យន្តហោះ Boeing 757 របស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលត្រូវបានគេស្គាល់ថា “Trump Air Force One” ត្រូវចុះចតជាបន្ទាន់នៅតាមផ្លូវទៅកាន់ម៉ុនតាណា ដោយសារបញ្ហាបច្ចេកទេស។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា យន្តហោះ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូបានធ្វើមាតុភូមិនិវត្តន៍ពី ទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ... Read More »
អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលប្រទេសជប៉ុនឃាត់ទុកទូកនេសាទតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ
អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទាក់ទងនឹងករណីដែលប្រទេសជប៉ុនឃាត់ទូកនេសាទតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី៩ ... Read More »
មុខមាត់ថ្មីរបស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ (អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ លំដាប់4F ✈️🇰🇭)
ខេត្តកណ្តាល ៖ មុខមាត់ថ្មីរបស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ (អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ លំដាប់4F ✈️🇰🇭) គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរដំណាក់កាលដំបូង នៅឆមាសទី១ ឆ្នាំ២០២៥ឆាប់ៗខាងមុខនេះ។ យើងតាមផេក យុវជន ធិបតី ឱ្យដឹងនារសៀលថ្ងៃទី១០ ... Read More »
ឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវនគរបាលចាប់វាយខ្នោះបានម្នាក់ គេចខ្លួនម្នាក់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវនគរបាល ប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការចាប់ឃាត់ខ្លួនបានភ្លាមៗ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទ) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្គន ... Read More »
សម្ដេចធិបតី៖ ថ្ងៃនេះអាហារថ្ងៃត្រង់លើភោជនីយដ្ឋានចល័តទៀតហើយ ប៉ុន្តែម្តងនេះមានត្រីងៀត និងសាច់ក្រក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា អញ្ជើញហូបបាយថ្ងៃត្រង់បងប្អូនទាំងអស់គ្នា។ សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ថ្ងៃនេះអាហារថ្ងៃត្រង់លើភោជនីយដ្ឋានចល័តទៀតហើយ ប៉ុន្តែម្តងនេះមានត្រីងៀត និងសាច់ក្រក៕ ... Read More »
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសលោក ប៉ែន កុសល្យ ... Read More »
កិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រង នីតិវិធីច្បាប់ បទដ្ឋានគតិយុត្ត និងការអភិវឌ្ឍវិស័យផ្លូវដែកទៅកាន់ប្រទេសថៃ
ភ្នំពេញ ៖ ទីស្តីការក្រសួងនាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ... Read More »
ចំពោះមុខតានតឹងជាមួយអុីរ៉ង់ អាមេរិកបន្តផ្ដល់ជំនួយយោធា ៣.៥ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល
សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយឱ្យអ៉ីស្រាអែល ៣.៥ពាន់លានដុល្លារ ដើម្បីទិញអាវុធនិងបរិក្ខារយោធាពីក្រុមហ៊ុនផលិតអាវុធអាមេរិក ដោយការទម្លាក់កញ្ចប់ថវិកានេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកម្នាក់បានឱ្យដឹងថាខាងក្រសួងបានជូនដំណឹងទៅកាន់សភាទាំង២ កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែសីហាថា រដ្ឋាភិបាលមានបំណងទម្លាក់កញ្ចប់ថវិកាយោធាពាន់លានដុល្លារទៅឱ្យអ៉ីស្រាអែល។ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ ០១នាក់ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
ឯកឧត្តម វង្ស ពិសេន ៖ កត្តាប្រវត្តិសាស្ត្រ ក្នុងសម័យតេជោបានខិតខំបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »
លោក គីម ជុងអ៊ុន បានទៅពិនិត្យតំបន់លិចទឹកឡើងវិញ ដោយបដិសេធមិនទទួលយកជំនួយបរទេស
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាតំបន់លិចទឹក នៅជិតព្រំដែនជាមួយប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយផែនការ ជួយអ្នករងគ្រោះ ប៉ុន្តែបដិសេធមិនទទួលយកជំនួយពីខាងក្រៅ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃទី១០ខែសីហា ថា លោក ... Read More »
លោក ផន រឹម ៖ ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា
ភ្នំពេញ ៖ ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែសីហា ... Read More »
រដ្ឋ Pennsylvania និង New York អាមេរិករងគ្រោះទឹកជំនន់ដោយចំហាយ ពីព្យុះ Debby
សារព័ត៌មាន Reuters បានផ្សាយថា ចំហាយសេសសល់ពីព្យុះ Debby បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ New York ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ ជាប់គាំងទៅណាមិនរួចនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។ ... Read More »
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើអេស្ប៉ាញ Zubimendi
ក្លិប Liverpool នៅតែកំពុងពិភាក្សាជាមួយ Real Sociedad អំពីកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Martin Zubimendi។ កីឡាករវ័យ២៥ឆ្នាំរូបនេះមានលក្ខខណ្ឌដោះលែង៦០លានអឺរ៉ូ ប៉ុន្តែនោះនឹងត្រូវបង់ក្នុងការដំឡើងពេញមួយប្រសិនបើហង្សក្រហមនឹងធ្វើឱ្យសកម្ម។ ទោះជាយ៉ាងណាក៏ដោយ Liverpool កំពុងពិភាក្សាអំពីរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងជាមួយ Sociedad ហើយការផ្លាស់ប្តូរណាមួយក៏អាស្រ័យលើការសម្រេចចិត្តរបស់ ... Read More »
ម៉ូតូនិងម៉ូតូវ៉ាជែងគ្នា ទាក់ដៃចង្កូតបណ្ដាលឱ្យដួលស្រាប់តែរថយន្តក្រឡុកស៉ីម៉ងត៍មកពីក្រោយស្របគ្នាកិនស្លាប់
ខេត្តប៉ៃលិន ៖ តាមប្រភពពីមន្ត្រីចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១៩និង៥៣នាទីយប់ ថ្ងៃទី ០៩ខែសីហា ឆ្នាំ២០២៤ ដោយមានករណីរវាងម៉ូតូ និងរថយន្ត) នៅលើផ្លូវជាតិលេខ៥៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០២-១០៣ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »
លោក វ៉ាង វិនពីន ៖ ចិននៅតែជាអ្នកវិនិយោគកំពូលរបស់កម្ពុជា
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះថា៖ ចិននៅតែជាអ្នកវិនិយោគកំពូលរបស់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យថេរចំនួន ៣៨៦ ... Read More »
តោះ! ឈ្វេងយល់អំពីការវិនិយោគក្លែងក្លាយ “Pig Butchering Scam”
ភ្នំពេញ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា Pig Butchering Scam គឺមកពីពាក្យភាសាចិនហៅថា “shā zhū pán” មានន័យថា “សម្លាប់ជ្រូក”។ ពាក្យ ... Read More »
កីឡាករចំបាប់អេហ្ស៊ីបម្នាក់ត្រូវចាប់ខ្លួននៅប៉ារីសពីបទបៀតបៀនផ្លូវភេទ
កីឡាករចំបាប់អូឡាំពិកអេហ្ស៊ីបឈ្មោះ Mohamed Kesho Ibrahim ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស ពីបទបៀតបៀនផ្លូវភេទ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានចេញសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី៩ ខែសីហាប្រហែលម៉ោង៥ព្រឹកបុរសម្នាក់កើតក្នុងខែមីនា ឆ្នាំ១៩៩៨ នៅក្នុងប្រទេសអេហ្ស៊ីបដែលជាអត្តពលិកកីឡាចំបាប់នៅក្នុងគណៈប្រតិភូអូឡាំពិកត្រូវបានចាប់ខ្លួននៅមុខហាងកាហ្វេ Oz” ។ គេយល់ថា កីឡាករខាងលើត្រូវបានចាប់ខ្លួនដោយចោទថា ... Read More »
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះវិហារ ស្ដីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌទាក់ទងករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ
ខេត្តព្រះវិហារ ៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខៈ ១២ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ... Read More »
គ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រេស៊ីល ស្លាប់៦១នាក់
កាលពីថ្ងៃទី 10 ខែសីហា អាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានប្រកាសថាប្រអប់ខ្មៅនៃជើងហោះហើរ Voepass 2283 ដែលបានធ្លាក់នៅទីក្រុង Vinhedo រដ្ឋ Sao Paulo ត្រូវបានរកឃើញ ហើយនឹងត្រូវបញ្ជូនទៅ Brasilia ដើម្បីវិភាគ។ ... Read More »
ខ្សែរត់រថភ្លើងដាច់ទូរក្រឡាប់ខ្លួនឯង នៅឃុំសំរុង ស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង១០នាទី លើដងផ្លូវដែក ក្បែរចំណុចចំណតរថភ្លើង ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ ... Read More »
អេស្ប៉ាញទម្លាក់ម្ចាស់ផ្ទះបារាំងក្នុងម៉ោងបន្ថែមឈ្នះមេដាយមាសក្នុងការប្រកួតបាល់ទាត់អូឡាំពិក២០២៤
ក្រុមយុវជនជម្រើសជាតិអេស្ប៉ាញបានបន្តការគ្រប់គ្រងបាល់ទាត់អន្តរជាតិរបស់ខ្លួនជាថ្មីមួយទៀតដោយបានវាយបកទៅលើក្រុមម្ចាស់ផ្ទះបារាំងដែលបានវាយបកតាមស្មើ៣ទល់៣ក្នុងម៉ោងធម្មតា ដើម្បីឈានដល់ម៉ោងបន្ថែម ហើយអេស្ប៉ាញបានឈ្នះមេដាយមាសអូឡាំពិកលើវិញ្ញាសាបាល់ទាត់បុរសនៅទីក្រុងប៉ារីសឆ្នាំ២០២៤។ ក្រុមម្ចាស់ផ្ទះបាននាំមុខមុន១គ្រាប់ ប៉ុន្តែក្នុងការប្រកួតដ៏ស្វិតស្វាញ ក្នុងតង់ទី១ ធ្វើឲ្យអេស្ប៉ាញដាក់សម្ពាធ ដោយបាននាំមុខវិញមិនគួរឲ្យជឿក្នុងលទ្ធផល៣ទល់១ ត្រឹមតង់ទី១ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Thierry Henry មិនអាចតាមស្មើក្នុងតង់ទី១ និងដើមតង់ទី២បានវិញទេ ... Read More »
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ, ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ, ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ... Read More »
អ្នកនាំពាក្យក្រសួងសាធារណការ ៖ ខែវស្សាចឹង កំណាត់ផ្លូវជាតិលេខ៣(វាលវេញ-ត្រពាំងរពៅ)ជិះកើតអត់?
ខេត្តព្រះសីហនុ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣(វាលវេញ-ត្រពាំងរពៅ)ដែលរងការខូចខាតមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ ... Read More »
ថ្ងៃនេះ! រាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះ នៅរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២០%។ ក្រសួង បានបញ្ជាក់ថា ... Read More »
🔴បង្ក្រាបទីតាំងក្លឹប GT ឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគរបាលជំនាញចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួុយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »
Update ៖ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ពាក់ព័ន្ធបេីកល្បែងស៊ីសងខុសច្បាប់
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌកំបូលបានធ្វេីការឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់និងស្ត្រីម្នាក់យកទៅសួរនាំនិងចាត់ការតាមនីតិវិធី ពាក់ព័ន្ធការលួចបេីកល្បែងស៉ីសងដោយខុសច្បាប់(ឆ្នោតឡូតូ)។ សមត្ថកិច្ចបានបន្តថា ការឃាត់ខ្លួនមនុស្សប្រុសស្រីខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ... Read More »
ប្រទេសជប៉ុន៖ ទីក្រុង Nagasaki ប្រារព្ធខួបលើកទី 79 នៃការទម្លាក់គ្រាប់បែកបរមាណូ
នៅថ្ងៃទី 9 ខែសីហា រដ្ឋាភិបាលទីក្រុង Nagasaki របស់ប្រទេសជប៉ុនបានរៀបចំពិធីរំលឹកខួបលើកទី 79 នៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងនេះ។ ភាពស្ងៀមស្ងាត់មួយនាទីបានកើតឡើងនៅម៉ោង 11:02 នាទីព្រឹក ដែលជាពេលវេលាដែលគ្រាប់បែក Plutonium “Fat Man” ... Read More »
រកឃើញយានយន្តល្មើសចំនួន ៣៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៣៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ២០៥គោលដៅ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច