ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី​អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី​០៣​ ខែមិថុនា​ម្សិលមិញនេះ​ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Ngozi Okonjo-Iweala ... Read More »

ឃាត់ខ្លួន​មនុស្ស២១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៣ មិថុនាម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ​២០២២នេះថា​៖​ សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនជនសង្ស័យ២១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែមិថុនាម្សិលមិញនេះ។ ... Read More »

អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក៖ កោតសរសើរ​សម្តេចតេជោ​ ហ៊ុន​ សែន​ ពីប្រវត្តិតស៊ូដើម្បីជាតិ​ នាំឱ្យមានការស្ញប់ស្ញែងជាខ្លាំងលើពិភពលោក

ភ្នំពេញ៖ អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) លោក យុន យ៉ុង ហូ (Yun Young Ho) ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ... Read More »

លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំប្រជុំ​ លេីកិច្ចការ​ ការពារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​

     ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំការងារចាំបាច់មួយចំនួន​ ៖  ១-លទ្ធផល​លេីកិច្ចការពារ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ រយៈពេល​១៤ថ្ងៃ​ ... Read More »

កម្ពុជា​ អនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៧២គម្រោង ក្រោមទុនវិនិយោគជាង២៦០០លានដុល្លារ ក្នុង​រយៈពេល​៥ខែដើមឆ្នាំ២០២២នេះ!

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបញ្ជាក់ថា​ រយៈពេល៥ខែ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៧២គម្រោង ក្រោមទុនវិនិយោគប្រមាណ ជាង២៦០០លានដុល្លារ​ ពោលចាប់ពីខែមករា ដល់ខែឧសភា។  របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់បន្ថែមថា ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់ការវះកាត់ទ្រូង និងសួត លោកតា អាយុ៧១ឆ្នាំ បានដោយជោគជ័យ និងកំពុងសម្រាកព្យាបាល

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ចឹក ចាន់ថន ភេទប្រុស ... Read More »

គ.ជ.ប ៖ ពលរដ្ឋជាង ២.៣សែននាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ស្អែកនេះ!

ភ្នំពេញ​៖​ បើតាមរបាយការណ៍របស់គ.ជ.ប​ បានបញ្ជាក់ថា​ មានប្រជាពលរដ្ឋខ្មែរប្រមាណ ២៣០៤៩៣នាក់ ក្នុងនោះមានស្រី ១២១ ១៥៤នាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ស្អែកនេះ​ ខណៈពលរដ្ឋ៩.២លាននាក់ មានឈ្មោះក្នុងបញ្ជី។  អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ... Read More »

អគ្គនាយកស៊ីម៉ាក់​ សង្គ្រាមនៅអ៊ុយក្រែន​ បានដាក់ពង្រាយគ្រាប់មីនតោនតាមស្រែចម្ការ ទីក្រុង​ និងតំបន់ព្រៃបរិស្ថាននានា​ដ៏ធំល្វឹងល្វេីយ​!

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ សង្គ្រាមនៅអ៊ុយក្រែន​ បានដាក់ពង្រាយគ្រាប់មីនតោនតាមស្រែចម្ការ ទីក្រុង​ និងតំបន់ព្រៃបរិស្ថាននានា​ដ៏ធំល្វឹងល្វេីយ​!  អគ្គនាយកស៊ីម៉ាក់​រូបនេះ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិ

ភ្នំពេញ​៖​ បន្ទាប់ពីបានអនុញ្ញាតឱ្យប្រធានអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ជួបសម្តែងការគួរសម និងសំណេះសំណាលការងាររួចហើយនោះ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ បានជួបសម្តែងការគួរសម ... Read More »

គ្រោះធម្មជាតិ រន្ទះបាញ់ឆក់យកជីវិតស្រ្តីម្នាក់ នៅគ្រាកំពុងដើរតាមភ្លឺស្រែ

ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាកំពុងដើរតាមភ្លឺស្រែជាមួយបងស្រីត្រឡប់មកពីព្រួសស្រូវ ដោយគ្រោះធម្មជាតិរន្ទះបាញ់ ។  គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២ និង៣០នាទី រសៀលថ្ងៃសុក្រ ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ទទួលប្រាក់ដោយរន្ធត់ចិត្តត្រេកអរលាយឡំជាមួយទឹកភ្នែក !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  បានឧបត្ថម្ភថវិកា ៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,០៤%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI)

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤  ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ដឹកនាំដោយលោក ... Read More »

សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញា ” ឈប់ ” ) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

ភ្នំពេញ ៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញា ” ឈប់ ” ) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ? ... Read More »

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បកស្រាយ​បំភ្លឺ​តប​ចំពោះ​ការ​ចុះ​បង្ហោះ​ផ្សព្វផ្សាយ​ ពាក់ព័ន្ធ​ករណី​ហិង្សា​នៅ​ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ (​អក្សរ​ ន​៚)

     ខេត្ត​កណ្តាល ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ ចំពោះ​គណនី​ហេ្វ​ស​ប៊ុ​ក​ឈ្មោះ​ (​អក្សរ​ ន​៚)​ ... Read More »

ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ដឹកនាំក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅថ្ងៃសៅរ៍ ៥កើត ខែជេដ្ឋ ឆ្នាំខាល ចត្វាស័ក ... Read More »

ប្រវត្តិខ្លះៗរបស់លោកគ្រូពេទ្យរូបសង្ហា និងជាបេក្ខជនCambodian Idol កំពុងល្បី ស៊ឹម ច័ន្ទពន្លឺ

    ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅលើកម្លោះសង្ហា ស៊ឹម ច័ន្ទពន្លឺដែលជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ថាមានទាំងទឹកដមសំនៀងពីរោះ និងរូបរាងស្រស់សង្ហា។ ពេលនេះយើងមកដឹងអំពីប្រវត្តិខ្លះៗរបស់បេក្ខជនរូបនេះ។      ក្រោយឃើញសម្រស់គ្រូពេទ្យពន្លឺ រួច ... Read More »

កម្លាំង​អធិការនគរបាលខណ្ឌទាំង១៤ ប្រជុំកម្លាំងដេីម្បីធ្វេីការណែនាំបន្ថែម អំពីការបំពេញតួនាទីភារកិច្ចឲ្យបានល្អ ក្នុងការការពារការិយាល័យបោះឆ្នោត

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ ... Read More »

ឃាត់ខ្លួន​ក្មេងទំនើង​៣នាក់ប្រេីកាំបិតផ្គាក់ជិះម៉ូតូដេញកាប់យុវជន២នាក់ឱ្យរបួសធ្ងន់និងស្រាល

ខេត្ត​ពោធិ៍សាត់៖​ ក្មេងទំនើង​ចំនួន​ ៣នាក់បានប្រេីកាំបិតផ្គាក់ធ្វេីសកម្មភាពជិះម៉ូតូដេញកាប់យុវជន២នាក់​បណ្ដាលឱ្យរបួសធ្ងន់និងស្រាល​កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី៣ ខែមិថុនាម្សិលមិញនេះ នៅចំណុចខាងលិចការាសសាំងសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ប៉ុន្តែ​ត្រូវ​បានកម្លាំង​នគរបាលស្រុកតាលោសែនជ័យតាមចាប់ឃាត់ខ្លួននៅត្រង់ចំណុចភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ​ក្រោយ​ពីធ្វើ​សកម្មភាព​រួច​។ នេះបើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក អ៊ុល ហៃ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,គ្មានអ្នក​ជាសះស្បើយ​ ​និងគ្មាន​អ្នកជំងឺស្លាប់​​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​០៤ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ក្បួនទម្រង់ការ (អាពាហ៍ពិពាហ៍)

ប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរបានបន្សល់ទុកនៅតាំងពីបុរាណកាលមក ដែលនេះជាប្រពៃណីឬទំនៀមទម្លាប់សម្រាប់ក្នុងមួយជីវិតម្នាក់ៗ ត្រូវការ ចង់បាននិងចង់រៀបពិធីនេះឱ្យបានសមស្រប សមរម្យ ទោះបីមានធនធានតិចក្តីច្រើនក្តី ព្រោះការសាងជីវិតឲ្យក្លាយជាប្ដីប្រពន្ធមានតែម្ដង។     យ៉ាងណា ចំពោះការរៀបចំអាពាហ៍ពិពាហ៍ដែលធ្វើឡើងឲ្យសមស្របតាមក្បួនប្រពៃណីខ្មែរយ៉ាងណានោះ មនុស្សមួយចំនួននៅមិនទាន់យល់អំពីការរៀបចំ ឬការប្រព្រឹត្តទៅនៃអាពាហ៍ពិពាហ៍តាមក្បួនខ្នាតទំនៀមទម្លាប់ខ្មែរបុរាណបន្សល់ទុកមកដល់សព្វថ្ងៃបែបណាខ្លះនៅឡើយទេ។    ដើម្បីស្វែងយល់នៃការរៀបអាពាហ៍ពិពាហ៍តាមក្បួនខ្នាតខ្មែរពីបុរាណបែបណានោះ យើងសូមលើកយកពិធីរៀបអាពាហ៍ពិពាហ៍តាមសៀវភៅមួយដែលមានចំណងជើងថា ... Read More »

ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ១គ្រាប់មិនទាន់ផ្ទុះនៅក្នុងព្រៃ

ខេត្តប៉ៃលិន ៖ ថ្ងៃសុក្រ៤កើត ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១និង២៧នាទី អង្គភាពស៊ីម៉ាក់បានរាយការណ៍មកការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ថា ... Read More »

កក្រើកនៅខណ្ឌដង្កោ..!ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា-សង្កាត់អាណត្តិទី៥ លោក កែប ជុតិមា ដឹកនាំសមាជិក សមាជិកាដង្ហែក្បួនយ៉ាងអធិកអធម

     ភ្នំពេញ ៖ លោក កែប ជុតិមា ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំសមាជិក សមាជិកាដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ នៅគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែមិថុនា ... Read More »

លោក ហេង វុទ្ធី ដឹកនាំសមាជិក១.០៩៤នាក់ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងមូលដ្ឋានឃុំអារក្សត្នោត

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២  លោក ហេង វុទ្ធី ប្រធានក្រុមការងារាចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានក្រុមការងារ និង សហការី បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាបក្សភូមិទាំង៥ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍សង្ស័យដឹកធ្ងន់ពេកបណ្តាលឱ្យបាក់ស្រុតបំផ្លាញផ្លូវបេតុងមួយកន្លែងហើយទៅមុខលែងរួច

ភ្នំពេញ ៖ អាជ្ញាធរ សមត្ថកិច្ចមិនត្រូវអត់ឱនចំពោះឡានដឹកជញ្ជូនធ្វើអាជីវកម្មបំផ្លាញផ្លូវឡើយ។ នេះហើយដែលជាមូលហេតុនាំឱ្យផ្លូវមួយចំនួនទទួលរងការខូចខាត ក៏ព្រោះតែរថយន្តដឹកមិនប្រមាណពីទម្ងន់។ ជាក់ស្តែងផ្លូវបេតុង មួយកន្លែងបានរងការខូចខាតដោយសារតែរថយន្តក្រឡុកស៊ីម៉ងត៍ សង្ស័យដាក់លើសទម្ងន់បានបាក់ស្រុត នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ... Read More »

ឃេីញម៉ូតូម្ចាស់ភ្លេចដកសោចេញឡេីងជិះបំណងលួច ម្ចាស់មកទាន់ឃាត់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងមិនបានសម្រេច​ កាលពីវេលាម៉ោង៣និង៤០នាទី​ រសៀលថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចក្រោយវត្តសុភាឃួន​ ភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ជនសង្ស័យឈ្មោះ ខៀវ​ ... Read More »

បិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រុងបូកគោ៖ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ចូលរួមដង្ហែក្បួនយុទ្ធនាការ និងប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

ខេត្តកំពត ៖ ក្រោមស្នូរនៃការទះដៃអបអរសាទរនិងសម្រែកជ័យឃ្ឃោស «ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង» គណបក្សប្រជាជនកម្ពុជាក្រុងបូកគោបានរៀបចំពិធីបិទយុទ្ធនាការឃោស នាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ក្រុងបូកគោ នាថ្ងៃទី៣ ខែមិថុនានេះមានការពីសមាជិក សមាជិកា និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់ប្រព្រឹត្តទៅក្រោម អធិបតីភាព ... Read More »

សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ញើជូនជនរួមជាតិ, និងអរគុណដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើសំឡេងពិសេសដល់ជនរួមជាតិ យ៉ាងដូច្នេះថា, ថ្ងៃនេះជាថ្ងៃហែរក្បួនចុងក្រោយសម្រាប់ ការឃោសនាជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិក្នុងរថយន្ត

    ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចពាក់ព័ន្ធករណីចូលលួចទ្រព្យសម្បត្តិក្នុងរថយន្តកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្ទះជនរងគ្រោះក្នុងភូមិ​ត្រពាំងល្វា​១ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។      ជនសង្ស័យឈ្មោះ អូន​ ទូច​ ... Read More »

ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិទៅ បោះឆ្នោតឱ្យបានគ្រប់គ្នាៗ គឺជាការបោះឆ្នោតជាទូទៅ សកល សម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអញ្ជើញចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នា២០២២ខាងមុខ។ ក្នុងព្រះរាជសារលិខិតឡាយព្រះហស្ថលេខាចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២កន្លងទៅ សម្ដេចព្រះបរមនាថ នរោតត្តម ... Read More »