ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការ៣រូប និងអនុរដ្ឋលេខាធិការ៤រូប នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ ចំនួន៣រូប និងអនុរដ្ឋលេខាធិការ ... Read More »

ស្វាព្រាមជាថនិក សត្វប្រភេទជិតផុតពូជ តែងគេប្រទះឃើញ តាមតំបន់រ៉ាមសារ ស្ទឹងសែននៅរដូវទឹកសម្រក

ខេត្តកំពង់ធំ ៖ ស្វាព្រាមជាថនិកសត្វប្រភេទជិតផុតពូជ ដែលតែងតែត្រូវបាន ប្រទះឃើញ និងកត់ត្រាដោយក្រុមឧទ្យានុរក្សតំបន់រ៉ាមសារ ស្ទឹងសែននៅរដូវទឹកសម្រក តាមបណ្តោយព្រៃលិចទឹកក្នុងតំបន់។ សូមបញ្ជាក់ថា៖ ជាទូទៅ ចំនួនអតិបរមានៃសត្វមួយប្រភេទនេះដែលត្រូវបាន កត់ត្រាក្នុងតំបន់រ៉ាមសារថ្មីនេះមានប្រមាណ ១៥ក្បាល ដែលរមែង នៅជាហ្វូងចន្លោះ ... Read More »

នៅសល់តែ ២២ ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យលើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព

ភ្នំពញ៖ នៅសល់តែ ២២ ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យលើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព។ នេះបើយោងតាមផេកផ្លូវការ របស់ក្រសួង បានបញ្ជាក់អោយដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។ ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ នៅសល់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ រង្វង់មូល ភ្លើងស្តុបក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ីឈានដល់ការអ៊ុតកៅស៊ូរួចរាល់នៅថ្ងៃនេះ

ភ្នំពេញ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ គិតមកដល់ថ្ងៃទី៨ខែមិថុនានេះ ការកាត់ឆ្វៀលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយ ហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ីក៏បានឈានមកដល់ទីបញ្ចប់ដោយបានអ៊ុតកៅស៊ូស្អាតហើយដែរ។    មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គិតមកដល់ពេលនេះ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ដោយកាត់ឆ្វៀលសួនក្តាន់២ទៅជារង្វង់មូលបានឈានដល់ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយ ហើយការជីកដាក់លូទំហំ១ម៉ែត្រនៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ចប់ ព្រមទាំងបានអ៊ុតកៅស៊ូនិងអ៊ុតគំនូសសញ្ញាចរាចរណ៍បានស្អាតហើយដែរ។    ... Read More »

ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅប្រទេសថៃមានចំនួន ៧នាក់ ខណៈកម្ពុជាគ្មានអ្នកឆ្លងថ្មី និងមានអ្នកជាសះស្បើយ១នាក់

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា៖ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃមានចំនួន៧នាក់ ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៨ ខែមិថុនា​ ឆ្នាំ២០២០ នៅប្រទេសថៃ មានឆ្លងថ្មីចំនួន៧នាក់, ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យខណ្ឌ សង្កាត់ ត្រូវតែទប់ស្កាត់ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុកទឹកដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះមើលឲ្យដល់មូលដ្ឋានរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុកទឹកដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាលិចលង់របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ខណៈរដូវវស្សាបានឈានមកដល់ ... Read More »

លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ប្រជុំ​បូក​សរុប​សភាព​កាណ៍​ និង​លទ្ធផល​កិច្ច​ប្រ​តិ​ត្តិ​ការ​ប្រចាំ​ខែឧសភា​ និង​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត​បន្ត​

ខេត្តកណ្តាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភាព​កាណ៍​ និង​លទ្ធផល​កិច្ច​ប្រ​តិ​ត្តិ​ការ​ប្រចាំ​ខែឧសភា​ ឆ្នាំ​២០២០​ និង​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត​បន្ត​ ។​ ... Read More »

ប្រជាពលរដ្ឋរីករាយ ក្នុងការប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ក្នុង១រដូវៗ ប្រជាកសិករ មានចិត្តរីករាយ រំភើប កាលបើភ្លៀងធ្លាក់ ពួកគាត់បានប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅតាមមូលដ្ឋានគាត់រស់នៅ បានផលច្រើន និងជារបស់ធម្មជាតិ។ អង្គភាពមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានអោយដឹងថា៖ជាប្រចាំ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានចុះពិនិត្យមើលសកម្មភាពប្រមូលផ្សិតប៉ក់ ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនកាន់កាប់ឲ្យបានល្អ រដូវវស្សានេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយលូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រង ឲ្យបានល្អបញ្ជៀសការលិចលង់ និងកកស្ទះសំរាម នៅរដូវស្សានេះ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋរិះគន់បន្ដទៀត ។ ... Read More »

ស្រុកវាលវែង ជាតំបន់អេកូទេសចរណ៍ ក៏ដូចតាមដងផ្លូវជាតិលេខ៥៥«ផ្លូវបុប្ផាលាក់ខ្លួន» និងរមណីយដ្ឋានទឹកធ្លាក់ថ្ម ទាក់ទាញភ្ញៀវបំផុត

ខេត្តពោធិ៍សាត់៖ អង្គភាពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានអោយដឹងថា៖ ស្របពេលដែលស្ថានភាពកូវីដ១៩ នៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ ហាក់មានភាពស្ងប់ស្ងាត់និងធូរស្រាលជាងមុនបន្តិចនោះ សង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្ត បានដ្វើដំណើរកម្សាន្តជាលក្ខណៈ គ្រួសារទៅកាន់តំបន់អេកូទេសចរណ៍ ក៏ដូចតាមដងផ្លូវជាតិលេខ៥៥និងរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង នាចុងសប្តាហ៍ចាប់ពី១៥០នាក់ទៅ២០០នាក់។ ... Read More »

តារាល្បីៗបន្តរំលឹកដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩

   ភ្នំពេញ៖ បញ្ហាជំងឺកូវីដ-១៩ នៅតែបន្តក្លាយជាក្តីកង្វល់ខ្លាំងសម្រាប់បណ្តាប្រជាជននៃប្រទេស​ជាច្រើន​លើសាកលលោក។ បើទោះបីជាករណីជំងឺមួយនេះនៅកម្ពុជានៅមិនទាន់ប្រឈម​នឹងសភាព​ធ្ងន់ធ្ងរក្តីក៏ប្រមុខរដ្ឋាភិបាល និងសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើននៅតែបន្ត​អំពាវ​នាវឲ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ រស់នៅដោយភាពអនាម័យ។ ​ស្ទើរជារៀងរាល់ថ្ងៃប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាន ផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ជាពិសេស​នៅថ្ងៃចុងសប្តាហ៍ដែលជាពេលដែលប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួល​ទាន​អាហារនៅតាមភោជនីយដ្ឋាន​ និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ ... Read More »

សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក Ermenegildo “Kupa” Lopes ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »

ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៣ឃុំនៃស្រុកខ្សាច់កណ្ដាលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

Update ៖ អបអរសាទរខណៈកម្ពុជា មានអ្នកជាសះស្បើយ១នាក់ និងគ្មានអ្នកឆ្លងកូវីដ១៩ថ្មីទេ ក្នុងថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឱ្យដឹងថា៖ កម្ពុជាមានករណីជាសះស្បើយ ចំនួន១នាក់ និងមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០នេះ។ សូមបញ្ជាក់ថា៖ ករណីអ្នកជាសះស្បើយថ្មីមានចំនួន ១នាក់ ជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំរស់នៅភូមិរកាពប្រាំ ... Read More »

ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ តែប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ២នាក់

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជានិងវៀតណាម គិតត្រឹមព្រឹកថ្ងៃទី​ ០៨ ខែមិថុនា ឆ្នាំ២០២០​ ដោយបញ្ជាក់ថា៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ តែប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ២នាក់។ ដូច្នេះវៀតណាមមានអ្នកឆ្លងសរុបចំនួន ៣៣១នាក់,អ្នកជាសះស្បើយចំនួន ៣០៧នាក់, អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ... Read More »

ក្នុងថ្ងៃទី៧ខែ មិថុនា រកឃើញយានយន្តល្មើស១.៣១៧ គ្រឿង ខណ:មួយសប្តាហ៍រកឃើញ៨.៥៥២គ្រឿង

ភ្នំពេញ ៖តាមរបាយការណ៍​របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បញ្ជាក់ថានៅ​ថ្ងៃទី​៧ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅទូទាំងប្រទេសមត្ថកិច្ចរកឃើញយានយន្តល្មើសសរុបចំនួន១.៣១៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១.០០៥គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩  ។​ ​ដោយឡែក​ក្នុង​រយៈពេល៧ថ្ងៃ ចាប់ពី​ថ្ងៃទី​១ដល់​ថ្ង​ទី​៧ខែមិថុនា ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើរកឃើញមធ្យោបាយល្មើសសរុបចំនួន៨.៥៥២ ... Read More »

«បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម – Social Media Defamation” ចែកជូនបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមទប់ស្កាត់»

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានធ្វើការពន្យល់ថា៖ ដូចបានចុះផ្សាយកាលពីសប្តាហ៍មុនអំពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ធំៗទាំង០៥ ដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះក្រុមការងារបច្ចេកទេសសូមធ្វើការបកស្រាយអំពីបទល្មើស “បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម – Social Media Defamation” ចែកជូនបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមទប់ស្កាត់។ ខាងនាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា៖ ការបរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម ... Read More »

សត្វក្រៀលមានវត្តមាននៅកម្ពុជាធ្វើឲ្យគេនឹកឃើញបទ សម្រែកសត្វក្រៀល

សត្វក្រៀលជាសត្វស្លាបមួយប្រភេទ សម្បុរ​ប្រផេះ​ចំពុះ​វែង, ក​វែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមាន​សម្រែកឮខ្លាំង ។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម ចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ ... Read More »

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តសៀមរាប ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធសហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត

ខេត្តសៀមរាប៖ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត–ខ្នាក្រៅនៃខេត្តសៀមរាប បានអំពាវនាវឱ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ ។ លោកបានបន្តថា ការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយជាច្រើន ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅពីចម្ការពូជឈើ គ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នា ... Read More »

លើកនេះបើមិនស្តាប់គឺសុំគោលការណ៍ដកហូតអាជ្ញាប័ណ្ណចំពោះដេប៉ូខ្សាច់ចំនួន៣ទីតាំងតាមផ្លូវជាតិលេខ២និងផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ ប្រជាពលរដ្ឋតែងតែរិះគន់ថា ផ្លូវជាតិលេខ២និងផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ សម្បូរទៅដោយឡានដឹកខ្សាច់ជាច្រើនធ្វើដំណើរក្នុងល្បឿនលឿនៗ ជាពិសេសនោះគឺធ្វើឱ្យបាត់បង់សោភណភាព ដោយសារតែការធ្លាក់ជ្រុះខ្សាច់ពេញផ្លូវតែម្តង ហើយជាញឹកញាប់ អ្នកជិះម៉ូតូបានដួលដោយសារខ្សាច់ទាំងនេះផងដែរ ។  បញ្ហានេះ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ ចុះណែនាំជាញឹកញាប់ តែដេប៉ូខ្សាច់ទាំងនេះហាក់មិនគោរពនិងអនុវត្តតាមទាល់តែសោះ ។  លើកនេះ ... Read More »

រដ្ឋមន្រ្តីក្រសួងការងារជំរុញឱ្យប្រជាពលរដ្ឋបន្តការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យប្រជាពលរដ្ឋបន្តការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។   លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបែបនេះនៅក្នុងពិធីចុះជួបសំណេះសំណាលនិងចែកអំណោយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២៥២គ្រួសារនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ ... Read More »

រយៈពេល​៥​​ខែមកនេះ កម្ពុជា​នាំចេញម្ទេសស្រស់ទៅប្រទេសថៃជាង​៣​ម៉ឺន​តោន

​ភ្នំពេញ​៖បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការផ្ទាល់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនិងនេសាទបញ្ជាក់ថា រយៈពេល​៥​​ខែឆ្នាំ២០២០​នេះ កម្ពុជា​បាន​នាំចេញម្ទេសស្រស់ទៅប្រទេសថៃចំនួន ជាង​៣​ម៉ឺន​តោន​។ លោក វេ​ង សាខុន បាន​សរសេរបញ្ជាក់ក្នុងហ្វេសប៊ុកថា នៅ​ឆ្នាំ​២០១៥ នាំចេញ​ម្ទេសបាន​ចំនួន ... Read More »

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងប្រារព្ធទិវាបរិស្ថានពិភពលោក ៥មិថុនា

ខេត្តស្ទឹងត្រែង៖ មន្ទីរបរិស្ថានខេត្តបានផ្តួចផ្តើមប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥មិថុនា» ក្រោមប្រធានបទអភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នាក្រោមអធិបតីភាពលោកឌួង ពៅ អភិបាលរងខេត្ត លោកអេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត រួមនឹងមន្ត្រីបរិស្ថានខេត្ត និងសិស្សានុសិស្សចូលរួមផងដែរ។ លោកអេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ... Read More »

សេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្តីពី ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និង ទប់ស្កាត់រលកទី២ នៃការចម្លងវីរុសកូវីដ១៩

ភ្នំពេញ៖ សេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្តីពី ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និង ទប់ស្កាត់រលកទី២ នៃការចម្លងវីរុសកូវីដ១៩នៅព្រះរាជាណាចក្រកម្ពុជា។ សូមអានខ្លឹមសារដូចខាងក្រោម៖ ដោយ៖សិលា Read More »

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន ១នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ ករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន ១នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២០ បុរសជនជាតិ ខ្មែរ បារាំង អាយុ ៣០ឆ្នាំបានធ្វើដំណើរតាមជើងហោះហើរពី សាធារណៈរដ្ឋកូរ៉េមកដល់កម្ពុជាថ្ងៃទី ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣សហការគ្នាចុះវាយរបងបើកពង្រីកផ្លូវក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែក្នុងភូមិព្រៃព្រីងខាងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កន្លងមកបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយសារតែផ្លូវតូចចង្អៀត ទឹកជន់លិច គ្មានប្រព័ន្ធលូ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ទើបនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយប្រជាពលរដ្ឋ  ក្រុមហ៊ុនពាក់ព័ន្ធនៅតាមផ្លូវខាងលើ ... Read More »

ក្រសួងសុខាភិបាល រៀបចំទីតាំងចំនួន១០កន្លែង ដើម្បីធ្វើតេស្ដយកសំណាកអ្នកដំណើរនៅព្រលានយន្ដហោះ ស្វែងរកកូវីដ-១៩

ភ្នំពេញ៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ដើម្បីពង្រឹងសុវត្ថិភាព និងពេលវេលាអ្នកដំណើរមកពីក្រៅប្រទេស ត្រលប់មកកម្ពុជា នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរៀបចំទីតាំងយកសំណាក ចំនួន១០កន្លែង ... Read More »

លូស្បៃនិងព្រួលចំនួន៣កន្លែងប្រវែង៥០០ម៉ែត្រត្រវបានកម្លាំងអធិការដ្ឋានស្រុកអន្លង់វែងរុះរើដុតបំផ្លាញចោល

ខេត្ដឧត្ដរមានជ័យ៖ លូស្បៃនិងព្រួល សាច់អួន រាំងកាត់ទទឹងអូរចំនួន៣កន្លែង ស្មើ៥០០ម៉ែត្រ ត្រូវបានអាជ្ញាធរសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងចុះរុះរើនិងដុតបំផ្លាញចោលនៅ  ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី​​៦ខែមិថុនា ... Read More »

ប្រវត្តិ÷ អ្នក​តា តន់

អ្នក​តា តន់ មាន​ទី​តាំង​ក្បែរ​ភូមិ​យោត្រ សង្កាត់​មេ-ស​ប្រច័ណ្ឌ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។ បើ​ចង់​ទៅ​កាន់​ទៅ​កន្លែង​អ្នក​តា​នេះ គេ​អាច​ធ្វើ​ដំណើរ​ពី​សាលា​ស្រុក​ពារាំង តាម​ផ្លូវ​លំ​មួយ ដែល​លាត​សន្ធឹង​សំដៅ​ទៅ​ទិស​ខាង​ជើង ។ ឯ​ភូមិ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​លំ​នេះ​ជា​ហូរ​ហែ​គឺ ភូមិ​ព្រះ​ម្លូ គរ ... Read More »

គិតគូរបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន

ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្រ្តី​ គន់​ គីម​ អនុប្រធាន​ និងជា​អគ្គលេខាធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ក្នុងនាម​សម្តេចតេជោ ប្រធានសមាគម​  បានអញ្ជេីញជា​អធិបតី​ក្នងពិធីប្រកាស​ទទួល ស្គាល់​លោក ប្រាក់​ សុវណ្ណ ជាប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធជនខេត្ត​ព្រះវិហារ​  ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ... Read More »