ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នគរបាលខេត្តកំពង់ឆ្នាំងឆ្មក់ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនម្នាក់នៅស្រុកបរិបូរណ៍រកឃើញថ្នាំញៀន១៦កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ មេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅស្រុកបរិបូរណ៍ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកបានធ្វើការឃាត់ខ្លួនបានភ្លាមៗក្នុងពេលដែលជនសង្ស័យបានត្រៀមធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យរូបនេះគឺធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ គឹម ស៊ុន អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោ១១និង០៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវកៅស៊ូលេខ៥៣ក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង ។       ... Read More »

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីមន្ត្ត្រីចំនួន៤រូប

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីមន្ត្ត្រីចំនួន៤រូប គោរពស្នើសុំ សម្តេចក្រឡាហោម ស ... Read More »

កីឡាបាញ់កាំភ្លើងកំណត់កាលបរិច្ឆេទ ប្រកួតជើងឯកថ្នាក់ជាតិវិញនៅថ្ងៃទី១២-១៣ ខែធ្នូ

ភ្នំពេញ៖ សហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា បានកំណត់កាលបរិច្ឆេទថ្មី ដើម្បីរៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ឡើងវិញហើយ ដែលគ្រោង នឹងប្រកួត នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូខាងមុខនៅទីលាន បញ្ជាការដ្ឋានទ័ពពិសេស ៩១១។ ... Read More »

វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា

ភ្នំពេញ៖ ទីបំផុតកីឡាជឺជិតស៊ូ ដែលជាប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជា នឹងបន្ដមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពីម្ចាស់ផ្ទះបានយល់ព្រមតាមសំណើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោក វ៉ាត់ ចំរើន ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ... Read More »

កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ កម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ ក្រោយពីក្រុមហ៊ុន ... Read More »

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី​ កម្ពស់៣ជាន់​ ទំហំ ៤០ x ៣៥ ម៉ែត្រ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ លោក​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ បញ្ចុះបឋមសិលាសាងសង់អគារ​ សាលប្រជុំថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានកម្ពស់៣ជាន់​ ... Read More »

ប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនបានក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០  នៅចំណុចតាមផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។  សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មាន៖ ទី១-ឈ្មោះ ខុត ម៉ាប់ ភេទប្រុស ... Read More »

បុរសជនជាតិថៃម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ

ខេត្តប៉ៃលិន៖ បុរសជនជាតិថៃម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចបុរីម្កុដពេជ្រអាគារNo. f-១៤St. ០២ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ SONCHAN WATCHARAPONG ​ភេទប្រុស អាយុ ... Read More »

លោកឧកញ៉ា នួន អក ចេញសេចក្តីបំភ្លឺលោកមិនមែនជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក ដូចសារព័ត៍មានមួយចំនួនផ្សព្វផ្សាយនោះទេ

ភ្នំពេញ៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន និងការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដោយចោទប្រកាន់លោកឧកញ៉ា នួន អក ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក និងបក្ខពួកថា៖ បានធ្វើការលក់ ផលិតផលក្លែងក្លាយគ្មានច្បាប់ត្រឹមត្រូវតាមច្បាប់ ... Read More »

កម្លាំងឈរជើងការពារព្រំដែនគោកស្វាយចេកច្រានចោលចំពោះព័ត៌មានថាមានការលួចលាក់នាំចេញពលករខុសច្បាប់ទៅប្រទេសថៃ

ខេត្តបាត់ដំបង៖ លោកអនុសេនីយ៍ឯក យ៉ុង សម្បត្តិ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយចេក (ហៅចំណុចចាន់គិរី) ឋិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ខែវិច្ឆកា ឆ្នាំ២០២០នេះថា កន្លងមកនេះមានព័ត៌មានមួយបានអះអាងថាកម្លាំងរបស់លោកមានការឃុបឃិតលួចលាក់នាំចេញពលករខ្មែរ ... Read More »

គណៈបញ្ជាការឯកភាពសង្កាត់ទឹកថ្លាចុះត្រួតពិនិត្យរដ្ឋបាលនៅតាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ដើម្បីការពារសន្តិសុខ សុវត្ថិភាព

    ភ្នំពេញ៖ នៅយប់ថ្ងៃពុធ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី លោក ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រដល់ក្រុមមេធាវីណា ដែលការពារក្តីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រដល់ក្រុមមេធាវីណា ដែលការពារក្តីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែមិនគាំទ្រដាច់ខាតចំពោះក្រុមមេធាវីណា ដែលញុះញង់បង្កើតឱ្យមានបាតុកម្ម ។ សូមបញ្ជាក់ថា៖ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

នៅព្រឹកនេះ ! ម៉ាស និងសម្ភារវេជ្ជសាស្ត្រអំណោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបាន ដឹកជញ្ជូនតាមយន្តហោះពិសេស យកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា នៅព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញដឹកជញ្ជូនម៉ាស និងសម្ភារវេជ្ជសាស្ត្រអំណោយរាជរដ្ឋាភិបាលកម្ពុជា ... Read More »

រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។  ... Read More »

រថយន្តទំនេីបFortuner បុករថយន្ត​ Prius និងម៉ូតូមួយគ្រឿងទៀត​បណ្ដាលឲ្យនារីម្នាក់របួសចង្កេះ​ផ្អេីលទាំងយប់

ភ្នំពេញ​ ៖​ នារីម្នាក់ជិះម៉ូតូមួយគ្រឿង​ ស្របគ្នាជាមួយរថយន្តToyota Prius មួយគ្រឿងទៀតដែលបាននិងកំពុងឈប់នៅចំណុចភ្លើងស្តុប ក៏ស្រាប់តែត្រូវរថយន្តស៊េរីទំនេីប​ម៉ាក Fortuner​ មកបុកពីក្រោយពេញទំហឹង​បណ្ដាលឲ្យនារីជាអ្នកបើកម៉ូតូរបួសចង្កេះ​ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីពិនិត្យនិងព្យាបាលភ្លាមៗ​ ។  ​    ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​បានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩​និង៤០នាទីយប់​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ... Read More »

អគ្គិភ័យឆាបឆេះអតីតឃ្លាំងលក់​និងជួសជុលរថយន្តដ៏ធំមួយកន្លែង​ក្នុងខណ្ឌ៧មករា​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ

ភ្នំពេញ​ ៖​ អគ្គិភ័យ​បាន​ឆាប​ឆេះ​អតីតឃ្លាំងលក់​និងជួសជុលរថយន្តដ៏ធំមួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ១០៥ ក្នុងភូមិ១​ សង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។  ​    ... Read More »

ជនសង្ស័យពីរនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនតាមដីកា

ខេត្តបាត់ដំបង៖ លោក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដោយបានទទួលការចង្អុលបង្ហាញពីលោក ស្នងការនគរបាលខេត្តលោកបានដឹកនាំកម្លាំងនគរបាលខេត្តបាត់ដំបងចុះអនុវត្តន៍ដីកាឃាត់ខ្លួននិងនាំខ្លួនជនសង្ស័យ ចំនួន​ ០២​ នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ដោយសារការ​ប្រព្រឹត្ត​អំពេី​ហិង្សា​ ។  លោកថាដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី​ ... Read More »

គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។​ គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ... Read More »

ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយបញ្ហាក្រុមហ៊ុន ហ៊ុមរបងព័ទ្ធមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីរបស់ពួកគាត់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុន ហ៊ុមរបងព័ទ្ធមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីរបស់ពួកគាត់នៅសង្កាត់ពញាពន់ និងសូមឱ្យរដ្ឋបាលខណ្ឌចុះពិនិត្យមើល សំណង់ នៅសង្កាត់ពន្សាំង ដែលកំពុងដំណើការសាងសង់ ... Read More »

ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកស្រីបណ្ឌិត Devyani Uttam Khobragade ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង វេលាម៉ោង១១ ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ អនុសញ្ញាស្ដីពីសិទ្ធិជនពិការត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់មន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ មន្ត្រីមកពីអង្គភាពចំណុះនានានៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រមាណជាង ៥០រូបត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ រៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ «សិក្ខាសាលានេះគឺជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនមានពិការភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខុមាលភាពរបស់ជនមានពិការភាព»។ នេះគឺជាការថ្លែងរបស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងនាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា នៅព្រឹកស្អែក

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ នឹងនាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ... Read More »

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តបាក់ភ្លៅខ្លួនឯងម្ខាង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកអុសធ្វើឱ្យបាក់ភ្លៅខ្លួនឯងម្ខាង។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៦កែងផ្លូវលំក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ម៉ូតូបង្កហេតុម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CA-8206 បើកបរដោយបុរសរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ។  រថយន្តម៉ាកហ៊្វុយសូ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំKCH-0033 អ្នកបើកបរមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះក្រោយកើតហេតុគេចខ្លួនបាត់ស្រមោល។ ... Read More »

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អញ្ជើញ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពី ” ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-14) លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ” តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ នៅរសៀល​ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន គ.ប.ផ.ក. និងជា​ប្រធាន​ក្រុមការងារក្រសួងមហាផ្ទៃ ទទួលភារកិច្ចប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ ... Read More »

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការធ្វើអធិការកិច្ចបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយប្រតិបត្តិករផ្តល់សេវាអុីនធឺណេត (ISP)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមុិញ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការធ្វើអធិការកិច្ចបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយប្រតិបត្តិករផ្តល់សេវាអុីនធឺណេត (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញនេះ ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ ពិព័រណ៍ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ... Read More »

ប្តីជនជាតិចិន ប្រើហិង្សាលើប្រពន្ធជនជាតិខ្មែរ យ៉ាងព្រៃផ្សៃ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានប្រើអំពើហិង្សាលើប្រពន្ធជនជាតិខ្មែរ យ៉ាងផ្សៃព្រៃ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចក្នុងហាងមួយ ស្ថិតនៅផ្ទះលេខ៦៧បេ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ... Read More »