ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ខ្សែប្រយុទ្ធ Luis Suarez ជាពីជំងឺកូវីដ-១៩ហើយ

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ នៅពេលធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ដែលមានន័យថានៅទីបំផុតកីឡាកររូបនេះអាចចូលរួមជាមួយមិត្តរួមក្រុម Atletico Madrid ក្នុងការហ្វឹកហាត់កាលពីថ្ងៃសុក្របាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃសុក្រ ទី៤ ធ្នូម្សិលមិញ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងអាចចូលរួមជាមួយក្រុមរបស់លោក Diego ... Read More »

ក្លិប Man United នឹងបន្តគាំទ្រលោក Solskjaer ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមបានផ្តល់ការគាំទ្រពេញទំហឹងដល់លោក Ole Gunnar Solskjaer ហើយបាននិយាយថា ផែនការរយៈពេលវែងរបស់ក្លិបគឺស្ថិតនៅក្នុងចិត្តរបស់បុរសសញ្ជាតិន័រវែសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។ លោក Solskjaer ... Read More »

ជប៉ុន ករណីឆ្លងកូវីដ-១៩សរុបកើនដល់ ១៥៨,៤០២នាក់, ខណៈក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២,៤៣៣នាក់

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយថា ប្រទេសជប៉ុន បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២,៤៣៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៥៨,៤០២នាក់។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលជប៉ុន នៅយប់ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ ... Read More »

ផ្ទុះរោងចក្រចម្រាញ់ប្រេងមួយនៅអាហ្រ្វិកខាងត្បូង

ពលរដ្ឋដែលរស់នៅចម្ងាយពីរោងចក្រចម្រាញ់ប្រេងដល់ទៅ២៥ គីឡូម៉ែត្រ ក៏ឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង​​ដែរ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់ឬរងរបួសក្នុងហេតុការណ៍ផ្ទុះនោះនៅឡើយទេ ។ កម្លាំងប៉ូលិស ក្រុមពន្លត់អគ្គិភ័យ និងរថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ ប៉ូលិសអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងនេះកើតឡើងនៅព្រឹកថ្ងៃទី​៤ ខែធ្នូ​​ ហើយសំឡេងផ្ទុះខ្លាំងធ្វើឲ្យកក្រើករោងចក្ររបស់ក្រុមហ៊ុនEngen ស្ថិតនៅក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង​។ ... Read More »

អាហ្វ្រិកខាងលិចប្រឈមនឹងគ្រោះអត់ឃ្លានដោយសារតែសង្គ្រាមនិងអំពើហិង្សា​

សារព័ត៌មាន​TTXVN ប្រចាំនៅទ្វីបអាហ្វ្រិក បានដកស្រង់​របាយការណ៍ របស់ក្រុមអ្នកឯកទេសស្តីពីកិច្ចសហប្របតិបត្តិការសន្តិសុខស្បៀងអាហារ ប្រចាំតំបន់អាហ្វ្រិក ដែលបានឲ្យដឹងថា គ្រោះអត់ឃ្លាននៅ Sahel និងអាហ្វ្រិកខាងលិច បានកើនឡើងខ្ពស់ដោយសារតែ​សង្គ្រាមស៊ីវិល និងអំពើហិង្សា​។ តាមតួលេខដែលបានប្រកាសនៅថ្ងៃទី​៣ខែធ្នូ របស់ធនាគារពិភពលោក និង អង្គការសហប្រជាជាតិ ... Read More »

អង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋនៅថ្ងៃទី​៧ខែធ្នូ

រដ្ឋាភិបាលអង់គ្លេសបានតែងតាំង​រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋ​​។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ​Boris Johnson បានសម្រេចតែងតាំងលោក​Nadhim Zahawi ទីប្រឹក្សាសេដ្ឋកិច្ច ធ្វើជា«រដ្ឋមន្ត្រីវ៉ាក់សាំង» ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទូទាំងប្រទេស​។ ​ រដ្ឋមន្ត្រីNadhim Zahawi នឹងសហការជាមួយរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​Matt ... Read More »

រុស្ស៊ីបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩នៅទីក្រុងមូស្គូថ្ងៃទី៥ខែធ្នូ

ទីក្រុងមូស្គូនឹងបើកសម្ពោធមជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ នៅថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ អ្នកដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺគ្រូបង្រៀន សាស្ត្រាចារ្យ ក្រុមគ្រូពេទ្យនិងមន្ត្រីបុគ្គលិក​បម្រើបការក្នុងសង្គម​។ កាលពីថ្ងៃទី​២ខែធ្នូ ប្រធានាធិបតីពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ​ជាទ្រង់ទ្រាយធំដល់អ្នកដែលបានស្ម័គ្រចិត្តមកចាក់។ ជាមួយគ្នានោះ គ្រូបង្រៀន ... Read More »

អាមេរិកបន្ទន់ឥរិយាបថចំពោះ«រាជិនីហួវៃ»ដើម្បីដោះលែងឲ្យមានសេរីភាព

ក្រសួងយុត្តិធម៌អាមេរិកកំពុងតែពិភាក្សា​បើកផ្លូវឲ្យអតីតអគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ​ លោកស្រី ​Meng Wanzhou អាចចាកចេញពីប្រទេសកាណាដា វិលត្រឡប់ទៅចិនវិញ​ប្រសិនបើលោកស្រីយល់ព្រមទទួលទោស​។ សារព័ត៌មានDow Jones បានដកស្រង់ប្រភពព័ត៌មានពី​ក្រសួងយុត្តិធម៌អាមេរិក ​និងមេធាវី​របស់លោកស្រី​ម៉េង វ៉ាន់ជូ ​ ដែលបានលើកឡើងថា លោកស្រីអាចនឹងរួចផុតពីការចោទប្រកាន់​ ... Read More »

ប្រធានាធិបតីអុីរ៉ង់៖ អុីស្រាអែលត្រូវតែទទូលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូ

ប្រធានាធិបតីអុីរ៉ង់បានលើកឡើងជាលើកដំបូងនៅថ្ងៃទី​៣ ខែធ្នូ ដោយទម្លាក់កំហុសទាំងស្រុងទៅឲ្យអុីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់ Mohsen Fakhrizadeh ដោយការធ្វើឃាត។ ជាមួយគ្នានេះអុីរ៉ង់នឹងតបតវិញ​​ក្នុងពេលសមស្របណាមួយទៅលើអុីស្រាអែល។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃទី​៣ខែធ្នូ ប្រធានាធិបតីអុីរ៉ង់ បានបញ្ជាក់ថា «គ្មានអ្វីសង្ស័យទៀតឡើយ ... Read More »

នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ប្រទេសជប៉ុន អាចនឹងហាមលែងឲ្យមានការលក់រថយន្តប្រើសាំងតទៅទៀត

អន្តរជាតិ៖ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឲ្យមកធ្លាក់នៅកម្រិតសូន្យ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាហាមឃាត់ការលក់រថយន្តដែលប្រើសាំងឲ្យបាន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដោយងាកទៅជំរុញការប្រើប្រាស់រថយន្តលក្ខណៈហៃប្រ៊ីដ (Hybrid) ឬរថយន្តប្រើថាមពលអគ្គិសនីវិញ ដែលស្របជាមួយបរិបទសកលនៃការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តទូទៅដែលប្រើសាំង។ បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ... Read More »

ឥណ្ឌាបិទផ្លូវចូលរដ្ឋធានីទាំងអស់​ ដោយសារតែបាតុកម្មពីសំណាក់កសិករ

បច្ចុប្បន្នក្រៅពីបិទព្រំដែនHaryana និង Punjab ពេលនេះ​កសិករឥណ្ឌាមកពីរដ្ឋផ្សេងៗទៀតដូចជាUttar Pradesh និង Madhya Pradesh ក៏បាននាំគ្នាធ្វើដំណើរសំដៅទៅកាន់រដ្ឋធានីញូវដេលីដែរដើម្បីធ្វើបាតុកម្មប្រឆាំងច្បាប់ស្តីពីកសិកម្មថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កសិករ​។ ពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាទៅកាន់រដ្ឋធានីញូវដេលី​ ក្នុងរយៈពេល១សប្តាហ៍កន្លងមក ហើយដើម្បីចូលរួមធ្វើមហាបាតុកម្ម​។ ការធ្វើដំណើរទៅកាន់រដ្ឋធានីយ៉ាងច្រើន​បែបនេះបានធ្វើឲ្យ​ផ្លូវថ្នល់ជាច្រើនត្រូវកកស្ទះ​ ហើយកម្លាំងប៉ូលិសក៏បានបិទច្រកចូលក្នុងរដ្ឋធានីផងដែរ។ ... Read More »

ពិតជាអស្ចារ្យមែន! រថយន្តបើកដោយស្វ័យប្រវត្តិរបស់ចិន ចាប់ផ្តើមការធ្វើតេស្តគ្មានមនុស្សបើកបរ

បច្ចេកវិទ្យា៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ដោយសារតែមានការគាំទ្រពីសំណាក់សម្ព័ន្ធក្រុមហ៊ុនយក្សចិន Alibaba Group ក្រុមហ៊ុនផលិតយានជំនិះស្វ័យប្រវត្តិរបស់ប្រទេសចិនឈ្មោះថា AutoX បានចាប់ផ្តើមការធ្វើតេស្តលើបច្ចេកវិទ្យាគ្មានមនុស្សបើកទាំងស្រុងក្នុងប្រទេសចិន ជាមួយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Fiat ... Read More »

ក្រុមអង់គ្លេស២ឡើងវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

តាមការចេញផ្សាយលទ្ធផលរបស់ soccerway និង Livescore នៅព្រឹកថ្ងៃទី៤ ធ្នូនេះបានបង្ហាញថា មានក្រុមចំនួន២នៅអង់គ្លេសបានឡើងទៅកាន់វគ្គ៣២ក្រុមនៃពានរង្វាន់ UEFA Europa League។ ក្រុមទាំង២នោះគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal។ ... Read More »

ថវិការបស់ក្លិប Real Madrid សម្រាប់រដូវកាលនេះតិចជាង៣០០លានអឺរ៉ូទាបជាងការព្យាករណ៍

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា ក្លិប Real Madrid បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ទាំងរដូវកាលមុន និងរដូវកាលនេះដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលពេញពិភពលោកចាប់ផ្តើមមាននៅក្នុងគណនីរបស់ពួកគេ។ ក្នុងរដូវកាល២០២០-២០២១ ថវិការបស់ក្លិបគឺតិចជាង ៣០០ លានអឺរ៉ូ ពោលគឺតិចជាងស្ថិតក្នុងស្ថានភាពធម្មតាដែលធ្លាប់ការព្យាករណ៍ពីមុន។ ក្លិបបានបញ្ជាក់ថា ... Read More »

Holyfield និង Mike Tyson ចុះហត្ថលេខាលើកិច្ចសន្យាចូលសង្វៀនប្រកួតគ្នា

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា បន្ទាប់ពីបានឃើញព្រឹត្តិការណ៍នានាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅឯStaples Center ក្នុងទីក្រុង Los Angeles លោក Evander Holyfield មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តទេ គាត់ចង់ប្រយុទ្ធជាមួយ Mike ... Read More »

NBA រាយការណ៍ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩លើកីឡាករបាល់បោះ៤៨នាក់

សមាគមអ្នកលេងបាល់បោះជាតិ(NBA)របស់អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មានការធ្វើតេស្តវិជ្ជមានលើកីឡាករចំនួន៤៨នាក់មានផ្ទុកកូវីដ-១៩ ក្នុងចំណោមកីឡាករបាល់បោះ៥៤៦នាក់ដែលត្រូវបានសាកល្បងធ្វើតេស្តចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីម្សិលមិញថា ការសាកល្បងជុំសម្រាប់កីឡាករបានប្រកាសចេញមកខណៈដែលកីឡាករបាល់បោះទាំងអស់បានវិលត្រឡប់មកក្រុមរបស់ពួកគេនៅមុនពេលដែលត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខ។ សម្រាប់ការប្រកួតបាល់បោះជ្រើសរើសជើងឯកនៅអាមេរិករដូវកាលនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ សមាគមបាល់បោះNBA បានចេញសេចក្ដីថ្លែងការណ៍ថា ... Read More »

បុគ្គលិកសុខាភិបាល​អាមេរិកមិនចង់ចាក់វ៉ាក់សាំង​កូវីដ​-១៩មុនគេឡើយ

បុគ្គលិកសុខាភិបាលអាមេរិកជាច្រើនបានប្រកាសថាមិនទាន់ត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅឡើយទេ ដោយសារតែ​នៅមានមន្ទិលសង្ស័យទៅលើប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ ដោយសារតែការធ្វើតេស្តមានរយៈពេលខ្លី។ គិលានុបដ្ឋាយិកាអាយុ​៥៥ឆ្នាំឈ្នោះ​Yolanda Dodsonបាននិយាយទៅកាន់សារព័ត៌មាន AFPថា​«ខ្ញុំគិតថា ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅពេលក្រោយ តែពេលនេះមិនទាន់ចាក់នោះទេ»​។ ខែធ្នូនេះ ពលរដ្ឋអាមេរិកប្រមាណ​២០លាននាក់​នឹងទទួលបានការចាក់វ៉ាក់សាំង​ដោយឥតគិតថ្លៃ ​ប៉ុន្តែការស្ទង់មតិរបស់ Gallup បង្ហាញឲ្យឃើញថាមានពលរដ្ឋដល់ទៅជាង​៤០​ភាគរយប្រកាសថានឹងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ឡើយ។ ដោយសារតែមានពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងច្រើន​ទើបលោក Robert ... Read More »

ប៉ូលិសទីក្រុងញូវយ៉កបំបែក ពិធីជប់លៀងមានមនុស្ស​៤០០នាក់ចូលរួម

កម្លាំងប៉ូលិសនៅក្នុងខណ្ឌ Suffolk ទីក្រុងញូវយ៉ក​បានធ្វើសកម្មភាពបំបែកពិធីជប់លៀងភ្លាមៗ​ ដោយខ្លាច​ពិធីជប់លៀងនោះ​ក្លាយជាសម្បុកកូវីដ​-១៩ថ្មី​។ សារព័ត៌មាន The New York Times នៅថ្ងៃទី​២ខែធ្នូបានផ្សាយថា​ កម្លាំងប៉ូលិសខណ្ឌ Suffolk ទទួលបានការហៅទូរស័ព្ទ​​ផ្ទាល់អំពីព័ត៌មានស្តីពីការជប់លៀងទ្រង់ទ្រាយធំ​ក្នុងតំបន់ Brookhaven, Long ... Read More »

ទាហានរុស្ស៊ីជាង​​១ម៉ឺននាក់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅតំបន់Volga

កម្លាំងទាហានរុស្ស៊ី​ដែលមានកម្លំាងទាហានរថក្រោះ​ រថពាសដែក​ និងកម្លាំងកាំជ្រួចមីស៊ីល​ ព្រមទាំងទាហានជើងគោកផងបានចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​​នៅតំបន់Volga។ តាមការប្រកាសរបស់ក្រសួង​ការពារជាតិរុស្សុី ​ការធ្វើសមយុទ្ធ​ ទ្រង់ទ្រាយធំ​ស្ថិត​នៅតំបន់​Volga ដោយមានទាហានជាង១ម៉ឺននាក់ចូលរួម​។ ក្រៅពីនេះក៏មានការធ្វើសមយុទ្ធនៅតំបន់Samara, Penza, Saratov, Orenburg និងសាធារណរដ្ឋ Bashkortostan ផងដែរ។ ... Read More »

បណ្តាប្រទេស​នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ដោយឥតគិតថ្លៃ

ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុតគឺអាមេរិក និងឥណ្ឌា បានប្រកាសថា​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកលោកបៃឌិន បានប្រកាសថា លោកនឹងពង្រីកគម្រោង ចាក់វ៉ាក់សំាងដល់ពលរដ្ឋដោយឥតគិតថ្លៃ ដែលលោកត្រាំបានលើកឡើង។ លោកបៃឌិនបានស្នើសុំចំណាយប្រាក់​២៥ពាន់លានដុល្លារ​ ធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិក​។ នៅខែធ្នូនេះ​អាមេរិក នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ប្រមាណ​២០ លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ... Read More »

អតីតប្រធានាធិបតីអាមេរិក៣រូបស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផ្តល់ទំនុកចិត្តដល់ពលរដ្ឋ

អតីតប្រធានាធិបតីអាមេរិក​ Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ហើយបានចាក់ដោយមានការថតរូបភាពវីដេអូ​ផងក្នុងគោលដៅផ្សព្វផ្សាយ​ពីការទុកចិត្តដល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព​។ សកម្មភាពខាងលើរបស់អតីតប្រធានាធិបតីអាមេរិក៣រូបនេះគឺ ​ក្រោយពេលមានពលរដ្ឋអាមេរិក ជាច្រើនបង្ហាញពីក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩។ ... Read More »

ការប្រកួតរវាង Aston Villa និង Newcastle នៅ Premier League ត្រូវពន្យារពេលដោយសារតែជំងឺកូវីដ-១៩

យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC Sport កាលពីថ្ងៃទី២ ខែធ្នូបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Aston Villa ជាមួយក្រុម Newcastle United នៅថ្ងៃសុក្រខាងមុខនេះត្រូវបានពន្យារពេលបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងករណីមានការីករាយដាលជំងឺកូវីដ-១៩នៅឯទីលានហ្វឹកហាត់ Magpies ... Read More »

Dortmund កក់កៅអីវគ្គ១៦ក្រុម ក្រោយស្មើជាមួយ Lazio

ក្រុម Borussia Dortmund ទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទោះបីខកខានមិនបានរកគ្រាប់បាល់បញ្ចូលទីយកឈ្នះលើក្រុម Lazio ក៏ដោយ ក៏ក្រុមនេះបានប្រកួតស្មើគ្នា១ទល់១ ដែលធ្វើឲ្យក្រុម Dortmund នៅតែឈរលេខ១ក្នុងពូល F ។ ... Read More »

កីឡាករ Mark Selby និង Neil Robertson ឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ជើងឯកស្នូកឃ័រអង់គ្លេសឆ្នាំ២០២០

ម្ចាស់ជើងឯក២សម័យកាល Mark Selby និង Neil Robertson បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៅជើងឯកពានរង្វាន់ស្នូកឃ័រចក្រភពអង់គ្លេសឆ្នាំ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ កីឡាករ ... Read More »

យានអវកាស​​ចិន ឈ្មោះឆាង​អឺ ៥ (Chang’e 5) បាន​ចុះចត​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ហើយ

អន្តរជាតិ៖ ទីភ្នាក់ងារ​ព័ត៌មាន និង​ទូរទស្សន៍​រដ្ឋ​ចិន បាន​ចុះផ្សាយ​ព្រោងព្រាត​ជុំវិញ​ដំណឹង​នេះ ដោយ​ដកស្រង់​តាម​ការប្រកាស​របស់រ​ដ្ឋ​បាល​អវកាស​ជាតិចិន​ បាននិយាយថា ធ្វើដំណើរ​ជាង​១​សប្ដាហ៍ យាន​ឈ្មោះ ឆាង​អឺ ៥នេះ បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃទី​១ខែធ្នូ ត្រង់ចំណុច​ទីតាំង​ដែល​គ្រោងទុក​។ ជាក់ស្តែងយានអវកាស​មួយគ្រឿង​របស់​ចិន ឆាង​អឺ ... Read More »

សមាជិកសភា​ច្រើនជាង ១៥០​រូប មកពី ១៨​ប្រទេស អំពាវនាវ​ឲ្យ​លោកស្រី ការី ឡាំ ធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​

ភ្នំពេញ៖ មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ត្រូវបានសមាជិកសភា​ច្រើនជាង ១៥០​រូប ដែល​មកពី ១៨​ប្រទេស បាន​អំពាវនាវ​ឲ្យ​លោកស្រីជួយធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​។ ខណៈដែលពួកគេ​ត្រូវបាន​អាជ្ញាធរចិន​ ចាប់ឃុំខ្លួន​នាពេល​ឆ្លង​សមុទ្រ​ទៅ​កោះ​តៃវ៉ាន់ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ក្រោយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន​។ ​សូមជម្រាបថា កាលពី​ខែសីហា​កន្លងទៅ ... Read More »

ជំងឺកូវីដ-១៩ ឆក់ជីវិតអតីតប្រធានាធិបតីបារាំងលោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ក្នុងអាយុ៩៤ឆ្នាំ

ទីក្រុងប៉ារីស៖ បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់អោយដឹងថា៖ អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ... Read More »

អាមេរិកបង្កើតកំណត់ត្រា​មានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅជាង​២សែននាក់ក្នុងពេល​២៤ម៉ោង

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​២សែននាក់​ក្នុងមួយថ្ងៃ ​ ក្នុងនោះមាន​១សែននាក់​បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ លោក ​Robert Redfield អគ្គនាយក​មជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការជំងឺឆ្លងអាមេរិក(CDC) បានឲ្យដឹងថា រឿងអាក្រក់បំផុត ស្ថិតនៅខាងមុខនៅឡើយទេ ។ លោកបានព្យាករថា ... Read More »

បិសាចក្រហមចាញ់ PSG ធ្វើឲ្យពូលHមាន៣ក្រុមពិន្ទុស្មើគ្នា

ការប្រកួតក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ធ្នូនេះនៅក្នុងពូលH រវាងក្រុមបិសាចក្រហម Manchester United និងក្រុម PSGរបស់បារាំងបានបញ្ចប់ដោយក្រុមភ្ញៀវ PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Man United ក្នុងលទ្ធផល៣ទល់១។ ... Read More »

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឈ្នះក្តីក្នុងតុលាការធម្មនុញ្ញបន្តដឹកនាំប្រទេស

តុលាការរដ្ឋធម្មនុញ្ញថៃ បានបើកសវនាការនៅថ្ងៃទី២ខែធ្នូ​ ដោយបានច្រានចោលពាក្យបណ្តឹងថាលោកប្រាយុទ្ធ ចាន់អូចា​ បានបំពានរដ្ឋធម្មនុញ្ញក្នុងការកាន់អំណាចដឹកនាំប្រទេស។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា មិនបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី​១៤៨នោះឡើយ ក្រោយពេលដែលលោកបានប្រើប្រាស់ទីតាំងយោធា ដើម្បីដឹកនាំប្រទេស បើទោះបីលោកបានលាចេញពីយោធា​នៅឆ្នាំ​២០១៤ ដើម្បីមកដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្ត្រីវិញក៏ដោយ។ សារព័ត៌មាន ... Read More »