ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន។ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
ព័ត៌មានជាតិ
សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យកូនកំលោះនិងពូកូនក្រមុំបន្ថែមទៀតក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានបញ្ជាកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ស្វាយតាយាន ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាកូនកំលោះនិងពូកូនក្រមុំ២នាក់បន្ថែមទៀតសរុបចំនួន០៤នាក់ប្រុស ក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍។ បើតាមលោក ហែម ... Read More »
តោះមកស្គាល់ ម្សៅក្រអូប ក្រចេះចួងចន្ទន៍ ជាម្សៅលាបកាយ បែបបុរាណ ដែលបាត់វត្តមានពីស្រុកខ្មែរ ទៅហើយ !
ឈ្មោះខ្មែរ ៖ ដើម ក្រចេះ ឈ្មោះថ្មីយកពីសៀម ៖ ភ្ញាយ៉ា ឬ មោក្ស ឈ្មោះវិទ្យាសាស្ត្រ ៖ Naringi crenulata (roxb ) ... Read More »
ក្រសួងសុខាភិបាលករណីឆ្លងកូវីដ-១៩៖ រកឃើញថ្មីចំនួន ៣៣៥នាក់( អូមីក្រុងទាំងអស់) និងអ្នកជាសះស្បើយ ៤៩៥នាក់ ,ខណៈអ្នកជំងឺស្លាប់ ០២នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣៣៤នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ៤៩៥នាក់ អ្នកជំងឺស្លាប់ ០២នាក់ ។ ... Read More »
ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី
ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែ ស្តីពីវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ឱ្យជ្រើសរើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី និងតម្រូវឱ្យសាមីខ្លួនធ្វើការជ្រើសរើសយកវិជ្ជាជីវៈតែមួយ ... Read More »
បុរសវ័យចាស់បើករថយន្តស៊េរីទំនើប Lexus NX200t បុកខឿនស្ពានអាកាសស្ទឹងមានជ័យកល់ជាប់ទៅមុខលែងរួច
ភ្នំពេញ ៖ មានបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនឹងបុរសវ័យចំណាស់ម្នាក់ទៀតបានបើករថយន្តLEXUS NX200t ក្នុងល្បឿនយ៉ាងលឿនហើយបានបើកគេចពីឡំប្រឺតាមួយគ្រឿងជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »
ក្រុមញៀនល្បែងបញ្ជល់មាន់និងអាប៉ោងចំនួន២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកកោះសូទិន
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤៖០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ... Read More »
រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ
ភ្នំពេញ ៖ ការអញ្ជើញចូលរួមថ្លែងសុន្ទរកថារបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ ក្រសួងការបរទេស ... Read More »
រថយន្ដឆ្លងចរន្ដផ្ទុះឆេះ បណ្ដាលឱ្យតៃកុងរងរបួសធ្ងន់
ខេត្តឧត្ដរមានជ័យ៖ បុរសជាតៃកុងរថយន្ដ រត់តាក់ស៊ីម្នាក់ បានទទួលរងរបួសធ្ងន់ ខណ:រថយន្ដឆ្លងចរន្ដ បណ្ដាលឱ្យផ្ទុះឆេះ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង នាំគ្នាជួយពន្លត់សង្គ្រោះបានទាន់ពេល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ... Read More »
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្រើនរំឭកដល់យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួន ០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ... Read More »
ក្រោយការបង្ក្រាបរថយន្ត(V1) ដឹកដំឡូងមី និងគ្រាប់ស្វាយចន្ទី លួចបង្កប់ឈើជិត២០ម៉ែត្រគូប ត្រូវកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាប ឥឡូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើហើយ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៤ ខែមីនា នេះ សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រួតពិនិត្យឆែកឆេរកឃើញឈើ ល្មើសច្បាប់ជិត២០ម៉ែត្រគូបឯណោះ ក្រោយពីការបង្ក្រាបក៏បាននាំយកមករក្សាទុករយៈពេល២ថ្ងៃ ២យប់នៅស្នងការដ្ឋាននគបាលខេត្ត ទើបប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត យកមករក្សាទុកបន្ត ចំណែករថយន្តដែលបម្រើឲ្យបទល្មើស ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដដែល។ ... Read More »
ឆេះគំនរសំណល់ចាស់ៗយ៉ាងសន្ធោសន្ធៅជាប់ផ្ទះពលរដ្ឋ ត្រូវអាជ្ញាអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាបាញ់ពន្លត់ទាន់ពេល(មានវីដេអូ)
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរសំណល់ចាស់ៗដែលគេទុកចោលយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋនិងអាជ្ញាធរមូលដ្ឋានយកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយយោទឹកតូចៗបាញ់ពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅជាប់ផ្លូវបេតុងក្នុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »
យកដុំថ្មមួយគំនរឈរគប់ផ្ទះគេខូចខាតសម្ភារមួយចំនួនធំត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបរកែវឃាត់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនិងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ... Read More »
ឡំប្រឺតាបើកជ្រុលទៅបុករះរថយន្តនិងម៉ូតូបណ្ដាលឱ្យក្រឡាប់ផ្ងារជើងខ្លួនឯង
ភ្នំពេញ ៖ ឡំប្រឺតាមួយគ្រឿងបានជ្រុលលឿនទៅបុករថយន្តពីក្រោយ រួចបន្តល្បឿនទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យឡំប្រឺតានេះក្រឡាប់ផ្ងារជើងរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជា មានសុខសន្តិភាពពេញលេញ ដែលប្រសូត្រចេញពីគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ... Read More »
សម្តេចតេជោ ហ៊ុន សែន គិតថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខ័ណ្ឌអាស៊ានផង ក្នុងក្របខ័ណ្ឌជាកម្ពុជាខ្លួនឯងផង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខណ្ឌអាស៊ានផង ក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯងផង ។ ក្នុងក្របខណ្ឌអាស៊ាន គឺសម្តេចកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ... Read More »
ផ្អើលពេញរោងការ សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ក្នុងករណីហិង្សា
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីហិង្សាក្នុងពិធីមង្គលការមួយកន្លែងដែលបណ្ដាលឱ្យបុរសម្នាក់រងរបួសក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះសិ ហូត អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទ៍និងឈ្មោះហេង ... Read More »
មន្ត្រី ក.ប.ប. បន្តយ៉ាងយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលទំនិញ ពិសេស បន្លែ ផ្លែឈើ គ្រប់ប្រភេទ
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៤ ខែមីនា ឆ្នាំ២០២២នេះថា៖ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ... Read More »
ដេប៉ូប្រេងឥន្ធនៈមួយចំនួន នៅតែបន្តរកឃើញប្រកបមុខរបរមិនសុចរិត
ភ្នំពេញ៖ មន្ត្រី ក.ប.ប. នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្ដារាជធានី ខេត្ត ក្រុង ដែលប្រកបមុខរបរមិនសុចរិត។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៤ ខែមីនា ឆ្នាំ២០២២។ ប្រភពដដែលបន្តថា មន្រ្តីសាខា ... Read More »
អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់ក្រុង ស្រុក មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ
ខេត្តពោធិ៍សាត់ ៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានណែនាំដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ... Read More »
លោកស្រី កែវ សាមុល អភិបាលរងខណ្ឌចំការមនដឹកនាំក្រុមការងារចុះប្រមូលសំរាមតាមមាត់ប្រឡាយលូទឹកស្អុយ
ភ្នំពេញ ៖ លោកស្រីអភិបាលរងតំណាងឱ្យលោក ថេង សុថុល អភិបាលខណ្ឌបានដឹកនាំក្រុមការងារចុះប្រមូលសំរាមតាមមាត់ប្រឡាយលូទឹកស្អុយដែលមានការចូលរួមពីអាជ្ញាធរសង្កាត់ទាំង៣ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នៅចំណុចផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ... Read More »
ប្រទះឃើញមនុស្សស្លាប់អណ្ដែតទឹកស្រះនៅវត្តតាសួស ផ្អើលទាំងយប់
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ព្រះសង្ឃ ហើយបានរាយការណ៍ទីសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព ខណៈដែលប្រទះឃើញមនុស្សស្លាប់អណ្ដែតទឹកស្រះវត្តតាសួសកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិតាសួស ឃំុត្រស់ ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះវក អាយុប្រហែល៤០ឆ្នាំ ជាមនុស្សវិកលចរិត រស់នៅក្នុងវត្តតាសួស ក្នុងភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក។ បើតាមព្រះសង្ឃព្រះនាម ... Read More »
ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមការស្រាវជ្រាវ ... Read More »
អាជ្ញាធរខណ្ឌសែនសុខបន្តចុះពង្រឹងអនុវត្តទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតាមបណ្តាទីតាំងអាជីវកម្មពេលរាត្រីក្នុងភូមិសាស្រ្តខណ្ឌសែនសុខ
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់និងណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំបន្ថែមដល់បណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ក្លិប ភោជនីយដ្ឋាន ... Read More »
ឈុតរូបភាពថ្ងៃរសៀលតំបន់អង្គរលើដងខ្លួនកញ្ញាឯកយុវតីចក្រវាឡកម្ពុជា ២០២២ កញ្ញាទៀង បូរមី ផ្ទុះការសរសើរច្រើន
ឌូបៃ៖ កញ្ញា ទៀង បូរមី Miss Teen Universe Cambodia 2022ឬកញ្ញាឯកយុវតីចក្រវាឡកម្ពុជា ២០២២ បានចាកចេញពីកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិMiss Teen Universeក្នុងឆ្នាំ២០២២នេះនាទឹកដីប្រទេសអារ៉ាប់រួមក្នុងទីក្រុងឌូបៃកាលពីដើមសប្តាហ៍មុននេះ។ កញ្ញាឯកវ័យក្មេងបំផុតរបស់កម្ពុជា រូបនេះបាននិងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍មិនតិចនោះទេក្រោយពីបានបង្ហាញសមត្ថភាពទេពកោសល្យ ... Read More »
Samsung ត្រូវបានរកឃើញថាបានកំណត់ល្បឿនទូរស័ព្ទជាមួយកម្មវិធីជាច្រើន
ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ៤ខែមីនាឆ្នាំ ២០២២ បានបញ្ជាក់ឲ្យដឹងថា, ពេលខ្លះក្រុមហ៊ុនទូរសព្ទមួយចំនួនបានប្រើវិធីកំណត់ល្បឿនរបស់ទូរសព្ទជាមួយនឹងកម្មវិធីមួយចំនួនដើម្បីឱ្យការប្រើប្រាស់ថ្មបានយូរ។ ឥឡូវនេះក្រុមអ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ក្រុមហ៊ុន Samsung បានប្រើកម្មវិធី Game Optimizing ... Read More »
មនុស្សពីរនាក់បានស្លាប់ភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ
ខេត្តកំពង់ស្ពឺ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលរថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨និង៣៩ នៅចំណុចភូមិស្លា ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AA-3048 ... Read More »
កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោកចាត់វិធានក្ដៅចំពោះបញ្ហាសណ្ដាប់ធ្នាប់ជុំវិញផ្សារនាគមាស
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោកបានចាត់វិធានក្ដៅចំពោះបញ្ហាសណ្ដាប់ធ្នាប់ជុំវិញផ្សារនាគមាស ក្រោយពីមានសំណូមរបស់ប្រជាពលរដ្ឋពីបញ្ហាសណ្ដាប់ធ្នាប់នៅជុំវិញផ្សារនាគមាស លំបាកធ្វើដំណើរទៅមក និងចេញចូលផ្ទះ ដោយប្រជាពលរដ្ឋបាន ខមមិន(Comment)ចូលហ្វេសប៊ុកផេករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែចតលក់ ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង ... Read More »
លោកស្នងការរងនគរបាលខេត្តនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ជួបសំណេះសំណាលសួរសុខទុក្ខប្រជាការពារភូមិ៣៥នាក់ក្នុងសង្កាត់ស្វាយរៀង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាការពារភូមិ៣៥នាក់ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនៅស្នាក់ការសង្កាត់ស្វាយរៀង។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកអធិការរងនគរបាលក្រុង លោកចៅសង្កាត់ ... Read More »
រដ្ឋមន្ត្រីក្រសួងការងារ ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ពិតជាធ្វើឱ្យវិស័យនេះ មាននិរន្តរភាព បន្តរីកចម្រើនទៅមុខទៀត
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច