ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្ដតាកែវ ត្រៀមកម្លាំង ១,២០០នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម

ខេត្តតាកែវ ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានត្រៀមកម្លាំង ១,២០០នាក់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ចុះត្រួតពិនិត្យល្បាតក្នុងភូមិសាស្ត្រខេត្ដ ដោយហាមឃាត់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនឱ្យមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ។ ព្រមទាំងជំរុញឱ្យកងកម្លាំងនគរបាលត្រៀមការពារជាប់ជាប្រចាំនៅតាមគោលដៅ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកលេងកំសាន្ដជួបជុំសាច់ញតិនៅតាមស្រុកកំណើត។ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បាន ពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ឯកឧត្ដម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ភ្នំពេញ ៖ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាមានិតចិន រដ្ឋធានីប៉េកាំង ឯកឧត្តមជាទីរាប់អាន! វាយនក្ខត្តឫក្សដ៏ឧត្តមនៃពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ខ្ញុំ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមនៃពិធីបុណ្យនិទា ... Read More »

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា នៅកម្ពុជាតំបន់ខ្លះធ្លាក់ត្រជាក់ដល់ ១៩°C

ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា នៅកម្ពុជាតំបន់ខ្លះធ្លាក់ត្រជាក់ដល់ ១៩°C  ។  ... Read More »

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បងសូមបួងសួងដល់វិញ្ញាណក្ខន្ធប្អូនស្រីថាណ្ណា បានទៅកាន់សុគតិភពនិងឆាប់យោនចាប់កំណើតសាជាថ្មី និងមានអាយុវែងជាងនេះ!

ភ្នំពេញ ៖ លិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកស្រី ម៉ែន សាវន ព្រមទាំងក្រុមគ្រួសារ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំថា កញ្ញា នូ មៈនេត្រអាថាណ្ណា ... Read More »

លោក ប៉ែន បូណា៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍

ភ្នំពេញ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍សម្រាប់គ្រួសារនិងសង្គម។ លោកបន្តថា ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា ... Read More »

ជនសង្ស័យគ្រឿងញៀននិងបង្ហោះម៉ូតូ៦នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូង

  ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់គោលការណ៍ណែនាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តកិច្ចការអាទិភាពសំខាន់ៗ ចំនួន១១ ចំណុច

ខេត្តកំពង់ស្ពឺ៖ ដើម្បីចូលរួមទទួលខុសត្រូវក្នុងការអនុវត្តឱ្យសម្រេចបានជោគជ័យ និងពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងការដ្ឋានកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗ ចំនួន ១១ចំណុច រួមមាន៖ (១) ការការពារសន្តិភាព ... Read More »

ខ្មែរកាត់សែស្រឡាយតែងនឹកឃើញដល់ម្ហូបចិន ពេលដល់ពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ លោក ពិសិដ្ឋ ដែលជាបុគ្គលិកធ្វើការ នៅក្រុមហ៊ុនឯកជនមួយ បានប្រាប់ថា ឲ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ខ្មែរភាគច្រើនតែងតែនឹកឃើញដល់មុខម្ហូបរបស់ចិន ដូចជា មីឆា ចាប់ឆាយ មាន់ស្ងោ គៀវ ... Read More »

លោកស្រី សូ សាវឿន ទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២(សែសិបពីរ)បទ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន។ ... Read More »

ឯកឧត្ដម ឃួង ស្រេង៖ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដាក់មីក្រូស្រែក ហាមមិនឱ្យដុតផាវ ជាមួយ និងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនេះ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយ និងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ... Read More »

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ស្វែងរកឃើញសាលាមត្តេយ្យចំនួន៥ វិទ្យាល័យចំនួន៥ និងមន្ទីរពេទ្យបង្អែកកម្រិត១​ កម្រិត២ និងកម្រិត៣ ចំនួន១៥ ដើម្បីបន្តការប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៤​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃ គ.វ.ជ. ... Read More »

រយៈពេល៣ខែកសិករចិញ្ចឹមកង្កែបនៅឃុំដូនសរ ទទួលបានជោគជ័យអាចរកប្រាក់ចំណូលបាន៤លានរៀល

ខេត្តស្វាយរៀង៖ រយៈពេល៣ខែកសិករចិញ្ចឹមកង្កែបនៅឃុំដូនសរ ទទួលបានជោគជ័យអាចរកប្រាក់ចំណូលបាន៤លានរៀល។ លោក សាន់ សំអាត វ័យ៤៧ឆ្នាំជាកសិករគំរូ ម្នាក់រស់នៅក្នុងភូមិអូរស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានឲ្យដឹងថា គាត់បានចាប់យកមុខរបរការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ទទួលបានជោគជ័យ ដោយគាត់ចិញ្ចឹមកង្កែបយកសាច់និងចិញ្ចឹមកង្កែបមេពូជ ភ្ញាស់យកកូនលក់ ... Read More »

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម

ភ្នំពេញ ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមធ្វើការអំពាវនាវដល់ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖ ១-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ក្នុងឱកាសពិធីបុណ្យនានាតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ... Read More »

ប្រទះឃើញសពនារីម្នាក់អណ្ដែតទឹកជាប់នឹងច្រាំងមាត់ទន្លេ ទល់មុខផ្សាររាត្រី បង្កការភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ៖ សពនារីម្នាក់បានអណ្ដែតតាមទឹកជាប់នឹងច្រាំងមាត់ទន្លេ ទល់មុខផ្សាររាត្រី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចមុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។   សពនារីខាងលើមានឈ្មោះ សានសា ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំចាប់ឆ្នោតជ្រើសរើសក្រុមបែងចែកពូល ដើម្បីប្រកួតពានរង្វាន់កីឡាបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥!

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បុត្រ ... Read More »

អភិបាលខេត្តកណ្ដាល អញ្ជើញប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥ លោក គួច ... Read More »

លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជាលើកទី១៦ ប្រគល់ជូនអង្គការកុមារកំព្រា

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល ... Read More »

អធិការដ្ឋាននគរបាលក្រុងបាវិត បំភ្លឺករណី មនុស្សចំនួន០៣នាក់ ដេញចាប់ បុរសម្នាក់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ មិនមែនជាករណីចាប់ជំរិតនោះទេ

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលក្រុងបាវិត បំភ្លឺករណី មនុស្សចំនួន០៣នាក់ ដេញចាប់បុរសម្នាក់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ មិនមែនជាករណីចាប់ជំរិត នោះទេ។ អធិការដ្ឋាននគរបាលក្រុងបាវិត មានកិត្តិយស សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថាៈ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ... Read More »

គ្រឿង​ក្នុងមាន់ និងស្លាបមាន់ខូចគុណភាពមានចំនួន​៣៤១កេស ស្មើនឹង ៣,៨៩០​គី​ឡូក្រាម​ ត្រូវបានដុត​បំផ្លាញ​ចោលក្រោយសមត្ថកិច្ច​បង្រ្កាប​

ខេត្តបាត់ដំបង​៖​ លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៥នេះថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានដុតបំផ្លាញចោលនូវគ្រឿង​ក្នុងមាន់ និងស្លាបមាន់ខូចគុណភាពមិនអនុលោមតាមបទ​ដ្ឋានបច្ចេកទេសចំនួន​ ៣៤១កេស ស្មើនឹង ៣,៨៩០​គី​ឡូក្រាម។  លោក​ឧត្តមសេនីយ៍ទោ​ ... Read More »

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ របស់សេនាធិការដ្ឋាន

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំសេនាធិការដ្ឋាន តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ... Read More »

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងនៅសង្កាត់ចោមចៅទី៣ឃាត់មនុស្ស២នាក់

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្រាប ទីតាំងបង្កប់ល្បែងស៊ីសងណេតខុសច្បាប់មួយកន្លែងនិងលួចប្រេីប្រាស់ថ្នាំញៀនត្រូវបានឃាត់ខ្លួនមនុស្សស្រីចំនួន២នាក់និងដកហូតសម្ភារៈមួយចំនួន។  ប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងខាងលេីនេះបានធ្វេីឡេីងនៅយប់ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២៥​ នៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនឈានដល់ការឆ្មក់ឆុះបង្ក្រាប​ ដោយមានបងប្អូនប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា​ ទីតាំងខាងលេីមានលួចបង្កប់ល្បែងស៉ីសងតាមអនឡាញខុសច្បាប់​ និងលួចប្រេីប្រាស់ថ្នាំញៀនទៀតផង​ ... Read More »

ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ (ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន) (ត)

ភ្នំពេញ ៖ តើវប្បធម៌ខ្មែរមានមូលដ្ឋានមកពីណា? ខ្មែរជាជនជាតិចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍៖ អំបូរខ្មែរមន បានមករស់នៅអាស៊ីអាគ្នេយ៍ដីគោក តាំងពីយុគថ្មរំលីងមកម៉្លេះ ពោលគឺ មនុស្សចេះចិញ្ចឹមសត្វ ប្រើប្រាស់សត្វ និងចេះរំលីងថ្ម ដើម្បីប្រើប្រាស់ សម្រាប់ផលិតអាវុធ និងប្រដាប់ប្រដាផ្សេងៗ។ កំណាយបុរាណវត្ថុនៅសំរោងសែន ... Read More »

រឿង៖ ផ្សែងអ័ព្ទ (ត)

ខ្ញុំត្រេកអរខ្លាំងពេករហូតដល់ស្រក់ហូរទឹកភ្នែកមិនដឹងខ្លួន ខ្ញុំបានស្កាត់ទៅជួបប្អូនប្រុសរបស់ខ្ញុំជាមួយប៉ា និងម៉ាក់។ គ្រាន់តែឃើញបញ្ញាវឌ្ឍន៍ភ្លាម ទឹកភ្នែករបស់ខ្ញុំអូរស្រក់មកមិនឈប់សោះព្រោះអាណិតប្អូនខ្លោចចិត្ត។ បញ្ញាវឌ្ឍន៍ រត់មកឱបខ្ញុំ ហើយខ្ញុំក៏យកដៃទាំងពីរឱបប្អូនប្រុសខ្ញុំវិញយ៉ាងណែន ប៉ុន្តែដៃរបស់ខ្ញុំដូចជាមិនបានប៉ះនូវរាងកាយដែលមានសាច់ទ្រលុកទ្រលន់របស់ប្អូនដូចពីមុនទៀតទេ។ ដៃរបស់ខ្ញុំហាក់បីដូចជាឱបឆ្អឹងទៅវិញ។ ឱប្អូនប្រុសអើយ! ស្គមសល់តែស្បែកដណ្ដប់ឆ្អឹង មុខមាត់ស្លក់ស្គមសល់តែក្បាល និងក្បាលជង្គង់។ ខ្ញុំបានអង្អែលក្បាលប្អូនប្រុសហើយសួរនាំប្អូនថា ... Read More »

* អរគុណសន្តិភាព * អរគុណនយោបាយឈ្នះ ឈ្នះ * ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមករា និងដាក់ទិសដៅអនុវត្តការងារខែកុម្ភៈ ឆ្នាំ២០២៥។  កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕ Read More »

តួនាទី ភារកិច្ចរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ភ្នំពេញ ៖ បើតាមប្រការ១០ នៃប្រកាសស្ដីពី ការរៀបចំរចនាសម្ព័ន្ធរបស់នាយកដ្ឋាន និងតួនាទី ភារកិច្ចរបស់ការិយាល័យ ចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ... Read More »

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន០៩នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងដាវ) និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត

ខេត្ត​សៀមរាប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងដាវ)កើតឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥​ នៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយក្មេងទំនើងចំនួន០១ក្រុម ... Read More »

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវចេញសេចក្តីអំពាវនាវស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថា្នក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម

ខេត្ត​តាកែវ​៖​ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ សូមថ្លែងការកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះប្រជាពលរដ្ឋ មហាជន ដែលជាអ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលមាន ឆន្ទៈចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យ៉ាងផុសផុលក្នុងពេលចរាចរលើដងផ្លូវ ដោយបានចូល រួមចំណែកកាត់បន្ថយការបាត់បង់ជីវិត ... Read More »

ដឹងពីការងារ ជំទប់ ចៅសង្កាត់រង និងសមាជិកឃុំ សង្កាត់

ភ្នំពេញ ៖ ជំទប់ ឬចៅសង្កាត់រងជាជំនួយការរបស់មេឃុំ ចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅសង្កាត់ប្រគល់ឱ្យនិងជំនួសមេឃុំ ចៅសង្កាត់ទៅតាមឋានានុក្រមនៃជំទប់ ចៅ សង្កាត់រង ទី១ និងទី២ នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមាន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយប្លោងទៅចូលក្រោមរថយន្តបើកនៅផ្លូវម្ខាងទៀត បណ្តាលឲ្យយុវជនម្នាក់ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីជិះម៉ូតូចេញពីលេងផ្ទះបងរួចជិះត្រឡប់ទៅផ្ទះវិញត្រូវរថយន្តមិនស្គាល់ម៉ាក បើកលឿនមកបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងប៉ើងទៅបុកចូលក្រោមរថយន្តស៊េរីទំនើបមួយគ្រឿងបើកនៅផ្លូវម្ខាងទៀតក្នុងទិសដៅបញ្រ្ចាស់គ្នា ហើយរថយន្តបង្កបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចស្ពានទី១០ ស្ថិតនៅលើផ្លូវជាតិលេខ៦ អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៦:៣០នាទីយប់ ថ្ងៃទី២៦ខែមករា ឆ្នាំ២០២៥។ សពមានឈ្មោះ ប្រុស ... Read More »