ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកលេង facebook ថា, ហាងពេជ្រយីហោ «ព្រីនស៍ដាយមិន» ផ្លូវកម្ពុជាក្រោម រកស៊ីបោកប្រាស់អតិថិជន

ភ្នំពេញ៖​ ហាងពេជ្រដ៏ធំយីហោ​ «ព្រីនស៍ ដាយមិន» ដែលមានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម ខណ្ឌ​ ៧មករា​ លក់គ្រឿងអលង្ការពេជ្រក្លែងក្លាយបោកប្រាស់អតិថិជន ។ ហេីយនៅពេលអតិថិជនយកគ្រឿងពេជ្រទៅលក់វិញ បែរគេចវេសមិនទទួលទិញ​ និងបិទទ្វារហាងតែម្តង។​ ហេីយបានទៅបេីកហាងថ្មីនៅទីតាំងផ្សេងវិញ។ មានគណនី facebook ... Read More »

ពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន ជាមួយអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ

ភ្នំពេញ ៖ ពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥  នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ... Read More »

ហុល្លង់ត្រូវការស្មើប៉ុណ្ណោះដើម្បីកក់កៅអីវគ្គ១៦ក្រុម ខណៈអេក្វាឌ័រនិងសេណេហ្គាល់ប្រជែងគ្នារកកៅអីរៀងៗខ្លួន

ហុល្លង់នឹងចូលប្រកួតក្នុងពូល A នៅរាត្រីថ្ងៃអង្គារជាមួយម្ចាស់ផ្ទះកាតា ដោយដឹងថា ត្រូវការឈ្នះ ឬស្មើនឹងធ្វើឱ្យពួកគេមានសិទ្ធិសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។ហុល្លង់ក៏នឹងឈានទៅវគ្គបន្តជាមួយនឹងបរាជ័យផងដែរ ប្រសិនបើអេក្វាឌ័រយកឈ្នះសេណេហ្គាល់ក្នុងការប្រកួតពូលជាមួយគ្នានេះ ប៉ុន្តែកាតាត្រូវបានកាត់ចេញរួចហើយ ដោយបានចាញ់ការប្រកួត២លើកជាប់គ្នា។ គ្រាប់បាល់ទី២របស់ Cody Gakpo នៃការប្រកួត World Cup ... Read More »

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន ... Read More »

សាពូន មីដាដាមិនចង់ឱ្យកូនស្រីចូលសិល្ប: ខណ:សឿ សុធារ៉ា ជម្រុញឱ្យចូលប្រឡូកទៅវិញ

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជុំវិញករណីតារាសម្តែង សឿ សុធារ៉ា ខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ក្រោយពីម្តាយរបស់នាងបានទទួលមរណភាព ខណៈផ្លូវចិត្តរបស់នាងក៏មិនទាន់ធូរស្បើយ។ក្នុងនោះកូនស្រីបណ្តូលចិត្តរបស់អ្នកនាងក៏បានចេញមុខធ្វើការច្រៀង និងលេងឧបករណ៍តន្ត្រីទទួលបានការសរសើរខ្លាំងពីទស្សនិកជនថាមានដុងមិនចាញ់ឪពុកឡើយ។    មុននេះម្ចាស់បទ និយមន័យស្នេហ៍ លោក សាពូន មីដាដា បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ... Read More »

សេចក្តីអំពាវនាវរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា«សូមចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ»

 ភ្នំពេញ​៖​ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា ស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់

  ខេត្ត​កំពត ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនៃស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដោយទទួលពត៌មានពីប្រជាពលរដ្ឋមកថា មានជនសង្ស័យជួញដូរថ្នាំ ញៀននៅចំណុច២ខុសគ្នា នៅចំណុចផ្លូវបេតុង ... Read More »

World Cup 2022 ៖ អ៊ីរ៉ង់​ប្តឹង​ទៅ FIFA ជុំវិញ​ការ​ប្តូរ​ទង់ជាតិ​លើ​បណ្តាញ​សង្គម​ដោយ​អាមេរិក

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីរ៉ង់បានប្តឹងទៅ FIFA បន្ទាប់ពីរូបសញ្ញាសាធារណៈរដ្ឋអ៊ីស្លាមត្រូវបានដកចេញពីទង់ជាតិរបស់ខ្លួននៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដោយក្រុមសហរដ្ឋអាមេរិក។ មុនពេលកិច្ចប្រជុំ World Cup របស់ពួកគេនៅថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដកនិមិត្តសញ្ញាព្រះអាឡស់នៅក្នុងក្រាហ្វិកដែលបានបង្ហោះនៅលើ Twitter, Facebook និង Instagram ។ សហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានសម្រេចចិត្តមិនប្រើទង់ជាតិផ្លូវការរបស់អ៊ីរ៉ង់ ... Read More »

លិខិតថ្លែងអំណរគុណ របស់ លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល គោរពជូន លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា, ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌសុខាភិបាលឆ្នាំ២០២២ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដែលបានផ្ដល់កិច្ចសហការចាត់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមផ្តល់មតិ និងសង្កេតការណ៍នៅគ្រប់ដំណាក់កាលនៃការប្រឡងចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលបញ្ចប់ ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌកំបូល ស្នើសុំអាជ្ញាធរ អនត្តរាគមន៍ ក្នុងការបំបែកក្បាលដីពីក្រុមហ៊ុនឯកជន និងសុំស្ថាបនា ផ្លូវ លូ ស្ដារប្រឡាយមេ ដើម្បីរំដោះទឹក

    ភ្នំពេញ៖  ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅបរិវេណ វត្តកំបូល ផ្លូវជាតិលេខ៤ ខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះ ប្រជាពលរដ្ឋ បានស្នើនិងសំណូមពរ អោយអាជ្ញាធរ ជួយស្ថាបនាផ្លូវ លូ  ការស្ដារប្រឡាយមេ ពិសេសគឺ ... Read More »

សមត្ថកិច្ចចម្រុះ​ បន្តចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់​

  ខេត្ត​ពោធិ៍សាត់៖ តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីនាយរងខណ្ឌ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង  គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល ... Read More »

WHO បានប្តូរឈ្មោះជាផ្លូវការជំងឺអុតស្វាយ ដើម្បីជៀសវាងការយល់ច្រឡំ

ការផ្លាស់ប្តូរឈ្មោះរបស់ WHO គឺឆ្លើយតបទៅនឹងសម្ពាធកាន់តែខ្លាំងឡើងពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden ។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានចាប់ផ្តើមប្រើប្រាស់ពាក្យថ្មី “mpox” ជាពាក្យមានន័យដូចទៅនឹង “monkeypox” ដើម្បីជៀសវាងការមាក់ងាយ ... Read More »

រដ្ឋសភា បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ បានលើកយករបៀបវារៈចំនួន ៤ មកពិនិត្យ និងពិភាក្សា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ... Read More »

ក្រសួងទេសចរណ៍អំពាវនាវកុំឱ្យដំឡើងថ្លៃសេវាកម្មទេសចរណ៍ ក្នុងពេលប្រឡងបាក់ឌុបខាងមុខ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា,  នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍សូមកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ។ គួរជម្រាបថា ចាប់ពីថ្ងៃទី៥-៦ ... Read More »

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងធំ

ខេត្តកំពង់ចាម ៖ ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម មាន៖ -បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរនិងសហគមន៏នេសាទសាមគ្គីឃុំមាន ... Read More »

គ.ជ.ប ៖ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖  -ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨.៤៧១ នាក់ -អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងជីវិតដំបូងទទួលបានប្រាក់ (ចំនួន៥០០រៀល ក្នុងមួយខែ😀) ដែលជាប្រាក់រង្វាន់សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាលើកទី២ ដែល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បង្ហាញពីបណ្ណសរសើរ ... Read More »

ការប្រកួតអាល្លឺម៉ង់-អេស្ប៉ាញទាក់ទាញអ្នកទស្សនា ១៧លាននាក់នៅប្រទេសអាល្លឺម៉ង់ និង១៦.៦លាននាក់នៅអេស្ប៉ាញ

មនុស្សប្រហែល១៧លាននាក់បានតាមដានការផ្សាយរបស់ទូរទស្សន៍ ZDF ដើម្បីមើលប្រទេសរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ប្រកួតជាមួយអេស្ប៉ាញក្នុងការប្រកួតបាល់ទាត់ពិភពលោកកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈដែលមនុស្ស១៦.៦លាននាក់បានមើលការប្រកួតនៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវាស់ស្ទង់ទស្សនិកជន AGF និង Barlovento។ កីឡាករ Niclas Fuellkrug របស់អាល្លឺម៉ង់បានរកគ្រាប់បាល់តាមស្មើ បន្ទាប់ពីខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ... Read More »

ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus)

ភ្នំពេញ ៖ យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បានដាក់នៅតាមតំបន់ការពារធម្មជាតិ ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ... Read More »

បង្ហាញខ្លួនស្ត្រីជនសង្ស័យ ២នាក់ និងគ្រឿងញៀនជាង ៥ គីឡូក្រាម មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ហាញខ្លួនស្ត្រីជាជនសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធទៅនិងករណីជួញដូរគ្រឿងញៀនជាង៥គីឡូក្រាមនៅរាជធានីភ្នំពេញ។   សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៩នាក់,​ អ្នក​ជាសះស្បើយ​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៩នាក់​, ឣ្នកជាសះស្បើយ​​​ ០៤នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

កម្មកររោងចក្រម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលជិះបញ្ច្រាសទិសគ្នាស្លាប់និងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង ៖ កម្មកររោងចក្រម្នាក់បានស្លាប់និងស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាខណៈដែលពួកគេជិះបញ្ច្រាសទិសគ្នា។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៨នាទីល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ២និងលេខ៣ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង។     ... Read More »

ជនជាតិចិនម្នាក់លើសសម្ពាធឈាមបណ្តាលឱ្យគាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ជួលនៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្រុមហ៊ុនហ្វីនិកអ៊ិនដាស្ទ្រៀល ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីជនជាតិចិន ០១នាក់ បានដេកស្លាប់បាត់បងជីវិត។  សាកសពឈ្មោះ វ៉ង ... Read More »

កូរ៉េខាងត្បូងជំរុញឱ្យចិនបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរំសាយអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានអំពាវនាវឱ្យប្រទេសចិនបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៊ីល។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានផ្តល់បទសម្ភាសន៍ជាមួយ Reuters ថាលោកបានអំពាវនាវឱ្យប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើងបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា ៖ -ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ... Read More »

ព័រទុយហ្គាល់ និងប្រេស៊ីលកក់កៅអីទៅកាន់វគ្គ១៦ក្រុមក្រោយឈ្នះគូប្រកួតក្នុងពូលរៀងខ្លួន

ព័រទុយហ្គាល់បានរក្សាកៅអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាមួយនឹងជ័យជម្នះលើក្រុមអ៊ុយរ៉ាហ្គាយក្នុងការជួបគ្នាដ៏សំខាន់នៅឯកីឡដ្ឋាន Lusail កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រកួតក្នុងតង់ទី១ពុំមានគ្រាប់បាល់បញ្ចូលទីនោះទេ រហូតដល់តង់ទី២នាទីទី៥៤ ខ្សែបម្រើប្រយុទ្ធ Bruno Fernandes រកបាន១គ្រាប់នាំមុខបើទោះបីជា Cristiano ... Read More »

ឆក់ទៀតហើយ ! ជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច ពលរដ្ឋដេញជនសង្ស័យភ័យស្លន់ ផ្តួលម៉ូតូចោលរត់គេចបាត់

ភ្នំពេញ ៖ ឯណាទៅភូមិសង្កាត់មានសុវត្តិភាពខណៈបទល្មើស​ លួច​ ឆក់​ ប្លន់​ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ សកម្មភាពកើតឡើងរាល់តែថ្ងៃ ធ្វេីឱ្យពលរដ្ឋលែងហ៊ានចង់ចេញពីផ្ទះ។  ជាក់ស្តែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងក្រោយប៉ុស្តិ៍កាកាបទី១ ... Read More »

សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ម្សិលមិញ

ភ្នំពេញ​ ៖​ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន១០ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

បបួលមិត្តភក្តិដាក់ទុន១០មុឺនដុល្ល្លាររកសុីលក់គ្រឿងសំណង់ យកទៅលេងកាស៊ីណូម៉ត់ ម្ចាស់ប្រាក់ចាប់ឱ្យសមត្ថកិច្ចចាត់ការ

ភ្នំពេញ ៖ ពាណិជ្ជករជនជាតិចិនម្នាក់ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំខ្លួនទៅតុលាការកាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២ ពាក់ពន្ធពីបទឆបោក និងរំលោភលើទំនុកចិត្តតាមរូបភាពបបួលមិត្តភក្តិដាក់ទុនវិនិយោគចំនួន១០ម៉ឺនដុល្លារអាមេរិកដើម្បីរកស៊ីលក់គ្រឿងសំណង់ ទីបំផុតនៅពេលបានប្រាក់យកទៅលេងល្បែងក្នុងកាស៊ីណូម៉ត់ ។ ជនសង្ស័យឈ្មោះ LI YOU HANG ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅខុនដូ ... Read More »

មនុស្សជាង៣០០នាក់បានបាត់បង់ជីវិតដោយសារតែការធ្វើបាតុកម្មនៅក្នុងប្រទេសអុីរ៉ង់

ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃនេះ (២៩ វិច្ឆិកា) បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Amir Ali Hajizadeh មេបញ្ជាការនៃកងកម្លាំងប្រយុទ្ធផ្លូវអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC)ដែលបានបញ្ជាក់ថា មនុស្សជាង៣០០នាក់បានសម្លាប់ ពាក់ព័ន្ធនឹងអំពើហិង្សាជុំវិញការធ្វើបាតុកម្មរីករាលដាលនៅក្នុងប្រទេសអុីរ៉ង់។ យោងតាមលោក Hajizadeh ... Read More »