ខេត្តកណ្តាល ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ... Read More »
ព័ត៌មានជាតិ
រដ្ឋបាលរាជាធានីភ្នំពេញ នាំយកម៉ូតូ១០គ្រឿង ប្រគល់ជូនវិរៈកងទ័ពជួរមុខទិស ខេត្ដព្រះវិហារ
ព្រះវិហារ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយម៉ូតូចំនួន១០គ្រឿង និងថវិកាចំនួន១០១៨២ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀតជូនដល់ កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ខណៈម៉ូតូទាំង១០ គ្រឿង និងសម្ភារប្រើប្រាស់ទាំងនេះរដ្ឋបាលរាជធានីទទួលពីសប្បុរជនបានមុន១ថ្ងៃប៉ុណ្ណោះ។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៥នេះ ... Read More »
ប្រេស៊ីលគ្រងជើងឯក Copa America នារីក្រោយឈ្នះកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ
ប្រេស៊ីលបានការពារជើងឯក Copa America នារីរបស់ពួកគេដោយជោគជ័យជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើប 5-4 ឈ្នះលើក្រុមកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Quito ដោយបានឈ្នះពានរង្វាន់ទ្វីបអាមេរិកខាងត្បូងជាលើកទី 9 របស់ពួកគេ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 4-4 បន្ទាប់ពីម៉ោងបន្ថែម។ ក្រុម Columbia ... Read More »
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងពិនិត្យស្រាវជ្រាវ និងបន្តអនុវត្តតាមនិតីវិធីចំពោះករណីហ្វេសប៊ុកឈ្មោះ «Taing Chhun Ming» មានតំណភ្ជាប់ https://www.facebook.com/share/1U1QC7bv8F/?mibextid=wwXIfr
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា មានគណនីហ្វេសប៊ុកឈ្មោះ «Taing Chhun Ming» មានតំណភ្ជាប់ https://www.facebook.com/share/1U1QC7bv8F/?mibextid=wwXIfr បានបង្ហោះផ្សព្វផ្សាយព័ត៌មានដោយអះអាងថាខ្លួនជាមន្រ្តីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាយកដ្ឋាន សូមជម្រាបជូនថា បុគ្គលខាងលើ មិនមែនជាមន្រ្តីចំណុះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឡើយ។ បច្ចុប្បន្ននាយកដ្ឋានកំពុងពិនិត្យស្រាវជ្រាវ ... Read More »
ប្រជាជនកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការប្រើពាក្យ « អរគុណ » លោកDonald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ !
ភ្នំពេញ ៖ ប្រជាជនកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការប្រើពាក្យ « អរគុណ » លោកDonald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ នេះក៏ព្រោះតែប្រជាជនកម្ពុជាមិនចង់ឃើញ មិនចង់ទទួលរងវិនាសកម្មដោយសារសង្គ្រាមដែលបង្កឡើងដោយថៃក្នុងរឿងជម្លោះព្រំដែនអូសបន្លាយយូរទៀត ។ ប្រជាជនកម្ពុជាដឹងច្បាស់ថា ការប្រយុទ្ធគ្នានេះ ... Read More »
បេក្ខជន ៨០៣នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល
ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត
ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា ... Read More »
លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី អញ្ជើញចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង”
ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកស្រី ... Read More »
អគ្គិភ័យឆេះភោជនីយដ្ឋាន ស៊ីហុងឡឺ លើរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ទាំងព្រលឹម
ភ្នំពេញ÷នៅវេលាម៉ោង០៥:២៥នាទីព្រឹក ថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចភោជនីយដ្ឋាន ស៊ីហុងឡឺ អគារលេខ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតអគារចំនួន០១អគារ ... Read More »
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) នឹងចុះសង្កេតមើលការអនុវត្តបទឈប់បាញ់រយៈពេល២សប្ដាហ៍ពេញ
ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ... Read More »
អង្គុយចាំបក្ខពួកទៅលួចម៉ូតូក្នុងផ្សារ តែបក្ខពួករត់គេចបាត់ ត្រូវពលរដ្ឋក្របួចបានប្រគល់ឱ្យនគរបាល
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ក្របួចបានប្រគល់ឱ្យនគរបាលស្រុកភ្នំស្រួច ខណៈដែលអង្គុយចាំបក្ខពួកចេញទៅធ្វើសកម្មភាពលួចម៉ូតូក្នុងផ្សារត្រែងត្រយឹង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ដឹងបក្ខពួករត់គេចខ្លួនបាត់ស្រមោល ប៉ះចំថ្ងៃស៊យក្របួចអ្នកអង្គុយចាំតែម្តង។ ការឃាត់ខ្លួនជនសង្ស័យប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ធ្វើឡើងកាលពីវេលាម៉ោង០៣និង៣០រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្រោយផ្សារត្រែងត្រយឹង ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ... Read More »
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យយូរអង្វែង
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការឯកភាពរវាងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីការពារជាតិថៃ លើការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូរទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៥ ... Read More »
សូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម
ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន វិញ សូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម ។ សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឫវត្ថុចំលែកសង្ស័យជាគ្រាប់ ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ... Read More »
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យ និងដកហូតសម្ភារជំពាមបាញ់ដោយគ្រាប់ដែក ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងអំពាវនាវកុំឲ្យទិញលក់ដូរ ហើយជួញដូរអាវុធមួយនេះ
ភ្នំពេញ ៖ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងចាប់យកសម្ភារជំពាមបាញ់ដោយគ្រាប់ដែកមួយចំនួនពីប្រជាពលរដ្ឋដែលជាអ្នកលក់ និងអ្នកប្រើប្រាស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ... Read More »
សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ... Read More »
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងថាកម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ គឺជារឿងមិនពិត បំភ្លៃ និងមានចេតនាបង្កឲ្យមានការកើនកម្ដៅដែលមិនចាំបាច់
ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ... Read More »
សាស្ត្រាចារ្យ ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់
ភ្នំពេញ ៖ សាស្ត្រាចារ្យ ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ។ ដូចសព្វមួយដង រាល់ការប្រឡងប្រជែង ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ការតាក់តែងវិញ្ញាសា ត្រូវដំណើរការនៅពេលព្រឹក ... Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%
ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ... Read More »
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 4:00PM, August 2, 2025
Statement by H.E. CHUM Sounry, the Ministry of Foreign Affairs and International Cooperation Spokesperson: 1.On ... Read More »
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព
ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលកាត់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីច្បាប់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានមានប្រសាសន៍ ផ្តាំផ្ញើដល់បេក្ខជនថា ... Read More »
ថៃលាក់ពិភពលោកមិនជិតទេ ! ស៉ីម៉ាក់រកឃើញភស្តុតាងច្បាស់បញ្ជាក់ថា ទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ទម្ងន់២៥០គីឡូក្រាម លើវត្តតាមាន់សែនជ័យ
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ថា កម្លាំងជំនាញស៉ីម៉ាក់ នៅថ្ងៃសៅរ៍ ទី០២ ... Read More »
PR Cambodian Government បញ្ជាក់ថា ការបង្ហោះមានទាហានខ្មែរដាច់សរសៃរឈាមខួរក្បាលនៅវៀតណាម គឺជាព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សាយរបស់ Facebook ដូចមានភ្ជាប់មកជាមួយនេះ គឺជាព័ត៌មានប្រឌិតក្លែងក្លាយ ... Read More »
ភ្ញៀវទេសចរអន្តរជាតិជាង ៦០ ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរអន្តរជាតិជាង ៦០ ម៉ឺននាក់ (៦១៨ ៧៧១) ... Read More »
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ជូនដល់ប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ នាថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ជូនដល់ប្រជាជនភៀសសឹកនៅក្នុង ... Read More »
Update ៖ ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់និងលើកទឹកចិត្តប្រទេសកម្ពុជានិងថៃបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធី
ភ្នំពេញ ៖ លោក Dominic ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។ នៅលើបណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ... Read More »
គយចល័តនឹងមានវិធានការបង្ក្រាប ក្រុមហ៊ុនថៃឈ្មោះ(TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីតTIPCO ASPHALT (CAMBODIA) COMPANY LIMITEDនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង លក់អោយក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជាហេតុអីមានសិទ្ធនាំចូលរួចពន្ធ លើសតាមច្បាប់កំណត់អនុញ្ញាត !
ភ្នំពេញ : គយចល័តនឹងមានវិធានការបង្ក្រាប ក្រុមហ៊ុនថៃឈ្មោះ(TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីតTIPCO ASPHALT (CAMBODIA) COMPANY LIMITEDនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង ... Read More »
ក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានក្លែងក្លាយ និងខ្លឹមសារដែលជះផលអវិជ្ជមានដល់សន្តិសុខជាតិ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំពាវនាវជាថ្មីម្តងទៀតថា៖ ក្រសួងព័ត៌មាននៅបន្តសង្កេតឃើញមានការផ្សាយ(ការផុស)លើបណ្តាញសង្គម នូវព័ត៌មានប្រាសចាកពីការពិត ដោយការបំភ្លៃនូវខ្លឹមសារ និង/ឬ រូបភាពពាក់ព័ន្ធនឹងកងទ័ពកម្ពុជា ដែលបានបង្កើតមន្ទិលក្នុងចំណោមពលរដ្ឋ ហើយបានធ្វើឱ្យសាធារណមតិច្របូកច្របល់ ទាក់ទងនឹងការចាប់ខ្លួនកងទ័ព, ដែលជះផលអវិជ្ជមាន ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ បន្ដនាំយកអំណោយ សប្បុរសជន ចែកជួនវិរកងទ័ពជួរមុខ និងគ្រួសារកងទ័ព នៅខេត្ដព្រះវិហារ
ព្រះវិហារ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញ បាននាំយកអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងថវិកា មួយចំនួនរបស់សប្បុរសជននានា ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលបានផ្តល់មករដ្ឋបាលរាជធានី ត្រូវបាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ... Read More »
កម្លាំងកងរាជអាវុធហត្ថបង្ក្រាបករណីជួញដូរគ្រឿង ញៀន រឹបអូសបានម៉ាទឹកកក និងថ្នាំគ្រាប់ជាង ៤ពាន់គ្រាប់
ខេត្តកណ្តាល÷កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញ ដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ... Read More »
ក្រសួងព័ត៌មាន៖ វីដេអូដែលត្រូវបានបញ្ចេញតាមបណ្តាញសង្គមនេះ ជាព័ត៌មានបំភ្លៃ! សូមបញ្ជាក់ជូនសាធារណមតិថា ករណីក្នុងវីដេអូនេះ ជាអ្នកជំងឺទូទៅមិនមែនកងទ័ពខ្មែរទេ
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា វីដេអូដែលត្រូវបានបញ្ចេញតាមបណ្តាញសង្គមនេះ ជាព័ត៌មានបំភ្លៃ! សូមបញ្ជាក់ជូនសាធារណមតិថា ករណីក្នុងវីដេអូនេះ ជាអ្នកជំងឺទូទៅមិនមែនកងទ័ពខ្មែរទេ។ អាស្រ័យហេតុនេះ សូមម្ចាស់គណនី និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាកុំចែកចាយបន្ត និងសូមលុបព័ត៌មាននេះចេញបន្ទាន់។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច