

អុីរ៉ង់ហាមទិញវ៉ាក់សាំង​កូវីដ​-១៩ ពីអាមេរិកនិងអង់គ្លេស ខ្លាចឆ្លងកូវីដ​-១៩កាន់តែច្រើន

មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់​លោក​Ali Khamenei បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី​៨ខែមករាថា វ៉ាក់សាំង​ផលិតដោយអាមេរិក និងអឺរ៉ុបមិនគួរឲ្យទុកចិត្តឡើយ។ បើទិញវ៉ាក់សាំងពីប្រទេសទាំងនោះមកអាចធ្វើឲ្យអុីរ៉ង់កាន់តែមានករណីឆ្លងកើនឡើង។ លោកAli Khamenei ​បានហាមប្រាម​នាំចូលវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ពីអាមេរិកនិងអង់គ្លេស​ ដោយសារតែវ៉ាក់សាំងទាំងនោះមិនគួរឲ្យទុកចិត្តឡើយ​ អាចក្លាយជាប្រភពចម្លងកូវីដ​-១៩ ។ លោក​Ali ... Read More »

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង៖ «សត្រូវធំបំផុតរបស់យើង គឺសហរដ្ឋអាមេរិក, ទោះការផ្លាស់ប្តូរប្រធានាធិបតី នឹងមិនអាចឲ្យនយោបាយផ្លាស់ប្តូរឡើយ»

អន្តរជាតិ៖ បេីតាមការអះអាងជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក គឺជាសត្រូវដ៏ធំបំផុត» របស់ប្រទេសលោក ហើយនយោបាយគគ្លើនរបស់អាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនអាចផ្លាស់ប្តូរ ដោយសារតែប្រធានាធិបតីថ្មីនោះឡើយ។នេះបើតាមការផ្សាយចេញពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង CNA នាព្រឹកថ្ងៃសៅរ៍ ទី០៩ ... Read More »

ម្ចាស់មេដាយប្រាក់អត្តពលិក Luvo Manyonga របស់អាហ្វ្រិកខាងត្បូងត្រូវហាមឃាត់មិនឲ្យចូលរួមប្រកួតដោយសារប្រើប្រាស់គ្រឿងញៀន

សារព័ត៌មាន BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មករា ២០២១ថា ម្ចាស់មេដាយប្រាក់លោតចម្ងាយអូឡាំពិក Luvo Manyonga ត្រូវបានព្យួរជាបណ្តោះអាសន្នចំពោះការរំលោភច្បាប់ប្រឆាំងគ្រឿងញៀនចំនួន៣លើកក្នុងរយៈពេល ១២ ខែ។ កីឡាករអត្តពលិកសញ្ជាតិអាហ្រ្វិកខាងត្បូងវ័យ៣០ឆ្នាំរូបនដែលបានរំលោភច្បាប់ប្រឆាំងញៀនគ្រឿងញៀនរូបនេះ អាចត្រូវបានហាមឃាត់រយៈពេល២ឆ្នាំចំពោះការបរាជ័យក្នុងការមិនបង្ហាញខ្លួន ដើម្បីឆែកសុខភាពមុនពេលប្រកួត។ ... Read More »

ហង្សក្រហម Liverpool និង Wolverhampton កក់កៅអីទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup

ការប្រកួតជម្រុះពានរង្វាន់អង់គ្លេស FA Cup សម្រាប់ជុំទី៣ បានរកឃើញ២ក្រុមហើយឡើងទៅប្រកួតជុំទៅ៤ បន្តទៀត ដោយក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៤ទល់១ និងក្រុម Wolverhampton ... Read More »

ក្លិប Independiente នៅអាហ្សង់ទីនចែកផ្លូវជាមួយគ្រូបង្វឹកលោកPusineri

ក្លិប Independiente នៅលីគកំពូលអាហ្សង់ទីនបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Lucas Pusineri បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលមិនល្អនៅក្នុងក្របខ័ណ្ឌ Primera Division របស់ប្រទេសអាហ្សង់ទីន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដែលមានការចូលរួមពីលោក Pusineri និងមន្រ្តីក្លិបកាលពីថ្ងៃព្រហស្បតិ៍ ... Read More »

លោក Zidane បង្ខំចិត្តនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកឆ្លងកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍កាលពីថ្ងៃសុក្រថា លោកZinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គ្រូបង្វឹករូបនេះមិនបានចូលរួមវគ្គហ្វឹកហាត់ពេលព្រឹករបស់ក្រុមគាត់ទេហើយគាត់បានធ្វើតេស្តទាំងអង់ទីហ្សែន និងតេស្ត PCR ដើម្បីពិនិត្យមើលថាតើគាត់ឆ្លងវីរុសនេះឬអត់។ យោងតាមពិធីសារនៅលីកអេស្ប៉ាញ La Liga ... Read More »