ព័ត៌មានទាន់ហេតុការណ៍៖
'

មើលរាងអូនឈរមុខម៉ាស៊ីនថតស្វ័យប្រវត្តិ តើអូនស្រស់យ៉ាងណា?

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថតដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ។  រូបភាពដែលក្រុមការងារបានបញ្ជូ​នមកសម្រាប់ជារបាយការណ៍បឋមបានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។  ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ... Read More »

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

ភ្នំពេញ ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន,សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ... Read More »

បុរសម្នាក់ជិះម៉ូតូបុករថយន្តបណ្ដាលឱ្យរងរបួសធ្ងន់ អ្នកបើករថយន្តឃើញដូច្នោះបើករត់ទៅបុករះកន្លែងផលិតលូហើយវិលក្បាលមួយជុំដាច់កង់និងខ្ទេចរថយន្តស្ទេីរទាំងស្រុង

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តដែលកំពុងតែបត់ឆ្លងផ្លូវបណ្ដាលឱ្យដួលរងរបួសធ្ងន់​ កាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុប តាំងកសាងជាប់នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រួចម្ចាស់រថយន្តឃើញដូច្នោះក៏ថែមល្បឿនបើករត់ចូលទៅតាមបណ្ដោយផ្លូវ105Kបុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកស្លាកសញ្ញាលក់គ្រឿងសំណង់បាក់អស់មួយដើមទៀត ហើយវិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច​ ។  ... Read More »

ឆក់យកកាបូបពីបុរសម្នាក់មិនបានសម្រេច​ តែធ្វេីឱ្យក្រឡាប់រុឺម៉កដឹកផ្លែឈេីសង្កត់លេីអ្នកបេីកបររងរបួសបែកក្បាល​

ភ្នំពេញ​ ៖​ មានជនសង្ស័យពីរនាក់​ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីបុរសម្នាក់ដែលកំពុងបើករុឺម៉កដឹកផ្លែឈើមួយគ្រឿងតែមិនបានសម្រេច បណ្តាលឱ្យក្រឡាប់រុឺម៉កសង្កត់លើអ្នកបើកបររងរបួសបែក្បាល​ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៣០ ម៉ែត្រ មុខបុរីជ័យជម្នះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ... Read More »

កម្លាំងនគរបាលជំនាញខេត្តប៉ៃលិនបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តបានចុះស៊ើបអង្កេតស្រាវជ្រាវនិងបង្ក្រាបជាក់ស្តែងនូវករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងវត្តុតាងមួយចំនួន។ ករណីចុះបង្ក្រាបជាក់ស្ដែងនេះស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  ... Read More »

ក្រសួងការបរទេស ៖ សិក្ខាសាលាស្តីពី «ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ ៖ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសេនានុព័ន្ធអង់គ្លេសចូលជួបណែនាំខ្លួន និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកវរសេនីយ៍ឯក ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្តីណែនាំឱ្យរៀបចំទិវាជនមានពិការភាព កម្ពុជាលើកទី២៤ ឱ្យបានអធិកអធម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានណែនាំដល់ក្រសួងស្ថាប័នរដ្ឋពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិឱ្យរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ឆ្នាំ២០២២នេះឱ្យបានអាធិកអធម។ ក្នុងសារាចរស្ដីពីការចាត់តាំងទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចុះថ្ងៃទី២៩ ... Read More »

សូមអបអរសា កម្ពុជាចម្រាញ់រ៉ែមាសបាន ៤.៨២៥គីឡូក្រាម ក្នុងខេត្ដចំនួន៣ !

ភ្នំពេញ ៖ បើតាមបញ្ជាក់ឲ្យដឹងពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ននិងថាមពល បានបញ្ជាក់អោយដឹងថា,  គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣ រួមមាន៖ ខេត្តព្រះវិហារ, ... Read More »

សកម្មភាពរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមបញ្ជូនទៅតាមបណ្ដាខេត្ត

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រលប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសា​ត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយដើម្បីធានាថាការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។  ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២  បញ្ជាក់ថា ថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ។  សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការ សម្តេចយ៉ាងដូច្នេះថា, ... Read More »

អំណោយលោកតា ហោ ជូនដល់ប្អូនៗជាសិស្សទី១២ ចំនួន ៧៦៩នាក់ ដែលត្រូវទៅប្រឡងថ្នាក់ទី១២ នៅក្រុងតាខ្មៅ!

ខេត្តកណ្តាល ៖ នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ លោក ហែល តូនី និងលោកស្រី វ៉ាន់ ចាន់ថូ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក លឹម ... Read More »

ឥណ្ឌាផ្តល់អាទិភាពក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងពេលកាន់តំណែងជាប្រធានប្តូរវេន G 20

ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៣តទៅ ឥណ្ឌាក្លាយជាប្រធានប្តូរវេននៃក្រុមប្រទេសដែលមានសេដ្ឋកិចរីកចម្រើនទាំង២០ ហៅកាត់ថា G20 ហើយក្នុងនាមជាប្រធានឥណ្ឌាផ្តោតសំខាន់ទៅលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ អ្នកជំនាញបាននិយាយថា ក្នុងតួនាទីជាប្រធាន G20 ឥណ្ឌានឹងយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗដូចជាការបើកកម្មវិធីដើម្បីលើកទឹកចិត្តដល់ការរស់នៅប្រកបដោយនិរន្តរភាព ការផ្តល់មូលនិធិដល់ប្រទេសដែលផ្លាស់ប្តូរទៅរកថាមពលបៃតង និងការដោះស្រាយផលប៉ះពាល់នៃការឡើងកម្តៅផែនដី។ ឥណ្ឌាក៏នឹងដើរតួជាស្ពានមួយរវាងផលប្រយោជន៍របស់ប្រទេសអភិវឌ្ឍន៍នឹងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ អ្នកជំនាញបាននិយាយថា ឥណ្ឌានឹងប្រើប្រាស់ ... Read More »

«អបអរសាទរ ខួបលើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា» នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ស.ស.យ.ក. នឹងរៀបចំកម្មវិធី «អបអរសាទរ ខួ បលើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា» ... Read More »

កងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល រៀបចំសណ្តាប់ធ្នាប់ សម្របសម្រួលបែបបទ ជូនដល់គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ... Read More »

សហរដ្ឋអាមេរិកត្រៀមនឹងបញ្ចេញយន្តហោះចម្បាំងជំនាន់ទី៦ដំបូងរបស់ខ្លួន

កងទ័ពអាកាសអាមេរិកគ្រោងនឹងដាក់បង្ហាញយន្តហោះបំបាំងកាយថ្មីបំផុតរបស់ខ្លួនគឺ B-21 Raider នៅថ្ងៃទី២ ខែធ្នូ ដើម្បីជំនួសយន្តហោះ B-1 និង B-2 ។ យោងតាមសារព័ត៌មាន NDTV កងទ័ពអាកាសអាមេរិកបានប្រកាសថា B-21 Raider ... Read More »

លោក អ៊ាង សុផល្លែត ចូលរួមវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីការពារភពផែនដីយើង»

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជារួមមាន ... Read More »

កងការពារព្រំដែនគោកលេខ ៤០២ ចាត់កម្លាំងដើរល្បាតតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្ត​ឧត្ដរមានជ័យ ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតត្រួត ពិនិត្យភូមិសាស្ត្រ ... Read More »

សមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់ជនជាតិអង់គ្លេសដោយ ការធ្វើអត្តឃាតយកថង់ប្លាស្ទិកចងរុំក្បាលថប់ផ្លូវដង្ហើមធ្វើឱ្យមហាជនមានមន្ទិល

ខេត្តបាត់ដំបង ៖ រហូតដល់វេលារសៀលថ្ងៃទី១ខែ ធ្នូ ឆ្នាំ ២០២២នេះនៅតែមានការជជែកវែកញែកលើបណ្ដាញសង្គមមិនដាច់ស្រេចករណីមរណភាពរបស់បុរសជន ជាតិអង់គ្លេសម្នាក់ដែលសមត្ថកិច្ចសន្និដ្ឋានថាគឺការធ្វើអត្តឃាត ដោយការយកថង់ខ្មៅមករុំក្បាលដើម្បីឲ្យស្ទះស្លាប់។មហាជនលើកឡើងថាតើគេអាចធ្វើអាទិភាពយ៉ាងដូចម្ដេចដោយគ្រាន់តែយកថង់ខ្មៅមករុំក្បាលដើម្បីឲ្យថប់ ដង្ហើមរហូតស្លាប់នោះ? លោក លឹម ពុទ្ធីឡា ស្នងការរងខេត្តបានសរសេរនៅក្នុងរបាយការណ៍ថា   ជនបរទេសដែលស្លាប់ឈ្មោះ ... Read More »

លទ្ធផល “អាហារូបករណ៍អភិវឌ្ឍសមត្ថភាពមន្ត្រី ក.ប.ទ.​”

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពជំនាញ និងលើកទឹកចិត្តដល់ការខិតខំបំពេញការងារ ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ... Read More »

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រៀមកោះប្រជុំទ្រង់ទ្រាយធំស្តីពីយុទ្ធសាស្ត្រទប់ទល់អាមេរិកនិងកូរ៉េខាងត្បូង

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងកោះប្រជុំមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះនាចុងឆ្នាំ២០២២ ដើម្បីពិភាក្សានៅអ្វីដែលលោក គីម ជុងអ៊ុន ហៅថា កំពុងប្រឈមមុខតានតឹងកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោននិង សេអ៊ូល។ នៅថ្ងៃទី១ខែធ្នូ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន ... Read More »

អាជ្ញាធរក្រុងស្វាយរៀង ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារវាលយន្ត ដើម្បីកាត់បន្ថយការកកស្ទះ

ខេត្តស្វាយរៀង៖ ដោយមានការកកស្ទះក្នុងការធ្វើចរាចរណ៍នៅជុំវិញបរិវេណផ្សារវាលយន្ត រដ្ឋបាលក្រុងស្វាយរៀង បានចុះធ្វើការរៀបចំការតាំងលក់ និងអាជីវករដែលលក់រំលោភលើផ្លូវសាធារណៈនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក សាំង ឡៃ តំណាងលោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ។ លោក ... Read More »

ពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៤៩សព ពីទឹកដីវៀតណាមមកកាន់ទឹកដីកម្ពុជា

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់-ទទួលអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះធ្វើឡើងនៅតំបន់ ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតី ... Read More »

លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ណែនាំតាមបណ្តាកងឯកភាព ត្រូវយកចិត្តទុក្ខដាក់ ធានាផ្គត់ផ្គង់ ចិញ្ចឹមទ័ពឱ្យបានប្រសើរឡើង

ភ្នំពេញ ៖ អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារលិខិតអបអរសាទរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមេដាយមាសអនុស្សាវរីយ៍ មហាកំពែង (Great Wall Commemorative Medal)

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរ សម្តេចក្រឡាហោម ស ខេង ... Read More »

ក្រូអាត និងម៉ារ៉ុកត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ

ការប្រកួតក្នុងពូល F វគ្គជម្រុះជុំចុងក្រោយនៅរាត្រីនេះនឹងធ្វើឡើងនៅវេលាម៉ោង១០យប់ទាំង២គូ ដោយក្រូអាតត្រូវប៉ះក្រុមបែលហ្ស៊ិក ខណៈដែលក្រុមម៉ារ៉ុកត្រូវប៉ះកាណាដា ដើម្បីស្វែងរក២ក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនៅរាត្រីនេះគឺក្រូអាតប៉ះបែលហ្ស៊ិក គេមើលឃើញថា ក្រូអាតមានពិន្ទុច្រើនជាង ហើយកំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ រីឯបែលហ្ស៊ិកឈរលេខ៣មាន៣ពិន្ទុ។ ប្រសិនបើក្រូអាតទប់បានត្រឹមស្មើនឹងអាចឡើងទៅកាន់វគ្គ១៦ក្រុមមិនខាង ប៉ុន្តែបើភ្លាត់ស្នៀតនឹងបាត់បង់ឱកាសមិនខាន។ ប្រវត្តិជួបគ្នា៧លើកចុងក្រោយរវាងក្រូអាតនឹងបែលហ្ស៊ិកគឺក្រូអាតឈ្នះ៣លើក បែលហ្ស៊ិកឈ្នះ៣លើកដែរ ... Read More »

ចាប់ពីម៉ោង១៨៖០០នាទីតទៅ នាទីធ្លាសួនច្បារមុខវត្តបទុមវតី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា, ដើម្បីចូលរួមអបអរសាទរ ការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ... Read More »

ក្មេងស្រី១៧ឆ្នាំចុះពីលើគ្រែជាន់បែកព្រីភ្លើងឆក់ស្លាប់ទាំងព្រឹក

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងព្រឹកទាបភ្លឺបន្ទាប់ពីក្មេងស្រីម្នាក់បានចុះពីលើគ្រែចៃដន្យអកុសលជាន់បែកព្រីភ្លើងឆក់ស្លាប់គួរឱ្យសង្វេគ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី ០១ខែ ធ្នួ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ សែ ស្រីឌឿន អាយុ១៧ឆ្នាំមុខរបរសិស្ស ... Read More »

ជប៉ុនប៉ះអេស្ប៉ាញ រីឯកូស្តារីកាប៉ះអាល្លឺម៉ង់ ប្រជែងគ្នាយកកៅអីវគ្គ១៦ក្រុមក្នុងពូល E

ការប្រកួតជុំចុងក្រោយនៃពូល E នៅរាត្រីនឹងត្រូវកាត់សេចក្តីស្វែងរក២ក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ។ ក្នុងនោះក្រុមសាមូរ៉ៃជប៉ុនត្រូវប៉ះក្រុមគោជល់អេស្ប៉ាញ ខណៈក្រុមកូស្តារីកាត្រូវប៉ះក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ដែលក្រុមទាំង៤នឹងប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ នេះ។ ក្រុមជម្រើសជាតិជប៉ុនបានបរាជ័យការប្រកួតចុងក្រោយក្រោមថ្វីជើងក្រុមកូស្តារីកាក្នុងលទ្ធផល១ទល់០ កំពុងឈរលេខ២ក្នុងពូលមាន៣ពិន្ទុ ខណៈដែលអេស្ប៉ាញបានប្រកួតចុងក្រោយស្មើជាមួយអាល្លឺម៉ង់១ទល់១ កំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ។ ការប្រកួតនេះត្រូវបានគេមើលឃើញថា ... Read More »