ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ម៉ូតូរាប់រយគ្រឿងត្រូវក្រុមបាតុករដុតបំផ្លាញនៅកូឡុំប៊ី

ក្រុមបាតុករនៅទីក្រុង Cali ប្រទេសកូឡុំប៊ីបានដុតបំផ្លាញម៉ូតូរាប់រយគ្រឿងនៅថ្ងៃទី២៨ខែឧសភា ជាពេលវេលាគម្រប់១ខែនៃការផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ។ ក្រុមបាតុករកូុឡុំប៊ី បានដុតបំផ្លាញម៉ូតូក្នុងពេលធ្វើបាតុកម្ម ។ ម៉ូតូទាំងនោះគឺត្រូវកម្លាំងប៉ូលិសឃាត់ទុកនៅទីក្រុង Popayan ក្នុងខេត្ត Valle De Cauca ពេលក្រុមបាតុករជិះម៉ូតូដង្ហែក្បួនធ្វើបាតុកម្ម បំផ្លាញសណ្តាប់ធ្នាប់ ... Read More »

អ្នកទេសចរអាមេរិកចាប់ផ្តើមទិញសំបុត្រទៅទស្សនកិច្ចអឺរ៉ុបក្នុងរដូវក្តៅនេះ

ពលរដ្ឋពេញវ័យអាមេរិកជាង ៥០% ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ បានទិញសំបុត្រយន្តហោះដើម្បីទៅកម្សាន្តនៅក្នុងប្រទេសតំបន់អឺរ៉ុប។ ចំនួនពលរដ្ឋដែលបញ្ជាទិញសំបុត្រយន្តហោះ ក៏ដូចជាកក់សណ្ឋាគារនៅអឺរ៉ុបបានកើនឡើងខ្ពស់។ សារព័ត៌មានCNBC បានផ្សាយថា ប្រទេសតំបន់អឺរ៉ុបកំពុងតែរង់ចាំការធ្វើដំណើរកម្សាន្តមកកាន់តំបន់នេះនៅរដូវក្តៅ។ កាលពីសប្តាហ៍កន្លងមក សហគមន៍អឺរ៉ុបបានប្រកាសថា នឹងបន្ធូរបន្ថយចំពោះអ្នកទេសចរបរទេស ពិសេសគឺអ្នកទេសចរអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់។ តាមតួលេខរបស់គណៈកម្មការទេសចរណ៍អឺរ៉ុបបានឱ្យដឹងថា ចំនួនអ្នកទេសចរទៅកាន់អឺរ៉ុបបានធ្លាក់ចុះដល់ទៅ៧០%នៅឆ្នាំ២០២០ ... Read More »

តំណាងរាស្ត្រកាណាដា លាលែងចេញពីតំណែងដោយសារតែរឿងអាស្រូវអាក្រាតកាយពេលជួបប្រជុំតាមអនឡាញ

តំណាងរាស្ត្រកាណាដាមួយរូបទើបតែបានដាក់លិខិតលាលែងចេញពីតំណែង ក្រោយពីមានរឿងអាស្រូវអាក្រាតកាយទៅបន្ទប់ទឹក ក្នុងពេលកំពុងប្រជុំតាមអនឡាញ ។ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សាយថា តំណាងរាស្ត្រកាណាដាឈ្មោះ William Amos មកពីគណបក្សសេរីកាន់អំណាចនៅកាណាដា ដែលជាសមាជិករដ្ឋសភាបានធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ដោយសារតែតំណាងរាស្ត្ររូបនេះធ្វើឱ្យអាក្រាតកាយពេលកំពុងប្រជុំអនឡាញតាម ... Read More »

កូឡុំប៊ីដាក់ពង្រាយកម្លាំងយោធាទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំ

នៅថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានប្រកាសថា នឹងដាក់ពង្រាយកម្លាំងទាហាននៅទីក្រុង Cali ក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើងនៅក្នុងទីក្រុងនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខនៅទីក្រុង Cali ដែលមានពលរដ្ឋ២,២លាននាក់ ប្រធានាធិបតី Duque ... Read More »

អាជ្ញាធរ​ថៃ៖ បន្តរកឃើញអ្នកទោស​នៅតាមពន្ធនាគារ​ កំពុង​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាងគំហុក

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅតាមពន្ធនាគារ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដ៏ចង្អៀតសម្រាប់ប្រទេសអាស៊ានមួយនេះ ខណៈ​ដែល​អ្នកទោសខ្លះមិនមានសូម្បីតែ ... Read More »

លោកអូបាម៉ាសរសើរខ្សែប្រយុទ្ធ Rashford សម្រាប់យុទ្ធនាការផ្តល់អាហាររបស់កុមារក្រីក្រ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានកោតសរសើរខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស Marcus Rashford ចំពោះការងាររបស់គាត់ក្នុងការដោះស្រាយភាពក្រីក្រនៃអាហាររបស់កុមារហើយអ្នកទាំង២បានពិភាក្សាគ្នាតាមរយៈការខលជាវីដេអូថា តើយុវជនអាចជះឥទ្ធិពលអ្វីខ្លះដល់សង្គម? សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីឆ្នាំមុន Rashford បានដឹកនាំយុទ្ធនាការមួយដើម្បីបញ្ចប់ភាពក្រីក្ររបស់កុមារតាមរយៈការឧបត្ថម្ភអាហារនិងបញ្ចុះបញ្ចូលរដ្ឋាភិបាលអង់គ្លេសឱ្យបន្តផ្តល់អាហារនៅសាលាដោយឥតគិតថ្លៃក្នុងអំឡុងពេលវិស្សមកាល។ យុវជនវ័យ២៣ឆ្នាំរូបនេះបានទទួលរង្វាន់ MBE សម្រាប់សេវាកម្មដល់កុមារងាយរងគ្រោះអំឡុងពេលមានជំងឺរាតត្បាតកូវីដ–១៩ ... Read More »

ក្រុមសេះបង្កង់ Juventus បណ្តេញលោក Pirloចេញ និងតែងតាំងលោក Allegri ជាអ្នកចាត់ការថ្មី

ក្រុមសេះបង្កង់ Juventus ត្រូវបណ្តេញលោក Andrea Pirlo ជាអ្នកចាត់ការហើយជំនួសគាត់ដោយលោក Massimiliano Allegri ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន the guardian ។ ក្លិបបានធ្វើសកម្មភាពបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Serie A ... Read More »

Barcelona ផ្តល់ជូនការបន្តកិច្ចសន្យាថ្មីដល់ Messi

ក្លិប Barcelona បានផ្តល់កិច្ចសន្យាថ្មីដល់ Lionel Messi ដោយកុងត្រាបច្ចុប្បន្ននៅ Camp Nou គ្រោងនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា ក្លិបកាតាឡាន់ Barcelona បានសំរេចចិត្តមិនរង់ចាំលទ្ធផលនៃការធ្វើសវនកម្មដែលប្រធានក្លិបលោក ... Read More »

Tottenham ទាក់ទងអតីតអ្នកចាត់ការទូទៅលោក Mauricio Pochettino ឱ្យវិលត្រឡប់

ក្លិបមាន់ខ្នាយមាស Tottenham បានទាក់ទងជាមួយអតីតគ្រូបង្វឹកលោក Mauricio Pochettino អំពីការវិលត្រឡប់មកកាន់ក្លិបនេះវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ បុរសជនជាតិអាហ្សង់ទីនវ័យ៤៩ឆ្នាំរូបនេះដែលត្រូវបានបណ្តេញចេញដោយក្លិប Spurs កាលពីខែវិច្ឆិកា ... Read More »

រកឃើញឃ្លាំងអាវុធនៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស ៩នាក់នៅកាលីហ្វ័រនីញ៉ា

កម្លាំងប៉ូលិសបានរកឃើញ កាំភ្លើង១២ដើម និងគ្រាប់២២ពាន់គ្រាប់ និងគ្រាប់បែកសាំងជាច្រើនគ្រាប់នៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស៩នាក់នៅទីក្រុង San Jose រដ្ឋកាលី ហ្វ័រនីញ៉ា។ កម្លាំងប៉ូលិសបានឱ្យដឹងថា ក្រោយឆែកឆេរផ្ទះ របស់ឈ្មោះSamuel James Cassidy ក៏បានរកឃើញធុងផ្ទុកប្រេង និងគ្រាប់បែកសាំងជាច្រើន។ ... Read More »

អ្នកជំងឺកូវីដ-១៩​ នៅអាមេរិក​ចំនួន​ ៦២៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ២.២ម៉ឺននាក់បន្ថែមទៀត

អន្តរជាតិ​៖ បើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១​នេះថា​ ករណី​ឆ្លង​ជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក​ រកឃើញ​មនុស្សឆ្លងថ្មី​សរុប ២២,៨១៣នាក់បន្ថែមទៀត, ខណៈអ្នកជំងឺ ៦២៧នាក់​ បានស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។Worldometers ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៧៤នាក់ ភាគច្រើននៅខេត្ត បាក់យ៉ាង មាន១២៣នាក់

នៅថ្ងៃទី២៨ខែឧសភា តាមតួលេខដែលបានប្រកាសរបស់ក្រសួងសុខាភិបាល វៀតណាម ប្រកាសថា មានមនុស្ស ១៧៤នាក់ ឆ្លងកូវីដ-១៩ ហើយនៅខេត្ត Bac Giang មានអ្នកឆ្លងកើនឡើងដល់ទៅ១២៣នាក់។ ទីក្រុងហ៊ូជីមិញ ២៥នាក់ ខេត្តបាក់និញ២០នាក់ រដ្ឋធានីហាណូយ៣នាក់ ... Read More »

មីយ៉ាន់ម៉ា ៖ មនុស្ស២៨នាក់ត្រូវកាត់ទោសជាប់គុក២០ឆ្នាំពីបទដុតបំផ្លាញរោងចក្រចិន

តុលាការមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស២៨នាក់ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទវាយប្រហារដុតបំផ្លាញរោងចក្រចិនពីរកន្លែងនៅទីក្រុង Yangon កាលពីខែមីនាកន្លងមក។ កាលពីខែមីនាកន្លងមក ចិនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយមានក្រុមហ៊ុនរោងចក្រដល់ទៅ៣២ កន្លែងរបស់ចិនត្រូវដុតបំផ្លាញពីក្រុមបាតុករមីយ៉ាន់ម៉ា។ បណ្តាញទូរទស្សន៍មីយ៉ាន់ម៉ា Myawaddy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានមីយ៉ាន់ម៉ា បានផ្សាយថា មនុស្ស២៨នាក់ត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញរោងចក្រនៅតំបន់ឧស្សាហកម្ម Hlaing Tharyar ... Read More »

បារាំង ៖ វាយប្រហារដោយកាំបិតបណ្តាលឲ្យប៉ូលិសស្រីម្នាក់រងរបួស

នៅថ្ងៃទី២៨ខែឧសភា ជនដៃដល់ម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារបណ្តាលឲ្យប៉ូលិសស្រីម្នាក់រងរបួស ។ ការវាយប្រហារកើតឡើងនៅក្នុងស្រុក La Chapelle-sur-Erdre ភាគខាងលិចនៃប្រទេសបារាំង ។ កម្លាំងប៉ូលិសបានចាប់ខ្លួនជនដៃដល់ ពេលកំពុងតែព្យាយាមរត់គេចខ្លួន ។ ប៉ុន្តែកម្លាំងសន្តិសុខជាច្រើនរូបក៏បានរងរបួសស្រាល់ផងដែរពេលប៉ះទង្គិចជាមួយជនដៃដល់។ បណ្តាញទូរទស្សន៍ BFMTV បានផ្សាយថា ... Read More »

ស្លាប់២នាក់ បាត់ខ្លួន១០នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនៅFlorida សហរដ្ឋអាមេរិក

មន្ត្រីអាមេរិកនៅថ្ងៃទី ២៧ខែឧសភា បានឱ្យដឹងថា មានមនុស្ស២នាក់ស្លាប់ និង១០នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនៅជិតទីក្រុង Key West រដ្ឋ Florida សហរដ្ឋអាមេរិក។ កម្លាំងការពារដែនសមុទ្រអាមេរិកបានឱ្យដឹងថា ទីតាំងដែលជួបគ្រោះថ្នាក់លិចទូកនោះស្ថិតនៅ តំបន់សមុទ្រក្នុងទីក្រុង Key ... Read More »

ថៃ៖​ រកឃើញមនុស្សជិត​ ៤ពាន់នាក់​ ឆ្លង​ជំងឺ​កូវីដ​-១៩ថ្មី​ និងអ្នកជំងឺ ៣៤នាក់ទៀតស្លាប់,​ ខណៈរដ្ឋាភិបាលថៃ គ្រោងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីជួយសេដ្ឋកិច្ចប្រទេសឡេីងវិញ

អន្តរជាតិ​៖ សារព័ត៌មានថៃ Bangkok Post​ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានរាយការណ៍ថា​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរ​មូលដ្ឋាន​រកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ... Read More »

លោក​ Jimmy Lai មហាសេដ្ឋីហុងកុង៖​ ខណៈ​កំពុងជាប់ពន្ធនាគារទៅហើយ,​ ពេល​នេះ​អាចប្រឈមការផ្តន្ទាទោសថ្មីផ្សេងទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយថា​ លោក ជីមមី ឡៃ (Jimmy Lai) ដែល​ជា​មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង ខណៈ​បច្ចុប្បន្ននេះ​ លោកកំពុងជាប់ពន្ធនាគារស្រាប់ទៅហើយនោះ,​ ពេល​នេះ​ត្រូវបានគេរំពឹងថា៖​ មហាសេដ្ឋីហុងកុងរូបនេះ នឹងទទួលការផ្តន្ទាទោសថ្មីមួយផ្សេងទៀតដាក់ពន្ធនាគារ ... Read More »

ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ​! ប្រជាជនអាមេរិក មានអ្នកជំងឺកូវីដ-១៩​ចំនួន​ ៦៣០នាក់ស្លាប់;​ ខណៈ​មនុស្សឆ្លងថ្មី​ ២.៤ម៉ឺននាក់ទៀត

អន្តរជាតិ​៖ យោង​តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១​ បានបង្ហាញថា​ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ​ អាជ្ញាធរ​ បានរកឃើញប្រជាជនអាមេរិកចំនួន ២៤,៣៩៣នាក់ទៀត​ បានឆ្លងជំងឺ COVID-19 ... Read More »

ពិតជាមិនធម្មតាមែន! ក្រុមហ៊ុនធំៗចំនួនពីរនៅអាមេរិក​ រួមដៃគ្នា ផលិតរថយន្តសម្រាប់អវកាសយានិក បើកបរលើឋានព្រះច័ន្ទ

អន្តរជាតិ​៖​ បើតាមវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បច្ចុប្បន្ននេះ​នៅសហរដ្ឋអាមេរិក មានក្រុមហ៊ុនធំៗចំនួនពីរ កំពុងរួមដៃគ្នាអភិវឌ្ឍយានជំនិះ សម្រាប់ឲ្យអវកាសយានិកជិះធ្វើដំណើរ នៅលើផ្ទៃព្រះច័ន្ទនាពេលអនាគត។ វែបសាយព័ត៌មាន Space ... Read More »

រុស្ស៊ីមិនអនុញ្ញាតឱ្យយន្តហោះអឺរ៉ុបចុះចតនៅទីក្រុងមូស្គូឡើយ

រុស្ស៊ីបានបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចេញពីប្រទេសអូទ្រិីស និងបារាំងវិលត្រឡប់ទៅកាន់ទីតាំងដើមវិញ ដោយមិនអនុញ្ញាតឱ្យចុះចតនៅទីក្រុងមូស្គូឡើយ ។ ការណ៍ដែលរុស្សីមិនទទួលជើងហោះហើរពីទីក្រុង Vienna របស់ក្រុមហ៊ុន Austrian Airlines និងក្រុមហ៊ុន Air France ពីទីក្រុងប៉ារីស ប្រទេសបារាំង គឺជាតបតទៅនឹងការហាមប្រាមមិនឱ្យរុស្ស៊ីហោះហើរនៅដែនអាកាសប្រទេស ... Read More »

ប្រធានាធិបតីអាល់ អាសាដទទួលបានការបោះឆ្នោតគាំទ្រដល់ទៅ៩៥,១% បន្តដឹកនាំស៊ីរី៧ឆ្នាំទៀត

ប្រធានរដ្ឋសភាស៊ីរី លោក Hammouda Youssef Sabbagh បានប្រកាសនៅថ្ងៃទី ២៧ខែឧសភាថា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអាណត្តិទី៤ជាបន្តទៀត ក្រោយទទួលបានសន្លឹកឆ្នោតគាំទ្រ ដល់ទៅ ៩៥,១% ... Read More »

Haaland ទទួលបានកីឡាករឆ្នើមប្រចាំរដូវកាលនៅអាឡឺម៉ង់ បើទោះបី Lewandowski រកបានរហូតដល់៤១គ្រាប់ក៏ដោយ

ទោះបីរកគ្រាប់បាល់បាន៤១គ្រាប់ក៏ដោយក៏ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Lewandowski បានចាញ់ខ្សែប្រយុទ្ធ ErlingHaaland ក្នុងនាមជាកីឡាករឆ្នើមប្រចាំរដូវកាល Bundesliga២០២០–២០២១។ កីឡាករសញ្ជាតិប៉ូឡូញពាក់លេខ៩ Lewandowski បានឈ្នះពានរង្វាន់ស្បែកជើងមាស ជាមួយក្រុម Bayern Munich ... Read More »

កីឡាករ Jamie Murray រិះគន់ការកាត់ប្រាក់រង្វាន់ និងបង្គន់អនាម័យក្នុងសណ្ឋាគារនៃកម្មវិធី French Open

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បានរិះគន់យ៉ាងខ្លាំងចំពោះអ្នករៀបចំកម្មវិធី French Open ជុំវិញការកាត់ប្រាក់រង្វាន់ និងលក្ខខណ្ឌមួយចំនួនសម្រាប់កីឡាករដែលស្នាក់នៅត្រៀមប្រកួតព្រឹត្តិការណ៍នេះ។ កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បាននិយាយថា“កំពូលនៃការផ្លាស់ប្តូរកាលបរិច្ឆេទព្រឹត្តិការណ៍នេះគឺមានដល់ទៅពីរដងដើម្បីឱ្យសមនឹងកីឡាករផ្សេង។ កីឡាករភាគច្រើនបាននិយាយថាចិត្តគំនិតដោយកាត់បន្ថយប្រាក់រង្វាន់ទ្វេដងមានរហូតដល់២៣ភាគរយ។ចំណែកសណ្ឋាគារផ្លូវការសម្រាប់កីឡាករស្នាក់នៅគឺបញ្ហាបង្គន់អនាម័យែ។ កីឡាករ Murray ... Read More »

ក្លិប Chelsea លក់សំបុត្រទៅអ្នកគាំទ្រជាង៨០០សន្លឹកសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Champions League នៅទីក្រុង Porto

ក្រុមតោខៀវ Chelsea បានប្រគល់សំបុត្រជាង៨០០សន្លឹកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម Manchester City នៅទីក្រុង Porto ទៅអ្នកគាំទ្ររបស់ខ្លួនដើម្បីបានទៅទស្សនាផ្ទាល់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២៦ ... Read More »

រាជវាំងថៃអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំងដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ការឆ្លងរាលដាលនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាចំនួនអ្នកស្លាប់ក៏ កើនឡើងខ្ពស់ផងដែរ ។ ពលរដ្ឋថៃ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលមានសកម្មភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលប្រទេសជិតខាងបានចាក់ជាច្រើននាពេលកន្លងមក។ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា បានផ្សាយថា នៅពេលនេះព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ... Read More »

ទីតាំងទាហានអាកាសធំបំផុតរបស់អុីរ៉ង់រងការវាយប្រហារ

យន្តហោះចម្បាំងមួយគ្រឿងបានចូលក្នុងដែនអាកាសអុីរ៉ង់ ហើយបើកការវាយប្រហារទៅលើទីតាំងទាហានអាកាសធំបំផុតរបស់ប្រទេសនេះ។ មកទល់ពេលនេះមិនទាន់ដឹងពីចំនួនអ្នកស្លាប់និងរបួសឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ តាមប្រភពព័ត៌មានយន្តហោះដែលវាយលុកទីតាំងទាហានអាកាសអុីរ៉ង់ គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាយន្តហោះនោះមកពីណា ជារបស់អ្នកណាឡើយ។ ប៉ុន្មានថ្ងៃមុន កម្លាំងទាហានអុីរ៉ង់ បានប្រកាសថា ទាហានអុីរ៉ង់មានមោទនភាពប្រកាសពីសព្វាវុធ ទំនើបៗដែលបានដាក់ពង្រាយនៅក្នុងទីតាំងទាហានអាកាសដ៏ធំបំផុតនេះ។ ដូចអ្វីដែលបានលាតត្រដាងជាសាធារណៈ ទីតាំងទាហានអាកាសនេះមានប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី និងយន្តហោះចម្បាំងគ្មានមនុស្សបើកទំនើបបំផុត។ ... Read More »

ប្រធានាធិបតីពូទីន ចេញបញ្ជាឲ្យផលិតនាវាចម្បាំង២០គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលា

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាឱ្យផលិតនាវាចម្បាំង២០ គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលាកំណត់។ ការបញ្ជាខាងលើរបស់លោកពូទីនធ្វើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានត្រូវការជាបន្ទាន់នូវសម្ភារសឹកទំនើបៗ ទាន់សម័យកាល ។ ក្រៅពីនេះ កម្លាំងទាហានអាកាសរុស្ស៊ី ក៏នឹងត្រូវទទួលបានយន្តហោះចម្បាំងទំនើប ១៤៥គ្រឿងបានទាន់ពេលវេលាដែរ ។ ប្រធានាធិបតីពូទីន ... Read More »

ចិនទាមទារឲ្យបើកការស្រាវជ្រាវ មន្ទីរពិសោធន៍របស់អាមេរិកនៅ Maryland

ពាក់ព័ន្ធនឹងការស្រាវជ្រាវពីប្រភពកូវីដ-១៩ សារព័ត៌មានចិនបានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិក នៅរដ្ឋម៉ារីឡែន។ កន្លងមក រដ្ឋាភិបាលអាមេរិកបានស្នើឲ្យបើកការស្រាវជ្រាវស៊ីជម្រៅទៅលើមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិន ដោយអាមេរិកសង្ស័យថាវីរុសកូវីដ-១៩បែកធ្លាយចេញពីទីនោះ ។ សារព័ត៌មានចិនក៏បានស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកនៅរដ្ឋម៉ារីឡែនផងដែរ។ សារព័ត៌មានចិន Global Times បានផ្សាយថា ... Read More »

ឥណ្ឌា៖​ រកឃើញ​អ្នកឆ្លងកូវីដ-១៩​ថ្មី​ ជាង​ ២០ម៉ឺននាក់​ ខណៈ​អ្នកជំងឺស្លាប់​ជិត​ ៤ពាន់នាក់បន្ថែមទៀត​ក្នុង​១ថ្ងៃ​

អន្តរជាតិ​៖​ បើយោងតាម​រាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត​ នៅក្នុងរយៈពេល ១ថ្ងៃ​ចុង​ក្រោយ​នេះ ... Read More »

អាជ្ញាធរ​ថៃ៖​ រកឃើញ​មនុស្សចំនួន​ ៣,៣២៣នាក់ទៀត​ ឆ្លងជំងឺកូវីដ-១៩ ខណៈ​អ្នកជំងឺ ៤៧នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមក្រសួងសុខាភិបាលថៃ​ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ ស្ដីពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៣២៣ករណីបន្ថែមទៀត ខណៈករណីអ្នកជំងឺ​ ៤៧នាក់ទៀតបា​នស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​។ បើតាមសារព័ត៌មានថៃ ... Read More »