ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឃាតក ដែលកាប់សម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ប្តីបានស្លាប់ ប្រពន្ធរងរបួស ត្រូវតុលាការកាត់ទោស ដាក់​ពន្ធនាគារ​ចំនួន​៨ឆ្នាំ

ភ្នំពេញ៖ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លេីជន​ជាប់​ចោទ​ឈ្មោះ​ ឃុត ខេន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ... Read More »

អ្នកយល់ការងារច្បាស់ ជាមួយនឹងសារព័ត៌មានអាជីព បានលើកឡើងថា ៖ ទំនិញចេញ-ចូលប្រទេស មិនមែនអភិបាលខេត្តអ្នកកំណត់នោះទេ!

ភ្នំពេញ ៖ អ្នកលេងតាមបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអាជីព នឹងដឹងពី សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ៖ ខ្ញុំឃើញមានប្រតិកម្មច្រើនលើសម្តីលោកអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ពាក់ព័ន្ធទំនិញពីថៃ ... Read More »

កម្ពុជា-ចិន ដាក់ឱ្យដំណើរសេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍ ជំនួសដោយការទូទាត់សាច់ប្រាក់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីដាក់ឲ្យដំណើរការ «សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំឡើងដោយធនាគារ Bank of China ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

បង្ក្រាបនិងឃាត់ខ្លួនមួយសំបុកធំសំងំជួញដូរប្រើប្រាស់គ្រឿងញៀនក្ន្ងុងផ្ទះសំណាក់ មនុស្សប្រុសស្រី១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកក១៧កញ្ចប់

ខេត្តកណ្តាល ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា មូលដ្ធានកងរាជអាវុធ ហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំដែលសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ហ្គោលអន) កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រែកតាឡៃ ... Read More »

សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទីតាំង SCAM ONLINE លួចលាក់នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី  លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ  សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង ... Read More »

មន្ត្រីជំនាញផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យរំដួល ក្នុងស្រុកព្រះនេត្រព្រះ

   ខេត្តបន្ទាយមានជ័យ៖ មន្ទីរអធិការកិច្ចខេត្តបានផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យរំដួល ក្រោមវត្តមានលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្ត និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣០០នាក់។ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះធ្វើឡើងនៅបរិវេណអនុវិទ្យាល័យរំដួល ស្ថិតនៅក្នុងភូមិរំដួល ... Read More »

នគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់

ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ​​ «ផ្ទះសសរ១០០»​ ក្នុងខេត្តក្រចេះ

ខេត្ត​ក្រចេះ​៖​ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ​​ «ផ្ទះសសរ១០០»​ ក្នុងខេត្តក្រចេះ។  អនុសាសន៍ត្រូវបានធ្វើឡើងក្នុងឱកាស ដែល​លោករដ្ឋមន្ត្រី​ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ ... Read More »

រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល៖​ កម្ពុជាបង្កើនការនាំចូល«ប្រេង»ពីសិង្ហបុរី និងម៉ាឡេស៊ី

ភ្នំពេញ៖ កម្ពុជាកំពុងបង្កើនការនាំចូលប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រោយពីប្រទេសវៀតណាម និងចិន កាត់បន្ថយការនាំចេញដោយសារបញ្ហាកង្វះខាតការផ្គត់ផ្គង់ដែលកើតចេញពីជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានប៉ះពាល់ដល់ប្រេងឥន្ធនៈទូទាំងពិភពលោក។ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព៍ត៌មាន Reuter ... Read More »

នគរបាលការពារព្រំដែនគោកឃាត់ខ្លួនជនជាតិថៃប្រុស ស្រី០៩នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី៩នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់ខ្លួន ខណ:បទលួចឆ្លងដែនខុសច្បាប់។ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ... Read More »

ស្ថាប័នជំនាញបំភ្លឺករណីជនជាតិចិនផ្សាយតាមបណ្ដាញសង្គមថា“កុំមកកម្ពុជាមានការស្មុគស្មាញក្នុងការរៀបឯកសារ…”

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មានឆ្លើយតបនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់ជនជាតិមួយរូប ដែលថា “កុំមកកម្ពុជាមានការស្មុគស្មាញក្នុងការរៀបឯកសារ ដោយប្រើពេលវេលា៣-៤ម៉ោងទើបបានចេញពីអាកាសយានដ្ឋាន”។  បើតាមការបញ្ជាក់នៅក្នុងសេចក្ដីបំភ្លឺព័ត៌មានចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដំណើរដើមទងនៃរឿងនេះគឺថា មានអ្នកទេសចរជនជាតិចិនមួយរូបឈ្មោះ PENG ZHILEI ភេទប្រុស ... Read More »

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ... Read More »

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនបរទេសចំនួន៩នាក់ នៅខណ្ឌច្បារអំពៅ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញខុសច្បាប់

ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦នេះ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ... Read More »

នគរបាលស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនក្មេងទំនើង៣ នាក់ ដកហូតបានកាំបិត៦ដើម យកមកសួរនាំ និងអនុវត្តតាមនីតិវិធី

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ទេព រដ្ឋា ... Read More »

រថយន្តស៊េរីទំនេីបបើកទៅបុកម៉ូតូអូសជាច្រេីនម៉ែត្រ​ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់​ និងបង្កជាហិង្សារវាយតៃកុងរថយន្តបែកក្បាលផ្អេីលដល់សមត្ថកិច្ច

