ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងក្រោមឱវាទ ព្រមជាមួយរដ្ឋបាលសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក ញាន ចន្ទសុភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅតំណាងអោយលោក ចេង មុនីរ៉ា ... Read More »
ព័ត៌មានជាតិ
រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹង
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យកៀបជាប់នៅក្នុងកាប៊ីន តែរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី ១២ខែកក្កដាឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៧០ជិតសាលាខណ្ឌសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »
ឆេះរថយន្តដឹកអេតចាយ១គ្រឿងយ៉ាងសន្ធោសន្ធៅ ផ្អេីលដល់ប្រជាពលរដ្ឋជាច្រេីនជួយពន្លត់
ភ្នំពេញ៖ មានរថយន្តដឹកទំនិញអេតចាយ១គ្រឿងនៅសុខៗស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំងនិងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗភ័យព្រលឹងចុងសក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០ នៅខ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតនឹងហ្គារ៉ាសសាំងកាល់តិច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
រថយន្តពាក់ស្លាកលេខ នគរបាល ក្រឡាប់ជាច្រើនត្រឡប់រងរបួសធ្ងន់ស្រាល ៥នាក់
ខេត្តពោធិ៍សាត់ ៖ រថយន្តម៉ាក ឡិចស៊ីសRX៣០០ ពាក់ស្លាកលេខ នគរបាល 2-3626 ក្រឡាប់ច្រើនត្រឡប់ បណ្ដាលឲ្យរងរបួសស្រាលធ្ងន់ចំនួន ៥នាក់ ត្រូវបានរថយន្តសង្រ្គោះមកដឹកទៅព្យាបាលភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទី ... Read More »
មន្ត្រីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម៖ ភ្នំប្រុស-ភ្នំស្រី ទាក់ទាញភ្ញៀវទេសចរណ៍ប្រហែល ៧ម៉ឺននាក់ ចង់ស្ដាប់រឿងព្រេងបុរាណខ្មែរ
ខេត្តកំពង់ចាម៖ តាមរយៈរឿងព្រេងបុរាណខ្មែរ ពេលឮឈ្មោះ ភ្នំប្រុស-ភ្នំស្រីដែលនិយាយអំពីការចូលស្ដីដណ្តឹងកូនចៅ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមានបំណងចង់ទៅកម្សាន្ត និងចង់ស្គាល់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ។ លោក សុធា ពេជ្រ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា៖ «ចំណុចទាក់ទាញ គឺដោយសារនៅទីនោះជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ នៅទីនោះមានដើមឈើធំៗ ... Read More »
កំលាំងជំនាញសហការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅភូមិចារុះ
ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញរដ្ឋបាលជលផល រួមសហការដោយកងកម្លាំងផ្នែកប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ និងមន្រ្តីបរិស្ថាន ចុះរូសរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល របាំងស្បៃមុង ។ ករណីកំលាំងសហការចុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »
ឈើនៅក្បែរច្រករបៀងភូមិភិកបម្រុងឆ្លងទៅវៀតណាមត្រូវសមត្ថកិច្ចចម្រុះបង្ក្រាបទាន់ពេល
ខេត្តរតនគិរី៖ ឈើក្រហមចម្រុះចំនួន៣៣កំណាត់ត្រូវបានសមត្ថកិច្ចចម្រុះរបស់ខេត្តចុះបង្ក្រាបរឹបអូសប្រមូលយកទៅរក្សាទុកប្រគល់ឱ្យជំនាញ។ ប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២០នៅត្រង់ចំណុចកំពង់ចម្លងទន្លេសេសានមានចម្ងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិកក្រោមប្រមាណ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ សមត្ថកិច្ចចម្រុះមានមន្ត្រីបរិស្ថាន,កម្លាំងនគរបាលស្រុកអូរយ៉ាដាវ,កម្លាំងវរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវផងដែរ។ លោកវរសេនីយ៍ត្រីសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើនេះមានការចង្អុលបង្ហាញពីលោក ថង ... Read More »
ក្រសួងមហាផ្ទៃ បញ្ជាក់ពីឆន្ទៈ ពិនិត្យជនអន្តោប្រវេសន៍ដែលចូលកម្ពុជាដោយ ខុសច្បាប់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបង្ហាញឆន្ទៈថាជា ទិសដៅទៅមុខ ក្រសួងនឹងបន្តយកចិត្តទុកដាក់ដឹកនាំ អង្គភាពជំនាញនៅក្រោម ឱវាទរបស់ខ្លួនដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបណ្តេញចេញឲ្យទាន់ពេលវេលា ចំពោះជនបរទេសដែលជ្រៀតចូល កម្ពុជាដោយខុសទៅនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ។ នេះបើយោងតាមសេចក្តីប្រកាសមួយស្តីពី ការគ្រប់គ្រង ជនអន្តោប្រវេសន៍នៅកម្ពុជានៅថ្ងៃទី១០ ... Read More »
ម៉ូតូដឹកឈើបម្រុងឆ្លងដែនត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបប្រគល់ឱ្យជំនាញ
ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៩ប្រចាំស្រុកស្នួល ឆ្មក់បង្ក្រាបម៉ូតូ៣គ្រឿងដឹកឈើដោយខុសច្បាប់បម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាមត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៩ឆ្មក់បង្ក្រាបរឹបអូសវត្ថុតាងប្រគល់ឱ្យជំនាញចាត់ការតាមផ្លូវច្បាប់។ ការបង្ក្រាបម៉ូតូដឹកឈើនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៩៖២០នាទីយប់ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចផ្លូវបំបែកការ៉េ៩ភូមិគ្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ តាមប្រភពបានប្រាប់ថា ម៉ូតូដឹកឈើទាំងនោះដែលបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង ... Read More »
ឆៀកចល័តតាមខេត្ត នឹងដំណើរការនៅខេត្តកំពង់ធំ,កំពត ,តាកែវ ,បន្ទាយមានជ័យ (ពីថ្ងៃទី ១៣-១៧ ខែកក្កដា ឆ្នាំ២០២០)
ភ្នំពេញ៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ខេត្តកំពត ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣-១៧ ខែ កក្កដា ឆ្នាំ២០២០។ នេះបើយោងតាមបញ្ជាក់ឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ... Read More »
លោក ស សុខា ដឹកនាំក្រុមការងារ ពិនិត្យវាស់ភ្នែក និងកាត់វ៉ែនតាជូនពលរដ្ឋស្រុកបាភ្នំ !
ខេត្តព្រៃវែង ៖ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក. ) និងក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យ អ៊ីអុបទិក ... Read More »
រន្ទះបាញ់របួសមនុស្ស២នាក់និងប៉ើងដំបូលផ្ទះ៥ខ្នងនៅក្នុងស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់រួមទាំងកុមារីម្នាក់ផងដែរបានរងរបួសយ៉ាងដំណំដោយសារត្រូវរន្ទះបាញ់ និងដំបូលរោងចំនួន៥ខ្នងផ្សេងទៀតបានរងការខូចខាត ក្នុងករណីគ្រោះធម្មជាតិធ្លាក់ភ្លៀងមួយមេធំលាយឡំទៅដោយខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះបាញ់ ។ ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលឲ្យមានមនុស្សរងរបួស និងរងការខូចខាតរោងរបស់ប្រជាពលរដ្ឋចំនួន៥រោងផងដែរនោះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ... Read More »
ទីបំផុត ! លោក គង់ ខេមរា ចៅក្រមតុលាការខេត្តកោះកុង ដែល «បើកឡានដេញបំបុក ចោរស្រីឆក់កាបូបរបស់ខ្លួនបណ្តាលអោយស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ
ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបអោយដឹងថា ៖ លោក គង់ ខេមរា ចៅក្រមតុលាការខេត្តកោះកុង ដែល «បើកឡានដេញបំបុក ចោរស្រីឆក់កាបូបរបស់ខ្លួនបណ្តាលអោយស្លាប់» ត្រូវបានលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ... Read More »
លោកជា សុមេធី ៖ កន្លែងទេសចរណ៍ចំនួន៧នៅព្រៃវែងដែលមិនគួរមើលរំលង
ខេត្តព្រៃវែង៖ មិនអន់ឯណាចំពោះខេត្តព្រៃវែង ព្រោះខេត្តនេះមានតំបន់ទេសចរណ៍ចំនួន៧កន្លែង រួមមានរមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែង, រមណីយដ្ឋានវប្បធម៌ចំនួន៣កន្លែង និងរមណីយដ្ឋានធម្មជាតិ៣កន្លែង។នេះបើតាមលោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍភាពការងារឆ្នាំ២០១៩ និងទិសដៅបន្តរបស់ខេត្ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ លោកអភិបាលខេត្តបញ្ជាក់ថារមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែង ... Read More »
តោះទៅលេង ល្អាងព្រះនិព្វាន និងល្អាងដទៃទៀត នៃភ្នំកំពង់ត្រាច
ខេត្តកំពត៖ បើយោងតាមប្រភព Heritages Daily បេតិកភណ្ឌប្រចាំថ្ងៃ បានឱ្យដឹងថា៖ កំពង់ត្រាចជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ល្អឯកនៅកម្ពុជា។ ភ្ញៀវអាចដើរលេងក្នុងល្អាងភ្នំ កំសាន្តនៅបឹងលំពូ ឬ ជិះទូកតាមព្រែក កំពង់ត្រាច ទៅដល់សមុទ្រ នៅត្រង់ចំណុចដៃព្រែកអង្កោល។ គឺពិតជាអស្ចារ្យណាស់ ... Read More »
លោក នេត្រ ភក្ត្រា ៖ ដើម្បីការគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត! ត្រូវផ្ដើមពីយើង
ភ្នំពេញ៖ ក្រសួងបរិស្ថានសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមប្រតិបត្តិមេត្រីភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះថ្នាក់។ នេះជា ការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ... Read More »
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក សូមជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ
ភ្នំពេញ៖ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់ជនរួមជាតិជានិច្ច ពីការការពារ ជំងឺវីរុសកូវីដ-១៩ ក្នុងនោះសម្តេចមានប្រសាសន៍ថា៖ សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ សម្តេចតេជោ ... Read More »
ក្រសួងសុខាភិបាលជូនព័ត៌មានថា៖ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ករណីនាំចូលពីអារ៉ាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា៖ បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ សូមជម្រាបថា៖ អ្នកឆ្លងថ្មីទាំង១៥នាក់នេះ រួមមាន៖ ១- បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ ... Read More »
គុណម៉ែជួយ!! បេីករថយន្តយ៉ាងលឿនដូចហោះទៅបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ ឯមនុស្សរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបររងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ... Read More »
រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តហ្វដបណ្ដាលឲ្យធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបុកជាមួយរថយន្តហ្វដរ៉េនជើរដែលបើកបរបញ្រ្ចាសទិសដៅគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វដរ៉េនជើររេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមបាក់រាបដល់ដី។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តពោធិ៍វ័ន ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ5A-1483បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វដរ៉េនជើរពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-3994ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តហ្វដរ៉េនជើរជ្រុលទៅមុខប្រមាណជាង៥០ម៉ែត្ររេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្ដាលឲ្យបាក់ជាពីរនិងបុកដើមឈើមួយដើមទៀតបាក់រាបដល់ដី។ចំណែករថយន្តដាច់កង់មុខខាងឆ្វេងចេញពីតួរថយន្តទៅបោកផ្ទប់ជាប់ជាមួយនឹងបង្គោលភ្លើងថ្មទៅមុខលែងរួច។ ... Read More »
ស្ត្រីម្នាក់ត្រូវឃាតកសម្លាប់ហើយយកដងពូថៅញ៉ុកមាត់ស្លាប់ក្នុងខ្ទមគួរឲ្យសង្វេគ…គេសង្ស័យថាប្តីជាអ្នកសម្លាប់!
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតកយកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ក្រោមក្រសែភ្នែកតក់ស្លុតអាណិតអាសូររបស់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍ នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »
សមត្ថកិច្ចឃាត់ខ្លួន ជនជាតិឡាវ២នាក់ ជាមេក្លោងជួញដូរគ្រឿងញៀន ជិត៦គីឡូក្រាម នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ជនជាតិឡាវជាមេក្លោងគ្រឿងញៀនចំនួន២នាក់ ជាមួយវត្ថុតាងជិត៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ខណៈជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចផ្លូវលំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឱ្យដឹងថា៖ ... Read More »
មេការសំណង់បុរី ខេអិន ខឹងកម្មករទារលុយដកកាំភ្លេីងបាញ់គម្រាម២គ្រាប់ ចេតនាសម្លាប់ រងរបួសជើងម្នាក់
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់មេការបុរី ខេអិន បានដកកាំភ្លេីងបាញ់ភ្ជុចដីចំនួន២គ្រាប់គំរាមសម្លាប់កម្មករ២នាក់ រងរបួសជេីងព្រោះខឹងកម្មករមកទារលុយ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេអិន តាមមហាវិថីឈ្នះ ... Read More »
មេបញ្ជាការកងទ័ពជើងគោក៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង
ខេត្តកំពង់ស្ពឺ៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង។ នេះជាការថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ លោកថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ... Read More »
កីឡាករ ម៉ន ភារម្យ រងរបួសជង្គង់ធ្ងន់ធ្ងរ គួរឱ្យខ្លោចចិត្ត!
ភ្នំពេញ៖ ជាតិជាកីឡាករប្រដាល់តែងតែមានទៅមានមក សម្លេងស្រែក បង្ហាញពីការឈឺចាប់របស់កីឡាករ ម៉ន ភារម្យ ក្រោយរងរបួសគ្រិចក្បាលជង្គង់ខាងស្តាំ ក្នុងជំនួបប៉ះ ពេជ្រ ប៊ុនសិទ្ធិ នៅសង្វៀនគូប៊ូតាកាលពីម្សិលមុិញនេះ។ ការប្រកួតរបស់អ្នកទាំង២ពិតជាទាក់ទាញ ដោយការវាយអស់ពីសមត្ថភាពរៀងៗខ្លួន ទាំងការប្តូរកែង កណ្តាប់ដៃ ស្ទើរគ្រប់ក្បាច់។ ក្នុងទឹកទី៥ ម៉ន ភារម្យ បានដួលយកជង្គង់ស្តាំរបស់ខ្លួនច្រត់ ធ្វើឲ្យគ្រិចមិនអាចងើបរួច បើតាមអ្នកទស្សនាមួយចំនួនបានយល់ច្រឡំថាកីឡាកររូបនេះសន្លប់ដោយសារជង្គង់ហោះរបស់ ពេជ្រ ... Read More »
លោក ហ៊ុន ម៉ានី អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ៧
ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសនៃការចូលមកដល់នៃពិធីបុណ្យចូលព្រះវស្សា តាមលំអានប្រពៃណីព្រះពុទ្ធសាសនា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំងអស់ដែលមាន លោក សំ រិទ្ធី លោក អ៊ូ ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកួតកីឡាវាយកូនហ្គោលលក្ខណៈមិត្តភាព ជាមួយ ឯកអគ្គរាជទូតជប៉ុន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »
ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១
ខេត្តសៀមរាប៖ អង្គភាពមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា៖ ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១ នៅរាជធានីបុរាណនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ បានរំលេចពីរូបភាពដ៏អស្ចារ្យនៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ លាក់ខ្លួនក្នុងធម្មជាតិនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ... Read More »
អភិបាលខេត្តសៀមរាប៖ មេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ
ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានព្រមានថា៖ មេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋដែលក្រពិតប្រាកដ។ សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃសុក្រ ៥រោចខែអាសាឍ ឆ្នាំជូត ... Read More »
ចៅក្រម គង់ ខេមរា បើកឡានដេញបំបុកចោរស្រីឆក់កាបូបបណ្តាលឱ្យស្លាប់ ត្រូវតំណាងអយ្យការចោទប្រកាន់ ពីបទ មនុស្សឃាតដោយអចេតនា
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ចៅក្រម គង់ ខេមរា ជាផ្លូវការ បើកការស៊ើបសួរលើសំណុំរឿងបើកររថយន្តដេញបំបុកចោរស្រីម្នាក់ដែលឆក់កាបូប បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សូមបញ្ជាក់ថា៖ បន្ទាប់ពីបើកការសាកសួរពេញមួយថ្ងៃ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច