ព័ត៌មានទាន់ហេតុការណ៍៖
'

សារជាតិមានគំនិតចេតនាទុច្ចរិត បាញ់សម្លាប់សង្សារ ចេញពីគុកហើយ ក៏នៅគំរាមប៉ងសម្លាប់អ្នកផ្សេងទៀត ផ្អើលអ្នកខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មិនធម្មតាមែន បើសិក្សាពីជនទំនើងដកកាំភ្លើងបាញ់ ប្រជាពលរដ្ឋផ្អើលនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អតីតជាតួអង្គប្រព្រឹត្តបទល្មើសច្រើន ហើយមិនរាងចាល ទីបំផុត ! ទៅដេកគុកវិញ ។  គេបានរម្លឹកថា, ជនទំនើងនេះ ធ្លាប់បាញ់សម្លាប់សង្សារកាលពី២ឆ្នាំមុន ... Read More »

រដ្ឋមន្ត្រី​ ថោង​ ខុន ៖​ «ដើម្បីទទួលបានផលចំណេញវែងឆ្ងាយទៅអនាគត យើងយកចំណេញតិចតួចបានហើយ»

ខេត្តព្រះសីហនុ ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖ ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។ ក្រសួង​ទេសចរណ៍​ ... Read More »

រយៈពេលកន្លះម៉ោង សង្កាត់ស្វាយតឿក្រុងស្វាយរៀងមានមនុស្សស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ រយៈពេលកន្លះម៉ោង សង្កាត់ស្វាយតឿក្រុងស្វាយរៀងមានមនុស្សស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងម៉ូតូបុករថយន្តកុងតឺន័រ និងរថយន្តមិនចាំម៉ាកបុកជាមួយម៉ូតូ។      យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹកភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិស្វាយតឿ ... Read More »

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ១៣០គ្រួសារ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១0 ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ AIPA ជួបប្រជុំទល់មុខជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាត ឱ្យនិស្សិតខ្មែរ ចំនួន ៤១នាក់ ដែលទើបតែមកដល់ប្រទេសជប៉ុនក្នុងឆ្នាំសិក្សាថ្មី ចូលជួបសម្តែងការគួរសម

ប្រទេសជប៉ុន ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, កាលពីល្ងាចថ្ងៃពុធថ្ងៃទី០៩  ខែវិច្ឆិកា  ឆ្នាំ២០២២  លោក ទុយ  រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លទ្ធផលជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន និង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ពី លទ្ធផលជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន ... Read More »

ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជា ៣០៩​ ៥០៣នាក់ ចូលមកកាន់ខេត្តសៀមរាបនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២

ខេត្តសៀមរាប ៖ ក្រោមម្លប់សន្តិភាព​បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព និងការអនុវត្តតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វេីឱ្យជំងឺកូវីដ-១៩មានការថមថយ​ កត្តានេះបានធ្វេីឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីការដេីរហេីរគ្រប់ទីកន្លែង​ ក៏ដូចគោរពប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដែលបុព្វបុរសដូនតា បានបដិបត្តិតរៀងមក ទៅតាមរដូវកាលនៃពិធីបុណ្យនីមួយៗ សំខាន់នោះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ... Read More »

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយអន្តរសភាអាស៊ាន

ភ្នំពេញ ៖ នៅវេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ... Read More »

យុវជនម្នាក់បើកម៉ូតូបុកបុរសជាសន្តិសុខម្នាក់ដើរឆ្លងផ្លូវហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសជាសន្តិសុខយាមនៅធនាគារម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ខណៈដើរឆ្លងផ្លូវទៅទិញអីហូប ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកចំពីមុខពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង១០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ... Read More »

លោក អ៊ុច បូររិទ្ធ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ Djerba ប្រទេសទុយនេស៊ី

ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ... Read More »

បុរសម្នាក់ត្រូវនគរបាលខេត្តរតនគិរីបញ្ជូនទៅសាលាដំបូងពាក់ព័ន្ធករណីហិង្សា

ខេត្តរតនគិរី ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់វិធានការតាមនីតិវិធី។  មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខុន ស៊ាងឃុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើចំការ ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យទួលកណ្ដោល

ខេត្តត្បូងឃ្មុំ ៖ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា TYDA) ចេញសេចក្ដីជូនដំណឹងស្ដីពី កម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។  រដ្ឋបាលស្រុកអូររាំងឪមានកិត្តិយស សូមជម្រាបជូនដំណឹងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានស្រុកឱ្យបានជ្រាបថា ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា TYDA) នឹងរៀបចំកម្មវិធីពិនិត្យ ... Read More »

រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន។ ... Read More »

សិស្សស្រីៗសាលាបឋមសិក្សាក្រាំងស្គាស្រុកទឹកផុសតែងតែរវើរវាយទន់ដៃជើងសន្លប់ ត្រូវគ្រូមន្តអាគមថាមានខ្មោចចូល

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលាក្មេងស្រីចំនួន៤ នាក់ដែលកំពុងសិក្សានៅសាលាបឋមសិក្សាក្រាំងស្គា ស្ថិត នៅក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរវើរវាយ ស្រែកឲ្យគេជួយ និងបានដួលសន្លប់ បណ្តាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង១០ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ... Read More »

លោកមេឃុំ ញរ ស្រុកកំពង់រោទ៍រងគ្រោះថ្នាក់ចរាចរណ៍ត្រូវបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូបុកបណ្ដាលឱ្យរងរបួសធ្ងន់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលគេស្គាល់ថាជាលោកមេឃុំញរស្រុកកំពង់រោទ៍បានរងគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ដោយសារតែបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូបុកម៉ូតូរបស់គាត់ស្របទិសគ្នាពីក្រោយពេញទំហឹង ផ្អើលអ្នកភូមិ និងអ្នកធ្វើដំណើរទាំងក្បាលល្ងាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៣១៤Dត្រង់ចំណុចភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ឆូយ យ៉ន អាយុ៦៤ឆ្នាំមុខរបរមេឃុំញរ មានទីលំនៅភូមិត្រពាំងត្រាវ ឃុំញរ ... Read More »

ម្ចាស់ក្រុមហ៊ុន Facebook កាត់បន្ថយបុគ្គលិកជាង១១,០០០នាក់ស្របពេលធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម

លោក Mark Zuckerberg បានបណ្តេញបុគ្គលិកជាង១១,០០០នាក់នៅ Meta ខណៈដែលការកាត់បន្ថយការងារដ៏ធំនៅទូទាំងតំបន់ Silicon Valley ឲ្យកាន់តែស៊ីជម្រៅ។ Silicon Valley គឺជាតំបន់មួយនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលបម្រើជាមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់។ ម្ចាស់ក្រុមហ៊ុន ... Read More »

អ៊ុយក្រែនត្រូវចំណាយពេល៣៥ឆ្នាំ ដើម្បីសងប្រាក់កម្ចីថ្មីពីសហភាពអឺរ៉ុប

គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងផ្តល់កញ្ចប់ប្រាក់កម្ចីដល់អ៊ុយក្រែនដែលមានតម្លៃ១៨ពាន់លានដុល្លារ ដើម្បីជួយប្រទេសនេះឱ្យរស់រានមានជីវិតរហូតដល់ឆ្នាំ ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លក្ខខណ្ឌត្រូវបានកំណត់នៅទីនេះថា ទីក្រុង Kiev ត្រូវតែសងបំណុលក្នុងរយៈពេលជាង៣៥ឆ្នាំ។ អនុប្រធាន EC លោក Valdis Dombrovskis ... Read More »

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

  ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា ... Read More »

ក្រុមធំៗ៣នៅអង់គ្លេសធ្លាក់ចេញពីការប្រជែងពានរង្វាន់ League Cup ត្រឹមជុំទី៣

ក្រុមខ្លាំងៗនៅអង់គ្លេសចំនួន៣បានធ្លាក់ចេញពីការប្រជែងយកពានរង្វាន់អង់គ្លេស League Cup ត្រឹមជុំទី៣។ ក្រុមទាំងនោះមាន កាំភ្លើងធំ Arsenal, ក្រុមតោខៀវ Chelsea និងក្រុមមាន់ខ្នាយមាស Tottenhamក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែវិច្ឆិកានេះ។ ក្រុមតោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមេឃខៀវ ... Read More »

អនុប្រធានទី១ អញ្ជើញដឹកនាំគណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា រៀបចំសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន

ភ្នំពេញ ៖ បន្ទាប់ពីគណៈប្រតិភូសភានៃបណ្ដាប្រទេសជាសមាជិកអាយប៉ាចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់រួចមក  នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំឌីយ៉ាណា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ... Read More »

លោក ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការងាររៀបចំការប្រកួតកីឡាជាតិលើកទី៣

ខេត្តកំពត-កែប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកំពត លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ ... Read More »

គិលានុបដ្ឋាយិកាជាង៣សែននាក់នៅអង់គ្លេសគ្រោងធ្វើកូដកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

សហជីពកំពុងធ្វើយុទ្ធនាការដើម្បីជួយដល់គិលានុបដ្ឋាយិកា ទទួលបានប្រាក់ខែកើនឡើងលើសពីអតិផរណា ៥% ។ ប្រាក់ខែពិតប្រាកដរបស់ក្រុមគិលានុបដ្ឋាយិកាបានធ្លាក់ចុះ 20% ចាប់តាំងពីឆ្នាំ២០១០មក ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គិលានុបដ្ឋាយិកាអង់គ្លេសកំពុងរៀបចំធ្វើកូដកម្មនៅរដូវរងានេះ។ អង្គការ Royal College of Nursing ... Read More »

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ប្រ៊ុយណេ បានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរបន្ថែមទៀត

ប្រទេសវៀតណាម ៖ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកឧត្តមសេនីយ៍ត្រី តាន់ស្រ៊ី ... Read More »

ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ

ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ និងលោក ហែម សារិទ្ធ អភិបាលនៃគណ:អភិបាលស្រុកស្វាយជ្រំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ ស្ថិតនៅក្នុងភូមិធ្លក ឃុំធ្លក ... Read More »

លោក អ៊ាង សុផល្លែត ៖ កម្ពុជា-ថៃ ឯកភាពគ្នា៨ចំណុចជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឱ្យដល់ ១៥ពាន់​លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ ៖ ក្រោយជំនួបបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​ថា , នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នា លើប្រធានបទទី ... Read More »

គយចល័តចាប់ខ្លួនបុរសម្នាក់ ដឹកដំនិញគេចពន្ធ បើករថយន្តបំបុកបារាសនិងកៀររថយន្តសមត្ថកិច្ច

ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនដោយសារដឹកទំនិញគេចពន្ធ និងបើកបរបំបុករថយន្តសមត្ថកិច្ចព្រមទាំងបុកបារាសថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាករណីដឹកទំនិញគេចពន្ធ កម្លាំងគយចល័តតំបន់៦រួមសហការកម្លាំងកងរាជអាវុធហត្ថដោយមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ... Read More »

នៅវេលាម៉ោងប្រមាណ ១១ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា ជួបពិភាក្សាការងារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សការងារ នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

ប្រទេសអ៊ុយក្រែនក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)

ភ្នំពេញ ៖ បើយោងតាមអក្សរកាត់ថា, TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនង រវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។ សូមបញ្ជាក់កំលុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ មានប្រទេសសរុបចំនួន៧ហើយ ... Read More »

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ទស្សនាប្រាសាទបុរាណខ្មែរ នៅលើទឹកដីខេត្តសៀមរាប និងអញ្ជើញចូលរួមពិធីប្រគល់-ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅ ចូលរួមពិធីប្រគល់ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ និងទស្សនាប្រាសាទបុរាណខ្មែរ។ លោកលី ខឺឈាង ... Read More »