ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ!

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឱ្យដោះបំពង់ស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា ចំពោះការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ... Read More »

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់​តាមដងផ្លូវ​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៤ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់​ ... Read More »

ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌឃាត់ខ្លួនពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញលក់ម៉ូតូហើយស្លាកលេខមិនមានឯកសារសម្គាល់)និងលួចម៉ូតូ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះបានឱ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ... Read More »

បុរសម្នាក់បើករថយន្តពាក់ស្លាកលេខនគរបាលបុកបង្គោលបំភ្លឺផ្លូវរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសុីរ៉ែន ពាក់ស្លាកលេខនគរបាលយ៉ាងលឿនហើយរេចង្កូតទៅបុកបង្គោលភ្លើង និងស្លាកសញ្ញាប្រាប់ឈ្មោះផ្លូវបណ្តាលឱ្យរងការខូចខាត។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ លេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ... Read More »

បើករថយន្តងោកមួយភាំងរេចង្កូតទៅបុក ក្បាលនាគពុះចែកផ្លូវខូចខាតចំនួន០២កង់និងរថយន្តក៏រងការខូចខាតដែរ

   ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនហួសកំណត់ ហើយសង្ស័យងោកមួយភាំងផងនោះបានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវបណ្តាលអោយរថយន្តដាច់កាឡេកង់អូសជាង២០ម៉ែត្រ ទើបទៅមុខលែងរួច ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចទល់មុខវិទ្យាល័យជាសុីម សាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២៧១ ... Read More »

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥%

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥% ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក ... Read More »

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យក្នុងករណីឃា-ត-ក-ម្ម លើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤នៅក្រុងបាត់ដំបងនោះបានហើយ

ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤នេះសមត្ថកិច្ចបានបង្រ្កាបចាប់ឃាត់ខ្លួនជនសង័្សយក្នុងករណីឃាតកម្ម លើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤នៅក្រុងបាត់ដំបងនោះបានហើយ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៦ខែ កក្កដា ឆ្នាំ២០២៤ រហូតមកមានរយៈពេល៩ថ្ងៃ ក្រោម បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ ... Read More »

នាយឧត្តមសេនីយ៍ ឈុំ សុជាត ​៖​ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។ ... Read More »

ដេកស្លាប់លើគ្រែរហូតដល់ហើមស្អុយ ទើបកូនស្រីមកឃើញរាយការណ៍ជូនសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានដេកស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួនរហូតដល់ហើមស្អុយទៅហើយ ទើបកូនស្រីមកឃើញហើយក៏រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ បង្កឱ្យមានការភ្ញាក់ផ្អើល។    ការភ្ញាក់ផ្អើលឃើញបុរសម្នាក់ដេកស្លាប់នេះគឺកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។     ... Read More »

បន្ទាប់ពី 45 ឆ្នាំ ប្រទេសបារាំងមិនមានក្បួនដង្ហែទិវាជាតិនៅមហាវិថី Champs-Elysées Avenue

នៅម៉ោង 10:00 ព្រឹក ម៉ោងក្នុងស្រុក (ម៉ោង 3:00 រសៀល ម៉ោងនៅប្រទេសកម្ពុជា) ប្រទេសបារាំងបានប្រារព្ធទិវាជាតិរបស់ខ្លួននៅថ្ងៃទី 14 ខែកក្កដាជាមួយនឹងក្បួនដង្ហែយោធានៅរដ្ឋធានីប៉ារីស។ ជាពិសេស ក្បួនដង្ហែឆ្នាំនេះត្រូវបានធ្វើឡើងនៅ l’avenue Foch ជំនួសឱ្យផ្លូវChamps-Élysées ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី នៃការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១១ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី នៃការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១១ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ... Read More »

ក្រសួងការពារជាតិ អរគុណដល់វិស័យឯកជន ដែលចង់ជួយរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់នៅជួរភ្នំក្រវ៉ាញ តែសូមទុកលទ្ធភាពឱ្យក្រុមការងារសង្គ្រោះ បន្ដប្រតិបត្ដិការស្វែងរកសិន

ភ្នំពេញ ៖ ក្រសួងការពារជាតិ អរគុណដល់វិស័យឯកជន ដែលចង់ជួយរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់នៅជួរភ្នំក្រវ៉ាញ តែសូមទុកលទ្ធភាពឲ្យក្រុមការងារសង្គ្រោះ បន្ដប្រតិបត្ដិការស្វែងរកសិន ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។     ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសាការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។ ពិធីកាត់វិញ្ញាសា នាថ្ងៃទី១៤ ខែកក្កដានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ... Read More »

ពលរដ្ឋក្នុងភូមិអង្កោលខេត្តកែប កំពុងមមាញឹកប្រមូលយកគី មកធ្វើកាពិ តាមបែបប្រពៃណី ខណ:តម្លៃ និងទីផ្សារកាន់តែល្អ

ខេត្តកែប៖ ពលរដ្ឋរស់នៅក្នុងភូមិអង្កោលនៃទឹកដីខេត្តកែប ពួកគាត់កំពុងមមាញឹកប្រមូលផលគី ដើម្បីយកមកធ្វើកាពិតាមបែបប្រពៃណី។ ការធ្វើ កាពិជាមុខរបរសំខាន់មួយរបស់ប្រជានេសាទសមុទ្រតាំងពីដើមមក ព្រោះកាពិជាគ្រឿងផ្សំសំខាន់សម្រាប់បន្ថែមឱជារសទៅលើមុខម្ហូបអាហារ ជាពិសេសបុកល្ហុង និងសម្រាប់ទទួលទានជាមួយម្ជូរតែម្តង។ ក្នុងកាពិ១គីឡូ គេអាចលក់បានក្នុងតម្លៃ ១២.០០០រៀល ទៅ ២០.០០០រៀល រីឯគីស្រស់សម្រាប់យកមកធ្វើកាពិលក់បាន៣.៥០០រៀល ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង …

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ... Read More »

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផល១០០%ហើយ

ភ្នំពេញ៖ ខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់ រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍ដ៏រលូននេះ គឺជាផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ(ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពផ្លោះរបងចូលលួចទ្រព្យសម្បត្តិភោជនីយដ្ឋានដែលម្ចាស់ចាក់សោទុកចោល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចផ្លោះរបងចូលក្នុងភោជនីយដ្ឋានកូនតី ដែលម្ចាស់ចាក់សោទុកចោល លួចយកទ្រព្យសម្បត្តិ កាលពីម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីតាំងនៅផ្ទះលេខ២៤A ផ្លូវលេខ៥៧៤ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ... Read More »

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- អ្នកមានទោសនៅពេលមានសាលក្រមតុលាការចូលជាធរមានហើយ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ មានអ្នកឆ្លងថ្មី ០១នាក់, មានអ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០១នាក់, មានអ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ស្លាប់ក្នុងបន្ទប់ ជាន់ទី២ អគារ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺសផាកថ្មី សង្ស័យគាំងបេះដូង 

ខេត្តស្វាយរៀង: ស្ត្រីជនជាតិឥណ្ឌូនេស៊ី ម្នាក់បានស្លាប់ក្នុងបន្ទប់ជាន់ទី២ អគារ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺសផាកថ្មី ក្រុងបាវិត សង្ស័យបណ្តាលមកពីគាំងបេះដូង។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤នេះថា ស្ត្រីខាងលើមានឈ្មោះSEPTYAN PUTRI CHAIRUNISA ជនជាតិឥណ្ឌូនេស៊ី កើតថ្ងៃទី០២  ខែកញ្ញា  ឆ្នាំ១៩៩៨ ... Read More »

ស្វែងយល់ ! អំពី ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” ! 

ភ្នំពេញ ៖ ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថាអ្នកជំងឺទឹកនោមផ្អែម ... Read More »

Update៖ នាយឧត្តមសេនីយ៍ ទៀ សីហា៖ ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែន ៧នាក់នោះទេ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែនមានមនុស្ស ០៧នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ។ ... Read More »

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវម្ចាស់អាជីវកម្មដែលកំពុងរកស៉ីដោយគ្មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ, ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើស

ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) សូមជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាម្ចាស់ក្រុមហ៊ុន/ ... Read More »

 បងប្អូនអ្នកធាក់ស៊ីក្លូ២៩៥នាក់ទទួលបានបណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូ២កំប្លេពីរដ្ឋបាលរាជធានីភ្នំពេញ 

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤  នៅរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ... Read More »

កម្លាំងបានបន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង 

ខេត្តពោធិ៍សាត់ ៖ កម្លាំងជួយសង្គ្រោះជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំនេះ បានបន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ... Read More »

ក្រសួងធម្មការនិងសាសនាថា មិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ

ភ្នំពេញ ៖ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមានសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាស បច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយ។ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។ ការដង្ហែទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ... Read More »

សមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេលឆមាសទី១ នាឆ្នាំ២០២៤នេះតាមរយៈFacebook លោកអភិសន្តិបណ្ឌិត ស សុខា និង Facebook សម្តេចក្រឡាហោម ស ខេង តាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានចំនួន ៤០៧គណនី 

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេលឆមាសទី១ នាឆ្នាំ២០២៤នេះតាមរយៈFacebook ... Read More »

ការសំណេរលើ Facebook អាចដឹងពីសារជាតិរបស់អ្នក យ៉ាងច្បាស់ ! 

ភ្នំពេញ ៖ តាមពិតទៅ ! លើបណ្តាញសង្គម សំណេររបស់អ្នក បង្ហាញអំពី ចំណេះដឹង សេចក្តីថ្លៃថ្នូរ ពូជអំបូរ សីលធម៌។ •ពាក្យខ្មែរមួយឃ្លាពោលថា ៖ សំដីសជាតិ មារយាទសពូជ ... Read More »

លោក វង្សី វិស្សុត អញ្ជើញប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ 

ខេត្តកំពង់ធំ ៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោក ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃ៣នាក់ ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យៈជនសង្ស័យជនជាតិថៃ៣នាក់ប្រើប្រាស់អាវុធនិងគ្រឿងខុសច្បាប់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹក ទី១៤ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង០៨ និង១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ... Read More »