ខេត្តស្វាយរៀង៖ ជិតដល់ថ្ងៃសែនក្បាលទឹក សមត្ថកិច្ចជំនាញ(កបប)បន្តរកឃើញអាល់កុលក្លែងក្លាយ ជិត៥០ លីត្រនិងពពុះសណ្តែក មានសារធាតុគីមី នៅផ្សារ វាលយន្ត ទីរួមខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។ លោក ផឹង និល ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ... Read More »
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាបានប្រគល់ជំនួយជាគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ប្រទេសមីយ៉ាន់ម៉ា ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងអោយសម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើប្រាស់ “មណ្ឌលចត្តាឡីស័ក” សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ... Read More »
ជនបន្សាបគ្រឿងញៀនដែលវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលកម្រិតស្រាល តាឡាក់ប៉ោយប៉ែត ទទួលអំណោយពីលោកអភិបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរក្រុង កងកម្លាំងចម្រុះ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ភ របស់លោកនាយឧត្តមសេនីយ៍ ... Read More »
លោកស្រី ឱ វណ្ណឌីន ,លោកស្រី Li Ailan បាននាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ទៅប្រគល់ជូន លោកយាយ ផាន់ស៊ន់ មានព្រះជន្ម ១០១ ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសន្ទនាការងារតាមប្រព័ន្ធវីដេអូ ជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទំាងសងខាង
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាបានជួបសន្ទនាការងារជាមួយការងារលោក សាយ សំភូន ភូមវិហាន ប្រធានថ្មីរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ នេះ។ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរបានផ្តោតសំខាន់លើការ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិបទជំងឺកូវីដ-១៩ ... Read More »
អភិបាលខណ្ឌចំការមន លើកឡើងថា មន្ត្រីសង្កាត់-ខណ្ឌ ជាអ្នកបម្រើរាស្ត្រក្នុងមូលដ្ឋាន មិនមែនជាចៅ ហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ
ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូល រួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ ... Read More »
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភទឹកសុទ្ធវីតាល់ចំនួន ២៥០០កេស ព្រមទាំងសាប៊ូលាងដៃនិងដុសខ្លួនចំនួន ២៥០០កញ្ចប់ ដល់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញទទួលអំណោយដ៍ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី ... Read More »
នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ដល់ដៃមីយ៉ាន់ម៉ាហេីយ !
ប្រទេសមីយ៉ាន់ម៉ា៖ ពិធីប្រគល់-ទទួលអំណោយឧបករណ៍វេជ្ជសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ដែលលោកបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ... Read More »
សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៧នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១នេះ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៧នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៩៩នាក់ នៅថ្ងៃទី១៨ ... Read More »
បើកម៉ូតូបត់ឆ្វេងមិនប្រុងប្រយ័ត្ន ម៉ូតូមួយគ្រឿងមកពីក្រោយបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកកន្លែងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ នៅលើផ្លូវកក្រាលកៅស៊ូ ត្រង់ចំណុចក្រុមទី១ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ។ មនមន្រ្តីនគរបាលចរាចរណ៍ស្រុកមោងឫស្សីបានឲ្យដឹងថា ... Read More »
Update៖ ផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែងក្នុងខណ្ឌបឹងកេងកង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនី នៅតាមបណ្ដោយផ្លូវលេខ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកេីត ... Read More »
អ្នកល្មើសវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៨ ខែសីហា មានចំនួន៨៩៣ករណី, ឃាត់ខ្លួន(អប់រំនិងពិន័យ)១,៨៦៧នាក់, (បញ្ជូនទៅតុលាការ)ម្នាក់,ឃាត់យានយន្ត ៩៨៧គ្រឿង និងពិន័យជាប្រាក់ចំនួន ១៧,៥០០,០០០រៀល
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ លោក ... Read More »
សមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងគ្មានការអនុញ្ញាតទៅកាន់តុលាការ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងជាប់ខ្លួន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស៊ើបសួរបន្ត។ គួររំលឹកផងដែរថា នៅវេលាម៉ោង២និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ... Read More »
បើករថយន្តបត់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូបុកពីចំហៀងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លេីវិថីក្រុង ត្រង់ចំណុចមុខគ្លីនិកពេទ្យធ្មេញ ចេវ សំអាន(ចំណោតរ៉ា) ក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានឱ្យដឹងជាបឋមថា ភាគីរថយន្ត ម៉ាក ... Read More »
កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់យកកាបូបស្ពាយពីជនរងគ្រោះមិនបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាបនិងឃាត់ខ្លួនបានករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបស្ពាយមិនបានសម្រេច)ដែលប្រព្រិឹត្តកាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចមុខហាងស៊ុប សុភមង្គល ផ្លូវលេខ២០០២ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ២នាក់ មធ្យោបាយម៉ូតូ១គ្រឿង ... Read More »
ហ្វេសប៊ុកបានបិទគណនីចំនួន៣០០០ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានជំងឺកូវីដមិនពិត, បិទគណនីចំនួនជាង ១៩០លាន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ មានអ្នកប្រើប្រាស់មួយចំនួនបានប្រើបណ្ដាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងចំនួនអ្នកជំងឺ និងភាពប៉ះពាល់នៃការចាក់វ៉ាក់សាំង។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា,សម្រាប់ត្រីមាសទី២ ឆ្នាំ ២០២១ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា បានបិទគណនីចំនួន ... Read More »
រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតខ្លះធ្ងន់ខ្លះស្រាល
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តហ្វដរ៉េនជើរមួយគ្រឿងជ្រុលទៅបុកគូទរថយន្តព្រូសមួយគ្រឿង ហើយរុញទៅបុកគូទរថយន្តហាយឡេនឌ័រមួយគ្រឿងទៀតជាបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាតខ្លះធ្ងន់ខ្លះស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ្វដរ៉េនជើរមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-2191ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត។ ... Read More »
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូដែលបើកលឿនបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបុរសម្នាក់ដែលជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-0595 បើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ដល់ពាក់កណ្ដាលផ្លូវត្រង់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ... Read More »
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបំភ្លឺជូនសាធារណជនករណីបេីកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសង
ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែសីហានេះបានសរសេររៀបរាប់បំភ្លឺលេីករណីបេីកសង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងនៅភូមិសាស្រ្តឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហេីយបានផ្សព្វផ្សាយនៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជូនសាធារណជនបានជ្រាប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសូមជម្រាបដល់អ្នកសាព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី ... Read More »
លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបន្តចុះពិនិត្យបម្រាមគោចរ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ អនុវត្តតាមលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ... Read More »
អគ្គិភ័យឆាបឆេះផ្ទះស្តុបអីវ៉ាន់របស់ប្រជាពលរដ្ឋ នៅសង្កាត់ទំនប់ទឹក ទាំងព្រឹក !
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះស្តុបអីវ៉ាន់នៅផ្លូវ៤០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អគ្គិភ័យនេះបានឆាបឆេះឃើញផ្សែងយ៉ាងខ្មួញខ្មាញ់ខ្មៅ និងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ អាចនឹងបណ្ដាលឱ្យរាលដាលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅជាប់ទីនោះ ជាប្រភេទផ្ទះល្វែងជាច្រើនផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បើតាមប្រភពពីប្រជាពលរដ្ឋបឋម បានបញ្ជាក់ថា, ... Read More »
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង !
ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា, សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង។ សម្តេចបន្តថា, ជនរួមជាតិរាប់លាននាក់បានបាត់បង់ជីវិត មនុស្សជាច្រើនផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ... Read More »
ព្រឹកនេះ ! កម្ពុជានាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »
កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៣៣នាក់ និងអ្នកជាសះស្បើយ ៦៣២នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៧នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៣៣នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៦៣២នាក់ និងករណីស្លាប់ ១៧នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហា ... Read More »
លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីវឌ្ឍនភាពនៃការរៀបចំ និងកិច្ចដំណើរការនៃមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា (Bio-Technology Laboratory, BTL) នៃអគ្គនាយដ្ឋានកសិកម្ម, ក្រសួងកសិកម្ម !
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ពីវឌ្ឍនភាពនៃការរៀបចំ និងកិច្ចដំណើរការនៃមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា (Bio-Technology Laboratory, BTL) នៃអគ្គនាយដ្ឋានកសិកម្ម, ... Read More »
មានផ្ទុះករណីរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលជីវិតថ្មីភ្នំបាក់(អ្នកបន្សាបគ្រឿងញៀន) ក្រុងសិរីសោភ័ណ រកឃើញអ្នកវិជ្ជមាន ចំនួន៦០១នាក់ !
ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា, កិច្ចប្រតិបត្តិការជាមួយថ្នាក់ដឹកនាំកងកម្លាំង មន្ត្រីជំនាញគ្រូពេទ្យ សម្របសម្រួល ដោះស្រាយបន្ទាន់ ក្នុងថ្ងៃទី១៨ សីហានេះ ដោយមានផ្ទុះករណីរកឃើញវិជ្ជមានកូវីដ១៩ ... Read More »
អាណោចអាធ័មណាស់!! ២នាក់ពូនិងក្មួយជាងជួសជុលរថយន្តបានដេកស្លាប់ក្នុងបន្ទប់ដោយសារតែខ្វះអ៊ុកស៊ីហ្សែន គ្មានខ្យល់ចេញចូល
ភ្នំពេញ ៖ ជាងជួសជុលរថយន្ត២នាក់ពូនិងក្មួយ បានដេកស្លាប់ក្នុងបន្ទប់ ហេីយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំនុចផ្លូវលំ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ... Read More »
ករណីប្រមូលផ្តុំគ្នាជាង៣០០នាក់នៅក្រុងដូនកែវ ខេត្តតាកែវ ,មេការក្រុមហ៊ុន Unicity ៦នាក់ត្រូវតុលាការចេញដីកាឃុំខ្លួន នៅពន្ធនាគារ, មេការស្ត្រីម្នាក់នៅក្រៅឃុំ ខណ:កូនខ្ចី !
ខេត្តតាកែវ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនមេការ ក្រុមហ៊ុន Unicity ចំនួន៦នាក់ដាក់ពន្ធនាគារជា បណ្តោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំមនុស្ស ... Read More »
បុរសម្នាក់ដែលបើករថយន្តបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ហើយ
ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ជាអ្នកនាំពាក្យអយ្យការ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រោយពីបានពិនិត្យលេីសំណុំរឿងខាងលេីចប់សព្វគ្រប់ តំណាងអយ្យការបានបេីកការស៊េីបសួរលេីជនសង្ស័យដែលជាអ្នកបេីកបរ ... Read More »