ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ » លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល»

ភ្នំពេញ​៖​ «ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស» លើកទី១៨ នឹងត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល!» នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ... Read More »

បុរសម្នាក់បើករថយន្តរេចង្កូតបុកផើងផ្កាមុខផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកផើងផ្កា ធុងទឹកកក ដាក់មុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តដាក់កង់មុខទៅមុខលែងរួច ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា​ម៉ោង២៖៥០នាទីរំលងអធ្រាត្រ​ឈានចូល​​ ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤​ ស្ថិត​តាមបណ្ដោយផ្លូវ​៩០៧​ សង្កាត់​ឬស្សីកែវ​ ខណ្ឌ​ឬស្សីកែវ​​ រាជធានីភ្នំពេញ​។  ... Read More »

Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ភាព​ចូលរួមពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត ... Read More »

អ្នកនាំពាក្យក្រសួង​កសិកម្ម​៖​ ទីបំផុត ប្រាក់ចំណេញភាគលាភប្រចាំខែពីសមាជិកភាពនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» អាចសម្រេចបានតាមផែនការគ្រោងទុកហើយ

ខេត្ត​តាកែវ​៖​ លោក​ ឃឹម​ ហ្វីណង់​ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ បានលើកឡើង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ទីបំផុត ប្រាក់ចំណេញភាគលាភប្រចាំខែពីសមាជិកភាពនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» អាចសម្រេចបានតាមផែនការគ្រោងទុកហើយនៅក្នុងខែវិច្ឆិកា។ លោកអ្នកនាំពាក្យរូបនេះ​ បានបន្តថា​ គិតជាមធ្យម ... Read More »

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់​របស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូពីរគ្រឿងបើកលឿនដូចគ្នាដួល​ខ្លួនឯង​​ជាបន្តបន្ទាប់បណ្តាលឲ្យរង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​នៅ​ចំណុច​តែ​មួយ​

ភ្នំពេញ​៖ បុរស​ពីរ​នាក់​រង​របួស​ធ្ងន់​ ខណៈជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដួល​ខ្លួន​ឯង​បន្ត​បន្ទាប់​គ្នា​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២៤ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទល់មុខផ្សារ​មនោរម្យ​សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។  ​ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ទី​១ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​ស្គូពី​ ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់​ធំ​1D-8012​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ទិសដៅ​ពី​លិច​មក​កេីត​ក្នុង​ល្បឿន​លឿនរួច​​ស្រាប់​តែ​ធ្លាក់​កន្លុកបណ្ដាល​ឱ្យដួល​អូស​ជា​ច្រើន​ម៉ែត្រ​រង​របួសធ្ងន់​បាក់​ជើង​ម្ខាង​ដេក​ស្ដូកស្ដឹង​ចំណែក​ម៉ូតូ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​។ ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក​ក៏​មាន​ម៉ូតូ​គ្រឿង​ទៀត​ម៉ាក​ស្គូពី​ ពណ៌​ស​ពាក់​ស្លាក​លេខ​សៀមរាប​1AQ-8495​ ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បោះ​ពួយ​យ៉ាង​លឿន​មក​ដួល​នៅ​ចំណុច​តែ​មួយ​បណ្ដាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​ឃើញ​ក៏​នាំ​គ្នា​ជួយ​សង្រ្គោះ​បឋម​លេីក​សែង​ទៅ​ដាក់​កៀន​ខាង​រួច​ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ធ្វើ​ការ​បាញ់​ថ្នាំ​លេីក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​ដាក់​អែប​ខាង​រួច​ហើយ​រាយការណ៍​បន្ត​ទៅ​ផ្នែក​ជំនាញ​។  ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ខណៈ​ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ដូច្នេះ​សម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រ កម្ពុជាបានថយឥទ្ធិពល។ ក្រសួងធនធានទឹក​ ... Read More »

រថយន្ត​ford ranger បេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យ​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត​ford ranger ជ្រុលទៅបុកជាមួយនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។  ​    ហេតុការណ៍នេះបានកើតឡើងនៅវេលា១២និង​៣០នាទី​រំលង​អធ្រាត្រ​ចូល​ចូលថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤​ទល់មុខស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស​ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។  ​ ... Read More »

សន្តិសុខកោះពេជ្រនិងអ្នកលក់មាំទំនាស់ពាក្យសម្តីបង្កហិង្សាត្រូវបានសមត្ថកិច្ចហៅមកសួរនាំ

​  ភ្នំពេញ​៖ បុរសម្នាក់ជាអ្នកលក់មាំតាមម៉ូតូដាក់មេក្រូច្រៀងតាមផ្លូវនិងចូលក្នុងតំបន់ហាមឃាត់ក្នុងកោះពេជ្រត្រូវបានទំនាស់ពាក្យសម្តីជាមួយសន្តិសុខកោះពេជ្របង្កហិង្សាទៅវិញទៅមកត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ។  ​   ពាក់ព័ន្ធ​ករណី​ហិង្សា​នេះ​ បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៦និង​៣០នាទី​ព្រលប់​ ថ្ងៃ​ទី​៩ខែ​ធ្នូ​ឆ្នាំ​២០២៤​ នៅ​ក្នុង​បរិវេណ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។  ​   ... Read More »

ជ្រុះទូរស័ព្ទដៃ​រវល់ឱនរើស​ ងេីបឡេីងវិញរថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត​

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តសុខៗក៏បានជ្រុះទូរស័ព្ទដៃមកក្រោម​ រួចឱនរើសទូរស័ព្ទ​ ខណៈងេីបមកវិញក៏រេចង្កូតរថយន្តទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ​ ... Read More »

បុរសម្នាក់ជិះម៉ូតូវ៉ារថយន្ដក្រឡុកសុីម៉ងត៍ មិនផុតត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់កិនស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូហុងដាប៊ីតវ៉ាកាត់ពីមុខរថយន្តក្រឡុកសុីម៉ងត៍តែមិនផុតត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុុកកិនទាំងម៉ូតូនិងមនុស្សពីក្រោយបណ្ដាលឲ្យ អ្នកជិះម៉ូតូស្លាប់មួយរំពេច។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១ និង ១៥នាទីយប់ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ សាងសង់ថ្មីផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ... Read More »

កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនជាតិចិននិងខ្មែរ៧នាក់ករណីសង្ស័យជម្រិតទារប្រាក់!

ភ្នំពេញ៖ កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនជាតិចិននិងខ្មែរ៧នាក់ករណីសង្ស័យជម្រិតទារប្រាក់ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចខុនដូមួយកន្លែងក្បែរផ្លូវ ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅយប់ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៤។  ប្រភពពីកម្លាំងកងរារាជអាវុធហត្ថបានឱ្យដឹងថា,ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថាមានករណីចាប់បុរសជនជាតិចិនម្នាក់ វាយខ្នោះច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទារប្រាក់កម្លាំងក៏បានចុះមកដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជួយសង្គ្រោះជនរងគ្រោះដែលជាជនជាតិដូចគ្នាបានម្នាក់។ ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ... Read More »

ព្រឹកនេះ សម្តេចធិបតីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ- ហាណូយ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត

 រដ្ឋកាតា​៖​ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ... Read More »

បង្ហាញមុខជនសង្ស័យ១៣នាក់​ ពាក់ព័ន្ធ​ករណីលួច​ និងបង្កហិង្សាធ្វើឱ្យស្លាប់និងរបួសជាច្រើននាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន១៣នាក់ដែលបានធ្វើសកម្មភាពលួច និងជាក្រុមក្មេងទំនើងចំនួន៤ក្រុមដែលបង្កហិង្សាដោយចេតនាបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះ។  លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា​ កាលពីថ្ងៃទី០៦ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ភ្នំពេញ ... Read More »

បញ្ជូនខ្លួនបុគ្គលស្រវឹងបើកបរ បុករះម៉ូតូយ៉ាងសាហាវ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ទៅកាន់តុលាការហើយ

ភ្នំពេញ ៖ គេចមិនផុសពីទោសដែលបានប្រព្រឹត្តនោះទេ បុគ្គលស្រវឹងបើកបររថយន្ត NX200t  បុករះម៉ូតូយ៉ាងសាហាវ នៅស្តុបសំណង់១២ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។ បុគ្គលអ្នកបើករថយន្តនោះមានឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិដូហា រដ្ឋកាតា ប្រកបដោយសុវត្តិភាព

រដ្ឋកាតា៖​ នៅវេលាម៉ោង១៦.០០ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ  ម៉ោងនៅរដ្ឋធានីដូហា រដ្ឋកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា រដ្ឋធានីដូហា រដ្ឋកាតា ប្រកបដោយសុវត្តិភាព ... Read More »

សម្តេច ម៉ែន សំអន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបជំរាបលាពេលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ... Read More »

អគ្គស្នងការដ្ឋាននគរបាកជាតិ ចេញសេចក្ដីណែនាំស្ដីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ លើបណ្តាញទំនាក់ទំនងសង្គម

ភ្នំពេញ ៖ សេចក្តីណែនាំ ស្តីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្តាញសង្គមផ្សេងៗ ! ជាច្រើនឆ្នាំកន្លងទៅនេះ មន្ត្រីនគរបាលជាតិបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ... Read More »

លោក វង្សី វិស្សុត អញ្ជើញជាអធិបតីបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច»

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច» នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច ... Read More »

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ នៅស្រុកអូរគ្រៀងសែនជ័យ

ខេត្តក្រចេះ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ  និងលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ... Read More »

កូនដំរីញី១ក្បាល ដែលមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វ ព្រៃលំផាត់ប្រទះឃើញត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ

ខេត្តមណ្ឌលគិរី៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនដំរីញី១ក្បាល ដែលមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ប្រទះ ឃើញកាលពីល្ងាចថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៤ ត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ។ គិតមកដល់រសៀលថ្ងៃទី៩ខែធ្នូនេះ ស្ថានភាពសុខភាពកូនដំរីនោះ បានប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយដើម្បីធានាបានសុខភាពល្អប្រសើរ ក្រុមមន្ត្រីជំនាញត្រូវបញ្ជូនកូនដំរីនេះទៅព្យាបាលនៅសួនសត្វភ្នំតាម៉ៅបន្ថែមទៀត។ លោកឌិន ... Read More »

បង្ហាញមុខ​ក្រុមក្មេងទំនើង៨នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្រុមក្មេងទំនើង៨នាក់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយកម្លាំងសមត្ថកិច្ចជំនាញ​ ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា(ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ)​ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ ... Read More »

លោក ស៊ុន ចាន់ថុល អនុញ្ញាតឱ្យលោកអគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa ... Read More »

សមត្ថកិច្ច​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៣២៣គ្រឿងទៀតទូទាំងប្រទេស​ នាថ្ងៃទី​៩​ ធ្នូ​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ៣២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះ អនុរក្សពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែ”ម១” បាននាំខ្លួនលោក លី សាម៉េត ហៅគ្រូមា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរបន្ថែមជុំវិញសំណុំរឿងពុករលួយ មានជនសង្ស័យប្រមាណជិត១០ ... Read More »

ប្រភេទសត្វស្វាកន្ទុយ ស ដែលជិតផុតពូជបំផុតលើលោកកំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខក្នុងដែនជម្រកសត្វព្រៃលំផាត់

ខេត្តរតនគិរី៖ នៅក្នុងព្រៃខ្ពស់ៗនៃដែនជម្រកសត្វព្រៃលំផាត់ សត្វស្វាកន្ទុយ ស (Pygathrix nigripes) កំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខ។ វាជាប្រភេទសត្វដែលស៊ីស្លឹកឈើជាអាហារ និងត្រូវបានគេស្គាល់ដោយសារពណ៌ដ៏ទាក់ទាញ និងភាពរហ័សរហួនរបស់ពួកវា។ មន្រ្តីរអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៩ ខែធ្នូ ... Read More »

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង!

ភ្នំពេញ ៖ តាមរយៈវីដេអូប្រមាណ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។  លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ ... Read More »

អភិបាលខេត្តកណ្ដាល អំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត សូមមកធ្វើច្បាប់អាជីវកម្មឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥ ជៀសវាងការចាត់វិធានការតាមច្បាប់

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ ... Read More »

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារអបអរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, ... Read More »