ព័ត៌មានទាន់ហេតុការណ៍៖
'

បារម្ភពីសន្តិសុខ ជប៉ុនបានចាប់ដៃជាមួយអង់គ្លេស អុីតាលី ផលិតយន្តហោះចម្បាំងថ្មី

ជប៉ុន អង់គ្លេស និងអុីតាលី នឹងសហការគ្នាផលិតយន្តហោះចម្បាំង ជំនាន់ថ្មីក្រោយការសម្រេចបង្កើតទំនាក់ទំនងដៃគូអន្តរទ្វីប។ នេះជាគម្រោងឧស្សាហកម្មការពារជាតិអន្តរជាតិធំដំបូងបង្អស់របស់ជប៉ុន ជាមួយប្រទេសជាដៃគូមិនមែនអាមេរិកលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ កិច្ចព្រមព្រៀងខាងលើមានគោលដៅសម្រេចឱ្យបានយន្តហោះចម្បាំងថ្មីមួយដែលអាចចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ២០៣៥ តាមរយៈការច្របាច់បញ្ចូលគ្នានូវគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំង Tempest របស់អង់គ្លេស ហើយនិងគម្រោង F-X របស់ជប៉ុន ... Read More »

អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់អំពីការលុបចោលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ទៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេច​លុបចោលបំណងទៅធ្វើទស្សនកិច្ចលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកជុំ សុន្ទរី បានឲ្យដឹងនៅថ្ងៃទី៩ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧ នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧  នៅស្រុកចន្ទ្រា។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២  នៅក្នុងបរិវេណកាស៊ីណូ៦៧ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះសឿន ចាន់រ៉ា  អាយុ ៣៦ ឆ្នាំ ... Read More »

⚽️ហុល្លង់ និង អាហ្សង់ទីន ប្រជែងគ្នាយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅរាត្រីនេះ

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic ប្រទេសកាតានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូនេះរវាងហូឡង់ជាមួយអាហ្សង់ទីន ដែលជាគូខ្លាំងប៉ះខ្លាំងដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមរបស់លោក Louis van Gaal បានយកឈ្នះលើសហរដ្ឋអាមេរិក ... Read More »

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងក្រសួងកសិកម្ម ពិនិត្យ ផ្តល់យោបល់ និងកំណត់ ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជម្រាបមក លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើកិច្ចប្រជុំអន្តរក្រសួង ត្រួតពិនិត្យ ផ្តល់យោបល់ និងកំណត់ ... Read More »

ឃាត់ខ្លួនឃាតកជាប្ដីសម្លាប់ប្រពន្ធនៅខណ្ឌដង្កោបានហេីយ​ មូលហេតុកេីតចេញពីភ្លេីងប្រចណ្ឌ

   ភ្នំពេញ​ ៖​ ឃាតក​ជាប្ដីដែលបានធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះប្រពន្ធថប់ដង្ហើមរហូតដល់ស្លាប់ក្នុងបន្ទប់ជួលរួចចាក់សោរគេចខ្លួនបាត់​ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២២កន្លងទៅថ្មីៗ​ ឥឡូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ... Read More »

គិតខ្លីពេកហើយ ! បញ្ចប់ជីវិតដោយចងកនៅនឹងកាំជណ្តើរផ្ទះ

ខេត្តកំពង់ឆ្នាំង៖ មិនគួរគិតខ្លីពេកទេ ម្យ៉ាងទៀតតាមធម៌ព្រះពុទ្ធ ព្រះមិនប្រោសទេការធ្វើអត្តឃាតខ្លួនឯង ។ នេះហើយដែលថាសង្ខារមិនទៀង មរណភាព ផ្សេងៗគ្នា… គ្រាន់តែអាណិតជនរងគ្រោះនៅក្មេងសោះបែរជាបញ្ចប់ជីវិតរបស់ខ្លួនត្រឹមមួយប៉ប្រិចភ្នែក ។     សូមបញ្ជាក់ថា៖ តាមដំណឹងមួយបានរាយការណ៌ថា អ្នកលក់សម្លៀកបំពាក់អនឡាញម្នាក់បានធ្វើអត្តឃាតដោយ លេបថ្នាំ ... Read More »

សហរដ្ឋអាមេរិកជំរុញការប្រគល់យន្តហោះឈ្លបយកការណ៍ Scan Eagle និងយន្តហោះហ្វឹកហាត់ T-6 ឱ្យវៀតណាម

បន្ទាប់ពីបានប្រគល់នាវាល្បាតប្រភេទ Hamilton ចំនួនពីរគ្រឿងរួចមក សហរដ្ឋអាមេរិកកំពុងជំរុញការប្រគល់យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក Scan Eagle និងយន្តហោះហ្វឹកហ្វឺន T-6 ទៅកាន់ប្រទេសវៀតណាមនាពេលខាងមុខ។ សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងទំនើបភាវូបនីយកម្មរបស់ខ្លួនតាមល្បឿននិងកម្រិតដែលវៀតណាមចង់បាន។ នោះគឺជាព័ត៌មានដែលផ្តល់ដោយមន្ត្រីអាមេរិកក្នុងជំនួបតុមូលជាមួយសារព័ត៌មាននៅស្ថានទូតអាមេរិកនាថ្ងៃទី ៩ ខែធ្នូ ក្នុងឱកាសចូលរួមពិព័រណ៍ការពារជាតិ-អន្តរជាតិនៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះមានការចូលរួមពី ... Read More »

ផ្អើលរឿង ប៉ែន ចំរ៉ុង ត្រូវបានតុលាការផ្តន្ទាទោសរឿងបណ្តឹងបរិហារកេរ្តិ៍ស្រាប់តែ អាចារ្យធំនិង ខាត់សុឃីម ចេញមុខលើកទឹកចិត្ត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ បន្ទាប់ពីលេចចេញដំណឹងក្រៅផ្លូវការថា តារាសម្តែង និងពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ត្រូវបានត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ... Read More »

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លេីពលរដ្ឋរស់នៅក្នុងសំណង់អគារបុរីកីឡា​ ខណៈ​ពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ... Read More »

លោក ហ៊ុន ម៉ានី ទទួលជួបសម្តែងការគួសម​​ និងពិភាក្សាការងារ ជាមួយ លោក Argenis Angulo ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ ពិភពលោក ឆ្នាំ២០២២

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសម្តែងការគួសម​​ និងពិភាក្សាការងារ ជាមួយ លោក Argenis Angulo ... Read More »

នាំមុខប្រទេសអាល្លឺម៉ង់ ប្រទេសមជ្ឈិមបូព៌ាកាន់កាប់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក

អេមីរ៉ាត់អារ៉ាប់រួម (UAE) បានឡើងដល់កំពូលនៃចំណាត់ថ្នាក់ ដោយសារលិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោកបានយ៉ាងងាយស្រួល។ ប៉ុស្តិ៍ទូរទស្សន៍ RT បាននិយាយថា ពលរដ្ឋ UAE កំពុងកាន់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ដែលផ្តល់ឱ្យពួកគេនូវភាពងាយស្រួលដល់ទៅ 91% នៃបណ្តាប្រទេសនៅលើពិភពលោក។ យោងតាមចំណាត់ថ្នាក់សន្ទស្សន៍លិខិតឆ្លងដែនចុងក្រោយដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុកាណាដា Arton ... Read More »

🔴ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ

ភ្នំពេញ ៖ មានករណីភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ នេះបើយោងតាមលិខិតក្រសួងមហាផ្ទៃ បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួយថវិកា៤០លានរៀល ដល់ស្ត្រីរងគ្រោះដែលពេទ្យកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ

ភ្នំពេញ ៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ... Read More »

🔴មន្ត្រីថ្នាក់ក្រោមប្តឹងទៅរដ្ឋមន្ត្រីក្រសួងអប់រំ សុំឲ្យបញ្ចប់តំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារកិបកេងថវិកាជាតិ

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនៅក្នុងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើលិខិតមួយ សូមគោរពជូន លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គោរពស្នើសុំបញ្ចប់មុខតំណែងលោក អុិន ... Read More »

កូរ៉េខាងត្បូងស្នើឱ្យអ្នកបើករថយន្តឈប់ធ្វើកូដកម្ម

រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឱ្យអ្នកបើកបររថយន្តដឹកទំនិញដែលធ្វើកូដកម្មនៅក្នុងឧស្សាហកម្មដែកថែប និងគីមីឥន្ថនៈឱ្យត្រឡប់ទៅធ្វើការវិញ ខណៈដែលកូដកម្មរបស់អ្នកបើកបរបានឈានចូលដល់ថ្ងៃទី១៥ហើយ ដែលបណ្តាលឱ្យមានការរំខាននៅក្នុងប្រព័ន្ធផ្គត់ផ្គង់វត្ថុធាតុដើម។ មុននេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបទបញ្ជាប្រតិបត្តិមួយដោយបញ្ជាឱ្យអ្នកបើកបររថយន្តដឹកទំនិញដែលធ្វើកូដកម្មនៅក្នុងតំបន់ឧស្សាហកម្មគីមីឥន្ថនៈ និងដែកថែបឱ្យត្រឡប់ទៅធ្វើការវិញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃកូដកម្មដោយអ្នកដឹកទំនិញដែលបានឈានចូលថ្ងៃទី ១៥ ដែលបណ្តាលឱ្យមានការរំខាននៅក្នុងប្រព័ន្ធផ្គត់ផ្គង់សម្ភារ។ បទបញ្ជាប្រតិបត្តិខាងលើត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Han Duck-soo និងអនុម័តដោយប្រធានាធិបតី ... Read More »

🔴អភិបាលខណ្ឌព្រែកព្នៅ បង្កើតបញ្ហាបក្សពួក ធ្វើបាបមន្ត្រីដែលមិនមែនជាដៃជើងរបស់ខ្លួន ឈានដល់ហ៊ាន បង្ហោះ facebook ស្វែងរកយុត្តិធម៌ទៀតផង

ភ្នំពេញ ៖ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ គួរសិក្សាឡើងវិញពីការដឹកនាំរបស់ខ្លួន ហេតុអីក៏ឈានដល់មន្ត្រី ដាច់ចិត្ត បង្ហោះ facebook ស្វែងរកយុត្តិធម៌ ។ ... Read More »

ប្រធានមន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ​៖​ ផលិតស្រូវក្នុងខេត្តទទួលបានជាង១,៥លានតោន ,គិតជាទឹកប្រាក់ជិត៤០០លានដុល្លារ​ ក្នុងឆ្នាំ២០២២នេះ!

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថាបរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦ តោន ហើយតម្លៃមធ្យម ២៥០ដុល្លាក្នុង១តោន។​ នេះបើ​តាមការបញ្ជាក់ពី​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង​ ... Read More »

កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ​៖​ ប្រកាសដំណឹងស្វែងរកម្ចាស់​ឡំប្រឺតា​(ម៉ូតូកង់បី?)

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ1- HN 2867 បានប្រទះឃើញនៅវេលាម៉ោង១៧:៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ ពាក្យ​បណ្ដឹង​ថ្មីមួយទៀត​ ដែលសមត្ថកិច្ចកម្ពុជា ទទួលបានស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ៣នាក់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចកម្ពុជា​ បានទទួលពាក្យ​បណ្ដឹង​ ០១ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិវៀតណាម ០៣នាក់​ នេះបើ​គិតចាប់ពីម៉ោង ... Read More »

ក្រូអាតត្រូវធ្វើការធ្ងន់នៅរាត្រីនេះ ខណៈប្រេស៊ីលចង់បង្កើតកំណត់ត្រាឈ្នះនៅ World Cup 2022 នៅកាតា

ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវធ្វើការធ្ងន់នៅរាត្រីនេះ ដោយត្រូវប៉ះក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ការឡើងមកដល់វគ្គ៨ក្រុមនេះមិនមែនជារឿងងាយស្រួលទេសម្រាប់ក្រុមទាំង៨ ដោយត្រូវការឈ្នះក្នុងវគ្គចែកពូលផង និងត្រូវឈ្នះដាច់ខាតក្នុងវគ្គ១៦ក្រុមផង។ការប្រកួតនៅវេលាម៉ោង១០យប់ថ្ងៃទី៩ ខែធ្នូនេះគឺក្រូអាតត្រូវប៉ះក្រុមគីឡូធ្ងន់មែនទែនមកពីតំបន់អាមេរិកខាងត្បូងប្រេស៊ីល ដែលការសង្ឃឹមឈ្នះគឺអាចនឹងមានតិច។ សម្រាប់ក្រុមប្រេស៊ីលវិញយោងតាមប្រវត្តិប្រកួតកន្លងមកគឺចាញ់តែ១ប្រកួតប៉ុណ្ណោះតាំងពីវគ្គចែកពូលរហូតដល់ពេលនេះ ខណៈដែលក្រូអាតមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេក្នុង World Cup ... Read More »

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត របស់​ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក ... Read More »

🔴រឿងលោកស័ក្តិ៥ សេង គិរី បង្ហាញពីអំពើអសីលធម៌ធ្ងន់ធ្ងរបំផុតក្នុងសង្គម ករណីថតរូបអាសអាភាសជាមួយដៃគូពេលធ្វើសកម្មភាពរួមភេទ បើទោះជាមិនមែនជាសហាយស្មន់នឹងគ្នាក៏ដោយ

ភ្នំពេញ ៖ ល្បីទៀតហើយ ! ហេតុអ្វីក៏មនុស្សលោកយើងគ្មានការគិតពិចារណាពីក្រមសីលធម៌ សុជីវធម៌ ការរស់នៅក្នុងសង្គមសូម្បីតែបន្តិចអ៊ីចឹង ខ្លួនមានទាំងបុណ្យស័ក្តិ តួនាទីខ្ពង់ខ្ពស់ក្នុងក្របខ័ណ្ឌ កងយោពលខេមរភូមិន្ទ មានឋានន្តរស័ក្តិវរសេនីយ៍ឯកក្នុងយោធភូមិ៥ នៃការិយាល័យព្រំដែន គួរណាស់តែរក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូរជាមនុស្សចាស់ទុំ ចាស់គំនិត ... Read More »

រុស្ស៊ីថាអាមេរិកចង់ឱ្យសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយដល់ឆ្នាំ ២០២៥

រុស្ស៊ីបានបញ្ជាក់ថា គម្រោងទិញអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន គឺមានចេតនាអូសបន្លាយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យសង្គ្រាមអ៊ុយក្រែនអូសបន្លាយ៣ឆ្នាំទៀត។ ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក (Antony Blinken) ... Read More »

ឃាត់ខ្លួន​ឪពុកចុង​ចិត្ត​អប្រិយ​ ចាប់រំលោភកូនស្រីអាយុ០៧ឆ្នាំបានសម្រេចជាច្រើនលើក

ខេត្ត​បាត់ដំបង ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៃស្នងការនគរបាលខេត្តបាត់ដំបង​ បានឃាត់ខ្លួន​ឪពុកចុង​ចិត្ត​អប្រិយ​ ចាប់រំលោភកូនស្រីអាយុ០៧ឆ្នាំបានសម្រេចជាច្រើនលើក​ បន្ទាប់ពី​បែកធ្លាយ​រឿង​ដល់ម្ដាយមីងក្មេងស្រីរងគ្រោះប្ដឹងទៅសមត្ថកិច្ច។  យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បន្ទាប់ពី​បានទទួលបណ្តឹងពីស្ត្រីឈ្មោះ ... Read More »

បើករថយន្តលឿនជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័រចតលើចិញ្ចើមផ្លូវខ្ទាតរថយន្តទៅលើសួនច្បារខ្ទេចរថយន្តទាំងស្រុង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រចតស្ងៀមនៅចិញ្ចើមផ្លូវពេញទំហឹង ហើយរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយខូចខាតទាំងស្រុង សំណាងល្អអ្នកបើកបររងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែធ្នូឆ្នាំ ២០២២នៅតាមបណ្ដោយជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ... Read More »

តារាល្បីមួយរូបប្រឈមនឹងការ«ក្រៀវ» ដោយចាក់ធាតុគីមី បញ្ចប់ចំណង់ផ្លូវភេទ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ

នៅពេលនេះមានព័ត៌មានបានផ្សាយថា តារាដ៏ល្បីមួយរូបគឺលោក Kris Wu ត្រូវបានកាត់ទោសជាប់គុក១៣ឆ្នាំ ពីបទរំលោភផ្លូវភេទ ។ អ្វីដែលមហាជនចាប់អារម្មណ៍នៅពេលនេះនោះ គឺថា តើអតីតតារារូបនេះនឹងត្រូវគេ «ក្រៀវ» ដោយចាក់សារធាតុគីមីបញ្ចប់ចំណង់ផ្លូវភេទជារៀងរហូតពេលវិលត្រឡប់ទៅកាន់ប្រទេសកាណាដាវិញ។ នៅថ្ងៃទី២៥ខែវិច្ឆិកា តុលាការនៅទីក្រុងប៉េកាំងបានសម្រេចកាត់ទោសតារាចម្រៀង និងជាតារាសម្តែងសញ្ជាតិកាណាដា ... Read More »

មនុស្សចំនួន ៤នាក់រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នា នៅស្រុកអូរជ្រៅ

 ខេត្តបន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នារងការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សចំនួន ៤នាក់ រងរបួសស្រាល កាលពីថ្ងៃទី​០៨​ ខែធ្នូ​ម្សិលមិញនេះ​ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់

 ខេត្ត​បាត់ដំបង ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ... Read More »

សំរាមនៅតាមផ្លូវបេតុងនិងផ្លូវលំគំនរដូចដំបូកពលរដ្ឋថាក្រុមហ៊ុនស៊ិនទ្រីប្រមូលមានការយឺតយ៉ាវ

ក្រុងប៉ោយប៉ែត ៖ ពលរដ្ឋធ្វើដំណើរតាមផ្លូវលំនិងផ្លូវបេតុងមួយចំនួនតាមបណ្ដាភូមិក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានការត្អួញត្អែរខណៈសំរាមកន្លែងខ្លះគដូចដំបូករួមទាំងជះក្លិនស្អុយអសោចពិបាកដកដង្ហើម ទំរាំជិះឆ្លងកាត់ផុត។ ពួកគាត់បញ្ជាក់ថាសំរាមដែលគេយកមកបោះចោលនៅតាមបណ្ដាផ្លូវលំនិងផ្លូវបេតុងខាងលើនោះគីបណ្ដាលមកពីក្រុមហ៊ុនស៊ិនទ្រីដែលប្រមូលសំរាមផ្ដាច់មុខនៅក្រុងប៉ោយប៉ែតចូលទៅយកមិនដល់ ម្យ៉ាងទៀតនោះគឺការប្រមូលសំរាមមានការយឺតយ៉ាវធ្វើឲ្យសំណល់ដែលដាក់គនៅមុខផ្ទះជះក្លិនស្អុយរលួយ ម្យ៉ាងទៀត ឲ្យប្រាក់ទៅក្រុមហ៊ុនហើយក៏មិនឃើញមកប្រមូលយកតាមលំនៅឋានរបស់ពួកគាត់ ទើបពួកគាត់សម្រេចដឹកយកមកបោះចោលនៅតាមផ្លូវបេតុងនិងផ្លូវលំតែម្ដង។  ពួកគាត់បន្ថែមថា ម្យ៉ាងទៀតគេមិនដែលឃើញមន្ត្រីជំនាញបរិស្ថានក្រុងណាម្នាក់ចុះធ្វើការអប់រំបញ្ហាសុខភាពប៉ះពាល់ពីសំរាមនៅតាមបណ្ដាភូមិរបស់ពួកគាត់នោះឡើយ ក្នុងមួយឆ្នាំៗ ជាហេតុធ្វើឲ្យពួកគាត់ខ្វះការយល់ដឹងពីបញ្ហាសុខភាពប៉ះពាល់ទៅនិងបរិស្ថាន ជាមួយគ្នានេះអាជ្ញាធរក្នុងមូលដ្ឋានក៏លើកឡើងស្រដៀងនិងពួកគាត់ដែរដោយពោលថាពិបាកធ្វើការជាមួយបើទោះប្រាប់ច្រើនដងក៏មិនឃើញមកយកដែររួមកត្តាជាច្រើនទៀតដែលពួកគាត់បានជួបប្រទះ។  បញ្ហាខាងលើនេះអាជ្ញាធរមូលដ្ឋានបានប្រាប់កន្លងមកថាៈលោកបានធ្វើការហាមឃាត់អ្នកអូសរទេះស៊ីឈ្នួលដឹកសំរាមមកចោលតាមទីសាធារណៈដើម្បីកាត់បន្ថយនិងឈានដល់ការគ្រប់គ្រងសំរាមដែរ តែមានអ្នកគំរាមកំហែងពួកគាត់រហូតដល់ទៅផ្កាយជាហេតុធ្វើឲ្យពួកគាត់ជាអាជ្ញាធរគ្មានកំលាំងចិត្តនិងធ្វើការ ប៉ុន្តែរឿងបញ្ហាក្រុមមកយកសំរាមយឺតយ៉ាវលោកបានធ្វើរបាយការណ៍ជូនគណៈបញ្ជាការឯកភាពក្រុងរួចរាល់ហើយ។ ... Read More »