ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ការពារកូវីដ១៩ នៅព្រឹកថ្ងៃទី៥ មេសានេះ គឺនៅរសៀលថ្ងៃខែដដែល ក្រសួងសុខាភិបាល ... Read More »
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ការពារកូវីដ១៩
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ... Read More »
លោក ឌី រ័ត្នខេមរុណ ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញអោយពិភពលោក ដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែរមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺ កូវីដ១៩
ភ្នំពេញ៖ នៅរសៀល សៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណអភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋ កម្មករ–កម្មការនី ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០ គ្រួសារ មកពី៨ភូមិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ–១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា កម្មករ–កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ។យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ និង ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។ លោក អភិបាលរងខណ្ឌ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា កម្ពុជាសព្វថ្ងៃ កំពង់បង្ហាញសញ្ញាវិជ្ជមាន តាមរយះសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការជាសះស្បើយរហូតដល់១៥នាក់ថ្មីទៀត ដែរធ្វើអោយអ្នកជាសះស្បើយសរុបកើនឡើងដល់ ៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់ ហើយជាពិសេសថ្ងៃនេះ គ្មានអ្នកឆ្លងថ្មីទេ បើគិតត្រឹមថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ នេះដែរជាការប្រកាសរបស់ក្រសួងសុខាភិបាល ។ ជាចុងបញ្ចប់ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ–កម្មការនី ទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖ ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសសាយ ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ១បាវ ៣០គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូក្រាម , ម៉ាស់ , ក្រម៉ា , សាប៊ូ រួមទាំងថវិកាចំនួន ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕ដោយ៖ស តារា Read More »
ដំណឹងល្អថ្ងៃនេះ ៖ ក្រសួងសុខាភិបាលប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ពិសេសបំផុតនោះអ្នកជម្ងឺ ម្នាក់ទៀតបានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់៥០នាក់
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ពិសេសបំផុតនោះ គឺមានអ្នកជំងឺ ម្នាក់ទៀតបានជាសះស្បើយ សរុបកើនដល់៥០នាក់ហើយ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ គួរបញ្ជាក់ថា អ្នកឆ្លងទាំង១១៤ករណីនោះមាន៖ ទី១៖ ... Read More »
លោក ចេង ស្រុង បរិច្ចាគប្រាក់បៀវត្សចំនួន៥ខែជូន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)
ភ្នំពេញ៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ ចូលរួមផ្តល់ប្រាក់បៀវត្សចំនួន៥ខែជូន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ដេីម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ (COVID-19)៕ Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »
ប្រើល្បិចមន្តអាគម ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19) ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ បុរសប្រើស្ទិល រូបមន្តមន្តអាគមម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត ដោយបានផុសថាមានលក់ខ្សែកបញ្ញេីរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19) ។ សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ... Read More »
ចឹងតើបានជាអាមេរិក ស្ទាក់ដណ្តើមទិញបរិក្ខាពេទ្យក្នុងតម្លៃខ្ពស់
អាមេរិក៖ កន្លងមកអាមេរិកបានស្ទាក់ទិញ បរិក្ខាពេទ្យ ដែលគ្រោងបញ្ជូនទៅកាន់ប្រទេសបារាំង ហើយនៅថ្ងៃទី៤ខែមេសានេះ ក៏បានស្ទាក់ទិញបរិក្ខាពេទ្យ ដែលបម្រុងនាំទៅអាល្លឺម៉ង។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏ធ្លាប់បានស្នើជំនួយបរិក្ខាពេទ្យ ពិសេសគឺម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ពីកូរ៉េខាងត្បូង តែមិនបានសម្រេច។ ដោយកង្វះសម្ភារបរិក្ខាពេទ្យយ៉ាងខ្លាំង ទើបមានក្រុមគ្រូពេទ្យចេញមកធ្វើបាតុកម្ម ទាមទារផ្គត់ផ្គង់សម្ភារៈការពារឲ្យបានគ្រប់គ្រាន់ ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈនៅវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់ បារមីព្រះអង្គចតុទិស អ្នកតាព្រះស្រុក (អ្នកតាព្រះចៅ) និងបារមីរបស់លោកយាយពេញ (វត្តភ្នំ) ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ដែលឧបត្ថម្ភថវិកា ៨០០លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២០ …!!
ភ្នំពេញ៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិត អុិន ចាន់នី ... Read More »
អាមេរិកប្រគល់ព្រះបដិមារ២អង្គដែលរឹបអូសបាននៅឆ្នាំ២០០៥និង២០១៧ ជូនកម្ពុជាវិញ
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសម្របសម្រួលបញ្ជូនរូបបដិមាខ្មែរចំនួន២ ពីសហរដ្ឋអាមមេរិក មកឲ្យកម្ពុជាវិញ ក្រោយពីរឹបអូសបាននៅឆ្នាំ ២០០៥ និងឆ្នាំ២០១៧។ ពិធីទទួលបដិមា និងប្រោះព្រំបែបសាសនា ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី ៣មេសា ឆ្នាំ២០២០ នៅសារមន្ទីរជាតិ។ ... Read More »
ឧត្ដមសេនីយ៍ត្រី សូរ សារិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៣សែនរៀល សម្រាប់រយៈពេល ៦ខែ ... Read More »
ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ សម្តេច ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។ សម្តេចតេជោ ... Read More »
សម្តេចតេជោ ហ៊ុន សែន៖ អាជ្ញាធរមូលដ្ឋានធ្វើការងារណែនាំបានល្អ ទើបពលករប្រមាណ៥ម៉ឺននាក់មកពីថៃ មិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយ
ភ្នំពេញ៖ យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះថា ដោយសារអាជ្ញាធគ្រប់លំដាប់ថ្នាក់ធ្វើការងារណែនាំបានល្អ ទើបពលករប្រមាណ៥ម៉ឺននាក់មកពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនទាន់បណ្តាលឲ្យមានការឆ្លង ... Read More »
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា រហូតបិទមិនឱ្យនាំចេញស្រូវ និងអង្ករសទៅប្រទេសជិតខាងថែមទៀតផង។ សម្តេចថ្លែងថា៖ នៅកម្ពុជាមកដល់ត្រឹមព្រឹកថ្ងៃទី០៤ ... Read More »
ដើម្បីប្រយុទ្ធប្រឆាំង Covid-19 សម្តេចតេជោ ហ៊ុន សែន ដាក់ចេញផែនការថ្មី គឺបញ្ជាទិញស្តុកម៉ាស១០លាន និងអាល់កុល១លានលីត្រ
ភ្នំពេញ៖ នៅក្នុងសារសំឡេងបទបញ្ជាទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បាន សម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាស់ចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស់ និងទឹកអាល់កុលចំនួន ... Read More »
គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំង ជំងឺCOVID-19 យ៉ាងសកម្ម ត្រូវសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើនប្រាក់ឧបត្ថម្ភ
ភ្នំពេញ៖ តាមរយៈសារសំឡេងដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដែលកំពុងតែរីករាលដាល នៅទូទាំងពិភពលោកនេះ ... Read More »
លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀល ចំនួន៧ខែចាប់ពីខែមេសាដល់តុលាដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩
ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក សរ សុដានី អភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង បានចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀលក្នុង១ខែសម្រាប់រយៈពេល៧ខែ ដោយគិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)៕ សហការី Read More »
ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគ្រោងតំឡើងកាំមេរ៉ាពិនិត្យកំដៅបន្ថែម
ក្រុងប៉ោយប៉ែត៖ ប្រសាសន៏ក្នុងឱកាស់ជួបសំណេះណាលជាមួយកម្លាំងអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនិត្យស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គៀត ចន្ទ័ធារិទ្ធ អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឃុន ... Read More »
ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាប
ភ្នំពេញ៖ ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាបត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកហៅរថយន្តសាមុយដឹងជនរងគ្រោះទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្បែរវិហារអ៊ិស្លាម តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់ថា មានករណីហិង្សាតាមផ្លូវសាធារណ: ... Read More »
មេធាវី និងសប្បុរសជន១៨០រូប ក្នុងគណៈមេធាវី បានឧបត្ថម្ភ ដល់ រាជរដ្ឋាភិបាលឬ គណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់គណៈមេធាវី ស្តីពីការ រៃអង្កាសថវិកា ដើម្បីឧបត្ថម្ភជូនរាជរដ្ឋាភិបាល សម្រាប់ប្រើក្នុងសកម្មភាព បង្ការ និងទប់ស្កាត់ ការរាតត្បាតនៃមេរោគCOVID-19។ ឃើញថា៖ មានសប្បុរសជន មេធាវី នៅក្នុងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »
លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបរិច្ចាគប្រាក់បៀវត្សនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (COVID-19) ដែលកំពុងរាលដាល ... Read More »
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ខាងក្រោមនេះប្រកាស របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ សូមអានទាំងស្រុង៖ Read More »
សម្តេតតេជោ ហ៊ុន សែន ៖ អរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង
ភ្នំពេញ៖ សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែមេសានេះ សូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ ហើយសម្តេចក៏សូមសួរសុខទុក្ខដល់ជនរួមជាតិ ដោយថ្លែងថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ... Read More »
ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១លានរៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ... Read More »
លោកស្រី ឱ វណ្ណឌីន៖ មួយយប់ទល់ភ្លឺមកដល់ពេលនេះហេីយ ខ្ញុំមិនទាន់បានសម្រាកទេ
ភ្នំពេញ៖ ក្នុងនាមជាពលរដ្ឋខ្មែរ ជនរួមជាតិ សូមចូលរួមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាយើងផង ។ គួរយល់ថា៖ ដោយសារស្ថានភាព រីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់លើសុខមាភាពប្រជាជនជាចំបង ... Read More »
Update ៖ រហូតម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ថ្មីទេ
ភ្នំពេញ៖ រហូតម៉ោង ១០ព្រឹក ថ្ងៃទី ៤ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ថ្មីទេ សរុបទាំងអស់ប្រទេសយេីងមានចំនួន ១១៤ ករណី និង យេីងបានព្យាបាលជាសះស្បេីយថែម១៥ករណី ... Read More »
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៨ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ សម្រាប់រយៈពេល៨ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ... Read More »
ដំណឹងល្អណាស់ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ នៅកម្ពុជាមានអ្នកជាសះស្បើយពីជំងឺCovid19 កើនឡើង៤៩នាក់ នៃអ្នកឆ្លងសរុប១១៤ករណី និងគ្មានករណីឆ្លងថែមថ្មីនោះទេ
ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ១៥នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ៤៩នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៦៥នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១១៤ករណី៕ដោយ៖ សុខ ... Read More »
ប្រជាពលរដ្ឋប្រទះឃើញគ្រាប់កាំភ្លើងមិនទាន់ផ្ទុះជាច្រើនគ្រាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅយក
ខេត្តព្រះវិហារ៖ នៅវេលាម៉ោង ៧ និង៤០នាទីព្រឹក ថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ឈ្មោះ រួម រុន ភេទប្រុស អាយុ២៦ឆ្នាំ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច