ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ១៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ១៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ... Read More »

ទស្សន:មិត្តអ្នកអាន៖ ខ្មែររួបរួមសាមគ្គីគ្នា ពិតជាអាចធ្វើបាន !

ភ្នំពេញ ៖ ក្រោយការប្រកាសបង្កើតឡើងនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែនភាគឦសានរបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មក គេសង្កេតឃើញមានចរន្តចូលរួមបរិច្ចាគថវិកាដោយស្មគ្រចិត្តយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណ: រួមមាន កុមារា កុមារី ... Read More »

អភិបាលខេត្តកោះកុង ៖ តំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានទីតាំងស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

ខេត្តកោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះរូបតំបន់ទេសចរណ៍ នៅស្រុកស្រែអំបិល ជាច្រើនសន្លឹក ជាមួយទេសភាព ត្រជាក់ជាប់ចិត្តបំផុត ! ... Read More »

ក្រសួងអប់រំបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការងារត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

ភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការងារត្រៀមរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ ... Read More »

គ្រោះថ្នាក់ណាស់!! យុវជន០២នាក់បានរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនដេីម្បីជួយសម្រួលចរាចរណ៍ដល់រថយន្តសង្គ្រោះបន្ទាន់ ជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍កំពុងបត់ទទឹងផ្លូវពេញទំហឹង

ភ្នំពេញ ៖ កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វេីការហាមប្រាមមិនឱ្យយុវជនជិះម៉ូតូបេីកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គិភ័យនោះឡេីយ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ខណៈក្រុមរថយន្តសង្គ្រោះបន្ទាន់ ឬរថយន្តពន្លត់អគ្គិភ័យមានសុីរ៉ែនបេីកឮខ្លាំងដល់ប្រជាពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវទៅហេីយ ។ ពិតណាស់ការជិះម៉ូតូលឿនៗជួយសម្រួលចរាចរណ៍បែបនេះបានធ្វេីឱ្យយុវជន០២នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនដេីម្បីជួយសម្រួលចរាចរណ៍ដល់រថយន្តសង្គ្រោះបន្ទាន់ ហើយជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍កំពុងបត់ទទឹងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នៅចំណុចមុខក្រុមហ៊ុនក្រឡុកសុីម៉ងត៍រូបដំរី ស ... Read More »

លោកបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តពង្រឹងការអនុវត្តច្បាប់១០០% ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅក្នុងឆ្នាំបន្ទាប់ ក្រសួងបរិស្ថានពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈការបន្តអនុវត្តច្បាប់១០០%។ តាមរយៈវិធានការនេះ ... Read More »

ម៉ូតូហុងដាឃ្លីកបាក់កចូលគ្នា​ ខណៈម្ចាស់មិនរបួស​ ដែលបង្កដោយរថយន្ដ Lexus ចាប់ហ្រ្វាំងមិនសុីជ្រុលទៅបុកម៉ូតូកំពុងចាំភ្លើងស្ដុបនិងរុញទៅបុកខ្ទប់រថយន្ដមួយគ្រឿងទៀត

ភ្នំពេញ ៖ រថយន្ត Lexus RX330 មួយគ្រឿងបានធ្វេីដំណេីរតាមផ្លូវក៏ជាន់ហ្វ្រាំងមិនសុីរេចង្កូតទៅបុកម៉ូតូចាំភ្លើងស្ដុបរុញទៅបុកនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យខ្ទប់ជាមួយរថយន្ដមួយគ្រឿងផ្សេងទៀតរងការខូចខាតយ៉ាងដំណំ  ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង៣០ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ ... Read More »

កម្លាំងជំនាញការិយាល័យគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីរក្សាទុកជួញដូរ រួមគំនិត និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ កម្លាំងនគរបាលជំនាញរបស់ការិយាល័យគ្រឿងញៀន ដឹកនាំដោយលោកវេសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងស្រុកជលគិរី  កាលពីថ្ងៃទី​២៨​ ... Read More »

🔴ជនសង្ស័យម្នាក់ជាមុខសញ្ញាគ្រឿងញៀន​ បាញ់តដៃគ្នាជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ចម្នាក់ស្លាប់

ភ្នំពេញ​៖​ មន្ត្រី​សមត្ថកិច្ច​ម្នាក់​បានស្លាប់ ខណៈចុះបង្រ្កាប​បទល្មើស​គ្រឿងញៀន​ ក៏ត្រូវ​ជនសង្ស័យ​ម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបានប្រេីកាំបិតចាក់​ និងបាញ់ប្រហារតដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច​ បង្កឱ្យមានការភ្ញាក់ផ្អេីលឡើងវេលាម៉ោង៤រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងឱកាសចម្រើនជន្មាយុ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ... Read More »

លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ខេត្ដបាត់ដំបង៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ... Read More »

ក្រសួងបរិស្ថានបន្តជំរុញ«ពន្លកបៃតង»តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនិងជំរុញការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញបានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ ... Read More »

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល ... Read More »

លោក ប៉ែន បូណា ឆ្លើយតបទៅក្រុមប្រឆាំងជ្រុលនិយមថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ លោក ប៉ែន បូណា ... Read More »

លោក កើត ឆែ ៖ វឌ្ឍនភាពការសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គិតត្រឹមចុងខែសីហា ឆ្នាំ២០២៤ នេះ

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលនៃគណៈអភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស ... Read More »

ទស្សនៈមិត្តអ្នកអាន៖ ការបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់មហាជន គឺជាកម្លាំងសាមគ្គីជាតិពិតប្រាកដ!

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលផ្តួចផ្តើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែតទទួលបានការគាំទ្រ និងចូលរួមយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយបានក្លាយជាកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លាមួយ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឹងប្រែងឈានទៅមុខ ដើម្បីឈោងចាប់ឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ មូលនិធិនេះ ក៏មានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ផងដែរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ... Read More »

គម្រោងចំនួន២៧ បន្ថែមទៀត ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៤​នេះ​ បានឱ្យដឹងថា​ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត​ព្រះសីហនុ ស្ដីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងកណីក្មេងទំនេីងចំនួន ៣នាក់

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖​ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤​ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ «គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ»

ភ្នំពេញ ៖ ទឹកចិត្តឪពុកម្តាយ ! បើកូនឈឺ ម្តាយឪពុកសឹងតែចង់ ឭឈឺជំនួស ។ ស្រមោចវារលើកូន ម្តាយចាប់ ចេញឬ ញេចស្រមោចឲ្យងាប់ ។ កូនឃ្លាន ម្តាយឬ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន៖ ក្នុងអំឡុងពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹងព្រែកត្នោត ការរំលោភកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងការរំលោភចូលដីចំណីស្ទឹងព្រែកត្នោត ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ ច្រាំងស្ទឹង។ ក្នុងអំឡុងពេលថ្មីៗនេះ ... Read More »

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ដើមមនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មាន​អ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

តើស្ត្រីអាចមានផ្ទៃពោះ ជាមធ្យមក្នុងរយៈពេលប៉ុន្មានក្រោយរៀបការ?

ភ្នំពេញ ៖ តើស្ត្រីអាចមានផ្ទៃពោះ ជាមធ្យមក្នុងរយៈពេលប៉ុន្មានក្រោយរៀបការ? តើគូរស្វាមីភរិយាជាទូទៅ គួរត្រូវរង់ចាំរយៈពេលប៉ុន្មានក្នុងការប្រាថ្នាមានផ្ទៃពោះ? ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗគ្នា កត្តាជាច្រើនអាចបណ្តាលអោយមានបម្រែបម្រួលអរមូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្តជាកត្តាបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូរស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែក្នុង១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន “ពេលវេលាដែលត្រូវការដើម្បីមានគភ៌”។  ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖  ១-  សម្តេចតេជោពិតជាគ្រាន់បើមែន ... Read More »

ម៉ូតូហុងដាឆ្នាំ២០១៥បេីកបរបញ្ច្រាសបុកជាមួយហុងដាឆ្នាំ២០២៤​ របួសធ្ងន់ម្នាក់

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង១៧នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ភឿន​ កុងធាន​ ភេទប្រុស​ ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ត្រូវបានបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានភារកិច្ចដូចតទៅ៖ – ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ – សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ... Read More »

៧ចំណុច ដែលត្រូវដឹងពីគោលការណ៍កំណត់ប្រាក់ ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត

ភ្នំពេញ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករនិយោជិតពីការទទួលបានប្រាក់ឈ្នួលទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមានៃប្រាក់ឈ្នួលដែលអាចទទួលយកបានទាំងកម្មករនិយោជិត និងនិយោជក។ នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសឱ្យស្របនឹងគោលបំណងនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា។ លក្ខណៈវិនិច្ឆ័យបែបសង្គម ... Read More »

អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនជាតិវៀតណាមចំនួន ៧នាក់ និងបក្ខពួក ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទម្ងន់សរុប ១៣០៣,៣១ក្រាម

ខេត្តស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ បានទទួលចាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក, ជួញដូរ ... Read More »