ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

សម្តេចតេជោ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

  ភ្នំពេញ៖ នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទាំងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ... Read More »

សម្តេច ហ៊ុន សែន៖ សូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក១៤ថ្ងៃ

ភ្នំពេញ៖ ពីវិមានសន្តិភាព នៅព្រឹកមិញថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា ... Read More »

អគ្គស្នងការនគរបាលជាតិ ការបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងីកូវីដ១៩ (COVID-19)

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បាន ចេញសេចក្តីសម្រេចស្តីពី៖ ការបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងីកូវីដ១៩ (COVID-19) ដោយមាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ... Read More »

បណ្តាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT រួបរួមគ្នាឆ្លើយតបទៅនឹងស្ថានការដើម្បីជួយដល់អតិថិជនរបស់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី ២៥ មីនា ២០២០ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT កំពុងសហការគ្នាជាធ្លង់មួយ លើគំនិតផ្តួចផ្តើមដើម្បីជួយការពារអតិថិជនរបស់ខ្លួន និងធានាថាប្រជាជន មុខជំនួញអាជីវកម្ម និងមន្ទីររដ្ឋាភិបាលនៅកម្ពុជាទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មានដែលជាក់លាក់ ក្នុងអំឡុងពេលមួយដ៏លំបាក និង ... Read More »

បន្ទប់ក្នុងអគារនិងបរិវេណវិមានរដ្ឋសភា ត្រូវបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងបរិវេណវិមានរដ្ឋសភា  ក្រុមការងារគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ ដែលជាវិធានការមួយ ក្នុងចំណោមវិធានការផ្សេងៗទៀត ក្នុងការការពារការឆ្លងរាលដាលនៃមេរោគកូវីត១៩ ។ ការចុះបាញ់ថ្នាំសម្លាប់មេរោគរបស់ក្រុមគ្រូពេទ្យជំនាញ នៅវិមានរដ្ឋសភាពេលនេះ គឺដើម្បីការពារសុខសុវត្ថិភាពពីការឆ្លងមេរោគ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ពិចារណាទូលថ្វាយសូមព្រះរាជានុញ្ញាតព្រះមហាក្សត្រ ដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន សិក្សាតាមមាត្រា២២ នៃរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ... Read More »

កម្ពុជាត្រៀមបន្ទប់ជាង៣.០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

ភ្នំពេញ ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនានេះថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ... Read More »

ក្រសួងទេសចរណ៍ ជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចអោយបិទ បៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ ... Read More »

សារជាផ្លូវការរបស់សម្តេច៖ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ

ភ្នំពេញ៖ មុននេះបន្តិច នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សារជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ... Read More »

ប្រជាពលដ្ឋគាំទ្រ ខណៈសម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ជឿជាក់យ៉ាងមុតមាំថាកម្ពុជា នឹងយកឈ្នះលើជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងយកឈ្នះលើជំងឺកូវីដ១៩នេះ តាមរយៈការរួបរួមគ្នាប្រយុទ្ធ និងការពារពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ បើទោះបីជាជំងឺកូវីដ១៩ (COVID-19) បាននិងកំពុងកើតមានរាល់ថ្ងៃនៅកម្ពុជាយ៉ាងណាក្តី តែ ជំងឺកូវីដ១៩ដែលបានកើតមាននៅកម្ពុជាកាលពីខែមករាមកនោះ មកដល់ពេលបច្ចុប្បន្នបានរីកសាយភាយទៅកាន់ដែនដី១៣រាជធានី-ខេត្ត ... Read More »

សម្តេច ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីការពារកុំឱ្យឆ្លងកូវីដ-១៩

ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងចាត់វិធានការកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ ១៩ ( Covid-19) ជា “សត្រូវឥតស្រមោល”

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ នៅវិមានសន្តិភាពព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជូនសារផ្លូវការទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង៤០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

បទល្មើសកាប់ឈើអារជ្រៀក ដឹកជញ្ជូនរាប់សឹបគោយន្តកន្ត្រៃ ឆ្លងចូលក្រុមហ៊ុនចំការចេក មិនសូវលោះយប់សមត្ថកិច្ចនឹងមន្ត្រីជំនាញធ្វើមិនដឹង

ខេត្តស្ទឹងត្រែង៖ សកម្មភាពកាប់ផ្តួលរំលំឈើ ដឹកជញ្ចូនតាមគោយន្តកន្ត្រៃ មិនក្រោមពី២០ទៅ៣០គោយន្តនោះទេ ក្នុងមួយយប់ៗដែលធ្វើទៅបាននោះ ក៍ដោយសារមានមេការបំផុស ឲ្យពលរដ្ឋទាំងនោះ ចូលព្រៃអាជ្រៀកឈើប្រភេទ៣ជ្រុង ប្រវែង៣ម៉ែត្រ ជាច្រលុងទល់ចេកក្រុមហ៊ុនចំការ ដឹកពីខាងកើតផ្លូវជាតិលេខ៧ នៃព្រៃរបស់ដឹកឡើងខូងផ្លូវ សមត្ថកិច្ចនឹងមន្ត្រីជំនាញ សម្ងំធ្វើមិនដឹងមិនឮ ខណ:ឈ្មួញដឹកឆ្លងផ្លូវជាតិ ... Read More »

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំកម្ទេចចោលទំនិញខូចគុណភាពជាង១តោន

  ខេត្តត្បូងឃ្មុំ៖ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់លោក មាស មោរ៉ា ជាប្រធាន បានដឹកនាំកម្លាំងមន្ត្រីកាំកុងត្រូល រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកពញាក្រែក ប្រមូលយកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលរកឃើញ និងដកហូតនាពេលកន្លងមក ប្រមាណជាង១តោន ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមាន បិទផ្សារទេ ហើយចូលឆ្នាំ ធ្វើធម្មតា តែកុំឲ្យមានការជួបជុំ គ្នាច្រើនពេក

  ភ្នំពេញ៖ សម្តេចតេ ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេច បិទសាលារៀន ម៉ាស្សា ខារ៉ាអូខេ តែ រាជរដ្ឋាភិបាលមិនមាន បិទផ្សារ ... Read More »

ប្រទះឃើញគ្រាប់មីនតោន៣គ្រាប់ នៅច្រាំងទន្លេសាបជ្រោយចង្វា

  ភ្នំពេញ៖ គ្រាប់មីនតោន ដែលបន្សល់ទុកតាំងពីជំនាន់សង្គ្រាម ៣គ្រាប់ត្រូវបានប្រជានេសាទ ប្រទះឃើញផុសឡើងនៅមាត់ទឹក ទន្លេសាបទន្ទឹមផ្សារចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ហើយរាយការណ៍ទៅ ... Read More »

ថៅកែសណ្ឋាគារធំជាងគេលំដាប់ទី១នៅខេត្តតាកែវ សម្រេចផ្តល់សណ្ឋាគារជាកន្លែងព្យាបាលកូវីដ-១៩

  ខេត្តតាកែវ៖ ស្របពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាអោយអភិបាលខេត្តទាំងអស់ រកជួលសណ្ឋាគារ ផ្ទះសំណាក់ យកសាលារៀន ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងកូវីដ-១៩ និងខណៈបណ្ដាប្រទេសជាច្រើន កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ... Read More »

ក្រុមគ្រូពេទ្យមកពីប្រទេសចិនចុះផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាCovid 19 នៅច្បារអំពៅ

  ភ្នំពេញ៖  អនុវត្តតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ រួមជាមួយក្រុមគ្រូពេទ្យមកពីប្រទេសចិន ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 នៅក្នុងមូល ដ្ឋានខណ្ឌជាពិសេសនៅតំបន់ដែល ... Read More »

ជនសង្ស័យម្នាក់លួចម៉ូតូរបស់នារីម្នាក់បានសម្រេចលុះជាងកន្លះខែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន

  ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានចេញពីផ្ទះក្នុងគោលបំណងសុំថៅកែម្ចាស់សិប្បកម្មផលិតឥដ្ឋរកការងារធ្វើ តែមិនជួបថៅកែម្ចាស់សិប្បកម្ម ឃើញម៉ូតូនារីម្នាក់ទុកនៅក្នុងផ្ទះរបស់ថៅកែ ក៏ធ្វើសកម្មភាពលួចជិះទៅបាត់ លុះជាងកន្លះខែក្រោយកត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចយានដ្ឋានជួសជុលរថយន្ត ហេង ... Read More »

ក្មេងប្រុសស្រី៣នាក់បងប្អូនលួចលុយគេបាននសម្រេច៣ដងថ្ងៃក្រោយលួចទៀតចុងក្រោយម្ចាស់តាមទាន់ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

  ខេត្តកណ្ដាល៖ ក្មេងប្រុសស្រី៣នាក់បងប្អូន បានចូលលួចលុយគេទុកក្នុងផ្ទះបានសម្រេច៣លើកគ្មានអ្នកដឹង ថ្ងៃក្រោយមកធ្វើសកម្មភាពលួចទៀត ត្រូវបានម្ចាស់ផ្ទះតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ។ ករណីចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុឫស្សី ស្រុកខ្សាច់កណ្តាល ។ មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ​២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង​៖​ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនមកទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សារទុក​ ឬជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀននាព្រឹកថ្ងៃ២៥ ខែមីនា​ ឆ្នាំ​២០២០។ បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឡេ យ៉ាំងឡា  អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល ... Read More »

ជនខិលខូចយកលេខពិសេស ‪០១៧‬ ‪៩៩៩‬ ‪៩៩៩‬ ថាជាបុគ្គលិកអម្រឹត បំណងធ្វើការខ្ចីលុយ និងផ្ទេរប្រាក់ផ្សេងៗ

  ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋតាមបណ្ដា ខេត្ត ស្រុក ក្រុង រាជធានី មានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួនបានយកលេខទូរស័ព្ទពិសេស បន្លំខ្លួនជាបុគ្គលិកអម្រឹត ទូរស័ព្ទទៅពលរដ្ឋ ក្នុងបំណងប្រើល្បិចធ្វើការខ្ចីលុយ និងផ្ទេរប្រាក់ផ្សេងៗ ។ យោងតាមគណនីហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងថា ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីឆក់ទូរស័ព្ទ

  នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចមុខផ្សារCity mall សង្កាត់វាលវង់ ខណ្ឌ៧មករា ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៨៦ ... Read More »

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពីការធ្វើសង្គ្រាមដែលគេបានដឹងខ្លះពីទីតាំងសត្រូវ។ តែការប្រយុទ្ធជាមួយកូវីដ១៩ គេមិនបានដឹងវានៅទីណានោះឡើយ។ -សម្តេចតេជោ ហ៊ុន សែន ហៅជំងឺកូវីដ១៩ គឺជាបិសាចឥតស្រមោល។ ... Read More »

ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងខេត្តត្បូងឃ្មុំ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធានថ្មី គង់ សុភាព

  ខេត្តត្បូងឃ្មុំ ៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណា ក៏នៅតែ​យោគយល់ខ្លះៗចំពោះបញ្ហាដឹកលើសទម្ងន់ តាមរយៈអនុញ្ញាតឲ្យក្រុមមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្តមានឱកាសឆ្លៀតរកលុយស្របច្បាប់បានយ៉ាងងាយសុខស្រួល ខណៈចំណូលបានដោយងាយលើរថយន្ត ដឹកលើសទម្ងន់ក៏ត្រូវបង់លុយ មិនលើស​ទម្ងន់ក៏ត្រូវបង់ ។ ប្រភពរាយការណ៍ថា រថយន្តដឹកដំឡូងលើសទម្ងន់ តែមួយតោន រហូតដល់៥តោន ត្រូវបង់៣ម៉ឺនរៀលជូនលោក គង់ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា អាចផ្អាកប្រជុំអាស៊ី-អឺរ៉ុប បើកូវីដ-១៩ មិនស្រាកស្រាន្ត

  ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃកម្ពុជា បានប្រកាសថា កម្ពុជាកំពុងពិនិត្យពីការព្យារពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០។ សម្តេចបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់បន្ទាប់ពីវាយជនរងគ្រោះរឿងលួចទូរស័ព្ទ

  ខេត្តកំពង់ធំ៖  សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានយកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជនរងគ្រោះចំក្បាលនិងចំថ្ពាល់លើផ្ទៃមុខបណ្តាលអោយរបួសជាទម្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥១នាទី ថ្ងៃទី២៤  ខែមីនា  ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។  សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ... Read More »

ពលករជាង៩០នាក់ចាញ់បោកមេខ្យល់ ត្រូវគេដឹកពីប្រទេសថៃដាក់ចោលនៅច្រករបៀង

ក្រុងប៉ោយប៉ែត៖ពលករប្រុស ស្រីជាង៩០នាក់ ត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀមស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្ររបៀងចំការគក្នុងស្រុកស្វាយចេក កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។ លោកមេភូមិចំការគរហែម សុផាន់ មានប្រសាសន៌ថាៈ នៅថ្ងៃដដែលនោះកម្លាំងជួរមុខរបស់យើងបានឃើញពលករប្រមាណ ៩០នាក់ដើរកាត់ព្រៃមានស្ពាយប្រដាប់ប្រដាសំពីងសំពោងក៌ប្រមូលគាត់មិនឲ្យដើរចូលមកក្នុងភូមិ ដោយសុំអន្តរាគមន៌ពីអាជ្ញាធរដឹកពួគាត់មកមណ្ឌលដំចតនៅក្រុងប៉ោយប៉ែតធ្វើការណែនាំនិងត្រូតពិនិត្យរបស់គ្រូរពេទ្យសិន។ ក្នុងឱកាសជួបពលករលោកជំទាវ ជូ ប៊ុនអេង ... Read More »