ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 8, 2021

នាវាដឹកកុងតឺន័រ Ever Given បានចាកចេញពីព្រែកជីក Suez ក្រោយរយៈពេល៤ខែ

ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសងសំណង នាវាដឹកទំនិញធំបំផុត ដែលមានប្រវែង ៤០០ម៉ែត្រ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីព្រែកជីក នៅអេហ្ស៊ីបបន្តដំណើរទៅកាន់កំពង់ផែ Rotterdam ដែលជាកំពង់ផែធំបំផុតនៅអឺរ៉ុប។ ប្រធានស្ថាប័នគ្រប់គ្រងចរាចរណ៍ព្រែកជីក Suez លោក Osama Rabie នៅថ្ងៃទី ៧ខែកក្កដា(ពេលវេលាក្នុងតំបន់) ... Read More »

មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ការបង្រ្កាបគ្រឿងញៀនខុសច្បាប់នេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង ១០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិត្រដក់ពង ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះនានានិងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះដើម្បីរក្សាពូជឱ្យគង់វង្សនិងថែរក្សាសោភ័ណភាពរមណីយដ្ឋាន !

ភ្នំពេញ៖ ខណៈប្រពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានធ្វើដំណើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិទាំងការកម្សាន្តធម្មតា និងទាំងលក្ខណៈផ្សងព្រេង មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យបរិស្ថានដោយវេចខ្ចប់និងទុកដាក់សំណល់រឹងសំរាមឱ្យ បានត្រឹមត្រូវ និងជាពិសេសចូលរួមថែរក្សាជីវៈចម្រុះនានាជាពិសេសគួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះជិតផុតពូជដើម្បីរក្សាពូជនិងសោភ័ណភាពរមណីយដ្ឋានឱ្យបានស្អាតសម្រាប់ ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរដទៃទៀតដែល ចូលចិត្តនិងស្រឡាញ់ធម្មជាតិ។ ការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននេះធ្វើឡើងក្រោយពីសង្កេតឃើញថានៅមានភ្ញៀវទេសចរមួយចំនួនតូចមិនទាន់បានគោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះបានបេះផ្កាមួយចំនួនដូចជាប្រភេទផ្កាបំពង់ក្រឡោមជាដើមដែលជាប្រភេទរុក្ខជាតិដែលកំពុងរងគ្រោះបាត់បង់ពូជដើម្បីថតរូបបង្ហាញពី សេចក្តីស្រឡាញ់របស់ខ្លួន។ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រកឃើញករណីជាសះស្បើយចំនួន ៧៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៨នាក់, ស្រុកចំការលើ ០៦នាក់, ស្រុកជើងព្រៃ ០៥នាក់, ស្រុកបាធាយ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ អបអរសាទរ រុក្ខទិវា ០៩ កក្កដា

ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរដ្ឋបាលព្រៃឈើជាសេនាធិការ តែងតែសហការយ៉ាងល្អប្រសើរជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ពិតជាដំណឹងល្អណាស់ !!!រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋសម្រាប់ប្រជាពលរដ្ឋគោលដៅ ដែលមានការលំបាកផ្នែកជីវភាព មានជំងឺកូវីដ ឬស្លាប់ដោយជំងឺកូវីដ-១៩។ កម្មវិធីផ្តល់សាច់ប្រាក់នេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ពលរដ្ឋបានចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩នៅរាជធានីបាន ជាង២លាន១សែននាក់ នេះបើគិតមក ដល់ថ្ងៃទី០៧ កក្កដានេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ ខណៈទូរលេខនេះនៅខ្វះ១ថ្ងៃគឺថ្ងៃ០៨ កក្កដា ដែលជាថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិងជាប្រធានគ.វ.ក ១៩ ... Read More »

រដ្ឋបាល​ព្រៃឈើ​ឆែប​ ចាប់ឃាត់ខ្លួន​បុរស​ ២នាក់​ ជាប់ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​

ខេត្ត​​ព្រះ​វិហារ៖ ​បុរស​២នាក់​ ខណៈដែល​កំពុង​ប្រមូល​ផល​អនុផល​ព្រៃឈើ​ខុសច្បា​ប់​ ​នៅត្រង់​ម្តុំ​ត្រពាំង​ស្វាយ​ទល់ ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ឆែប​មួយ ស្រុក​ឆែប ត្រូវ​បាន​កម្លាំងជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ សហការ​ជាមួយ​និង​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​ ចុះ​ល្បាត​ព្រៃឈើ​សហគមន៍​ក្រសាំង​ ​បាន​ចាប់​ឃាត់ខ្លួន​ពួក​គេ​ ព្រមទាំងដកហូតវត្ថុតាងជាកស្ដែងផងដែរ។ នៅក្នុង​ប្រតិបត្តិការចុះបង្រ្កាប​ខាងលេីនេះ​ បានធ្វេីឡេីងកាលពី​ថ្ងៃទី​៧​ ខែកក្កដា ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន អញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” រវាងក្រុមហ៊ុន Yamato Green Co., Ltd

ភ្នំពេញ, នៅវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា នៅទីស្តីការក្រសួងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី ... Read More »

រដ្ឋបាលខេត្ត​មណ្ឌលគិរី​៖​ ក្រោយ​រក​ឃើញអ្នក​​វិជ្ជមាន​កូ​វី​ដ-១៩​ ​បន្តបន្ទាប់នៅ​ផ្សារ​សែន​មនោ​រម្យ​,​ ពេល​នេះ​អាជ្ញាធរចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ

ខេត្តមណ្ឌលគិរី៖ បេី​តាមការបញ្ជាក់ពី​លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១នេះ​ បានថ្លែង​ថា​៖ ក្រោយ​មានការ​បិទ​ខ្ទប់ដោយសារ​តែ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ-​១៩ ជា​បន្តបន្ទាប់នៅ​ផ្សារ​សែន​មនោ​រម្យ​ ពេល​នេះ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​ ​បាន​បន្ត​ចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ​ទាំងអស់​។ អភិបាលក្រុង​សែន​មនោ​រម្យ បានថ្លែង​បន្តថា​ ... Read More »

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ឃួង ស្រេង បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងរាជធានីភ្នំពេញ !

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង ឃួង ស្រេង ... Read More »

ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន ... Read More »

លោក ប្រាក់ សុខុន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក ថងសាវ៉ាន់ ភុំវិហាន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

ភ្នំពេញ, កាលពី ម្សិលមិញ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ថងសាវ៉ាន់ ភុំវិហាន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្ស ... Read More »

តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន”អ្នកនាង ឆុំ វត្តី សម្រាលបានកូនស្រីព្រឹកមិញនេះ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ តារាសម្តែងស្រី អ្នកនាង ឆុំ វត្តី ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងហ្លួងព្រះស្តេចកនសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ដោយសុវត្ថិភាពហើយ។ ការសម្រាលនេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញបន្ទាប់ពីនាងនិងស្វាមីរងចាំអស់រយៈពេល៩ខែកន្លងមកហើយដើម្បីបានមើលមុខកូនស្រីដែលជាតំណក់ឈាមនាងនិងស្វាមីនោះ។ គេចាំបានដែរថា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩ តារាសម្តែងស្រី ឆុំ វត្តីបានរារែកចិត្តខ្លាំងក្នុងការរៀបចំពិធីមង្គលការបែបទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណានាងនិងគូស្នេហ៍សម្រេចចិត្តចូលរោងការតាមវេលាកំណត់ថាល្អ ... Read More »

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដឹកនាំប្រជុំពិភាក្សា សេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំប្រជុំពិភាក្សា ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូចេញពីធ្វេីការហើយពេលឈប់ភ្លើងស្តុបពណ៌ក្រហមស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បេីកមកបុកពីក្រោយអូសជាប់ក្រោមរថយន្ត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង២០នាទី​រសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបកប់ស្រូវ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកzoomer-x ពណ៌ក្រហម​ លាយស​ ... Read More »

គ្រូពេទ្យកងទ័ពជើងអាកាសមានភារៈកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកសំរោងខេត្តតាកែវ

ខេត្តតាកែវ ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ កម្មករ និយោជិត តាមបណ្តាខេត្តគោលដៅ និងតំបន់ដែលរងហានិភ័យជំងឺកូវីដ១៩ កម្លាំងបញ្ជាការដ្ឋានកងទ័ពជើងអាកាសដឹកនាំដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង,មេបញ្ជាការកងទ័ពជើងអាកាស ខ.ភ.ម មានកម្លាំងក្រុមការងារចូលរួមសរុប ១២៧ នាក់ ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីបោកប្រាស់ទាក់ទងទៅនឹងការស្វែងរកកាក់ឌីជីថល

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដោយសារតែភាពពេញនិយមក្នុងការស្វែងរកកាក់ឌីជីថល (cryptocurrency mining) ដែលជារូបិយប័ណ្ណអេឡិចត្រូនិកនោះ ជនខិលខូចបានបង្កើតកម្មវិធីបោកប្រាស់ជាច្រើនដោយអះអាងថា កម្មវិធីរបស់ពួកគេអាចជួយអតិថិជនក្នុងការស្វែងរកកាក់ឌីជីថលដោយមិនចាំបាច់ចំណាយថវិកាច្រើនក្នុងការទិញកុំព្យូទ័រ ឬបង់ថ្លៃអគ្គិសនី ដោយអតិថិជនគ្រាន់តែចំណាយលុយបន្តិចបន្តួច ($12.99 ទៅ ... Read More »

វិបត្តិជំងឺកូវីដ-១៩ ម្ចាស់ផ្ទះវៀតណាមលើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ធ្វើនៅឆ្នាំ២០២២ វិញ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី០៨ ខែកក្កដានេះ បានឲ្យដឹងថាម្ចាស់ផ្ទះវៀតណាមរួមជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន បានសម្រេចគ្នាជាឯកច្ឆន្ទមិនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក្នុងឆ្នាំ២០២១ នេះឡើយ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ។ក្រោយប្រជុំតាមអនឡាញ ... Read More »

សប្តាហ៍​ទី​៣​នៃ​ខែកក្កដានេះ! បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នឹង​ថមថយ​​

ភ្នំពេញ៖​ ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយលោក​ ​កែវ វី​ បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​នេះថា៖​ ផ្ទះ​តូចធំ​ប្រមាណ​ជា​ ​៥​ពាន់​ខ្នង​បានរងការ​ខូចខាត ខណៈ​មនុស្ស​ប្រមាណ​ជា​ ១៦០បាន​ស្លាប់ និង​របួស​ដោយសារ​បា​តុ​ភូត​ផ្គរ​រន្ទះ និងខ្យល់​កន្ត្រាក់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១នេះ។ ហើយ​បាតុភូត​នេះ​ដែរ​ បន្ត​កើតមាន​រហូតដល់​សប្តាហ៍​ទី​៣ ... Read More »

លោក វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ

ភ្នំពេញ, ទៅស្តីការក្រសួង នៅព្រឹកថ្ងៃព្រហ្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ ... Read More »

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ៖ សម្រេច​បិទ​ខ្ទប់​ផ្សារឆ្នាំង និង​លំនៅ​ដែល​ជាប់​ពាក់ព័ន្ធជាមួយ​ផ្សារជា​បណ្តោះអាសន្ន​ ខណៈ​​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ចំនួន ២៣នាក់​បន្ថែមទៀត​

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១នេះ​ សម្រេច​បិទ​ខ្ទប់ផ្សារឆ្នាំង និង​លំនៅដែល​ជាប់​ពាក់ព័ន្ធ ជាមួយ​ផ្សារជា​បណ្តោះអាសន្ន​ ក្រោយពី​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ថ្មី​ចំនួន ២៣នាក់​បន្ថែមទៀត នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង​ ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​៥៣នាក់ ខណៈ​ជាសះស្បើយ ៧៦នាក់ និងស្លាប់ ០២នាក់ទៀត

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍​ទី០៨​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន​៥៣នាក់បន្ថែមទៀត​ ខណៈ​ជាសះស្បើយ ៧៦នាក់ និងស្លាប់ ០២នាក់។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្ត សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ ... Read More »

អភិបាល​ខេត្តបន្ទាយមានជ័យ៖ ចុះត្រួតពិនិត្យ​ទីតាំងត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៨កន្លែងរួចហើយ សម្រាប់ចាក់ជូនពលរដ្ឋនៅសង្កាត់ចំនួន៤ ក្នុងក្រុងសិរីសោភ័ណ

ខេត្ត​បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត រួមនឹងលោក ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ នៃយោធាភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ អាជ្ញាធរអនុវត្តបានជោគជ័យប្រមាណ៩៥ភាគរយហើយ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយទៅលើបែត្រី ផ្ទះទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេនៅរាជធានីភ្នំពេញគិតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងាររបស់ខ្លួនសម្រេចបានប្រមាណ៩៥ភាគរយហើយ ។ នេះចាត់ទុកថាជាការអនុវត្តវិធានការ រៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេបានយ៉ាងរលូននិងទទួលបានជោគជ័យ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកមាន ចាន់យ៉ាដា ... Read More »

ហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩ ចំនួន ៨នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ ... Read More »

អគ្គិសនីកម្ពុជា​៖​ ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​នៅតំបន់មួយចំនួន​ នៅរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល

ភ្នំពេញ​៖​ បេី​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨ ខែកក្កដា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9) មូលហេតុដោយសារមានធាងដូងប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល ... Read More »

ប្រជាពលរដ្ឋរស់នៅស្រុកពារាំង ខេត្តព្រៃវែង​ ម្នាក់ទៀតហេីយបានទួលមរណៈភាពដោយសារជំងឺកូវីដ-១៩​ នៅថ្ងៃទី៨ ខែកក្កដានេះ

ខេត្ត​ព្រៃវែង​ ៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ សូមចូលរួមរំលែកមរណទុក្ខជូនចំពោះ គ្រួសារសពលោកស្រី ប៉ន វណ្ណៈ ប្រជាពលរដ្ឋរស់នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ... Read More »

តំណាង លោក​ ស​ សុខា​ ប្រគល់ថវិកាប្រចាំខែកក្កដា ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន​ នៅស្រុកស្វាយអន្ទរ

ខេត្ត​ព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ លោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ តំណាងលោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ... Read More »

អភិបាលខេត្តព្រះសីហនុ៖ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា​ នៅសង្កាត់លេខ១

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ... Read More »