ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស​នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ដោយឥតគិតថ្លៃ

ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុតគឺអាមេរិក និងឥណ្ឌា បានប្រកាសថា​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកលោកបៃឌិន បានប្រកាសថា លោកនឹងពង្រីកគម្រោង ចាក់វ៉ាក់សំាងដល់ពលរដ្ឋដោយឥតគិតថ្លៃ ដែលលោកត្រាំបានលើកឡើង។ លោកបៃឌិនបានស្នើសុំចំណាយប្រាក់​២៥ពាន់លានដុល្លារ​ ធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិក​។ នៅខែធ្នូនេះ​អាមេរិក នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ប្រមាណ​២០ លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ... Read More »

អតីតប្រធានាធិបតីអាមេរិក៣រូបស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផ្តល់ទំនុកចិត្តដល់ពលរដ្ឋ

អតីតប្រធានាធិបតីអាមេរិក​ Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ហើយបានចាក់ដោយមានការថតរូបភាពវីដេអូ​ផងក្នុងគោលដៅផ្សព្វផ្សាយ​ពីការទុកចិត្តដល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព​។ សកម្មភាពខាងលើរបស់អតីតប្រធានាធិបតីអាមេរិក៣រូបនេះគឺ ​ក្រោយពេលមានពលរដ្ឋអាមេរិក ជាច្រើនបង្ហាញពីក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩។ ... Read More »

ការប្រកួតរវាង Aston Villa និង Newcastle នៅ Premier League ត្រូវពន្យារពេលដោយសារតែជំងឺកូវីដ-១៩

យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC Sport កាលពីថ្ងៃទី២ ខែធ្នូបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Aston Villa ជាមួយក្រុម Newcastle United នៅថ្ងៃសុក្រខាងមុខនេះត្រូវបានពន្យារពេលបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងករណីមានការីករាយដាលជំងឺកូវីដ-១៩នៅឯទីលានហ្វឹកហាត់ Magpies ... Read More »

Dortmund កក់កៅអីវគ្គ១៦ក្រុម ក្រោយស្មើជាមួយ Lazio

ក្រុម Borussia Dortmund ទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទោះបីខកខានមិនបានរកគ្រាប់បាល់បញ្ចូលទីយកឈ្នះលើក្រុម Lazio ក៏ដោយ ក៏ក្រុមនេះបានប្រកួតស្មើគ្នា១ទល់១ ដែលធ្វើឲ្យក្រុម Dortmund នៅតែឈរលេខ១ក្នុងពូល F ។ ... Read More »

កីឡាករ Mark Selby និង Neil Robertson ឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ជើងឯកស្នូកឃ័រអង់គ្លេសឆ្នាំ២០២០

ម្ចាស់ជើងឯក២សម័យកាល Mark Selby និង Neil Robertson បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៅជើងឯកពានរង្វាន់ស្នូកឃ័រចក្រភពអង់គ្លេសឆ្នាំ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ កីឡាករ ... Read More »

យានអវកាស​​ចិន ឈ្មោះឆាង​អឺ ៥ (Chang’e 5) បាន​ចុះចត​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ហើយ

អន្តរជាតិ៖ ទីភ្នាក់ងារ​ព័ត៌មាន និង​ទូរទស្សន៍​រដ្ឋ​ចិន បាន​ចុះផ្សាយ​ព្រោងព្រាត​ជុំវិញ​ដំណឹង​នេះ ដោយ​ដកស្រង់​តាម​ការប្រកាស​របស់រ​ដ្ឋ​បាល​អវកាស​ជាតិចិន​ បាននិយាយថា ធ្វើដំណើរ​ជាង​១​សប្ដាហ៍ យាន​ឈ្មោះ ឆាង​អឺ ៥នេះ បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃទី​១ខែធ្នូ ត្រង់ចំណុច​ទីតាំង​ដែល​គ្រោងទុក​។ ជាក់ស្តែងយានអវកាស​មួយគ្រឿង​របស់​ចិន ឆាង​អឺ ... Read More »

សមាជិកសភា​ច្រើនជាង ១៥០​រូប មកពី ១៨​ប្រទេស អំពាវនាវ​ឲ្យ​លោកស្រី ការី ឡាំ ធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​

