ភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេច, ត្រូវបានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ចំពោះអ្នកសារព័ត៌មាន និងអង្គ ភាពសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងដាក់វិន័យចំពោះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រុមសីលធម៌ វិជ្ជាជីវៈ ... Read More »
ព័ត៌មានជាតិ
ស្ថានទូតចិនប្រចាំកម្ពុជា៖ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ
ភ្នំពេញ៖ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ។ នេះជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមុិញ។ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ បានផ្ញើសេចក្តីថ្លែងការណ៍រួមទៅកាន់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក ... Read More »
ខេត្តឧត្ដរមានជ័យ៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ ខណៈរកឃើញថ្មី១០៧ ករណី (៣៩ករណី សហគមន៍ និង៦៨ ករណីនាំចូលពីប្រទេសថៃ)និងជាសះស្បើយចំនួន០៤ នាក់បន្ថែមទៀត
ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧៩ ករណី បន្ថែមទៀត នាថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »
មេធាវីវ័យក្មេងម្នាក់ ចុះលេងទឹកសមុទ្របណ្ដាលឱ្យលិចលង់បាត់ខ្លួននៅឆ្នេរអូត្រេះ, ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះទាំងយប់
ខេត្តព្រះសីហនុ៖ បើយោងតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងនៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ថា៖ មេធាវីម្នាក់ ត្រូវបានគេរាយការណ៍ថា បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ... Read More »
លោក ប្រាក់ សុខុន បានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូ រហូតដល់ ៦កិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ !
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូ រហូតដល់ ៦កិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ! ។ ... Read More »
នគរបាលស្រុកស្អាងចាប់ខ្លួនជនត្រូវចោទម្នាក់ដោយអនុវត្តតាមដីកាសាលាដំបូងខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទី នៅចំណុចភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ចន ភ័ក្រ្ដ ភេទប្រុស ... Read More »
អាជ្ញាធរខេត្តបាត់ដំបងកំណត់ដាក់តំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបង ដោយបែងចែកជា”តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ... Read More »
ស្ត្រីម្នាក់ទាញទ្វាររបងរបេីករលំសង្កត់បណ្តាលឱ្យស្លាប់ភ្លាមៗ
ភ្នំពេញ ៖ ស្ត្រីម្នាក់បានទាញទ្វាររបងបេីកស្រាប់តែរលំសង្កត់ពីលេីបណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិកប់ភ្លុក សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះជួង ស៊ុម ភេទស្រីអាយុ៤៦ឆ្នាំ ... Read More »
ម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នា របួសធ្ងន់មនុស្ស២នាក់ផ្អើលសមត្ថកិច្ចក្រុងស្វាយរៀងទាំងព្រឹក
ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៨នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ស្ថិតនៅផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានដឹងថាបុរសបង្កហេតុមានឈ្មោះ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យភោជនីយដ្ឋាន-អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយ ដោយអនុញ្ញាតឱ្យ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទាន ... Read More »
នគរបាលច្រកទ្វារអន្តរជាតិបាវិតទាំងអស់ ត្រូវកម្លាំងជំនាញផ្នែកសុខាភិបាល យកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩
ខេត្តស្វាយរៀង៖ យោងតាមសំណើរបស់លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត បានស្នើលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីឱ្យកម្លាំងជំនាញផ្នែកសុខាភិបាលយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ ដល់កងកម្លាំងនគរបាល។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការហ្វេសប៊ុករបស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស។ ជាក់ស្ដែងនៅថ្ងៃអង្គារ ទី០៣ ខែសីហា ... Read More »
ថ្ងៃនេះកម្ពុជា! ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៨៣នាក់ និងអ្នកជាសះស្បើយ ៦៥៨នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៧នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៨៣នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៦៥៨នាក់ និងករណីស្លាប់ ១៧នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ... Read More »
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរាជធានី-ខេត្ត ចំនួន១៣
ភ្នំពេញ៖ សូមជម្រាបថា រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយសប្បុរសជនខ្មែរ តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់ចំនួន ១៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ ... Read More »
អគ្គិសនីកម្ពុជា! ជូនដំណឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅខណ្ឌចំនួនពីរ ដោយសារអេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី
ភ្នំពេញ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F17) មូលហេតុដោយសារមានអេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ (១)ផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក ភូមិស្លែងរលើង ... Read More »
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទទីតាំងខារ៉ាអូខេចំនួន៣ទីតាំងក្រោយលួចបេីកដំណេីរការ ផ្គេីននឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងចម្រុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការចុះបិទទីតាំងខារ៉ាអូខេចំនួន៣ទីតាំង នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់ការណែនាំ ផ្គេីននឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ អាជ្ញាធរបានឱ្យដឹងថា ហាងខារ៉ាអូខេខាងលេីដែលចុះបិទមាន៣ទីតាំង ... Read More »
TIKTOK បើកដំណើរការសេវាថ្មី ដើម្បីជួយក្រុមហ៊ុននៅកម្ពុជា លើការពង្រីកអាជីវកម្មរបស់ខ្លួន
ភ្នំពេញ៖ ថ្ងៃទី២៩ កក្កដា៖ TikTok ដែលជាវេទិកាវីដេអូខ្លីៗឈានមុខគេ សម្រាប់ការបង្កើត ចែករំលែក និងស្វែងរកមាតិកាជាវីដេអូខ្លីៗ មានសេចក្ដីសោមនស្សក្នុងការណែនាំសេវា TikTok For Businessមកជូនបណ្ដាអាជីវកម្មទាំងឡាយនៅកម្ពុជា។ TikTok For Business គឺជាម៉ាកយីហោ ... Read More »
អភិបាលខេត្តព្រៃវែង៖ ដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា
ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ និងលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ យាត ... Read More »
ថ្នាក់ដឹកនាំខណ្ឌដូនពេញ៖ ថ្លែងអំណរគុណសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានឧបត្ថម្ភអង្ករចំនួន ១០តោន ដល់គណបក្សខណ្ឌ
ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១នេះថា៖ ក្នុងនាម លោក ហែម អាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ សមាជិក ... Read More »
ជនស្ដារនីតិសម្បទាបន្សាបសារធាតុញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់បានទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រី ឆាន់ ច័ន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ... Read More »
អាជ្ញាធរខណ្ឌទួលគោក៖ សម្រេចបិទផ្សារដើមគជាបណ្ដោះអាសន្ន ក្រោយអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta បានទៅទីនោះ
ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌទួលគោក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះថា៖ ដេីម្បីទប់ស្កាត់ជំងឺឆ្លងរាលត្បាលខ្លាំង មន្រ្តីជំនាញ បានសម្រេចបិទផ្សារដើមគជាបណ្ដោះអាសន្ន ហេីយក្រុមគ្រូពេទ្យរៀបចំយកសំណាកទៅលើក្រុមអាជីវករទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែលបានចូលផ្សារនេះកន្លងមក។ ប្រភពដដែល បន្តថា មូលហេតុដែលអាជ្ញាធរសម្រេចបិទផ្សារដើមគ ជាបណ្ដោះអាសន្ននេះ ដោយសារតែថ្មីៗនេះ ... Read More »
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១៦៥នាក់ ខណៈអ្នកជាសះស្បើយ០៩នាក់ នៅថ្ងៃទី៣ សីហា!
ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី០២ ខែសីហា ... Read More »
កម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូ
ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ក្នុងនោះមានប្រុស២នាក់ស្រី១នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបនិងឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូនិងដែកឆ្កឹះសោផ្ទះនាំទៅសាកសួរកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៤៥៦កែងផ្លូវលេខ១៣៥ ក្នុងក្រុម៣២ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ សុខ សម្បត្តិលក្ខិណា ភេទប្រុស ... Read More »
បុរសម្នាក់យកដែកទៅគោះបូមទម្លាក់បែនរថយន្តធ្លាក់កិនគាបជាប់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាគាស់យកចេញដេីម្បីជួយសង្គ្រោះបន្ទាប់ពីបេីករថយន្តបែនដឹកដី ហើយពេលចាក់ដីរួចត្រូវទម្លាក់បែននោះវិញតែបែននោះមិនធ្លាក់ក៏ចុះទៅគោះបូមបែនហើយភ្លាមនោះស្រាប់តែធ្លាក់ទ្រុងបែនរថយន្តមកសង្កត់គាបជាប់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះប៉ុន កុល ភេទប្រុស អាយុ៤២ឆ្នាំ ... Read More »
គ្រឿងញៀនជាង ៤៦៨គីឡូក្រាមត្រូវបានដុតបំផ្លាញចោល
ខេត្តព្រះសីហនុ៖ គ្រឿងញៀនជាង ៤៦៨គីឡូក្រាមនៃសំណុំរឿងចំនួន២១៥ ត្រូវបានដុតបំផ្លាញចោល ស្ថិតភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែសីហានេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក ... Read More »
លោក ឃួង ស្រេង បញ្ជាក់ថា ៖ ការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីក្នុងរយៈពេល៤ថ្ងៃមកនេះពិនិត្យឃើញថា ល្អប្រសើរ តែអស់លោកខាងអាជ្ញាធរនិងសមត្ថកិច្ចត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់៨ខេត្តនិងសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញលើវិធានការ រដ្ឋបាលនៃការបិទបម្រាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ... Read More »
លោក រដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បីសម្តែងការគួរសម !
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ... Read More »
ស្រ្តីវ័យចំណាស់ម្នាក់បានប្រើហិង្សាទៅលើចៅស្រីបង្កើតត្រូវសមត្ថកិច្ចហៅទៅធ្វើការអប់រំ
ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើចៅស្រីបង្កើតរបស់ខ្លួនឯងបណ្តាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះព្រីង សុផល មានអាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើលិខិតអបអរសាទរ ជូនចំពោះលោក វឿង ឌីញ ហ្វេ(Vuong Dinh Hue) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូន លោក Vuong Đình Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមគោរពជូន លោកជាទីគោរពរាប់អានដ៏ជ្រាលជ! តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ... Read More »
ចាន់ណា រ៉ូណាន ត្រៀមប្រឡូកក្នុងភាពយន្តភាគប្រវត្តិសាស្ត្រធំមួយក្រោយភាពយន្តខ្នាតធំជិត១០រឿងធ្លាប់ផ្ទុះការគាំទ្រខ្លាំង
ភ្នំណេញ៖ អស់រយៈពេលជិត១០ឆ្នាំហើយដែលផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន លេចមុខក្នុងការផលិតភាពយន្តខ្នាតធំ ខណៈដែលរឿងទាំងអស់របស់លោកសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ពេលនេះលោកបានបង្ហើបពីគម្រោងចូលរួមផលិតភាពយន្តបែបប្រវត្តិសាស្ត្រធំមួយដែលត្រូវចាយពេលរាប់ខែក្នុងការផលិតនោះ។ លោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងភាពលេចធ្លោរក្នុងវិស័យភាពយន្ត ទាំងការ និពន្ធ ដឹកនាំសម្តែង ... Read More »
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បន្តដឹកនាំកំលាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរចំនួន០២គោលដៅ
ភ្នំពេញ៖ នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកំលាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរចំនួន០២គោលដៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ លោកអភិបាលខណ្ឌបានអោយដឹងថាគោលដៅទី១-គឺគោលដៅផ្លូវ១៩៨៦ មុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី និងទី២-គោលដៅផ្លូវ៥៩៨ មុខវិហ៊ាយេស៊ូ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច