ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធិ និងការចុះផ្សាយរបស់កាសែត The Cambodia daily

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាសែតបរទេសមួយបានផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធិ និងការចុះផ្សាយរបស់កាសែត The Cambodia ... Read More »

នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អញ្ជើញបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល ១ថ្ងៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ... Read More »

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី៣០ ខែធ្នូនេះ

ភ្នំពេញ ៖ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី៣០ ខែធ្នូនេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៤រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ ... Read More »

រថយន្តដឹកទំនិញធុនធំបេីកឡេីងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ហើយទៅកៀររថយន្តហាយលែនឌ័រ និងបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តប្រភេទដឹកទំនិញធុនធំសង្ស័យស្រវឹងស្រា រេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មបាក់អស់មួយដើមហើយរថយន្តបន្តហោះរំលងទៅផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តហាយលែនឌ័រ​មួយគ្រឿងកំពុងធ្វេីដំណេីរ​ហើយរថយបង្កបន្តទៅបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤ ជិតផ្សារព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តប្រភេទដឹកទំនិញធុនធំ ... Read More »

សិស្សវិទ្យាល័យល្វា ដែលបានទៅទស្សនកិច្ច នៅឧទ្យានជាតិគីរីរម្យ ហើយជួបគ្រោះថ្នាក់ចរាចរ ពេលនេះ បានមកដល់វិទ្យាល័យល្វាវិញហើយ

ខេត្តកំពង់ចាម៖ ដោយការយកចិត្តទុកដាក់ ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយ លោក ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ... Read More »

ជម្លោះកើតឡើងដោយសារលក់ក្បែរគ្នាមិនចេះយោគយល់គ្នា !

ភ្នំពេញ ៖ ក្រុមសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជួយត្រួតពិនិត្យមើលអ្នកលក់ដូរតាមមាត់ទន្លេយ៉ាងអនាធិបតេយ្យ ហើយតែងតែបង្កបញ្ហាជាញឹកញាប់ ! ចៀសវាងក្លាយជាហិង្សាធ្ងន់ធ្ងរ។  បើយោងតាមវីដេអូពីប្រភព Facebook គឺជម្លោះនេះអ្នកលក់ដូរមុខព្រះបរមរាជវាំងរកស៊ីយ៉ាងអនាធិបតេយ្យ ហើយបង្កជម្លោះគ្រាន់តែរឿងបន្តិចបន្តួច គ្មានការយោគយល់គ្នាទៅវិញទៅមក បង្ករំខានដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ... Read More »

ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ២០២៥ កម្ពុជាតំបន់ខ្លះធ្លាក់ត្រជាក់ ដល់១៩ អង្សាសេ

ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ២០២៥ កម្ពុជា ... Read More »

Update ៖ អភិបាលខេត្តកំពង់ចាម ៖ សិស្សវិទ្យាល័យល្វាដែលទៅទស្សនកិច្ច នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ បានជួបគ្រោះថ្នាក់នោះមិនមានរងរបួសធ្ងន់ធ្ងរឡើយ ពេលនេះអាជ្ញាធរកំពុងគិតគូរអំពីសុវត្ថិភាព

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា   អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរដែលបានទៅទស្សនកិច្ចនៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យ នៃខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់នោះមិនមានរងរបួសធ្ងន់ធ្ងរឡើយ មកដល់ពេលនេះ អាជ្ញាធរកំពុងយកចិត្តទុកដាក់ និងគិតគូរអំពីសុវត្ថិភាពរបស់ពួកគេ ... Read More »

អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់

ខេត្តតាកែវ ៖ នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានឱ្យដឹងថា ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ  នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ... Read More »

ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសពីរនាក់បាននាំគ្នាទៅងូតទឹកប្រឡាយចម្ងាយ ៣០០ ម៉ែត្រខាងលិចភូមិទ្រលោក ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។     នគរបាលស្រុកព្រះនេតព្រះបានឱ្យដឹងថា÷ ក្មេងប្រុសរងគ្រោះទាំងនាក់មានឈ្មោះ១-មឿន កូមីន ... Read More »

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ក្រោមមូលបទ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តនយោយឈ្នះ=ឈ្នះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា៖  ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅ ទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី៕    សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង០២និង៣០នាទី  ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ... Read More »

រថយន្តក្រុងដឹកសិស្សនិងលោកគ្រូ-អ្នកគ្រូបានធ្លាក់ផ្លូវពេលចុះពីលេីភ្នំគិរីរម្យ

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុស-ស្រី ចាស់ក្មេង ប្រមាណជា៦០នាក់​ មានកូន​ក្មេង សិស្ស​សាលា​ និងលោកគ្រូ​ អ្នកគ្រូ​ បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នា​ក់​ចរាចរណ៍ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិត​ ខណៈដែលរថយន្ត​ក្រុង​នេះបានរេចង្កូតធ្លាក់ផ្លូវរួចទៅ​អែ​បនឹងជ្រោះមានដេីមឈេី​  ចំណុចលោក​យា​យបាំងដៃ​ ហួសចំណុចជ្រោះអូរកសេះ​ កាលពីរសៀលថៃ្ងទី​២៩​ ខែធ្នូ​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើ «សន្តិភាព» បានផ្តល់សំណាងអ្វីខ្លះដល់ប្រជាជាតិខ្មែរយើង?

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្ននេះ មានសំណាងខ្លាំងណាស់ ដែលបាននិងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម ដោយសារគ្រាប់ផ្លោង។ ក្នុងឱកាសអញ្ជើញជាអធិបតី ... Read More »

បទវិភាគស៊ីជម្រៅ៖ តើឆ្នាំនេះ និងក្នុងពេល២៦ឆ្នាំមុន ពលរដ្ឋកម្ពុជានឹកឃើញ និងចងចាំពីអ្វីខ្លះ?

ភ្នំពេញ ៖ ថ្ងៃទី ២៩ ធ្នូ ឆ្នាំ១៩៩៨ មកដល់ ឆ្នាំ២០២៤ មានរយៈពេល២៦ឆ្នាំហើយ ដែលឣាចត្រូវបានគេចាត់ទុកថាជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជនកម្ពុជាបានចងចាំថា សង្រ្គាមស៊ីវិលក្នុងប្រទេសជាង២ទសវត្សត្រូវបានបញ្ចប់ ។ ការឯកភាពជាតិ  ការឯកភាពទឹកដី ... Read More »

នគរបាលក្រុងដូនកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សា

ខេត្តតាកែវ ៖ ជនសង្ស័យករណីបង្កហិង្សាដោយ ចេតនា៤នាក់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ចាប់ឃាត់ខ្លួន ក្រោយធ្វេីសកម្មភាពវាយតប់លេីជនរងគ្រោះ៣នាក់កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣និង ៣០ នាទី នៅចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ... Read More »

ថ្មម៉ាប នាំចេញពីខេត្តស្ទឹងត្រែង គឺបានផលិតកែច្នៃនៅសិប្បកម្មកែច្នៃ ក្នុងតំបន់សួយ ថូយ ខេត្តហ្វូ ជាន ប្រទេសចិន

ខេត្តស្ទឹងត្រែង ៖ ស្របពេលគណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅឯប្រទេសចិន ខេត្ត ហ្វូ ជាន កន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា បានអញ្ជើញដល់ សិប្បកម្មកែច្នៃមួយកន្លែង ស្ថិតនៅតំបន់សួយថូយ ដែលបាននាំយក ... Read More »

សាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទមានខ្លួនចំនួន៦នាក់ តាមដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន៦នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេ៧៤៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធាន បទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក សរ សុពុត្រា អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែង  និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្ទឹងត្រែងនិងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

មន្ត្រីសាលាក្រុងព្រះសីហនុ រាប់សិបនាក់ពុលចំណី អាហារ ក្រោយពេលប្រជុំ

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានបានបង្ហើបថា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីរាជការសាលា ក្រុងព្រះសីហនុ បានបើកប្រជុំក្រុមប្រឹក្សា ដែលមានសមាជិក និង អ្នកចូលរួមសរុប៥៦នាក់ នៅក្នុងកិច្ចប្រជុំនោះដែរ សមាជិកក្រុមប្រឹក្សាក្រុង ទទួលបន្ទុករៀបចំកិច្ចប្រជុំ និងបញ្ជូនសារ ... Read More »

លោក លឹម សៀងហេង អភិបាលក្រុងបាវិត សម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងបុណ្យឆ្លងសមិទ្ធផលនានា វត្តអម្ពវ័ន្ត សង្កាត់ច្រកម្ទេស ក្រុងបាវិត

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤  បានអញ្ជើញ ជា អធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងបុណ្យឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តអម្ពវ័ន្ត ... Read More »

លោក Wang Wenbin ៖ ជាមហាកិត្តិយសដែលខ្ញុំបានទស្សនាការសម្ដែងលើកដំបូង អំពីរឿង”លោក ជីវ តាក្វាន់បានជួបនគរចេនឡា” ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Wang ... Read More »

តើការប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» មានគោលបំណងអ្វី?

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធ ខួបនៃទិវាសន្តិភាពនៅកម្ពុជា ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា ផ្ញើសារអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរខួបលើកទី២៦ នៃ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ អបអរសាទរខួប២៦ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៤ និងខួប៦ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ថា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួប ២៦ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ... Read More »

លោក វរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចភូមិបន្លាស្អិត

ភ្នំពេញ៖ ថ្ងៃអាទិត្យ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីដោយមានការអនុញ្ញាត ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ... Read More »

រឿង៖ ព្រះអាទិត្យឥតពន្លឺ (តចប់)

យុវជនគ្រប់គ្នាចប់ការងារនាំគ្នាត្រឡប់ទៅផ្ទះនៅភូមិប៉ាំងណាវិញ ចំណែកឯខ្ញុំ និងអាធីត្រឡប់ទៅផ្ទះជួបពុកម៉ែនៅភូមិត្រពាំងផ្លុង។ ខ្ញុំនិងអាធីធ្វើដំណើរកាត់តាមព្រៃតូចៗដែលដុះអមសងខាងផ្លូវដើរថ្មើជើងនិងមិនហ៊ានជជែកគ្នាទេ។យើងដើរបានបន្តិចស្រាប់តែឮសំឡេងមាត់មនុស្សជជែកគ្នា។  យើងបានក្រាបក្នុងគុម្ពព្រៃរង់ចាំឱ្យពួកឈ្លបដើរទៅផុតឆ្ងាយសិនទើបបន្តដំណើរ។ យើងបន្តដំណើរបែបនេះរហូតដល់ភូមិត្រពាំងផ្លុងរួចបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។    ពេលទៅដល់ផ្ទះភ្លាមម៉ែភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែគាត់បានប្រញាប់ប្រញាល់ហៅឲ្យខ្ញុំចូលក្នុងផ្ទះសួរនាំ។ ខ្ញុំបានប្រាប់ម៉ែតាមដំណើររឿង រួចហើយពុកក៏បាន​លបលួចដុតដំឡូងឲ្យខ្ញុំ។ ម៉ែបកផងផ្លុំដំឡូងផងឱ្យត្រជាក់រួចនិយាយថា ចេះសំណាងហើយថ្ងៃនេះ ដែលពុកឯងទៅជួបបងធំកូនបានដំឡូងនិងល្ពៅមកខ្លះ។គាត់បានហុចដំឡូងមកឱ្យខ្ញុំហើយប្រាប់ថាឲ្យខ្ញុំហូបឲ្យប្រញាប់ទៅ។    ... Read More »