ភ្នំពេញ៖ មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ត្រូវបានសមាជិកសភា​ច្រើនជាង ១៥០​រូប ដែល​មកពី ១៨​ប្រទេស បាន​អំពាវនាវ​ឲ្យ​លោកស្រីជួយធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​។ ខណៈដែលពួកគេ​ត្រូវបាន​អាជ្ញាធរចិន​ ចាប់ឃុំខ្លួន​នាពេល​ឆ្លង​សមុទ្រ​ទៅ​កោះ​តៃវ៉ាន់ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ក្រោយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន​។ ​សូមជម្រាបថា កាលពី​ខែសីហា​កន្លងទៅ ... Read More »

ជំងឺកូវីដ-១៩ ឆក់ជីវិតអតីតប្រធានាធិបតីបារាំងលោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ក្នុងអាយុ៩៤ឆ្នាំ

ទីក្រុងប៉ារីស៖ បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់អោយដឹងថា៖ អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ... Read More »

អាមេរិកបង្កើតកំណត់ត្រា​មានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅជាង​២សែននាក់ក្នុងពេល​២៤ម៉ោង

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​២សែននាក់​ក្នុងមួយថ្ងៃ ​ ក្នុងនោះមាន​១សែននាក់​បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ លោក ​Robert Redfield អគ្គនាយក​មជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការជំងឺឆ្លងអាមេរិក(CDC) បានឲ្យដឹងថា រឿងអាក្រក់បំផុត ស្ថិតនៅខាងមុខនៅឡើយទេ ។ លោកបានព្យាករថា ... Read More »

បិសាចក្រហមចាញ់ PSG ធ្វើឲ្យពូលHមាន៣ក្រុមពិន្ទុស្មើគ្នា

ការប្រកួតក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ធ្នូនេះនៅក្នុងពូលH រវាងក្រុមបិសាចក្រហម Manchester United និងក្រុម PSGរបស់បារាំងបានបញ្ចប់ដោយក្រុមភ្ញៀវ PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Man United ក្នុងលទ្ធផល៣ទល់១។ ... Read More »

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឈ្នះក្តីក្នុងតុលាការធម្មនុញ្ញបន្តដឹកនាំប្រទេស

តុលាការរដ្ឋធម្មនុញ្ញថៃ បានបើកសវនាការនៅថ្ងៃទី២ខែធ្នូ​ ដោយបានច្រានចោលពាក្យបណ្តឹងថាលោកប្រាយុទ្ធ ចាន់អូចា​ បានបំពានរដ្ឋធម្មនុញ្ញក្នុងការកាន់អំណាចដឹកនាំប្រទេស។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា មិនបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី​១៤៨នោះឡើយ ក្រោយពេលដែលលោកបានប្រើប្រាស់ទីតាំងយោធា ដើម្បីដឹកនាំប្រទេស បើទោះបីលោកបានលាចេញពីយោធា​នៅឆ្នាំ​២០១៤ ដើម្បីមកដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្ត្រីវិញក៏ដោយ។ សារព័ត៌មាន ... Read More »

ទីក្រុងហូជីមិញ​បិទសាកលវិទ្យា​ល័យ៥កន្លែង សិស្ស១សែននាក់ ផ្អាកការសិក្សា ទប់ស្កាត់ការឆ្លងកូវីដ​-១៩​

នៅក្នុងមហាវិទ្យាល័យគរុកោសល្យ ទីក្រុងហូជីមិញបានសម្រេចបិទជាបណ្តោះអាសន្ន ដោយឲ្យសិស្ស ១៤ពាន់នាក់រៀនតាមអនឡាញ​ចាប់ពីថ្ងៃទី​២ខែធ្នូ ដល់ថ្ងៃទី​១៣ខែធ្នូ។ ការសម្រេចបែបនេះក្រោយពេលមានសិស្សម្នាក់​ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ ទី១៣៤៧​ ជាគ្រូភាសាអង់គ្លេសមកពីមជ្ឈមណ្ឌលភាសាបរទេស Key English ។ សិស្សម្នាក់ដែលប៉ះពាល់ជាមួយអ្នកជំងឺ បានធ្វើតេស្តម្តងរួចមកហើយដោយ​អវិជ្ជមាន ​ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លងជាទ្រង់ទ្រាយធំ គឺត្រូវតែឲ្យសិស្សទាំងអស់រៀនតាមអនឡាញ ... Read More »

រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិត​អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងPfizer-BioNTech

រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិតអនុញ្ញាតឲ្យធ្វើចរាចរណ៍និងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ ​Pfizer-BioNTech។ ការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា​«នៅថ្ងៃនេះ ​រដ្ឋាភិបាលបានឯកភាព​ឲ្យស្ថាប័នគ្រប់គ្រងឱសថ អង់គ្លេស(MHRA) ផ្តល់លិខិត អនុញ្ញាតឲ្យចែកចាយនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុន​Pfizer-BioNTech ។ នៅសប្តាហ៍ក្រោយនឹងប្រើប្រាស់នៅទូទាំងប្រទេស។ ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នោះផងដែរ​​ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបបានពិភាក្សាគ្នាដើម្បីកំណត់ពេលវេលាចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ ... Read More »

ពលរដ្ឋជប៉ុន១២៦លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយអត់គិតថ្លៃ​

រដ្ឋាភិបាលជប៉ុននឹងចាក់វ៉ាក់សាំង ដល់ពលរដ្ឋទាំង១២៦លាននាក់ ដោយអត់គិតថ្លៃ​តាមច្បាប់ថ្មីដែលសភាបានអនុម័ត នាថ្ងៃទី​២ខែធ្នូនេះ​។ ការអនុម័តច្បាប់ខាងលើកើតឡើងក្នុងពេលដែលចំនួនអ្នកឆ្លងកូវីដ​-១៩ បន្តកើនឡើងក្នុងប្រទេសនេះ។ សារព័ត៌មាន AFP ​បានផ្សាយថា ចំពោះស្ថានភាពខាងលើ រដ្ឋសភា អនុម័តច្បាប់ខាងលើនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋដោយចាក់វ៉ាក់សាំងអត់គិតថ្លៃ។ តាមសារព័ត៌មាន Japan Times ... Read More »

មន្រ្តីជាន់ខ្ពស់ចិន បដិសេធមិន​សុំទោស​អូស្ត្រាលី ​ជុំវិញ​ការ​បង្ហោះ​រូបថត​មិនល្អ​របស់​ទាហាន​អូស្ត្រាលី​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

អន្តរជាតិ៖ ខណៈដែលទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អូស្ត្រាលី​កាន់តែ​ធ្លាក់ចុះ​ត្រដាប់ត្រដួស​បន្ថែមទៀត កាលពី​ថ្ងៃ​៣០ វិច្ឆិកាថ្មីៗកន្លងទៅនេះអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បដិសេធ​មិន​សុំទោស​តាម​ការទាមទារ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​ពាក់ព័ន្ធ​ការ​បង្ហោះ​រូបថត​សកម្មភាព​ទាហាន​អូស្ត្រាលី​លើ​កុមា​រអា​ហ្វ​ហ្កា​នី​ស្ថាន​​​។ ប៉ុន្តែក្រសួងការបរទេស​ចិន បានប្រាប់​ឲ្យ​អូស្ត្រាលី​ទៅសុំ​ទោស​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញចំពោះ​ទង្វើ​អមនុស្សធម៌​របស់ខ្លួន​​។​ ​ជាក់ស្តែង កាលពីថ្ងៃទី​៣០ ខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ស្កុ​ត ម៉ូ​រី​សុន បានទាមទារ​ឲ្យ​ចិន ... Read More »

ប្រេស៊ីល៖ ក្រុមចោរមានគ្នា​៣០នាក់វាយប្រហារ​​កម្លាំងប៉ូលិសប្លន់ធនាគារ(មានវីដេអូ)

អំពើប្លន់ធនាគារដូច​ក្នុងរឿងភាពយន្ត បង្កឡើងដោយក្រុមចោរមានគ្នា​៣០នាក់​ប្រើរំសេវបំផ្ទុះ ទូដែកដើម្បីយកប្រាក់ ហើយក៏បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសដែលតាមចាប់ពួកគេពីការគេចខ្លួន។ សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីប្លន់ខាងលើកើតឡើងតាំងពីថ្ងៃទី​៣០ខែវិច្ឆិកា នៅក្នុងធនាគារមួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល​។ ការបាញ់ប្រហារប្លន់ខាងលើបណ្តាលឲ្យមានមនុស្ស​២នាក់រងរបួស​។ ក្នុងពេលរត់គេចពីការតាមចាប់របស់កម្លាំងប៉ូលិស​និងពលរដ្ឋ ក្រុមចោរក៏បានបាញ់តដៃ​​ ហើយមិនតែប៉ុណ្ណោះ ក្រុមចោរប្លន់ក៏បានបាចលុយតាមផ្លូវឲ្យពលរដ្ឋចេញមករើសដើម្បីរារាំងដំណើររបស់ក្រុមសន្តិសុខ​ផងដែរ។ ករណីប្លន់ធនាគារខាងលើ កើតឡើងនៅទីក្រុងCriciúma​ ភាគខាងត្បូងប្រទេសប្រេស៊ីល​។ ... Read More »

ការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិកូ ត្រូវបានពន្លឿនដើម្បីបញ្ចប់គម្រោងមុនថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោក បៃឌិន

អន្តរជាតិ៖ បើតាមការចុះផ្សាយទីភ្នាក់ងារញូវយ៉កថែមស៍ (NYT) បានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់គម្រោងជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិកូ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានមុនពេលការផ្លាស់ប្តូររដ្ឋបាលអាមេរិក ដែលគ្រោងធ្វើនៅក្នុងខែមករាខាងមុខនេះ នៅពេលដែលលោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ទីភ្នាក់ងារញូវយ៉កថែមស៍ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ប្រកាសថាមិនមានភស្តុតាងបញ្ជាក់ថាមានការបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកBill Barr បញ្ជាក់ថា មិនមានភស្តុតាងណាមួយបង្ហាញពីការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០នោះទេ។ លោក​Bill Barr បន្តទៀតថា «មកទល់ពេលនេះយើងមិនទាន់រកឃើញមានការបន្លំទ្រង់ទ្រាយធំដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនោះឡើយ​»។ រដ្ខមន្ត្រី​ Bill Barr បានប្រកាសខាងលើគឺផ្ទុយពីប្រធានាធិបតីដូណាល់ ត្រាំ​ដែលតែងតែចោទប្រកាន់ថា​ មានការបន្លំសន្លឹកឆ្នោត​ហើយព្យាយាម​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោត​​ ... Read More »

ប៉ូលិសឥណ្ឌា ប៉ះទង្គិចគ្នាជាមួយប្រជាកសិកររាប់ពាន់នាក់ ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​ក្នុង​វិស័យ​កសិកម្ម

អន្តរជាតិ៖ ប្រជាកសិករ​រាប់ពាន់នាក់​ មកពី​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ បាននាំគ្នាហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​នៅក្នុង​វិស័យ​កសិកម្ម​ ក៏បានប៉ះទង្គិចជាមួយក្រុមប៉ូលិស​ ដោយបានបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ប្រើ​កាណុង​បាញ់​ទឹក​ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​កន្លងទៅ ដើម្បីបំបែកហ្វូងបាតុកម្មផងដែរ។ ព្រោះតែ​ក្រុម​កសិករខ្លាច​ថា វា​នឹងធ្វើ​ឲ្យ​ពួកគេ​ងាយ​ នឹងរង​ការកេងប្រវ័ញ្ច​ពី​សហគ្រាស​ធំៗ​។​ ​ក្នុងការប៉ះទង្គិច​គ្នា​នោះ ... Read More »

សិង្ហបុរីនឹងទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ពីក្រុមហ៊ុន Moderna ក្នុងខែធ្នូនេះ

សារព័ត៌មាន ​The Strait Times បានដកស្រង់សម្តីអគ្គនាយកក្រុមហ៊ុន Moderna លោក​Stephane Bancel ដែលបានប្រកាសឲ្យដឹងថា​ ក្រុមហ៊ុន​កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ សុខាភិបាលសិង្ហបុរី​ស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ឲ្យប្រើប្រាស់ក្នុងខែធ្នូនេះ។ លោក​ ​Stephane Bancel បានបញ្ជាក់ថា ... Read More »

អត់ខ្លាចអីសោះ!​ អំឡុង​ពេល​កូ​វីដ​-១៩ ​​វិហារ​ជ្វី​ហ្វ​មួយកន្លែង នៅអាមេរិក ទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ត្រូវអភិបាលរដ្ឋ​ញូវយ៉ក សម្រេច​ពិន័យ

     អន្តរជាតិ៖ វិហារ​ជ្វី​ហ្វ​មួយកន្លែង ស្ថិតនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីពេល​ថ្មីៗ​កន្លងមកនេះ បានទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍និងមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ដោយមិន​គោរព​តាម​គោលការណ៍​គម្លាត​សង្គម នា​អំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩​ ត្រូវអភិបាលរដ្ឋ​ញូវយ៉កសហរដ្ឋអាមេរិក សម្រេច​ពិន័យ​វិហារ​ជ្វី​ហ្វមួយនេះ ជា​ទឹកប្រាក់​១៥០០០​ដុល្លារ​អាមេរិក និង​ការព្រមាន​បិទ​អាគារ​សាសនា​នេះផងដែរ។​ ជាក់ស្តែងចំពោះការសម្រេច​ពិន័យ​ដោយសារ​អាជ្ញាធរ​សង្កេត​ឃើញ ក្រុម​អ្នកចូលរួម​ក្នុង​ចំនួន​ដ៏​ច្រើន ... Read More »

មនុស្ស២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សទាំងកំរោល នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់

អន្តរជាតិ៖ រថយន្ត Ranger Rover មួយគ្រឿង ពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលឲ្យពួកគេប៉ើងទៅលើអាកាស នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League

ការប្រកួតកាលពីយប់មិញនៃក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះតាមពូលបានរកឃើញក្រុមចំនួន២ទៀតឡើងវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយsoccerway, livescore និងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ខែធ្នូ ... Read More »

រកឃើញគូប្រកួតសម្រាប់វគ្គជម្រុះ FA Cup ជុំទី៣ហើយ

ការប្រកួតវគ្គជម្រុះ FA Cup បានបញ្ចប់ក្នុងជុំទី២ហើយ ដោយមានក្រុមខ្លាំងៗមួយចំនួនក្នុងក្របខ័ណ្ឌ Premier League, Championship, League 1, League 2 និង National League ... Read More »

ខ្សែបម្រើ Curtis Jones ជួយហង្សក្រហម Liverpool ឡើងវគ្គ១៦ នៅ Champions League

ក្រុមហង្សក្រហមបានឡើងទៅវគ្គ១៦ក្រុមនៃកម្មវិធី UEFA Champions League ដោយស្វ័យប្រវត្តិ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Ajax កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។ ... Read More »

ការចំណាយសម្រាប់កម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយគ្រោងចំណាយ៩៦០លានដុល្លារអាមេរិក

សារព័ត៌មាន CNA បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៣០ វិច្ឆិកាថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានប៉ាន់ប្រមាណថាការចំណាយកម្មវិធីព្រឹត្តិការណ៍អូឡាំពិកដែលត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយអំឡុងពេលវិបត្តិកូវីដ-១៩នឹងមានទឹកប្រាក់ប្រមាណ១០០ពាន់លានផោន (៩៦០លានដុល្លារ) ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការចំណាយសរុបក្នុងការពន្យារពេលព្រឹត្តិការណ៍កីឡាសម្រាប់មួយឆ្នាំនឹងកើនឡើងដល់២០០ពាន់លានអឺរ៉ូ។ អ្នកនាំពាក្យរបស់អ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានរ៉យទ័រថា សេចក្តីប្រកាសមួយនឹងត្រូវធ្វើឡើងលើរបាយការណ៍បណ្តោះអាសន្នបន្ទាប់ពីមានកិច្ចពិភាក្សារវាងទីក្រុងតូក្យូឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុននៅថ្ងៃពុធ។ ថវិកាផ្លូវការចុងក្រោយដែលផ្តល់ដោយគណៈកម្មាធិការរៀបចំនៅខែធ្នូឆ្នាំ២០១៩ មុនពេលព្រឹត្តិការណ៍កីឡាត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ–១៩ ... Read More »

លោកត្រាំ​ខឹងយ៉ាងខ្លាំងក្រោយអភិបាលរដ្ឋ​មិនព្រមលើកទូរស័ព្ទពេលឃើញលេខលោក

មកទល់ពេលនេះមានមន្ត្រីជាច្រើន​បានធ្វើឲ្យលោកត្រាំ ដែលមានចរិតឆេវឆាវ ឆាប់ខឹង កាន់តែខឹងខ្លាំងទៀត ក្រោយពេលមន្ត្រីឃើញលេខលោកទូរស័ព្ទទៅ មិនលើកនិយាយ។ ជាក់ស្តែងអភិបាលរដ្ឋ Arizona លោក​Doug Ducey ជាមន្ត្រីរបស់គណបក្សសាធារណរដ្ឋ​​បានធ្វើឲ្យលោកត្រាំខឹង (ចេញផ្សែងតាមត្រចៀក) ក្រោយពេលលោកឃើញលេខរបស់លោកត្រាំហើយក៏ដាក់ទូរស័ព្ទចុះមិននិយាយ សូម្បីតែអនុប្រធានាធិបតីទូរស័ព្ទទៅក៏មិនលើកដែរ​។ សកម្មភាពខាងលើកើតឡើង​ក្រោយពេលលោកបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតថាលោកបៃឌិនជាអ្នកឈ្នះ។ ... Read More »

បារម្ភពីគ្រោះថ្នាក់យន្តហោះកើនឡើង​ក្រោយកូវីដ​-១៩ ដោយសារអាកាសយានិកឈប់សម្រាកធ្វើការយូរពេក

មនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមជើងយន្តហោះក្រោយពេលកូវីដ​-១៩ ស្ងប់ស្ងាត់ទៅ។ ពេលនោះតម្រូវការធ្វើដំណើរនៅលើពិភពលោកកើនឡើង ចំណែកក្រុមអាកាសយានិកវិញ បានឈប់សម្រាកពីការងារហោះហើរយូរពេក អាចធ្វើឲ្យ ប៉ះពាល់ពេលវិលត្រឡប់មកបញ្ជាយន្តហោះវិញ​។ កុំថាឡើយបញ្ជាយន្តហោះ​ដឹកមនុស្សរាប់រយនាក់ សូម្បីតែបើករថយន្ត ឬម៉ូតូក៏ត្រូវភាំងៗម្តងៗដែរ ក្រោយការផ្អាកការបើកបរយូរពេកនោះ​។ ក្តីបារម្ភរបស់អ្នកធ្វើដំណើរកើតឡើង ក្រោយពេលមានករណីគ្រោះថ្នាក់ យន្តហោះកាលពីថ្ងៃទី​១៥ខែកញ្ញាឆ្នាំ​២០២០ ពេលនោះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ... Read More »

កម្លាំងទាហានអាកាសអាមេរិកត្រៀមលក្ខណៈរួចរាល់ក្នុងការវាយប្រហារកម្ទេចទីតាំងបរមាណូអុីរ៉ង់

អាមេរិកនិងសម្ពន្ធមិត្តបានត្រៀមលក្ខណៈវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងបរមាណូរបស់អុីរ៉ង់ ។ ក្រុមនាវាចម្បាំង​អាមេរិក ​ដែលមានយន្តហោះចម្បាំងជាច្រើន​បានទៅដល់ដែនសមុទ្រជិតប្រទេសអុីរ៉ង់ដើម្បីត្រៀមវាយប្រហារដោយរង់ចាំតែបញ្ជាបុណ្ណោះ​។ ការត្រៀមលក្ខណៈរបស់អាមេរិកកើតឡើង​ក្រោយពេលដែលអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​រងការធ្វើឃាត​ ហើយក្រោយមកក៏មានមេទ័ពមួយរូបទៀតរងការវាយប្រហារសម្លាប់​ដោយយន្តហោះគ្មានមនុស្សបើក ធ្វើឲ្យអុីរ៉ង់កាន់តែខឹងខ្លាំង​ឡើង។​ ទីប្រឹក្សាសន្តិសុខជាតិអុីរ៉ង់​លោក Hossein Dehganបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ មានសិទ្ធិក្នុងការវាយប្រហារសងសឹក។ មន្ទីរបញ្ចកោណអាមេរិកជឿជាក់ថា អុីរ៉ង់​នឹងមិននៅស្ងៀមឡើយចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួនជាបន្តបន្ទាប់បែបនេះ ។ ... Read More »

លោកចូ បៃ​ឌិន តែងតាំងអ្នកស្រី Janet Yellen ជា​រដ្ឋមន្ត្រី​រតនាគារអាមេរិក ដែលជា​ស្ត្រី​ទីមួយ​ក្នុងការគ្រង​តំណែង​កំពូល​នេះ

អន្តរជាតិ៖ អ្នកស្រី Janet Yellen ត្រូវ​ប្រធានាធិបតី​អាមេរិកថ្មីលោក ចូ បៃ​ឌិន ជ្រើសរើស​ជា​បេក្ខភាព​រដ្ឋមន្ត្រី​រតនាគារ ហើយ​អ្នកស្រី​ក៏​ក្លាយជា​ស្ត្រី​ទីមួយ​ ដែល​នឹង​គ្រង​តំណែង​កំពូល​នេះ​។ មិនតែប៉ុណ្ណោះប្រធានាធិបតី​អាមេរិកថ្មីរូបនេះ ក៏​ដាក់​បន្ថែម​ស្ត្រី​៣​នាក់​ទៀត និង​បុរស​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ទៅក្នុង​ក្រុមការងារ​សេដ្ឋកិច្ច​ដ៏​ចម្រុះ ក៏ដូចជា​ប្រកាស​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោក ដែល​សុទ្ធតែជា​ស្ត្រី​ផងដែរ​។ ... Read More »