​    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក FORTHINGមួយគ្រឿង រួមដំណេីរជាមួយនិងនារីម្នាក់ទៀតជ្រុលទៅបុកម៉ូតូTODAYផ្លូវបំបែកជាបួនអូសម៉ូតូទៅមុខជាច្រើនម៉ែត្រនិងបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡើងកាលពីវេលាម៉ោង៨:៥០នាទីយប់ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកយាយ លោកអ៊ំ មកពីស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានបញ្ហាភ្នែកមើលមិនច្បាស់ មកទទួលការ ពិនិត្យ វះកាត់ និងព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ ៖ ជាការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន​​​ ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ៖ របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៩ ... Read More »

រថយន្ត ០៣គ្រឿង និងម៉ូតូ ០៣គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!(មានវីដេអូ)

ភ្នំពេញ ៖ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រថយន្ត ០៣គ្រឿង និងម៉ូតូ ០៣គ្រឿង ... Read More »

នគរបាលខេត្ត​ស្វាយរៀង​ ចុះ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង​ ចុះ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យ៨នាក់(ស្រី១នាក់)ក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង បានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ... Read More »

ACU ឃាត់ខ្លួនមនុស្ស៣នាក់ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច

ភ្នំពេញ ៖ បើយោងតាម លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ សារព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែមីនា នេះថា ៖ កាលពីថ្ងៃទី១៦ ខែមីនា ... Read More »

🔥អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋជាច្រើនខ្នងផ្អើលដល់សមត្ថកិច្ចចេញរថយន្តទៅជួយបាញ់ពន្លត់

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចជំនាញ បញ្ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុងជាប់រថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះកើតហេតុយ៉ាងសន្ធោសន្ធៅ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែគ្នាផ្សេងៗទៀតជាច្រើនខ្នងភ្លាមនោះដែរប្រជាពលរដ្ឋក្បែខាងនាំគ្នាជួុទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នា ប្រមីលសម្ភារមានតម្លៃចេញបានមួយចមនួននិងប្រញាប់ទាក់ទងទៅសមត្ថកិច្ច ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ការផ្សាយរូបភាពឃោរឃៅនៅលើបណ្តាញសង្គម ជាការរំលោភលើក្រមសីលធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ

  ភ្នំពេញ៖ អ្នកនាំពាក្យបានបន្តថា ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សាយ ចែករំលែកវីដេអូ ឬរូបភាពនៃករណីឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត ដូចជាមានឈាម របួស ឬការស្លាប់ជាដើម ឬហិង្សានៅលើបណ្តាញសង្គម ដូចជា Facebook និង ... Read More »

អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធ ករណី លោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធ ករណី លោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ។ អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបន្តថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ... Read More »

ស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ដែលក្រុមគ្រួសារអះអាងថាជាមនុស្សមានជំងឺស្កន់ជាន់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងក្រោមស្ពានរថភ្លើង ស្ថិតក្នុងក្រុមទី០១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ សាកសពជនរងគ្រោះមានឈ្មោះ សើម ចាន់ធី ភេទស្រី ... Read More »

ព្រះរាជ ក្រឹត្យ ត្រាស់ បង្គាប់ តែងតាំង នាយឧត្តមសេនីយ៍ មាស សំអុល ប្រធាននាយកដ្ឋាន បុគ្គលិក ក្រសួង ការពារ ជាតិ ជា រដ្ឋ លេខាធិការ ក្រសួង ការពារ ជាតិ

ភ្នំពេញ ៖ ព្រះរាជ ក្រឹត្យ ត្រាស់ បង្គាប់ តែងតាំង នាយឧត្តមសេនីយ៍ មាស សំអុល ប្រធាននាយកដ្ឋាន បុគ្គលិក ក្រសួង ការពារ ជាតិ ... Read More »

🔥ក្នុងត្រីមាសទី១ ឆ្នាំនេះ! មានករណីអគ្គិភ័យកើតឡើង ២៤៧លើក ថយចុះ១៩លើក ធៀបនឹងឆ្នាំ២០២៥ និងបណ្តាលឱ្យមនុស្សស្លាប់២នាក់

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦​ បានបញ្ជាក់ថា​ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានករណីអគ្គិភ័យបានកើតឡើងចំនួន ២៤៧លើក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ថយចុះចំនួន ... Read More »

លោក សរ សុពុត្រា៖​ ត្រីបបែលយក្សរបស់កម្ពុជា «បូណ៌មី» ទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង៖ ត្រីបបែលយក្សរបស់កម្ពុជា «បូណ៌មី» ទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។​ នេះបេី​តាមការលើកឡើងរបស់​លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។  ការថ្លែងបែបនេះ​របស់លោក សរ ... Read More »

អភិបាលខេត្តស្ទឹងត្រែង​៖ សត្វផ្សោតកំពុងត្រូវបានអភិរក្សដោយការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ ​

ខេត្ត​ស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា សត្វផ្សោតកំពុងត្រូវបានអភិរក្សដោយការយកចិត្តទុកដា​ក់ខ្ពស់ពីមន្ត្រីជំនាញ។ ​ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ស្ដីពីសក្ដានុពល និងការអភិវឌ្ឍខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ... Read More »