ភ្នំពេញ៖ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះថា៖ ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញ្ញាតឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ លោក ដួង ... Read More »
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (គោលដៅទី២ចំនួន៥ពាន់គ្រួសារ)
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាបន្តទៀត ... Read More »
ប្រជាពលរដ្ឋអរគុណដល់លោកថេងសុថុលអភិបាលខណ្ឌទោះបីក្នុងគ្រួសារបាត់បង់ឪពុកជាទីស្រលាញ់ក៏នៅតែខ្វល់ខ្វាយដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ប្រជាពលរដ្ឋសូមសរសេីរលោក ថេង សុថុល អភិបាលៃគណ:អភិបាលខណ្ឌចំការមនទោះបីក្នុងគ្រួសារមានទុកក្រៀមក្រំបាត់បង់លោកឪពុកជាទីស្រលាញ់បាត់បង់ជីវិតដោយសារជំងឺប្រចាំកាយហើយបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តបាត់ដំបងហើយប្រជាពលរដ្ឋមានការលិចលង់ដោយសារទឹកភ្លៀងនិងប្រព័ន្ធលូចាស់បាក់កកស្ទះមិនអាចហូរបានធ្វើអោយផ្លូវ៩៧ក្នុងសហគមន៍រុងរឿងក្រោយមកក៏បានជំរាបជូនលោកអភិបាលភ្លាមក៏បានចាត់កម្លាំងជំនាញសហការជាមួយលោកចៅសង្កាត់សិក្សាការខូចខាតក៏បានប្រើគ្រឿងចក្រមកធ្វើភ្លាមផងដែរ ។ ប្រជាពលរដ្ឋសហគមន៍រុងរឿងបានអរគុណលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនដែលយកចិត្តទុកទុកក្រោយពីប្រព័ន្ធលូរងការបាក់ខូចខាតធ្វើអោយទឹកលូនិងទឹកភ្លៀងមិនអាចហូរក៏ដក់នៅលើដងផ្លូវលេខ៩៧បានអោយកម្លាំងជំនាញចុះមកត្រួតពិនិត្យរួចបានចាត់វិធានការប្រើគ្រឿងចក្របន្ទាប់ពីការសិក្សាធ្វើដោះដូរប្រព័ន្ធលូថ្មី១ខ្សែនេះ ។ក្នុងនោះប្រជាពលរដ្ឋបានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះឪពុកលោកអភិបាលខណ្ឌផងដែរនិងអរគុណដល់អាជ្ញាធរដែលគិតគូរដល់ប្រជាពលរដ្ឋដែលត្រូវទឹកលិចថែមទាំងទឹកមានក្លិនស្អុយទៅទៀត ៕ដោយ៖ជី ណា Read More »
រដ្ឋបាលរាជធានីភ្នំពេញ បានធូរទ្រូងមួយកំរិត រឿងសំរាមបានវិលទៅរកភាពប្រក្រតីឡើងវិញ ហើយក្រោយកម្មករចូលធ្វើការវិញ
ភ្នំពេញ ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០នេះថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធូរទ្រូងបន្ដិច រឿងសំរាមនៅរាជធានីភ្នំពេញ ... Read More »
នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យ ៣នាក់៖ ទី១-ឈ្មោះ ... Read More »
រដ្ឋមន្ត្រី ថោង ខុន៖ ពេលមានទឹកជំនន់យើងនៅចាំជួយពលរដ្ឋគ្រប់ពេល ក្រោយពេលទឹកជំនន់យើងក៏នឹងត្រៀមជានិច្ចដើម្បីជួយពលរដ្ឋ
ខេត្តកំពង់ធំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ទោះបីស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅក្រោយពេលទឹកជំនន់នេះទៅ ក្រុមការងារនឹងជួយដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋបន្តទៀត ពិសេសគឺប្រព័ន្ធហេដ្ឋានរចនាសម្ពន្ធ និងការបង្កបង្កើនផល។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងនាឱកាសលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ... Read More »
ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើននៅស្រុកថ្មពួក
ខេត្តសៀមរាប ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើមួយខ្នងស្ទើរទាំងស្រុង កាលពីវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រស្រុកពួកខេត្តសៀមរាប។ ផ្ទះដែលរងគ្រោះដោយអគិ្គភ័យ ជាកម្មសិទ្ធិរបស់ឈ្មោះ ឆឿត ឈាន់ ភេទប្រុស ... Read More »
ព្រូដិនសលកម្ពុជា ប្រគល់រង្វាន់ រថយន្ត ម៉ូតូ និងរង្វាន់ធំជាច្រើនផ្សេងទៀតដល់អ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីចាប់រង្វាន់ឱកាសភ្ជុំបិណ្ឌរបស់ខ្លួន
រាជធានីភ្នំពេញ៖ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ – ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានប្រគល់រង្វាន់ រថយន្តម៉ាក MG ZS ស៊េរីឆ្នាំ ២០២១ ដ៏ថ្មីសន្លាងចំនួនមួយគ្រឿង ... Read More »
ក្រុមហ៊ុន ទ្រូម៉ាន់នី ចែកអំណោយដល់ជនរងគ្រោះទឹកជំនន់នៅ ខេត្តបន្ទាយមានជ័យ
ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបផុតមួយនៅកម្ពុជា បានចែកអំណោយដល់ជនរង គ្រោះ ដោយសារទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃវិភាគទាន និងការបរិច្ចាគ ជារួម ផ្ដោតលើការជួយដល់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតទូទាំងប្រទេស ដោយសារទឹកជំនន់។ បុគ្គលិកចំនួន ប្រមាណជាង ១០ នាក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី ... Read More »
ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ
ភ្នំពេញ៖ ផលិតករនិងជាអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា បានបង្ហើបគម្រោងថតភាពយន្តភាគថ្មីមួយ និងជាភាពយន្តចុងក្រោយរបស់អ្នកស្រីគឺរឿង”ស្នាមស្នេហ៍សបុទ្ររាម”វគ្គ២។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ តុលាឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីប្រកាសសម្ពោធសៀវភៅប្រលោមលោក”បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ ។ លោកស្រីពាន់ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី ភ្នំពេញ បានបញ្ជាក់ ... Read More »
ឡំប្រឺតាបេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ
ភ្នំពេញ ៖ ឡំប្រឺតាមួយគ្រឿងបើកគេចពីម៉ូតូក៏ក្រឡាប់សង្កត់ទៅលើអ្នករួមដំណើរ២នាក់បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »
បុរសម្នាក់បើករថយន្តលឿនពេកពេលដល់ផ្លូវកោងបត់មិនទាន់បណ្ដាលឱ្យធ្លាក់ចេញពីថ្នល់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនពេលមកដល់ផ្លូវបត់បួងចង្កូតបត់មិនទាន់បណ្ដាលឱ្យរថយន្តហោះធ្លាក់ក្រៅថ្នល់តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ R8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ... Read More »
ផ្លូវក្រួសក្រហមចូលទៅស្រុកសៀមប៉ាងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋសហការគ្នាជួសជុលសម្រួលការលំបាក
ខេត្តស្ទឹងត្រែង៖ ផ្លូវក្រួសក្រហមចាប់ពីចំណុចដុងក្រឡចូលទៅស្រុកសៀមប៉ាងប្រវែង៥០គីឡូម៉ែត្ររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងបង្កឱ្យខូចប្រវែងជិត៤គីឡូម៉ែត្រ ក្រោយទឹកស្រកទៅវិញត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋ សហការគ្នាធ្វើការជួសជុលដើម្បីសម្រួលការធ្វើចរាចរណ៍បណ្តោះអាសន្ន។ លោកផាន់ យុទ្ធ អភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាងទាំងមូលមានបញ្ហាប្រឈមខ្លាំងគឺផ្លូវធ្វើដំណើរមួយខ្សែនេះក្រសួងអភិវឌ្ឍន៍ជនបទទើបតែជួសជុលហើយកាលពីដើមឆ្នាំ២០២០នេះ ហើយនៅរដូវវស្សានេះត្រូវបានជំនន់ទឹកភ្លៀងជន់លិចហូរកាត់ បង្កការខូចខាតផ្លូវចំនួន ៤កន្លែង។ លោកបន្តថា បញ្ហានេះអាជ្ញាធរបានសហការគ្នាជាមួយប្រជាពលរដ្ឋធ្វើការជួសជុលដើម្បីប្រើបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយផ្លូវនេះបងប្អូនប្រជាពលរដ្ឋស្នើសុំទៅថ្នាក់ដឹកនាំខេត្តរួចហើយគឺចង់បានផ្លូវកៅស៊ូ។ លោក ... Read More »
កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល
ខេត្តសៀមរាប៖ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍និងថ្មកិនថ្នាំដែលរកឃើញដ៏ច្រើននេះ ... Read More »
លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០ នេះ លោក លឹម គានហោ ... Read More »
អភិបាលខណ្ឌព្រែកព្នៅ ណែនាំឲ្យរដ្ឋបាលសង្កាត់ត្រៀមលក្ខណៈស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំឲ្យរដ្ឋបាលសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ត្រូវត្រៀមលក្ខណៈ ក្នុងការស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ ... Read More »
ក្រុមអន្តរាគមន៍ និងមន្រ្តីគយតំបន់៥ឃាត់រថយន្ត១គ្រឿងលួចដឹកផលិតផលគ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស
ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងលួចដឹកគ្រឿងក្នុងជ្រូកចម្រុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាមត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ធ្វើការឃាត់បាននៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែ តុលា ... Read More »
សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ផ្តល់អំណោយដល់រដ្ឋបាលខណ្ឌពោធិសែន ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ក្នុងគ្រាប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀ ជាច្រើនខេត្តក្រុងនាចុងឆ្នាំ២០២០នេះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌពោធិសែនជ័យ ដើម្បីជួយដល់អ្នករងគ្រោះដោយសាទឹកជំនន់ នូវអង្ករ ... Read More »
ឪពុកម្តាយទៅធ្វើការទុកកូនឲ្យប្អូនជួយមើលស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ ក្មេងប្រុសម្នាក់បន្ទាប់ពីឪពុកម្តាយទុកឲ្យប្អូនជួយមើលស្រាប់តែទៅលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពឈ្មោះ ស៊ីវ វិសាល ភេទប្រុស អាយុ១៣ខែជាកូនទី៥ក្នុងបន្ទុក។ ... Read More »
លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីយក ទៅចែកជូន ដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដ ទទួលអំណោយជាអង្ករ៤៨២ តោន ពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គិតជាទឹក ប្រាក់ ២៦៥១០០ដុល្លារ ដើម្បីបន្ដយកទៅចែកជូន ដល់ដៃ ... Read More »
បុរសនិវត្តជនម្នាក់បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកម៉ូតូបើកបញ្ច្រាសទិសគ្នារបួសធ្ងន់ស្រាល៣នាក់
ខេត្តស្វាយរៀង៖ បុរសជានិវត្តជនម្នាក់និងនារី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាកាលពីថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ កត្ដិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ... Read More »
យោធាការពារព្រំដែនសហការជាមួយកងរាជអាវុធហត្ថខេត្តបង្រ្កាប រឹបអូសបានគ្រឿងញៀន៤២កញ្ចក់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដឹងថា ... Read More »
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ
ខេត្តស្វាយរៀង៖ លោកស្រី មឹន មាណវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ។ ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ... Read More »
គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បង្កើនការយកចិត្តទុកដាក់ លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២២ ខែតុលា លោក សុខសម្បត្តិប្រធានគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅបានណែនាំដល់កងកំលាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត។ ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថា នៅឆ្នាំ២០២១នេះរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា១២៦ប៊ីលាន រៀល សម្រាប់ប្រើប្រាស់ ៣គម្រោង
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ឲ្យដឹងនៅថ្ងៃ២៣ តុលានេះថា រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ឆ្នាំ២០២១ នេះដែលរាជរដ្ឋាភិ បាល បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀលដោយ ឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើស ... Read More »
ស្រវឹងស្រាដើរទៅផ្ទះតាមផ្លូវជិតទឹកជំនន់ឡើង រអិលជើងដួលចូលទឹកផ្កាប់មុខលង់ស្លាប់
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ របស់លោកអធិការដ្ឋាននគរបាលស្រុកថ្មគោលបានដឹងថា មានករណីស្ត្រីម្នាក់ស្លាប់(ដោយលង់ទឹក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៥កើត ខែកក្ដិកឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ០៨និង០០ នាទី នៅចំណុចក្រុមទី២២ ... Read More »
ឡើងត្នោតឆ្លងពីដើមមួយទៅដើមមួយបាក់ស្នួធ្លាក់មកដីស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកឡើងត្នោតម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីឡើងត្នោតដល់ចុងដើម្បីត្រងយកទឹកធ្វើស្ករហើយបានសួរទៅដើមត្នោតមួយទៀត បណ្តាលឲ្យបាក់ស្នួធ្លាក់មកដី។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ អាជ្ញាធរស្រុកទឹកផុសបានឲ្យដឹងថា ជនរងគ្រោះធ្លាក់ពីលើដើមត្នោតនេះមានឈ្មោះ ប្រុស ... Read More »
កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ១៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបបទល្មើសផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ការបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនទាំង១៤នាក់ ក្នុង៣ករណីផ្សេងគ្នានោះ រួមមាន ៖ ករណីទី១ ៖ ... Read More »
ណាហ្គាវើលដ៍បេះដូងសប្បុរស បរិច្ចាគថវិកា ៥៥.០០០ ដុល្លារដល់នគរបាលជាតិ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានបរិច្ចាគថវិកា៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេស។ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះបានបង្កជាទឹកជំនន់ដែលប៉ះពាល់ដល់ខេត្តចំនួន ១៩។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថាយ៉ាងហោចណាស់មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច