ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឃា​ត់ខ្លួនមុខសញ្ញា​ជួញដូរគ្រឿងញៀន​ ២នាក់​ រកឃើញ​គ្រឿងញៀន​ និងអាវុធ​កែច្នៃ​មួយដេីម​

ខេត្ត​កំពង់ស្ពឺ​៖​ កម្លាំង​​​នគរបាលស្រុកបសេ​ដ្ឋ​ បានចុះស្រាវជ្រាវ​ឃា​ត់ខ្លួនមុខសញ្ញា​ជួញដូររក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រកឃើញ​អាវុធ​កែច្នៃ​មួយដេីម​បន្ថែម​ កាលពីថ្ងៃទី១៩​ ខែធ្នូ​ ២០២៤​ ក្រោ​យ​ទទួលបាន​ព័ត៌មាន​ ពីមហាជន​ល្អ​ នៅចំណុច​ផ្លូវលំ​ ភូមិឃ្លោក​ ឃុំព្រះខែ​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។  ... Read More »

ជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិចិនម្នាក់ត្រូវបានកម្លាំងការិយាល័យជួញដូរ និងការពារអនីតិជន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ... Read More »

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់ ក្នុងដីនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋានបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។  អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ... Read More »

នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តន៍ភារកិច្ចជំនាញវិស្វកម្ម ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងផែនការខែមករា ឆ្នាំ២០២៥

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤  នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង ... Read More »

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូទៅទស្សនកិច្ចខេត្តហ្វូជាន ប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគមកកម្ពុជា

ប្រទេសចិន ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ បានដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចនៅទីក្រុងហ្កាងស៊ូ «Quanzhou» ខេត្តហ្វូជាន «Fujian» ... Read More »

🔥ផ្ទុះកំប៉ុងហ្គាសបង្ករជាអគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែងនៅខណ្ឌមានជ័យ នគរបាលប្រេីប្រាស់ឡានទឹកចំនួន​០៥គ្រឿង

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះបន្ទប់ជទួល មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ​៨និង៣០នាទីព្រឹក ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ... Read More »

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ​៖​ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ ដែលជា​មុខសញ្ញា​ចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ ពាក់ព័ន្ធ​ករណី​លួចទូរស័ព្ទ​ និងបាន​បញ្ជូនខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  សូមជម្រាបជូនថា​ ... Read More »

បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់នៅស្រុករុក្ខគិរី

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំង​នគរបាលស្រុករុក្ខគិរី បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់​ យកមកអនុវត្តតាមច្បាប់​ កាលពីម្សិលមិញនេះ​ នៅចំណុចភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។  ក្នុងកិច្ចប្រតិបត្តិការនេះ ... Read More »

នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ទោ ចៅ ឃីន

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ... Read More »

ជំរំទោចថ្ពាល់លឿង ចាហ៊ូ បានឈ្នះពានរង្វាន់និរន្តរភាពដ៏ល្បីល្បាញរបស់មូលនិធិ EXO Foundation

ភ្នំពេញ៖ មន្រ្តីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា យើងមានព័ត៌មានដ៏រំភើបរីករាយដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នាថា ជំរំទោចថ្ពាល់លឿង ចាហ៊ូ បានឈ្នះពានរង្វាន់និរន្តរភាពដ៏ល្បីល្បាញរបស់មូលនិធិ EXO Foundation នៅក្នុងប្រភេទ “Planet – ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបលោក អាគីបា តាខេអូ (Akiba Takeo)ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប លោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ ... Read More »

ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញកម្លាំងចម្រុះរបស់គយចល័តឃាត់និងរិបអូសរថយន្តចង្កូតស្តាំ១គ្រឿងដោយអះអាងថាគ្មានពន្ធនាំចូលនៅមុខផ្សារសាលាក្រៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលពេញផ្លូវដោយឃើញសមត្ថកិច្ចចម្រុះចុះឃាត់រថយន្តចង្កូតស្តាំ១គ្រឿងនៅតាមផ្លូវត្រង់ចំណុចមុខផ្សារសាលាក្រៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននារសៀលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៤។ លោកឌឿន គឹមហឿន រស់នៅភ្នំព្រាលឃីស្ទឹងត្រង់ ស្រុកសាលាក្រៅបានអោយដឹងថា រថយន្តរបស់លោកម៉ាកអ៊ីស៊ុយហ្ស៊យមួយបាំងកន្លះ ចង្កូតស្តាំ ផលិតឆ្នាំ២០១២ ពណ៌ទឹកប្រាក់ មានស្លាកលេខពណ៌ក្រហមចង្កូតស្តាំ ... Read More »

អភិបាលខេត្តស្វាយរៀង អញ្ជើញប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំអាគារ ឃ សាលាខេត្ត ដែលចូលរួមពីលោកអភិបាលរងខេត្ត ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា ... Read More »

លោករដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China ... Read More »

គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥

ខេត្តសៀមរាប ៖ នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ... Read More »

ស្វែងយល់ អំពី ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់

ភ្នំពេញ ៖ ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់ (Ligamentoplasty of ACL) ដោយឧបករណ៍ឆ្លុះសន្លាក់ (Arthroscopy) ១. អ្វីទៅជាសរសៃ ACL ?? វាជាសរសៃធំមួយដែលជួយទប់សន្លាក់ជង្គង់អោយមានលំនឹងដេីម្បីបំលាស់ទី លោត ដេីរ ... Read More »

រឿង៖ ស្នាមដំបៅ (ភាគបញ្ចប់)

រហូតដល់ថ្ងៃទី ៤ ខែមករាឆ្នាំ ១៩៧៩ ស្នូរគ្រាប់កាំភ្លើងធំលាន់ឮល្វើយៗកាន់តែញាប់ និងកាន់តែច្បាស់ហើយខិតចូលមកកាន់តែជិតនឹងភូមិរបស់ខ្ញុំ។ ភាពរំជើបរំជួលក្នុងចំណោមប្រជាជនកាន់តែកើនច្រើនឡើងៗ ។ រីឯព័ត៌មានអំពីការឈ្លានពានរបស់វៀតណាមត្រូវបានអង្គការផ្សព្វផ្សាយឲ្យដឹងកាន់តែច្បាស់។ម៉ោងប្រមាណជា១រសៀល រោងបាយទាំងអស់ក្នុងភូមិក្រូចបានទទួលបញ្ជាពីអង្គការភូមិឲ្យរៀបចំស្បៀងអាហារនិងចានឆ្នាំងដាក់លើរទេះគោ ក្របី និងផ្ញើតាមគ្រួសារខ្លះៗដើម្បីភៀសចេញទៅទិសខាងលិច។ ហ្វូងរទេះគោក្របីនិងប្រជាជនយ៉ាងស្អេកស្កះពីភូមិឃុំនានាប៉ែកខាងកើតកំពុងធ្វើដំណើរលាយឡំគ្នាជាប់រដឹកឆ្ពោះទៅទិសដៅតែមួយតាមការចង្អុលបង្ហាញរបស់អង្គការ។រទេះក្របីរបស់ខ្ញុំដែលទទួលបន្ទុកដឹកស្បៀងផ្ទះបាយលេខ ៧ ទាំងស្រុងចេញដំណើរទៅជាមួយប្រជាជនផ្សេងទៀតដែរ។ ... Read More »

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន ស្តីពី “ការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ជាការស្ម័គ្រចិត្តដើម្បីជីវភាពរស់នៅសមរម្យ”

ភ្នំពេញ ៖ ទីក្រុងហ្សឺណែវ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហ ប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ មានការចាំបាច់ត្រូវធ្វើការឆ្លើយតបទៅនឹង ការចេញផ្សាយព័ត៌មានដែលមានលក្ខណៈបំភាន់ ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រុម ... Read More »

អភិបាលខេត្តកណ្ដាល ៖ ការអភិវឌ្ឍជាតិមាតុភូមិ កម្លាំងយុវជន និងកុមារ ជាកម្លាំងចលករមិនអាចខ្វះបាន

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាថ្ងៃទី១៩ ខែធ្នូ ... Read More »

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជាផ្ទៃក្នុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បង្ហាញបញ្ជាផ្ទៃក្នុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ផ្កាជ័ររីកបែរជាស្រពោន ... Read More »

ចេញ​ពី​ផឹក​ស៊ី​ក្នុង​ក្លិប​ជិះ​ម៉ូតូ​ឌុប​គ្នាលឿនទៅ​បុក​នឹង​របាំ​ងថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ​៖​ យុវជន​ពីរ​នាក់​​ចេញពី​ផឹកស៊ី​ក្នុង​​ក្លឹបស្រវឹង​ធ្លាក់​ភ្នែក​​ជិះ​ម៉ូតូ​ឌុប​គ្នា​លឿនទៅ​​បុក​ជាមួយ​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​អ្នក​បេីក​បរស្លាប់ចំណែក​ម្នាក់​ទៀត​ជិះ​ខាង​ក្រោយ​រង​របួស​ធ្ងន់​។  ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ខែ​ធ្នូ​ឆ្នាំ​២០២៤ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ចំណុច​ទល់មុខ​និង​ផ្សារ​ជម្ពូវ័ន​ ​សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។  សព​រង​គ្រោះ​ឈ្មោះ​ កែវ​  ហ៊ន​ ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​មុខរបរ​ធ្វើ​ការ​រោងចក្រ​  បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​ម្ដុំ​កំបូល​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​។  បេីយោង​តាម​ការ​បញ្ជាក់​ពី​មិត្តភក្ដិ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​កេីត​ហេតុ​ជនរងគ្រោះ​ជា​មួយ​មិត្តភក្ដិ​ប្រមាណ​១០នាក់​បាន​រៃលុយ​គ្នា​ផឹកស្រា​ថ្នាំ​អស់​មួយ​វគ្គរួច​ក៏បែក​គំនិត​យក​ទូរស័ព្ទ​ទៅ​ដាក់​បញ្ចាំ​ដេីម្បីយក​លុយ​មក​​នាំ​គ្នា​ចូល​ក្លិប​ផឹក​​បន្ត​ខណៈ​ពេល​ផឹក​ស៊ី​អស់​ចំនួន​១ឈុត​រៀង​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​បាន​​នាំ​គ្នា​ចេញពី​ក្លិប​វិល​​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​ក្នុង​នោះ​ផង​ដែរ​ជនរងគ្រោះ​បាន​សុំ​មិត្ត​ភក្តិ​បេីក​បរដោយ​ម្ចាស់​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់​២០២៥ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1LD-4353​ ជិះ​ខាង​ក្រោយ​បេីកបរ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ​វេងស្រេង​ឆ្ពោះ​ចូល​មក​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ទិសដៅ​ពី​កេីត​មក​លិច​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​ខាង​លើ​បាន​រេចង្កូត​ទៅ​បុក​រះ​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​បោក​ក្បាល​និង​បង្គោល​ភ្លើង​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ចំណែក​ម្ចាស់​ម៉ូតូ​ជិះ​ខាង​ក្រោយ​ដោយ​រង​របួស​ធ្ងន់​ធ្ងរ​សន្លប់​ស្ដូកស្ដឹង​  បន្ទាប់​មក​មិត្តភ័ក្ដិ​ដែល​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​ក៏​ឃើញ​ជនរងគ្រោះ​បាន​​ស្លាប់​បាន​ទាក់​ទងប្រាប់​ទៅ​សាច់​ញាតិ​ក្រុម​គ្រួសារ​ភ្លាម​ៗ​។  ... Read More »

គណបក្សខ្មែរអភិរក្ស បានដាក់លិខិតជាផ្លូវការគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំបង្កើតច្បាប់ ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ

ភ្នំពេញ ៖ លោក រៀម ខេមរិន្រ្ទ ប្រធាន គណបក្សខ្មែរអភិរក្ស សូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា គណបក្សខ្មែរអភិរក្ស ... Read More »

សម្តេចធិបតី នាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ​២០២៤នេះ​ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ... Read More »

ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល «វិញ្ញាសាសួរផ្ទាល់មាត់» ចាប់ផ្តើម

ភ្នំពេញ÷បេក្ខជន ៦៨រូប ដែលបានឆ្លងកាត់ការ ប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ និងវិញ្ញាសាសរសេរលើកទី២ ដោយជោគជ័យ ត្រូវបន្តចូលរួមប្រឡងប្រជែងលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមនៅម៉ោង ៧:៣០នាទីព្រឹកនេះ។ នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន​ ម៉ានី ... Read More »

រថយន្តសណ្តោងកន្ទុយដឹកទូរកុងតឺន័របើកលឿនបួងចង្កូតត្រង់រង្វង់មូលក្រឡាប់ផ្ងើរជើង

ភ្នំពេញ៖ រថយន្តសណ្តោងកន្ទុយដឹកទូរកុងតឺន័រ១គ្រឿងបើកលឿនដល់ចំណុចរង្វង់មូលមិនបន្ថយល្បឿនបួងចង្កូតខ្លាំងបណ្តាលឲ្យក្រឡាប់ផ្ងើរជើងសំណាងល្អអ្នកបើកបរលូនចេញតាមបង្អួចកញ្ចក់ទ្វារងរបួសស្រាលហេីយគេចខ្លួនបាត់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ១៩ ខែធ្នូឆ្នាំ២០២៤ស្ថិតតាមបណ្តោយផ្លូវមហាវិថីស៊ីជីនពីងត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាស ភូមិជម្ពូវ័ន្ដ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មនសមនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងកន្ទុយកុងតឺន័រ១គ្រឿងពណ៍សរពាក់ស្លាកលេខភ្នំពេញ3D-8501ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីស៊ីជីនពីងក្នុងទិសដៅពីត្បូងទៅជើង។លុះពេលទៅដល់ចំណុចកើតហេតុដោយសារដឹកធ្ងន់ពេកហើយអ្នកបើបរលឿនពេកយកឡាគួរខ្លាំងពេកក៏បណ្តាលឲ្យក្រឡាប់ទៅខាងស្តាំដៃផ្ងើរជើង។សំណាងល្អអ្នកបើកបរលូនចេញតាមបង្អួចកញ្ចក់ទ្វារងរបួសស្រាលគេចខ្លួនបាត់។ ... Read More »

លោក អ៊ុំ រាត្រី បានដាក់វិធានការដល់សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបករណីក្មេងទំនេីង និងគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដាក់វិធានការទៅដល់ ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បន្តរឹតបន្តឹងបង្ក្រាបករណីក្មេងទំនេីង ដែលបង្កនូវអសន្តិសុខ ... Read More »

ព័ត៌មានបឋម! សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ករណីអារ.ក សម្លាប់អ្នកដឹកក្យូសលក់

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ជាបឋមនាព្រឹកព្រលឹម ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ... Read More »