ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្ត​កំពង់ស្ពឺ៖​ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នៅព្រឹក​ថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែវិច្ឆិកា​ ឆ្នាំ២០២២​ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រណាំងទូកនៅស្ទឹងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រណាំងទូក ដើម្បីចូលរួមអបអរសារទរព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀម ទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានជាយូរ លង់ណាស់មកហើយ នោះ បន្ទាប់ពីអាក់ខាន ការប្រារព្ធពិធី នេះរយៈពេលពីឆ្នាំជាប់ៗគ្នាកន្លងមកនេះ ... Read More »

បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅតុលាការ​

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ត្រៀម​បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​ឃាត់ខ្លួន​និងសាកសួរ​បញ្ចប់​នីតិវិធី​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃសៅរ៍ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ជនសង្ស័យឈ្មោះ​ រុន ភារាក់ ... Read More »

លោក ស ថេត បម្រើសេវាប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយបានបង្កេីតក្រុមការងារមួយក្រុម ដេីម្បីយកឯកសារដែលចុះហត្ថលេខា និងបោះត្រារួច យកទៅជូនពលរដ្ឋដល់ផ្ទះ

ភ្នំពេញ ៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ សេវាប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយបានបង្កេីតក្រុមការងារមួយក្រុម ដេីម្បីយកឯកសារដែលចុះហត្ថលេខា និងបោះត្រារួច យកទៅជូនពលរដ្ឋដល់ផ្ទះ ដោយមិនបាច់ចំណាយពេលអង្គុយរង់ចាំនៅសង្កាត់ មិនខាតពេលបំពេញការងារ ... Read More »

កម្ពុជា-អូស្រ្តាលី​៖​ ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងប្ដេជ្ញាចិត្តបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើឡើងថែមទៀត

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការរី ... Read More »

ក្រសួងពាណិជ្ជកម្ម កំពុងបោះជំហ៊ានមួយកម្រិតទៀត លើវិស័យបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅរសៀលថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលទិន្ន័យជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១កន្លងមក ក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនបងប្អូនប្រជាពលរដ្ឋ ... Read More »

ករណីចោរប្លន់អ្នកលក់ប្រហិតនៅសង្កាត់ស្វាយប៉ោ​ កាលពីរសៀលថ្ងៃទី០៣​ វិច្ឆិកាថ្មីៗនេះ គឺជារឿងប្រឌិតតែប៉ុណ្ណោះមិនមែនជាការពិតឡើយ

ខេត្តបាត់ដំបង​៖ បេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ ករណីចោរប្លន់អ្នកលក់ប្រហិតនៅសង្កាត់ស្វាយប៉ោ​ កាលពីរសៀលថ្ងៃទី០៣​ វិច្ឆិកាថ្មីៗនេះ គឺជារឿងប្រឌិតតែប៉ុណ្ណោះមិនមែនជាការពិតឡើយ។  ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាននិងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ០៣ ... Read More »

លោក គឹម សន្តិភាព ៖ ព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០ នាក់)

ភ្នំពេញ ៖ ព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០ នាក់) ។ នេះជាការបញ្ជាក់ពី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យជាលើកចុងក្រោយស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យជាលើកចុងក្រោយស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតលើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ានិងប្រមុខដឹកនាំអាស៊ាន។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រីកិត្តិសង្គហបណ្ឌិត ... Read More »

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះ នាពេលខាងមុខ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក ... Read More »

ក្រសួងសុខាភិបាល : លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១២%

ភ្នំពេញ : ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៤% ... Read More »

លោក​ នេត្រ​ ភក្ត្រា ​៖​ សត្វព្រៃនៅកម្ពុជាមានហានិភ័យខ្ពស់ដោយសារវិបត្តិការបរបាញ់ និងការដាក់អន្ទាក់

ភ្នំពេញ​៖​ «យុទ្ធនាការអន្ទាក់សូន្យ»ដែលបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ... Read More »

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ប្រមូលកម្លាំងប្រជុំជួរផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ

ភ្នំពេញ៖ យោងអនុវត្តតាមប្រសាសន៍ដឹកនាំ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រើនរំលឹកមន្រ្តីគណបក្សប្រជាជន សកម្មចុះជាប់មូលដ្ឋាន ដើម្បីស្វែងយល់ពីជីវភាពនិងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានក្រើនរំលឹកដល់មន្រ្តីគណបក្សប្រជាជន ត្រូវសកម្មចុះជាប់មូលដ្ឋានដើម្បីស្វែងយល់ពីជីវភាព និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ។ ការក្រើនរំលឹករបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ... Read More »

រន្ធត់ណាស់! បុរសម្នាក់ស្លាប់ធ្លាយខួរដោយសារជិះម៉ូតូបុកជាមួយរថយន្តកុង់តឺន័រនៅក្រុងស្វាយរៀង

    ខេត្តស្វាយរៀង៖ បុរសអ្នកលក់ដូរម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយរវាងម៉ូតូបុកជាមួយរថយន្តកុងតឺន័រស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៨នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។   ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​០១នាក់ ,គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លង​ ០១នាក់ គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងបរិស្ថានបញ្ចប់មុខតំណែង លោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យ ដែនជម្រកសត្វព្រៃស្រែពក ណាមលៀរ សមមុខណាស់ ខណៈពុករលួយបំផុត !

ភ្នំពេញ ៖ ក្រសួងបរិស្ថានបញ្ចប់មុខតំណែង លោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យ ដែនជម្រកសត្វព្រៃស្រែពក ណាមលៀរ សមមុខណាស់ ខណៈពុករលួយបំផុត ! នេះបើយោងតាមលិខិតរបស់ លោក សាយ ... Read More »

ចូលមណ្ឌលកែប្រែម្ដងហើយចេញមកវិញមិនរាងចាលធ្វើសកម្មភាពឆក់យកកាបូបពលរដ្ឋកំពុងជិះតាមផ្លូវតែមិនបានសម្រេច

    ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់បន្ទាប់ពីជនសង្ស័យរូបនេះនិងបក្សពួកបានធ្វើសកម្មភាពឆក់យកកាបូបរបស់ស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវ កាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី នៅចំណុចភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល ... Read More »

នាថ្ងៃទី០៤ ខែវិច្ឆិកា​ម្សិលមិញនេះ! កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ៣៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ រដ្ឋលេខាធិការ​ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួន​ជនសង្ស័យសរុបចំនួន ៣៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ ... Read More »

រយៈពេល​១សប្ដាហ៍!​ អគ្គនាយកដ្ឋានគយ ឃាត់រថយន្តគ្មានពន្ធបានចំនួន ១៩គ្រឿង

ភ្នំពេញ៖ នេះបេីយោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ​ មន្រ្តី​ជំនាញ​ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៩គ្រឿង (ចង្កូតឆ្វេង១៦គ្រឿង និងចង្កូតស្តាំ៣គ្រឿង)។ របាយការណ៍ដដែល​បន្តថា​ ... Read More »

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅស្រុកកងមាស

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ... Read More »

ជនបរទេសបេីករថយន្ដ​​ទំនើប​ម៉ាក​PORSCHE ទៅបុករង្វង់មូលនាងបីកួរស្រូវ​ រងការខូចខាតយ៉ាងដំណំ​ និងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ​ ៖​ បុរស៣នាក់ជាជនជាតិចិន​ បាន​ធ្វេីដំណេីររួមគ្នាដោយរថយន្ដ​ស៊េរី​ទំនើប​ម៉ាក​PORSCHE មួយគ្រឿងក្នុងល្បឿនលឿន​ហេីយជ្រុលទៅបុក​ឡេីង​ខឿន​រង្វង់​មូល​នាងបីកួរស្រូវ​ បណ្ដាលឱ្យរង្វង់មូលនិងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ និងធ្វេីឱ្យបុរស៣នាក់ខាងលេីរងរបួសធ្ងន់ម្នាក់​ ស្រាល២នាក់​ ​។  ​    ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​១២​ និង៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ​ស្ថិត​នៅត្រង់​ចំណុចរង្វង់មូលនាងបី​កួរស្រូវ​ ក្នុងសង្កាត់​រលួស​ ... Read More »

ស្រវឹងស្រាបើករថយន្តបុករះរបងផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែង ដោយរថយន្តនិងម៉ូតូ​២គ្រឿងទៀតរងការខូចខាត​ រួចព្យាយាមបើករត់ផ្អេីលដល់សមត្ថកិច្ចដេញឃាត់ជាប់

​    ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ ស្រវឹងស្រាបើករថយន្តNissan មួយគ្រឿង បានរេចង្កូតទៅបុករះរបងផ្ទះប្រជាពលរដ្ឋ៤កន្លែងក្បែរគ្នា បណ្ដាលឲ្យរងការខូចខាតសម្ភារៈលក់ដូរអស់ជាច្រើនរួមនឹងខូចខាតម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿង រួចរថយន្តបង្កព្យាយាមបើករត់ទាំងដែកសំយាបផ្ទះជាប់ក្រោមរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់ជាប់ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២២ ... Read More »

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ផ្ញើសារគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

ខេត្តព្រះសីហនុ ៖ នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែកត្ដិក ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាឱកាសទិវាខួបកំណើតគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ របស់សម្ដេច នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ ៖ សម្ដេចកឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារជូនពរ គោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ... Read More »

តោះស្វែងយល់បន្តិចអំពីអ្វីទៅហៅថា «ការលួចក្លែងបន្លំតាមទូរស័ព្ទ ឬ Phone Fraud »?

ភ្នំពេញ ៖ «ការលួចក្លែងបន្លំតាមទូរស័ព្ទ» ឬក៏ហៅថា ការលួចក្លែងបន្លំតាមទូរគមនាគមន៍ សំដៅដល់ការប្រើប្រាស់ផលិតផលនិងសេវាកម្មទូរគមនាគមន៍ ជាមួយនឹងការប្រព្រឹត្តខុសច្បាប់ដោយចេតនា ដើម្បីលួចក្លែងបន្លំយកលុយ ឬបញ្ចៀសការបង់លុយទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ ឬអតិថិជនរបស់ពួកគេ។ ប្រតិបត្តិករជាច្រើន បានបង្កើនវិធានការណ៍ ដើម្បីកាត់បន្ថយការក្លែងបន្លំនេះជាអប្បបរមា និងកាត់បន្ថយការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ ដោយសារតែក្លែងបន្លំនេះ។ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យឌីជីថលនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ជាអាទិ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយអភិវឌ្ឍវិស័យប្រៃសណីយ៍។ ផ្តើមចេញពីគោលនយោបាយទាំងនេះ ក.ប.ទ. បាននិងកំពុងសិក្សារៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបន្ថែមទៀត ដូចខាងក្រោម៖ ... Read More »

រដ្ឋបាលស្រុករមាសហែក ប្រើធម៌ក្ដៅចាប់ពីព្រឹកថ្ងៃទី៥វិច្ឆិកា តទៅ គឺមិនអនុញ្ញាតឱ្យរថយន្តដឹកដីបើកក្នុងទីប្រជុំជនស្រុក នោះទេបើនូវតែបន្តប្រើប្រាស់ល្បឿនលឿន និងមិនស្រោចទឹកលើផ្លូវសាធារណ:

ខេត្តស្វាយរៀង ៖ រដ្ឋបាលស្រុករមាសហែក ប្រើធម៌ក្ដៅចាប់ពីព្រឹកថ្ងៃទី៥វិច្ឆិកា២០២២តទៅ  គឺមិនអនុញ្ញាតឱ្យរថយន្តដឹកដីបើកក្នុងទីប្រជុំជនស្រុក នោះទេបើនូវតែបន្តប្រើប្រាស់ល្បឿនលឿន និងមិនស្រោចទឹកលើផ្លូវសាធារណ:។ លោកស៊ូ ម៉ុល ប្រធានគណបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកបានឱ្យដឹងនាល្ងាចថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២២ ថាសូមម្ចាស់រណ្តៅដី រថយន្តដឹកដីដែលកំពុងធ្វើចរាចរណ៍ដឹកដីលើដងផ្លូវបច្ចុប្បន្នជ្រាបថា ចាប់ពីម៉ោង៥ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ... Read More »