ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អ្នកនាំពាក្យគ្រងគ្រោះមហន្តរាយ៖ មនុស្សស្លាប់ និងរបួសជិត ១០០នាក់ ដោយសារបាតុភូតរន្ទះបាញ់បានកើតឡើងជាង ៩០លើក ក្នុងរយៈពេល ៧ខែ ឆ្នាំនេះ

ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា៖ មនុស្សស្លាប់ និងរបួសជិត ១០០នាក់ផ្ទះជាង ២០ ខ្នងរងការខូចខាត និងសត្វគោក្របីជិតជាង ៣០ក្បាលបានងាប់ ... Read More »

ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា 

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ... Read More »

ប្រតិភូខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំពង្រឹងទំនាក់ទំនង និងការយោគយល់ល្អជាមួយប្រទេសជិតខាង កម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ

ខេត្តស្រះកែវ ៖ ប្រតិភូខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ង៉ោ ម៉េ ងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងប្រតិភូ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងជាប់ជាគ្រូបង្រៀនអនុវិទ្យាល័យ 

ខេត្តសៀមរាប៖ គរុសិស្ស គរុនិស្សិត ដែលទើបប្រឡងគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សរុបចំនួន ៦២នាក់ ទទួលបានឱកាសជួបដោយផ្ទាល់ជាមួយ លោក ហ៊ុន ... Read More »

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ មនុស្ស ៧៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ សីហា 

ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៧៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជានាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ... Read More »

បញ្ជូនខ្លួន ព្រះសង្ឃដែលកាប់សម្លាប់យុវតី នៅក្នុងវត្តថាន់ បណ្តាលឲ្យរបួសធ្ងន់ ទៅកាន់តុលាការហើយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យជាព្រះសង្ឃ ដែលយកកាំបិតបុ័ងតោកាប់ទៅលើនារីវ័យក្មេងម្នាក់ បណ្តាលអោយរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ ... Read More »

ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ លទ្ធផលល្អប្រសើរកើត ចេញពីការ ខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ នាយ-ពលទាហាន នៃយោធភូមិភាគទី១

ខេត្តស្ទឹងត្រែង៖ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆមាសទី១ និង ផ្សព្វផ្សាយទិសដៅ ការងារយោធា ឆមាសទី២ឆ្នាំ ២០២៤ នៅយោធភូមិភាគទី១ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១បានថ្លែងនូវការកោតសរសើរចំពោះ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ដុតកម្ទេចចោលសាច់ជ្រូកបង្កកជាងមួយពាន់គីឡូក្រាម

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា៖ សាច់ជ្រូកបង្កកសរុបប្រមាណ ១,៣១៥គីឡូក្រាម ត្រូវបានយកទៅដុតកម្ទេចចោល បន្ទាប់ពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះបង្ក្រាបនិងឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ។ ជាក់ស្ដែងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ... Read More »

ឈ្វេងយល់ ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧!

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ឈ្វេងយល់ ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧! – ប្រវែង៖ ១៩៨,១០គីឡូម៉ែត្រ – ... Read More »

តំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ឈ្មោះ គង់ តុលា លើសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៩៧ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ... Read More »

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ជាង មធ្យមភាគ

ភ្នំពេញ ៖ យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបាន ... Read More »

ដែនដីពិសិដ្ឋនៃឃុំអូរសោម កំពុងបង្ហាញអំពីសម្រស់ដ៏សែនមនោរម្យ អមដោយផ្ទៃបឹង ចម្ការដំណាំដែលថ្នមថែរដោយអាកាសធាតុត្រជាក់ពីសន្សើមអ័ព្ទ 

ខេត្តពោធិ៍សាត់ ៖ អូរសោមជាឃុំមួយស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ជាដែនដីពិសិដ្ឋនៃឃុំអូរសោម កំពុងបង្ហាញអំពីសម្រស់ដ៏សែនមនោរម្យ អមដោយផ្ទៃបឹង ចម្ការដំណាំដែលថ្នមថែរដោយអាកាសធាតុត្រជាក់ពីសន្សើមអ័ព្ទ ។ អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ ការទេស ចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។ ពីអតីតកាលឃុំអូរសោមបើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅយ៉ាងណាក្តី ... Read More »

បទអត្ថាធិប្បាយ៖ តើព្រឹត្តិការណ៍ថ្ងៃ១៨ សីហា មានអត្ថន័យដូចម្តេចខ្លះ?

ភ្នំពេញ ៖ ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅប្រទេសក្នុងការពន្យឱ្យមានមហាបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ដើម្បីបង្ក ចលាចលនៅក្នុងប្រទេស ដោយយកបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជា លេសដើម្បីឆក់ទាញមនោសញ្ចេតនាជាតិនិយមរបស់ប្រជាពលរដ្ឋ ត្រូវបានបរាជ័យ។ មេបាតុកម្មបានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅចុងក្រោយរបស់ខ្លួន ដោយឥតមានលាក់លៀមអ្វីឡើយ នោះគឺការផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការបន្ទុចបង្អាក់ស្ថានភាពសេដ្ឋកិច្ច បញ្ឆេះកំហឹងវណ្ណៈ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា  

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមជម្រាបជូន សាធារណជនឲ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា ... Read More »

មោទនភាពជាតិ ! ស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់ជាង ៤០ភាគរយ គ្រោងបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២៥

ខេត្តពោធិ៍សាត់ ៖ ស្ពានឆ្លងកាត់ស្ទឹងអាតៃ ជាស្ពានក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានដំណើរការសាសង់សម្រេចការសាងសង់ជាង៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ គ្រាដែលការស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ ... Read More »

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កោតសរសើរការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយលោក គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ ... Read More »

នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកង់ និងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន

ខេត្តតាកែវ៖​ អធិការដ្ឋាននគរបាលស្រុកបាទី​ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤នេះថា​ ៖កម្លាំងជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកង់របស់ប្រជាពលរដ្ឋនិងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន​ ថែមទាំងប្រេីប្រាស់គ្រឿងញៀនទៀតផង។  សមត្ថកិច្ចបានឱ្យដឹងថា​ ដោយបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឆាយ ... Read More »

នគរបាល​ជាតិ​កម្ពុជា​ សហការ​ជាមួយ​នគរបាល​វៀតណាម​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​

​ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​លោកនាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ កាលពីរសៀល​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោកឧត្តមសេនីយ៍ទោ​ ង្វៀ​ង​ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ប្រតិភូក្រុមហ៊ុនវិនិយោគចិន​ បាននឹងកំពុងចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី២០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានទទួលជួបជាមួយ ប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន ... Read More »

អភិបាលខេត្តកណ្តាល ៖ ពាក្យថា ទឹកស្អាត គឺត្រូវមានគុណភាពល្អ មិនមែនបូមទឹកទន្លេលក់ទេ

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល ជម្រាបមក លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ស្តីពីការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និង ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោក ... Read More »

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា  កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាមានមហិច្ឆិតាខ្ពស់ធំធេងណាស់ដែលហ៊ានដាក់ចេញគោលនយោបាយមួយដ៏ធំដើម្បីជួយប្រជាពលរដ្ឋយើង ពោលគឺ៖ ទី១-ធានារ៉ាប់រងផ្នែកសុខភាពគឺសំខាន់ណាស់ ទី២-ធានាឱ្យបងប្អូនគ្រប់គ្នាឱ្យតែខ្មែរមានមុខជំនាញ និងប្រាក់ចំណូល ទី៣-ពេលជួបគ្រោះអាសន្ន ... Read More »

នគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រេីប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួន ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស(ប្រេីប្រាស់អាវុធដាវ)និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីក្រុមជនសង្ស័យខាងលើបានយកដាវកាប់លើយុវជនម្នាក់បណ្ដាលឲ្យរងរបួសដៃឆ្វេងយ៉ាងដំណំ ។ ករណីនេះ បានកើតឡើង នៅថ្ងៃ១៨​ ខែសីហា​ ឆ្នាំ២០២៤​ វេលាម៉ោង២២និង៣០នាទី ចំណុចផ្លូវជាតិលេខ១១០​ ស្ថិតនៅភូមិទួលស្វាយ​ ... Read More »

បុរសម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំស្លាកលេខបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩:៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាន ស៊ាន ... Read More »

អគ្គិភ័យឆេះតូបលក់អីវ៉ាន់០១ខ្នងដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង៖ អគ្គិភ័យបានឆាបឆេះតូបលក់អីវ៉ាន់០១ខ្នងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះតូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១០ម៉ែត្រ X ... Read More »

នគរបាលខេត្តព្រៃវែង អនុវត្តបទបញ្ជាបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស

ខេត្តព្រៃវែង ៖ ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នគរបាលខេត្តព្រៃវែង អនុវត្តបទបញ្ជាបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ។  សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃចន្ទ ១៥ កើត ... Read More »

លោក ប៉ែន បូណា ៖ ការចុះផ្ទាល់ជួបប្រជាពលរដ្ឋគឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ នៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា នាយករដ្ឋមន្រ្តីកម្ពុជាជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រមានណាស់ដែលមេដឹកនាំណាមួយនៅលើពិភពលោកធ្វើបែបហ្នឹង។ ... Read More »

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ពួកឯងរត់ចោលស្រុកសោះបែរជាមកចង់ឲ្យរាជរដ្ឋាភិបាលស្របច្បាប់ធ្វើតាមខ្លួន ... Read More »

🔴ត្រូវចាំណាបងប្អូន ! ប្រកាសបិទមជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាកែសម្ផស្ស ៦ទីតាំង គឺមាន ៥ទីតាំងជារបស់វេជ្ជបណ្ឌិត សែម រតនា

ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង សម្រេចបិទទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក សែម រតនា ដោយមូលហេតុ ... Read More »

Update ៖ មន្រ្តីជំនាញ​ ចុះត្រួតពិនិត្យទីតាំង​ផលិត​ស្រាថ្នាំ មួយកន្លែង​ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​ ក្រោយមានករណីពុលស្រា

ខេត្ត​តាកែវ៖ ទីតាំង​ផលិត​ស្រាថ្នាំ មួយកន្លែង​ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​ ត្រូវ​កម្លាំង​មន្រ្តីជំនាញ​ស៊ើបអង្កេត​ ក.ប.ប.​ ចុះត្រួតពិនិត្យ​បន្ទាប់ពី​ទទួលព័ត៍មាន​ថាមានករណីពុលស្រា​ និងដេីម្បី​ទប់ស្កាត់​ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតនាពេលកន្លងមក​ផងដែរ។ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» ... Read More »