ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឃាត់ខ្លួនប្តីប្រពន្ធរកស៊ីជួញដូរ គ្រឿងញៀនមួយគូ និង ដកហូតបានគ្រឿងញៀន ជាង១០ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែកក្កដានេះថា កាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបមេខ្លោង ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួនពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នា នៅចំណុចភូមិក្រាំងពង្រ ... Read More »

លួចរ៉ឺម៉កពីស្រុកអង្គរបុរី យកមកដល់ស្រុកព្រៃកប្បាសត្រូវសមត្ថកិច្ចតាមចាប់បានទាំងពីរនាក់

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងនៅរសៀលថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ១១រោចខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ... Read More »

នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន៧នាក់ រត់គេចខ្លួន ៣ នាក់

ខេត្តកណ្ដាល៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះសមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកៀនស្វាយបានកសាងសំណុំរឿងជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី។ មន្ត្រីនគរបាលស្រុកបានដោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវថ្ងៃទី០៩ខែ កក្កដា ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការចែកចាយព័ត៌មានមិនពិតអាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែកព័ត៌មានលើបណ្តាញសង្គម ហើយបញ្ចប់ការចែកចាយព័ត៌មានមិនពិត ដើម្បីចៀសវាងការបង្កភាពច្របូកច្របល់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការអំពាវនាវបែបនេះរបស់លោកអ្នកនាំពាក្យរូបនេះ ក្នុងពិធីអនុវត្តន៍ផ្សព្វផ្សាយ យុទ្ធនាការ ... Read More »

ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ... Read More »

ខេត្តចំនួន៤ ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្នំពេញ៖ បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា៖ ខេត្ដចំនួន៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១១ ខែកក្កដា ឆ្នាំ២០២៦នេះ ... Read More »

រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់សារធារណជនឱ្យប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ... Read More »

នគរបាលស្រុកអង្គស្នួលបង្ក្រាបករណីល្បែងស៊ីសង កត់ឆ្នោតកន្ទុយលេខវៀតណាម

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជាន់សង្ស័យម្នាក់ ដែលជាអ្នកកត់ឆ្នោតកន្ទុយលេខកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង ៥០នាទី នៅផ្ទះរបស់ជនសង្ស័យ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ប្រភពឱ្យដឹងថាជនសង្ស័យ ឈ្មោះ ... Read More »

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ «យុវជនថ្ងៃនេះ គឺជាមេដឹកនាំនៅថ្ងៃស្អែក» 

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

បង្ក្រាបករណីកាប់ប្លន់យកម៉ូតូហើយយកទៅប្លុងចោល និងប្រើប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកអង្គស្នួលបានបំបែកសំណុំរឿងករណីធាក់ប្លន់យកម៉ូតូកាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង០០និង៥០នាទី នៅចំណុចផ្លូវលំក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលដោយឃាត់ខ្លួនជនសង្ស័យបានពីរនាក់។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រឹក ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ... Read More »

ចាប់បានបុរសម្នាក់បានយកដុំថ្មគប់អ្នកដំណើរ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់បានយកដុំថ្មគប់ទៅលើអ្នកដទៃដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ័យខ្លាច និងរត់គេចខ្លួននៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨:០០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយកើតហេតុ ... Read More »

បុរសម្នាក់តាមលូកលាន់ប្រពន្ធគេត្រូវប្តីគេប្រចណ្ឌទាញកាំបិតភ្គាក់កាប់របួសយ៉ាងធ្ងន់ធ្ងរឯជនបង្ករត្រូវឃាត់ខ្លួន

ខេត្តមណ្ឌលគិរី៖បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតាមលូកលាន់ប្រពន្ធគេជាច្រើនលើកច្រើនសារក៏ប្រាប់ប្តីហើយកើតភ្លើងប្រចណ្ឌទាញកាំបិតភ្គាក់កាប់ចំជាច្រើនកន្លែងរំលងបានមួយថ្ងៃត្រូវសមត្ថកិច្ចមកឃាត់ខ្លួនជនដៃដល់.ដល់ផ្ទះបញ្ជូនទៅសាលាដំបូងខេត្ត។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១១ . នាទីយប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៦ត្រង់ចំណុចខ្ទមចំការក្បែរអូរតេរស្ថិតក្នុងភូមិ  ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ប្រភពពីសមត្ថកិច្ច.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់បានឱ្យដឹងថាជនរងគ្រោះរបួសធ្ងន់មានឈ្មោះ ឈ្មោះ ស្រ៊ាង រស់នៅភូមិឃុំខាងលើ។ ជនបង្ក ... Read More »

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ពីរនាក់ បញ្ជូនទៅសាលាដំបូង​ខេត្ត​កំពង់ស្ពឺ​​​ពាក់ព័ន្ធករណី​គ្រឿងញៀនក្នុងស្រុក​សាមគ្គី​មុនីជ័យ…

ខេត្តកំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​​​ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក នា​ថ្ងៃទី​០៤​ ខែ កក្កដា​ ឆ្នាំ២០២៦​ កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ស្រុកសាមគ្គីមុនីជ័យ ... Read More »

រថយន្ត​ Mercedes​ បុកពីក្រោយរថយន្ត Ford EVEREST កំពុងឈប់រងចាំស្តុប​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ដ ស៊េរីទំនើប Mercedes មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយ រថយន្ដ Ford EVEREST រងការខូចខាតតែសំណាងមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលា ម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ... Read More »

សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យជនជាតិវៀតណាម ២នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ករណីជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យជនជាតិវៀតណាម ២នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ករណីជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បើតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៦នេះថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ... Read More »

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល

ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ... Read More »

កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ភ្នំពេញ៖ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ -ជនសង្ស័យចំនួន ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា 

នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មដ៏មមាញឹក ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យសពម្តាយបង្កើតលោក កឹម សុខា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទៅដល់ទីតាំងកម្មវិធីបុណ្យសពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតលោក កឹម សុខា ... Read More »

ទូតចិននៅកម្ពុជា ច្រានចោលការផ្សាយកាសែតជប៉ុនថា វេជ្ជបណ្ឌិតចិនម្នាក់ ចូលរួម «វះកាត់ប្តូរតម្រងនោម»នៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅមន្ទីរពេទ្យលោកសង្ឃ)

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសច្រានចោលការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun ដែលបានផ្សាយចោទថា៖ «វេជ្ជបណ្ឌិតជនជាតិចិនម្នាក់បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា»របស់កម្ពុជា។ ... Read More »

តោះ! អ្នកជិះម៉ូតូធំ ចង់ជិះនៅលើផ្លូវល្បឿនលឿន តើត្រូវភ្ជាប់ឯកសារអ្វីខ្លះ?

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារអ្វីខ្លះ? ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បងប្អូន ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា

ភ្នំពេញ ៖ ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា ។ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ១- គ្មាននរណាហូបថ្មភ្នំនិងខ្សាច់បានទេ តែគេយកថ្មនិងខ្សាច់ទៅដោះដូរជាមួយដុល្លារបាន។ ... Read More »

លោក ហ៊ុន ម៉ានី ៖ សម្តេចតេជោ ពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ៖ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយក្រុមគ្រួសារ ... Read More »

ក្នុងឆមាសទី១ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនជាង ២០%

ភ្នំពេញ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូអន្តរជាតិបន្តកើនឡើងជាវិជ្ជមាន សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង២០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ ... Read More »

តើថៃអាចបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិបានដែរឬទេ?

ភ្នំពេញ ៖ យោងតាមអត្ថបទរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃដែលមានចំណងជើងថា «រឿងចាស់ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដែលត្រូវបានចែករំលែកដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ... Read More »

អាមេរិក បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្តនៅព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសមរបស់លោកស្រី Aleksandra Zittle ភារធារីស្តីទីថ្មី ... Read More »

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal ... Read More »

ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសបើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនមួយ បន្ទាប់ពីសារព័ត៌មានជប៉ុនចុះផ្សាយ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលអាចពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ក្នុងករណីពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា កាលពីឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌មានជប៉ុន The Japan Times បានចុះផ្សាយព័ត៌មានអំពីករណីនេះ និងបញ្ជាក់ថា កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានផ្សាយនៅថ្ងៃទី៩ ... Read More »

សមត្ថកិច្ចស្រុកបាណន់ ឃាត់ខ្លួនមុខសញ្ញាចំនួន១៧នាក់ ករណីលួចធុងទឹកកក និងសាំង

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចន្លោះវេលាម៉ោង០០និង៤០នាទី ដល់ម៉ោង០៥និង៣០នាទី នៅចំណុចភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ... Read More »