ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារមន្ទីរ ទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការ ជាមួយអាជ្ញាធរមូលដ្ឋាននិងអ្នកជំនាញពាក់ព័ន្ធ បានចុះដំឡើងឧបករណ៍ការពារ រន្ទះនៅទីតាំងរមណីយដ្ឋាន Green Farm ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែសីហា ... Read More »
ព័ត៌មានជាតិ
យុវជនម្នាក់បើកម៉ូតូលឿនជែងរថយន្តជ្រុលទៅបុករថយន្តកុងតឺន័របណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់
ភ្នំពេញ៖យុវជនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូល្បឿនជែងរថយន្តនៅខាងមុខជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័របណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ទី៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជឿន សីហា អាយុ ២២ ... Read More »
តួលេខពីទីផ្សារទេសចរណ៍តូចបំផុតនិងធំបំផុតរបស់កម្ពុជានៅឆមាសទី១ដើមឆ្នាំ២០២០
ភ្នំពេញ៖ ទីផ្សារទេសចរណ៍ធំទាំង៦របស់កម្ពុជានៅឆមាសទី១ ឆ្នាំ២០២០នេះ គឺមាន ចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ហើយភ្ញៀវទេសចរបរទេសតូចរបស់កម្ពុជាគឺ ទីម័រ ម៉ូណាកូ ... Read More »
ទ័ពអាកាសជាន់ខ្ពស់កម្ពុជាទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020)
ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុងរ៉ាហ្សាន់ សហព័ន្ធរុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ... Read More »
ថ្ងៃនេះ..! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២នាក់ទៀត និងព្យាបាលជាសះស្បើយ២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីជាសះស្បើយ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០២នាក់។ អ្នកឆ្លងថ្មីជំងឺកូវីដ-១៩ រួមមាន៖ ទី១៖ ជាស្ត្រីជនជាតិខ្មែរ ដែលជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ... Read More »
បុរសម្នាក់បើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ម៉ាស្ដា មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាស្ដា មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI 4422 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុនៅនឹងស្តុបទំនប់ទឹក ... Read More »
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព លើផ្ទៃដីទំហំ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង និងការធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។ យោងតាមអនុក្រឹត្យ ... Read More »
ក្រសួងសាធារណការ៖ សូមឱ្យប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្ដីពី វិធានការការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា៖ យោងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ... Read More »
ផ្លូវទៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលបាក់ច្រោះដោយទឹកភ្លៀង បានតភ្ជាប់វិញហើយនៅរសៀលនេះ
កំពង់ឆ្នាំង ៖ ផ្លូវទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានរងការកាត់ផ្តាច់ដោយទឹកភ្លៀងហូរច្រោះនោះ នាពេលនេះ ត្រូវបានតភ្ជាប់វិញហើយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និង គណកម្មការសហគមបានជួសជុលរួចរាល់ ។ នេះបើតាមការបញ្ជាក់ពីលោកសុខ សន្ធីរ ... Read More »
កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ៨នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្ត
ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជា និង ណែនាំពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ចូនជនសង្ស័យ៨នាក់ (ស្រី៤នាក់)រួមទាំងវត្ថុតាងពាក់ពន្ធ័ករណីប្រើប្រាស់និង ជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី៥ ខែសីហា ... Read More »
អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅខេត្តកំពត ផ្អើលសម្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា
ខេត្តកំពត៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅខេត្តកំពត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំង និងមិនមានអ្នករងរបួសនោះទេ ។ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ២០២០ ... Read More »
អ្នកទោសខ្មែរ ៣នាក់ ថៃបានបញ្ជូនឱ្យត្រឡប់មកវិញក្រោយជាប់ទោស២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់
ខេត្តឧត្តរមានជ័យ៖ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់អ្នកទោសខ្មែរប្រុសស្រី ចំនួន៣នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រឡប់មកវិញ តាមច្រកអន្តរជាតិជាំ ។ អាជ្ញាធរថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ... Read More »
លោក ប្រាក់ សុខុន ឧបត្ថម្ភអគារសិក្សា១ខ្នង និងបន្ទប់ទឹក៦បន្ទប់ ដល់អនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាង ដែលមានសភាពចាស់ និងចាំបាច់ត្រួវជួសជុល និងកែលម្អ។ ... Read More »
ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ «សម្រាកសៀមរាប»
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ... Read More »
សម្ដេច ទៀ បាញ់ ផ្ញើសារជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើសារជូន លោក ង៉ូ ស៊ុនលិច្ស (Ngo Xuan ... Read More »
លោក ស សុខា ដឹកនាំប្រជុំជីវភាពប្រចាំខែការងារ ស.ស.យ.ក. ខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង ... Read More »
សហព័ន្ធកីឡាគុនល្បុក្កតោ បន្ដបើកវគ្គហ្វឹកហ្វឺនដល់វិស័យការពារជាតិ កាន់តែរីកដុះដាល
ភ្នំពេញ៖ សហព័ន្ធបានបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កតោមួយទៀត នៅកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ គឺមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ស្របពេលពិធីបិទក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមនីយ៍ឯក ឯក សំអូន ... Read More »
នគរបាលខណ្ឌ សែនសុខ បន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥ នឹង ០០នាទី ដោយមានការអនុញ្ញាតពីលោក វរសេនីយឯក ... Read More »
រុស្ស៊ី និងចិនត្រៀមជំទាស់ ផែនការសហរដ្ឋអាមេរិក ដែលចង់បន្តដាក់ទណ្ឌកម្មលើប្រទេសអ៉ីរ៉ង់
អន្តរជាតិ៖ ដើម្បីទាត់ចោលផែនការរបស់សហរដ្ឋអាមេរិក ដែលចង់បន្តសុពលភាពនៃទណ្ឌកម្មអាវុធ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅលើប្រទេសអ៉ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងកំណត់យកនៅសប្តាហ៍ក្រោយនេះ ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសោរ៍ ទី០៨ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោកម៉ៃក៍ ... Read More »
សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ ភ្ញៀវទេសចរ បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ
ខេត្តមណ្ឌលគិរី៖ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យមន្រ្តីរាជការ កម្មករ និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ គិតត្រឹមថ្ងៃទី៨ ... Read More »
រដ្ឋមន្ត្រីកសិកម្ម អញ្ជើញមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសារ
ខេត្តតាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញមកស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ... Read More »
បុរសម្នាក់បាត់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ ២ថ្ងៃទើបរកសពឃើញ
ពោធិ៍សាត់ ៖ បុរសវ័យ៥៨ឆ្នាំម្នាក់បានលោតងូតទឹកបណ្តាលឲ្យលង់បាត់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣និង១០នាទីរសៀល នៅចំណុចប្រកាន់ដៃស្ពានដែក ផ្លូវរថភ្លើង ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយរហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧ សីហាទើបគេរកសពឃើញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយចំនួន (Video inside) នៅថ្ងៃស្អែកនេះ ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នឹងត្រូវរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ចាប់ពីម៉ោង៧៖៤៥នាទី រហូតដល់ ដល់ម៉ោង៩៖៣០នាទីព្រឹក អង្គការសហព័ន្ធសន្តិភាពសកល នឹងរៀបចំមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនឹងផ្សាយបន្តផ្ទាល់ចេញពី មជ្ឈមណ្ឌលចុងស៊ីង។ សន្និបាតនេះ មានការចូលរួមដោយឥស្សរជនប្រទេសជាច្រើន ... Read More »
ថ្ងៃនេះ..! ជាខួបគម្រប់៥៣ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)
ភ្នំពេញ៖ ការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជាខួបគម្រប់៥៣ឆ្នាំ។ ក្នុង អាយុ៥៣ឆ្នាំ អាស៊ានបានប្រែក្លាយខ្លួន សហគមន៍ រួមមួយហើយ អង្គការតំបន់នេះ អាចមានលទ្ធភាពរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឆាប់រហ័សជាងគេ ... Read More »
ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង នៅបណ្ឌិត្យសភានគរបាលជាតិ
ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង ក្នុងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ៖ ... Read More »
ផ្សារម៉ាក្រូ ប្រកាសផ្អាកអាប់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារទៅអតិថិជនវិញ
ភ្នំពេញ៖ កាលពីថ្មីៗនេះ ផ្សារម៉ាក្រូ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា៖ ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារមកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារម៉ាក្រូ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខធ១៣–០២០–០០៤។ សូមជម្រាបថា ... Read More »
ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យកត់កន្ទុយលេខវៀតណាមខុសច្បាប់ស្រីស្អាត ទូច ស្រីនិច
ខេត្តកណ្តាល៖ នៅវេលាម៉ោង ១៥និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅបានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)នៅចំណុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះថា ... Read More »
បញ្ជូនមេបនល្បីឈ្មោះម្នាក់ ទៅតុលាការពីបទល្បួងក្មេងស្រី លក់ព្រហ្មចារីឲ្យតាតា
ខេត្តប៉ៃលិន៖សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បានកសាងសំណុំរឿងបញ្ជូនស្ត្រីមេបនជួញដូរផ្លូវភេទល្បីឈ្មោះម្នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ ទៅតាមផ្លូវច្បាប់ក្រោយរំដោះក្មេងស្រីរងគ្រោះ៥នាក់ចេញពីផ្ទះជួញដូរផ្លូវភេទ។ មន្ត្រីនគរបាលខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា ស្រ្តីមេបន ល្បីឈ្មោះម្នាក់ ដែលមានជំនាញ ល្បួងក្មេងស្រី លក់ឲ្យតាតានិង អ្នកមានលុយត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយ ការិយាល័យនគរបាល ... Read More »
Update ៖ អគ្គិភ័យឆេះរោងចក្រផលិតម្សៅបៀកជញ្ជាំង ខេមស្តារ ក្នុងខណ្ឌពោធិ៍សែនជ័យប្រេីប្រាស់ទឹកអស់១៤០ឡាន បើគិតពីការខូចខាតវិញអស់ទឹកប្រាក់ ១,២លានដុល្លារអាមេរិក
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រ GCS កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហាដែលស្ថិតនៅតាមបណ្តោយផ្លូរវបេតុង ក្រុម៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច