ព័ត៌មានទាន់ហេតុការណ៍៖

LG កំពុងតែនាំយកទូរស័ព្ទតម្លៃថោកមួយដែលមានថ្មដ៏ធំមួយទៅ Xfinity Mobile

ចែករំលែក៖

សេវាកម្មទូរស័ព្ទថ្មីរបស់ Comcast នោះគឺ Xfinity Mobile មានទូរស័ព្ធតិចតួចណាស់។ មានពីរបីម៉ូដែលទូរស័ព្ទ iPhone, Samsung ,Galaxy និងទូរស័ព្ទតម្លៃ $132 ពីឆ្នាំ 2016 នោះជាម៉ូដែល LG X power ។ ឥឡូវនេះក្រុមហ៊ុន LG មានអ្វីដែលថ្មីនោះគឺផ្តល់ជូននូវម៉ូដែល LG X Charge ដែលមានថាមពលថ្ម 4,100mAh របស់ X Power ជាមួយនឹងកម្លាំងថ្ម 4,500mAh ។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 នៅលើ processor ល្បឿន 1.5GHz octa-core ដែលមាន RAM ទំហំ 2GB មានអង្គចងចាំ 16GB និង Wi-Fi 802.11n ។ យ៉ាងហោចណាស់ទូរស័ព្ទនេះមិនមានកម្រាស់ក្រាស់ពេកទេ គឺមានកម្រាស 8,4 មីល្លីម៉ែត្រស្តើងជាងម៉ូដែលរបស់ Motorola ដែលមានថ្មទូរស័ព្ទធំ ៗ ។

ប៉ុន្តែយើងនៅមិនទាន់បានដឹងពីតំលៃច្បាស់លាស់ណាមួយនៅឡើយទេ ។ បើសិន Xfinity Mobile មានតំលៃច្រើនជាង $200 នោះពិតជាមានបញ្ហាព្រោះវាមានតំលៃថ្លៃណាស់បើធៀបទៅនឹងម៉ូដែលស៊េរីខ្ពស់ដ៏ទៃទៀត ៕ ហេង លក្ខិណា


ចែករំលែក៖