ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

គិតត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ.១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ១៣នាក់

ខេត្តត្បូងឃ្មុំ, បើយោងតាមសេចក្ដីប្រកាសព័ត៌មាន​ 📢 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ គិតត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ.១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ១៣នាក់ រួមមាន ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

ខេត្តបន្ទាយមានជ័យ, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលទីតាំង នៅសាលាបឋមសិក្សាថ្មពួក និង វិទ្យាល័យថ្មពួក ... Read More »

កូន​ស្វា​ព្រាមចំនួន​ពីរ​ក្បាល​ ត្រូវ​ក្រុម​​អ្នក​អភិរក្ស​ កំពុងតែ​បីបាច់​ថែរក្សា​ដោយ​ដៃ

ភ្នំពេញ៖ បេីតាមការបញ្ជាក់របស់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​:​ចម្រុះ បានឱ្យដឹងថា​ បច្ចុប្បន្នក្រុមអ្នក​អភិរក្ស​ កំពុងតែ​បីបាច់​​ថែរក្សា​ដោយ​ដៃ​ ក្នុង​ការជួយ​សង្រ្គោះ​កូន​ស្វា​ព្រាម​ចំនួន ២​ក្បាល​នៅ​មជ្ឈមណ្ឌល។​ ហើយ​នៅក្នុង​ចំណោម​កូន​ស្វា​ព្រាម​ទាំងពីរ​ក្បាលនេះ មានកូន​ស្វា​ព្រាម​ញី​មួយ​ក្បាល​ដែល បាន​មកដល់​មជ្ឈមណ្ឌល​ កាលពី ពីរ​ខែ​កន្លះ​មុនមកម្ល៉េះ។ បច្ចុប្បន្ន​កូន​ស្វា​ព្រាម​ញី​មួយ​ក្បាល​នេះ កំពុងតែ​រីក​ធំធាត់​គួរ​ឱ្យ​កត់សំគាល់ ដោយវា​ចាប់ផ្តើម​ប្រែ​ពណ៌​ទៅជា​ខ្មៅ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលឧបត្ថម្ភដល់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ត្រូវបាន លោក ស៊ុន សុវណ្ណារិទ្ធិ នាំយកប្រគល់ជូនដល់ក្រុមគ្រួសារសព !

ខេត្តកំពង់ឆ្នាំង៖ បើតាមប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយអង្គភាព”នគរដ្រេហ្គន”ដឹងថា, នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដែលត្រូវឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩។  ពិធីនេះធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ... Read More »

មានតែក្រុមហ៊ុនវីរៈ ប៊ុនថាំ ប៉ុណ្ណោះ នៅកម្ពុជា! ទទួលបញ្ញើទំនិញក្រៅប្រទេសពីប្រទេសចិននិងប្រទេសថៃតម្លៃចាប់ពី ៤.០០០រៀលឡើងទៅ!!

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ ប៊ុនថាំ ក្លាយជាក្រុមហ៊ុនឈានមុខមុនគេនៅកម្ពុជា លើសេវាបញ្ញើទំនិញក្នុង-ក្រៅប្រទេស តម្លៃទាប សមរម្យ លឿន រហ័ស ទាន់ចិត្ត សុវត្ថិភាព ផ្តល់ទំនុកចិត្តដល់អតិថិជន។  សូមផ្តល់ដំណឹងពិសេស ! គឺក្រុមហ៊ុនវីរៈ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ផ្ដល់អំណោយមនុស្សធម៌ជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ  បានអញ្ជើញប្រគល់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ានី និងក្រុមហ៊ុន ... Read More »

រដ្ឋបាលខេត្តកំពង់ចាម ៖ អបអរសាទរ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់គម្រោងផ្លូវ ៤គន្គង ប្រវែងជាង ៤៥គីឡូម៉ែត្រ ដល់ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់គម្រោងផ្លូវ ៤គន្លង ប្រវែងជាង ៤៥គ.ម ដល់ខេត្តកំពង់ចាម ជាសមិទ្ធផលថ្មីជូនដល់ជនរួមជាតិ ។ នេះបើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ថ្ងៃ​ទីមួយ​ក្នុង​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ​ ចំនួន ៤.៥៦៩នាក់ ស្រីចំនួន ២.៣៤៧ នាក់បានចាក់វ៉ាក់សាំង ដូសទីមួយរួចរាល់

ខេត្ត​ឧត្ដរមានជ័យ៖ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ រួចមកគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ​ ប្រជាពលរដ្ឋចំនួន៤.៥៦៩ នាក់ ក្នុង​នោះ​ស្រីចំនួន ២.៣៤៧ នាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

ក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវនិងកាំបិតធ្វើសកម្មភាពដេញកាប់បុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់

     ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ៤នាក់ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពដេញកាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ដួលដេកក្នុងថ្លុកឈាមស្ទើរស្លាប់ស្ទើររស់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ ទល់មុខនឹងវត្តសារាវ័នតេជោ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកក្រុមជនសង្ស័យក៏ពុំត្រូវបានស្គាល់ឈ្មោះដូចគ្នា ... Read More »

លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ជំហានទី៣ ជាងកន្លះលានដូស ដោយឥតគិតថ្លៃ !

ខេត្តកំពង់ចាម៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ... Read More »

អត់ការងារធ្វើនាំគ្នាបង្កអសន្តិសុខត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

    ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង១ក្រុមមានគ្នា០៣នាក់ បានជិះម៉ូតូ០១គ្រឿងប្រដាប់ដោយកាំបិតគ្រប់ដៃ បង្កអសន្តិសុខក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។   បើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា , ដោយឃើញសកម្មភាពក្រុមក្មេងទំនើងមានកាំបិតជិះម៉ូតូអូសតាមផ្លូវសាធារណ:ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបទាន់ពេលវេលា និងដកហូតកាំបិតផ្គាក់ចំនួន០២ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ... Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩សម្រាប់មន្ត្រីកងរាជអាវុធហត្ថ

ខេត្តព្រះសីហនុ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល ទីតាំងធ្វើចត្តាឡីស័ក និងកម្លាំងបម្រើការទទួលខុសត្រូវការងារព្យាបាលយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ... Read More »

ប្រជាពលរដ្ឋជិត ៥លាននាក់ស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកំពុងឈរលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន គឺកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនជោគជ័យ !

ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន សូមបញ្ជាក់ថា, បើតាមតួលេខ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន ,ដោយគិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ... Read More »

រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា

ភ្នំពេញ៖ លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។  ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ ... Read More »

Breaking News ៖ មុននេះបន្តិច ! សម្តេចតេជោ សូមអបអរសាទរចំពោះបងប្រុសឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិករ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា !

ភ្នំពេញ, នៅមុននេះបន្តិច ! នាវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើ facebook ផ្លូវការសម្តេចថា, សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន ... Read More »

ក្រសួងពាណិជ្ជកម្ម​៖​ ជូន​ដំណឹង​​ឱ្យ​​ពាណិជ្ជករ ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​ពិព័រ​ណ៍​​ចិន​-​អាស៊ាន​លើក​ទី​១៨​

ភ្នំពេញ​៖ នាពេលថ្មីៗ​នេះ​ ក្រសួងពាណិជ្ជកម្ម​ បាន​ជូនដំណឹង​ឱ្យ​ពាណិជ្ជករ ដែលមាន​ចំណាប់អារម្មណ៍​ចូលរួមពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៨ “The 18″ China ASEAN Expo 2021″​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០​ដល់​១៣ ខែកញ្ញា ឆ្នាំ​២០២១ ... Read More »

មួយរយៈពេលចុងក្រោយនេះ​! កម្ពុជានៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ កេីន​ឡើង​ខ្ពស់​​ចំនួន ៨៣០នាក់ និង​​អ្នក​ជាសះស្បើយ​ ១០១២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៨នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារ​ទី​១៣ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៣០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១០១២នាក់ និងករណីស្លាប់​ ២៨នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១២ ខែកក្កដា​​​ ... Read More »

លោកស្រី ស្រូយ ចន្នី បានទទួលថវិកាគ្រប់ចំនូន ពីក្រុមហ៊ុន ឌិនស៊ីធី វិញ !

ភ្នំពេញ ៖ ក្រោយពីបានសម្របសម្រួល និងបានយល់គ្នាទៅវិញ ទៅមក រវាងអតិថិជន និងតំណាង ក្រុមហ៊ុន ឌិន ស៊ីធី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនោះ , លោកស្រី ... Read More »

អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៦០គ្រួសារ ក្នុងស្រុកជើងព្រៃ

ខេត្តកំពង់ចាម៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

បើកបរប្រុងប្រយ័ត្នស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ! ស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដាម្សិលមិញ !

ភ្នំពេញ៖ បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! ការមិនប្រុងប្រយ័ត្នបណ្តាលអោយ, ស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដាម្សិលមិញ សុទ្ធសឹងតែជាក្តីរន្ធត់ និងសោកសៅប៉ុណ្ណោះ ។  សូមបញ្ជាក់ថា, បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ហាមឃាត់គណនី facebook ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដូចជាថ្នាំសម្លាប់កូវីដ-១៩ ជាដើម

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ COHICO កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្លាប់មេរោគ ម៉ាក BIOCLEAN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។  ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញលើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីមួយឈ្មោះ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បន្តបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ដីពី “ការស្ដារដីរេចរឹល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការធ្វើកសិកម្មចម្រុះ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពី គម្រោង “ការស្ដារដីរេចរឹល និងធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការធ្វើកសិកម្មចម្រុះ” ជាគម្រោងដែលគ្រប់គ្រង និងអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ ... Read More »

លិខិតព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) !

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាន នូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១០៦នាក់ ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដា !

ខេត្តសៀមរាប៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១០៦នាក់ ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ... Read More »

រលឹកក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ទិវាកំណើតកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣-១៤កក្កដា២០២១!

ភ្នំពេញ៖ កងរាជអាវុធហត្ថបានអភិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំគ្រប់វិស័យទាំងធនធានមនុស្ស ធនធានសម្ភារសំណង់ជំរំ ជម្រកបន្ទាយ អគារសិក្សា ការទំនាក់ទំនងនិងគ្រប់កិច្ចការងារស្របតាមសភាពការណ៍ជាតិនិងអន្តរជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃខ.ភ.ម ដើម្បីបំពេញតួនាទី ការទទួលខុសត្រូវ ក្នុងការបម្រើការពារនិងជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់កាលៈទេសៈជាពិសេសក្នុងសភាពការណ៍បញ្ហាជំងឺឆ្លងកូវីដ-១៩នេះយើងបានរួមគ្នាធ្វើសង្គ្រាមប្រយុទ្ធទប់ស្កាត់ជំងឺរាតត្បាតចង្រៃនេះមិនរួញរាឡើយ។ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកអប់រំនាយអាវុធហត្ថគ្រប់រូបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដ-១៩នេះត្រូវតែអនុវត្តតួនាទីភារកិច្ចបទបញ្ជាវិធានការសេចក្តីសម្រេចនានាជាពិសេសយុទ្ធសាស្ត្រទាំង៦ព្រមទាំងវិធានការ២៣ ... Read More »

បុរសជាកម្មកររោងចក្រម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីត្រូវរថយន្តបើកបុកចំពីមុខពេញទំហឹង

ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវរថយន្តធុនធំបើកបុកចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ យិន ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចបិទផ្សារកំពង់ស្ពឺមួយរយៈបន្ទាប់ពីមានអាជីវករស្លាប់ដោយសារឆ្លងកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តបានសម្រេចបិទផ្សារកំពង់ស្ពឺមួយរយៈបន្ទាប់ពីមានអាជីវករស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩កាលពីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១មក។ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានអាជីវករស្លាប់ដោយសារកូវីដ-១៩ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានឆ្លងរាលដាលជាច្រើននោះទើបអាជ្ញាធរសម្រេចបិទផ្សារកំពង់ស្ពឺមួយរយៈសិនគឺចាប់ពីថ្ងៃទី១៣ខែកក្តដាឆ្នាំ២០២១រហូតដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១។ លោកអភិបាលខេត្តបានបន្ថែមថា ចំពោះអាជីវករលក់ដូរក្នុងផ្សារកំពង់ស្ពឺព្រមទាំងប្រជាពលរដ្ឋត្រូវការពារខ្លួន រក្សាគម្លាតនិងពាក់ម៉ាស់ លាងដៃនិងសាប៊ូ ... Read More »

យុគ ចិន្តា ជួបទុក្ខធំក្រោយម្តាយបង្កើតទទួលមរណភាព

 ភ្នំពេញ៖ មានការភ្ញាក់ផើ្អលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតពិធីករ អ្នកនាង ឌួង ហ្សូរីដា បានប្រកាសអំពីដំណឹងនៃការទទួលមរភាពរបស់ម្តាយបង្កើតអ្នកនាងយុគ ចិន្តា ។ ដែលការប្រកាសនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។    អ្នកនាង ឌួង ហ្សូរីដាបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី ... Read More »

ក្រសួងធនធានទឹក ៖ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ នឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៤-២០ ខែកក្កដា !

ភ្នំពេញ៖ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ នឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៤-២០ ខែកក្កដា ! នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៤-២០ ខែកក្កដា ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៣នាក់ រកឃើញថ្មី ចំនួន៦២នាក់និងជាសះស្បើយ៧៨នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៣នាក់ រកឃើញថ្មីចំនួន៦២នាក់ ស្រី៣៩ និងជាសះស្បើយ៧៨នាក់ ស្រី៤៣តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១។  ក្នុងពេលបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ខែកក្កដា ... Read More »