ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រតិភូទេសចរណ៍អេកម៉ិក និង CLMV កោតសរសើរការរៀបចំនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ពេលទស្សនកិច្ចនៅសៀមរាប-អង្គរ

ខេត្ត​សៀមរាប៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្នុងពេលទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ប្រតិភូទេសចរណ៍នៃក្រុមប្រទេសអេកម៉ិក (ACMECS) និងប្រទេស CLMV បានកោតសរសើរចំពោះការរៀបចំឱ្យមានផលិតផលទេសចរណ៍ក្នុងតំបន់ ក៏ដូចជាទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចររបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង ... Read More »

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម៖​ នាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១,២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត

ខេត្ត​ព្រះវិហារ ​៖​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសៅរ៍ ១២ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ... Read More »

ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ បាននាំយកថវិកាឧបត្ថម្ភជូនក្រុមគ្រួសារ នៃសពលោកវរសេនីយ៍ទោ ជា សុភាព ឋានៈនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ក្រុងប៉ោយប៉ែត​ ៖​ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ... Read More »

ម៉ូតូ០១គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ កាលពីល្ងាចថ្ងៃទី០៤ ខែវិច្ឆិកាត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ!

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ០១គ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ 1HV-1525 ដែលសង្ស័យថាជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ត្រូវគេយកមកប្លុងទុកចោល ... Read More »

ផឹកស្រាស្រវឹង​ ទាញ​ពូថៅកាប់បំផ្លាញរថយន្ត០១គ្រឿងខូចខាត​យ៉ាង​ដំណំ​ ចុងក្រោយ​ជាប់ខ្នោះដៃ​

ខេត្តបាត់ដំបង ​៖​ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនា (កាប់បំផ្លាញរថយន្ត) បង្កដោយជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូ ភេទប្រុស អាយុ៣១ឆ្នាំ ... Read More »

បន្លំខ្លួនគ្រងស្បង់ចីវរធ្វើជាសង្ឃ ដើរបិណ្ឌបាត្រយកបច្ច័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ៣នាក់

ខេត្តព្រះសីហនុ ៖ បន្លំខ្លួនគ្រងស្បង់ចីវរធ្វើជាសង្ឃ ដើរបិណ្ឌបាត្រយកបច្ច័យ បោកញាតិញោម ពុទ្ធបរិស័ទក្នុងឃុំ បិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ វិច្ឆិកា ២០២២ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង ឃាត់ខ្លួនបុរស៣នាក់មកពីខេត្តព្រៃវែង ដោយពួកគេបានបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្រយកបច្ច័យ បោកញាតិញោមពុទ្ធបរិស័ទក្នុងឃុំបិតត្រាំង ... Read More »

ត្រៀមកម្លាំងដើម្បីចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រាប់ឱកាសទិវាបុណ្យឯករាជ្យជាតិ ទិវាកំណើតកងទ័ពយោធពលខេមរភូមិន្ទ ពិធីបុណ្យអុំទូក និងកិច្ចប្រជុំកំពូលអាស៊ាន រួមនឹងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រមូលផ្ដុំកម្លាំងប្រជុំផ្សព្វផ្សាយនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ស្ដីពីការប្រមូលផ្ដុំកម្លាំងនៅហ្នឹងកន្លែងមធ្យោបាយ សម្ភារៈឯកទេស តាមកងឯកភាពរៀងៗខ្លួន ... Read More »

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្ត​កំពង់ស្ពឺ៖​ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នៅព្រឹក​ថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែវិច្ឆិកា​ ឆ្នាំ២០២២​ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រណាំងទូកនៅស្ទឹងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រណាំងទូក ដើម្បីចូលរួមអបអរសារទរព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀម ទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានជាយូរ លង់ណាស់មកហើយ នោះ បន្ទាប់ពីអាក់ខាន ការប្រារព្ធពិធី នេះរយៈពេលពីឆ្នាំជាប់ៗគ្នាកន្លងមកនេះ ... Read More »

បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅតុលាការ​

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ត្រៀម​បញ្ជូនខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​ឃាត់ខ្លួន​និងសាកសួរ​បញ្ចប់​នីតិវិធី​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃសៅរ៍ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ជនសង្ស័យឈ្មោះ​ រុន ភារាក់ ... Read More »

លោក ស ថេត បម្រើសេវាប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយបានបង្កេីតក្រុមការងារមួយក្រុម ដេីម្បីយកឯកសារដែលចុះហត្ថលេខា និងបោះត្រារួច យកទៅជូនពលរដ្ឋដល់ផ្ទះ

ភ្នំពេញ ៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ សេវាប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយបានបង្កេីតក្រុមការងារមួយក្រុម ដេីម្បីយកឯកសារដែលចុះហត្ថលេខា និងបោះត្រារួច យកទៅជូនពលរដ្ឋដល់ផ្ទះ ដោយមិនបាច់ចំណាយពេលអង្គុយរង់ចាំនៅសង្កាត់ មិនខាតពេលបំពេញការងារ ... Read More »

កម្ពុជា-អូស្រ្តាលី​៖​ ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងប្ដេជ្ញាចិត្តបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើឡើងថែមទៀត

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការរី ... Read More »

បារម្ភខ្លាចបំណែករ៉ុក្កែតចិនធ្លាក់ចំ អេស្ប៉ាញ់លុបជើងហោះហើរជាង៣០០ជើង

ផ្នែកមួយនៃដែនអាកាសរបស់អេស្ប៉ាញត្រូវបានបិទទ្វារ ហើយលុបជើងហោះហើរប្រមាណ៣០០ ជើងដោយបារម្ភខ្លាចបំណែករ៉ុក្កែតចិនធ្លាក់មកផែនដីវិញ ។ តាមការលើកឡើងរបស់នាយកដ្ឋានគ្រប់គ្រងដែនអាកាសតំបន់អឺរ៉ុប EU និងអាមេរិកបានលើកឡើងថា ក្រោយរយៈពេល៤ថ្ងៃដែលចិនបានបាញ់បង្ហោះ យានអវកាសចេញពីតំបន់ភាគខាងត្បូងប្រទេសចិន បំណែករ៉ុក្កែត Long March 5B ដែលមានទំហំ ធំនឹងធ្លាក់មកផែនដីវិញនៅក្នុងតំបន់ភាគខាងត្បូងប៉ាស៊ីហ្វិក ... Read More »

ក្រសួងពាណិជ្ជកម្ម កំពុងបោះជំហ៊ានមួយកម្រិតទៀត លើវិស័យបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅរសៀលថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលទិន្ន័យជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១កន្លងមក ក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនបងប្អូនប្រជាពលរដ្ឋ ... Read More »

ករណីចោរប្លន់អ្នកលក់ប្រហិតនៅសង្កាត់ស្វាយប៉ោ​ កាលពីរសៀលថ្ងៃទី០៣​ វិច្ឆិកាថ្មីៗនេះ គឺជារឿងប្រឌិតតែប៉ុណ្ណោះមិនមែនជាការពិតឡើយ

ខេត្តបាត់ដំបង​៖ បេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ ករណីចោរប្លន់អ្នកលក់ប្រហិតនៅសង្កាត់ស្វាយប៉ោ​ កាលពីរសៀលថ្ងៃទី០៣​ វិច្ឆិកាថ្មីៗនេះ គឺជារឿងប្រឌិតតែប៉ុណ្ណោះមិនមែនជាការពិតឡើយ។  ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាននិងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ០៣ ... Read More »

លោក គឹម សន្តិភាព ៖ ព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០ នាក់)

ភ្នំពេញ ៖ ព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០ នាក់) ។ នេះជាការបញ្ជាក់ពី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យជាលើកចុងក្រោយស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យជាលើកចុងក្រោយស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតលើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ានិងប្រមុខដឹកនាំអាស៊ាន។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រីកិត្តិសង្គហបណ្ឌិត ... Read More »

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះ នាពេលខាងមុខ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក ... Read More »

ក្រសួងសុខាភិបាល : លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១២%

ភ្នំពេញ : ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៤% ... Read More »

លោក​ នេត្រ​ ភក្ត្រា ​៖​ សត្វព្រៃនៅកម្ពុជាមានហានិភ័យខ្ពស់ដោយសារវិបត្តិការបរបាញ់ និងការដាក់អន្ទាក់

ភ្នំពេញ​៖​ «យុទ្ធនាការអន្ទាក់សូន្យ»ដែលបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ... Read More »

បញ្ជីឈ្មោះកីឡាករដែលមានរបួស ឬសង្ស័យថាមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួត World Cup ឆ្នាំនេះ

ស្របពេលដែលការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំនេះខិតជិតមកដល់ កីឡាករក្នុងក្រុមជម្រើសជាតិមួយចំនួនកំពុងញុំាញីដោយបញ្ហារបួស និងអាចខកខានការបង្ហាញខ្លួនឲ្យជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ខាងលើដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជីឈ្មោះ​កីឡាករ​ដែល​ត្រូវ​បាន​​បដិសេធ ឬ​មាន​ការ​សង្ស័យមិនអាចបង្ហាញខ្លួនបាន​សម្រាប់​ព្រឹត្តិការណ៍ World Cup ដោយសាររបួស។ ... Read More »

ពលរដ្ឋអាល្លឺម៉ង់ជាង៥០%គាំទ្រឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

តាមលទ្ធផលស្ទង់មតិថ្មីបំផុត របស់កម្មវិធី DeutschlandTrend បង្ហាញឱ្យឃើញថា មានពលរដ្ឋអាល្លឺម៉ង់ជាង៥៥% ចង់ឱ្យរដ្ឋាភិបាលទីក្រុង Berlin ចូលរួមយ៉ាងសកម្មដើម្បីជួយបញ្ចប់ សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ នៅក្នុងលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាង ៧០% យល់ឃើញថា វាមិនចាំបាច់ ... Read More »

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ប្រមូលកម្លាំងប្រជុំជួរផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ

ភ្នំពេញ៖ យោងអនុវត្តតាមប្រសាសន៍ដឹកនាំ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រើនរំលឹកមន្រ្តីគណបក្សប្រជាជន សកម្មចុះជាប់មូលដ្ឋាន ដើម្បីស្វែងយល់ពីជីវភាពនិងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានក្រើនរំលឹកដល់មន្រ្តីគណបក្សប្រជាជន ត្រូវសកម្មចុះជាប់មូលដ្ឋានដើម្បីស្វែងយល់ពីជីវភាព និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ។ ការក្រើនរំលឹករបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »

អង្គការសប្រជាជាតិអនុម័តសេចក្តីសម្រេចថ្កោលទោសអាមេរិក ដាក់ទណ្ឌកម្មគុយបា

ក្នុងការបោះឆ្នោត នៅមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៧៧ ដែលមាន ១៩៣ប្រទេស ក្នុងនោះមាន ១៨៥ប្រទេសបានអនុម័តថ្កោលទោសអាមេរិក ដាក់ទណ្ឌកម្មទៅលើគុយបា រយៈពេល ៣០ឆ្នាំកន្លងមក។ មានប្រសាសន៍នៅមហាសន្និបាទអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានវាយតម្លៃខ្ពស់ ... Read More »

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ... Read More »

រន្ធត់ណាស់! បុរសម្នាក់ស្លាប់ធ្លាយខួរដោយសារជិះម៉ូតូបុកជាមួយរថយន្តកុង់តឺន័រនៅក្រុងស្វាយរៀង

    ខេត្តស្វាយរៀង៖ បុរសអ្នកលក់ដូរម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយរវាងម៉ូតូបុកជាមួយរថយន្តកុងតឺន័រស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៨នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។   ... Read More »

ក្បួនរថភ្លើងកូរ៉េខាងជើងទៅកាន់រុស្ស៊ី តើជាការដឹកជញ្ជូនអាវុធទៅជួយរុស្ស៊ីឬ?

រូបភាពផ្កាយរណបបង្ហាញឲ្យឃើញថា រថភ្លើងកូរ៉េខាងជើង មួយខ្សែបាន ឆ្លងព្រំដែនទៅកាន់ប្រទសរុស្ស៊ីនៅថ្ងៃទី៤ខែវិច្ឆិកា ។ ទាំងនោះបង្កឲ្យមានការសង្ស័យថា កូរ៉េខាងជើងកំពុងតែបញ្ជូនអាវុធទៅជួយរុស្ស៊ីឬ? សារព័ត៌មានរ៉យទ័រ បានផ្សាយថា តាមគេហទំព័រ 38 North ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន មានឯកទេសតាមដានសកម្មភាព របស់កូរ៉េខាងជើង ... Read More »

ខ្សែការពារ Gerard Pique នឹងចូលនិវត្តន៍នៅចុងសប្តាហ៍នេះបន្ទាប់ពីការប្រកួតចុងក្រោយនៅ Nou Camp

ខ្សែការពារ Gerard Pique របស់ក្លិប Barcelona និយាយថា គាត់នឹងចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់នៅឯ Nou Camp នៅរាត្រីថ្ងៃសៅរ៍នេះ ខណៈដែលក្រុម Barcelona នឹងលេងជាមួយ Almeria ក្នុង ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​០១នាក់ ,គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លង​ ០១នាក់ គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »