ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​៖​ កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ

ភ្នំពេញ​៖​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​ក្លាយ​ជា​សមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពស​ម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក ​(CPTPP) ដែលនេះគឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុងតំបន់ និងពិភពលោក។ សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​វឌ្ឍន​ភាព​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ... Read More »

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ ថៃជាប្រទេសអាណានិគមថ្មី ដែលយកច្បាប់អន្តរជាតិមកទ្រាប់អង្គុយ

ភ្នំពេញ​៖​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ​ តាន់ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា សកម្មភាពរបស់កងកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់រូបនេះ​ បានបញ្ជាក់ថា នៅពេលដែលប្រទេសថៃបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនស្របច្បាប់ចូលមកក្នុងទឹកដីកម្ពុជា នោះត្រូវបានចាត់ទុកថា ... Read More »

អបអរសាទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ កម្មវិធីសង្ក្រាន្តស្វាយរៀង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦​ ខាងមុខនេះ

ខេត្តស្វាយរៀង៖ អបអរសាទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ កម្មវិធីសង្ក្រាន្តស្វាយរៀង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦​ ខាងមុខនេះ។ ជាក់ស្តែង រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម​​ សុខ ជានាយក នាយកដ្ឋានបុគ្គលិក​ ក្រសួងការពារជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម​​ សុខ ជានាយក នាយកដ្ឋានបុគ្គលិក​ ក្រសួងការពារជាតិ។ ... Read More »

លោក ទូច គង្គា តំណាងឯកឧត្តមអភិបាលខេត្តបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

ភ្នំពេញ ៖ នៅម៉ោង៨និង០០នាទីព្រឹកពុធ១៥រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២៦​ លោក ទូច គង្គា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម  គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ... Read More »

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីសមរភូមិការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ... Read More »

កន្លះខែនេះ មានអ្នកដំណើរ៤៧នាក់ទៀត បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!

ភ្នំពេញ៖ កន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។  ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ ... Read More »

មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង

ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានអោយដឹងថា, មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ... Read More »

លោក សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលកៅស៊ូDBST ប្រវែង៣ ២០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង ... Read More »

ក្រសួងការបរទេសកម្ពុជា ៖ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ

ភ្នំពេញ ៖ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖ នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ ក្រោមប្រធានបទ «រួមគ្នាកសាងសន្តិសុខស្បៀង និងភាពសុខដុមរមនា»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះការប្រារព្ធ «ទិវាជាតិសង្គមកិច្ច លើកទី២ និងទិវាសង្គមកិច្ចពិភពលោក លើកទី១៩» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ការកំណត់យកថ្ងៃនេះជាទិវាជាតិ ... Read More »

អភិបាលខេត្តកំពង់ចាម បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល

ខេត្តកំពង់ចាម ៖  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍ នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។ ... Read More »

អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន : ផ្លូវទៅកំពង់ចាមស្រួលហើយ..! សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានបញ្ជាក់ថា ,គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC,គូសគំនូសចរាចរណ៍,បំពាក់ផ្លាកសញ្ញាចរាចរណ៍,ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី..។ ល។ គិតត្រឹមដើមខែមីនា ... Read More »

សម្តេចតេជោ ហ៊ុន សែន : ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦)ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង

ភ្នំពេញ : ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០. ១៨មិនា២០២៦)ដែលជាមូលហេតុនាំ ប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ នេះជាលើកឡើងពីសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ ។ សម្តេចបន្តថា , គាប់ជួនម្សឹលមុិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មិនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ ... Read More »

បង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ ។  ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ... Read More »

រថយន្ត៣គ្រឿងបុក​បន្ត​គ្នាលើផ្លូវល្បឿនលឿនបណ្ដាលឱ្យស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​៣​នាក់​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ចំណែក​ជនជាតិ​ចិន​បាន​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​​រថយន្ត​ចំនួន​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​យ៉ាង​ពេញទំហឹង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​០២​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ត្រង់​ចំណុច​គីឡូ​លេខ​(57+800) ​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ... Read More »

អាសូរណាស់លោកអើយ!នារី​ម្នាក់​ស្លាប់​ ​ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នារី​ម្នាក់​បាន​ស្លាប់​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បន្តាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA SCOOPY ជិះ​ទៅ​បុក​ពីក្រោយរថយន្ត​ដឹក​ទឹក​កក​ មួយគ្រឿងដែល​កំពុងឈប់ដាក់ទឹកកកឱ្យដេប៉ូមួយ​កន្លែង។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៥:៥០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​សង្កាត់​ច្រាំងចំរេះទី២​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។  ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញនារី​ម្នាក់​បាន​ស្លាប់​ ... Read More »

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកលេងអាប៉ោង៥នាក់ នៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១៧ ខែមិនាឆ្នាំ២០២៦ វេលាម៉ោង ១៦: ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ដោយឃាត់មនុស្សបានចំនួន ០៥នាក់÷ ១.ឈ្មោះ ភូ ... Read More »

មុខសញ្ញាគ្រឿងញៀនចំនួន០៨នាក់ត្រូវបានបង្រ្កាបឃាត់ខ្លួនអនុវត្តតាម​ច្បាប់ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ នៅចំ​ណុចភូមិចំការសំរោង១ សង្កាត់ចំការ​សំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង សស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ បាលជាតិ​ និងការ ចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន​ចាន់​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០គ.ស.២០២៦ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ប្រជាពល រដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងគោលបំណង សម្តែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវការគោរពដឹងគុណ ... Read More »

ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ពាក់ព័ន្ធលួចបេីកល្បែងស៉ីសងខុសច្បាស់​ នៅខណ្ឌកំបូល

ភ្នំពេញ៖​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះបង្ក្រាបទីតាំងកត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់និងបញ្ជូនទៅចាត់ការតាមនីតិវិធី។  ប្រតិបត្តិការខាងលេីនេះធ្វេីឡេីងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះលេខ ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។  តាមអាជ្ញាធរបានឱ្យដឹងថា​ ... Read More »

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នាថ្ងៃទី២១-២២ នៅផាប់ស្រ្តីត ខេត្តសៀមរាប

ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតំបន់ផាប់ស្រ្តីត ខេត្តសៀមរាប។ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

🔥ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះល្វែងក្នុងបុរីលន​ ស៉ីធីនៅសង្កាត់ចោមចៅទី២

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះផ្ទះលក់ដ្រូន​ មួយកន្លែងក្នុងបុរីលន​ ស៉ីធី​ យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យជាប់មនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់​។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីយប់​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលក់ដ្រូន ដែលមានឈ្មោះប្រូហ្វីត លីងឃើរ (ខេមបូឌៀ) តាមបណ្ដោយផ្លូវលេខ៩ បុរីលនស៊ីធី ភូមិព្រៃព្រីងខាងត្បូង១ ... Read More »

ឯកឧត្តម ហេង សួរ ពិភាក្សាជាមួយតំណាង IDP Education និងធុរកិច្ចអូស្រ្តាលី ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) និងបញ្ជ្រាបចំណេះដឹងភាសាអង់គ្លេសនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ប្រីជែត ខូលៀរ ... Read More »

លួចប្រេងរាប់រយលីត្រ មិនផុតភ្នែកសមត្ថកិច្ចទីបំផុតជាប់ខ្នោះភ្លាមៗ

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុករតនៈមណ្ឌលបានឲ្យដឹងថ្ងៃទី១៨ខែមីនានេះថា បុគ្គលិកបើករថយន្តដឹកប្រេងម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល ធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញពាក់ព័ន្ធករណីលួចប្រេងសាំងរបស់ក្រុមហ៊ុន។ ហេតុការណ៍នេះលួចប្រេងបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦៖៣០នាទី នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ... Read More »

ក្មេងៗនាំគ្នាទៅលេងទឹកស្រះជីក ប្អូនប្រុសភ្លោះ២នាក់ លង់ទឹក បងចុះទៅជួយ លិចបាត់៣ម៉ោង ទើបអ្នកភូមិរកសពឃើញ

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកលិច បាត់អស់រយៈពេលប្រមាណ៣ម៉ោង ទើបអ្នកភូមិ អូសអួនរកសពឃើញ ខណៈពេលចុះទៅជួយសង្គ្រោះប្អូនភ្លោះ២នាក់ ដែលលង់ទឹក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិគោករការ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ... Read More »

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ នៅសង្កាត់ទួលសង្កែទី ២ និងសង្កាត់ស្វាយប៉ាក

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើសកម្មភាពរដ្ឋបាលតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព ... Read More »

ក្នុងរយៈពេលកន្លះខែមីនានេះ! ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ១៥៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន១០៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៥៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលកន្លះខែនេះ ... Read More »