ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ផ្ទុះស្រុតអណ្តូងរ៉ែនៅតួកគី ក្រុមជួយសង្គ្រោះធ្វើការទាំងថ្ងៃទាំងយប់ ស្វែងរកអ្នកបាត់ខ្លួន

គិតត្រឹមថ្ងៃទី១៥ខែតុលា ក្រុមជួយសង្គ្រោះតួកគីបានធ្វើការទាំងថ្ងៃទាំងយប់ដើម្បីស្វែងរកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត Bartin ភាគខាងជើងប្រទេសនេះ។ សាច់ញាតិបានមកទីតាំងអណ្តូងរ៉ែដើម្បីចាំស្តាប់ដំណឹង ពីសមជិកគ្រួសាររបស់ខ្លួន។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២បានឱ្យដឹងថា អាជ្ញាធរនៅក្នុងប្រទេសតួកគី បានឱ្យដឹងថាមានមនុស្សយ៉ាងហោចណាស់២៨នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែងធ្យូងថ្មមួយកន្លែងកាលពីថ្ងៃ១៤ខែតុលា។ បើតាមអាជ្ញាធរតួកគី ... Read More »

ព្រះមហាក្សត្រ ចេញពីព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ «ឧត្តមសេនីយ៍ឯក» ដល់នាយនគរបាលជាអគ្គស្នងការរង នគរបាលជាតិ ៣រូប

 ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ... Read More »

ឥណ្ឌាបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចេញពីនាវាមុជទឹកដោយជោគជ័យ

ឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីបដោយបាញ់ចេញពីនាវាមុជទឹកដោយជោគជ័យ ជួយដល់ឥណ្ឌាក្លាយទៅជាប្រទេសទី ៦ហើយដែលបានសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ដោយអាចបាញ់ចេញពីលើដី ពីលើអាកាស និងពីក្រោមបាតសមុទ្រ ។ មីស៊ីលខាងលើផលិតនៅក្នុងស្រុក ដំបូងបំផុតរបស់ខ្លួនឈ្មោះINS Arihant។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញពីសមត្ថភាពរបស់ក្រុមនាវិក និងនាវាមុជទឹកបំពាក់មីស៊ីលបាលិស្ទីករបស់ឥណ្ឌា ... Read More »

ផ្អាកផ្គត់ផ្គង់ទឹកស្អាត​ បណ្តោះអាសន្ននៅលើផ្លូវលេខ​៥៩CW​សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា

ភ្នំពេញ​៖​ បើយោង​តាមប្រភពព័ត៌មានពី​រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ នៅវេលាម៉ោង​២​និង​៤០នាទីរសៀល​ថ្ងៃ​សៅរ៍​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញ​សេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាត​ បណ្តោះអាសន្ននៅលើផ្លូវលេខ59CW​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ។  រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ បានបញ្ជាក់ថា​៖ – មូលហេតុ៖ លេចធ្លាយបាក់Reducing(បាក់ខ្សាច់)។ ... Read More »

តោះ​ចង់​ដឹង​អត់​ថា​តំបន់​ណាខ្លះ​? ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​ រហូត​ដល់ព្រលប់ទេីបមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៨ (GS58-F8)  និងអនុស្ថានីយទី៣ (GS3-F2A) ក្នុងចន្លោះម៉ោង ១៣​ និង៥០នាទីរសៀល ដល់ម៉ោង ១៨​ និង៣០នាទីព្រលប់។  ... Read More »

លោក​ គួច​ ចំរើន​ ជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ ដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ

ខេត្ត​ព្រះសីហនុ​៖​ បើយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករ សមាគមកីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ ដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

អារ៉ាប៊ី សាអ៊ូឌីត និងអារ៉ាប់រួម បង្ហាញពីគោលបំណងចង់ផ្សះផ្សារទំនាក់ទំនងរវាងរុស្ស៊ីនឹងអ៊ុយក្រែន

នៅពេលនេះប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសធ្វើឱ្យអាមេរិក និងលោកខាងលិចខិងសម្បាយ៉ាងខ្លាំងដោយបានជំរុញឱ្យប្រទេស OPEC+ កាត់បន្ថយការផលិតប្រេងយ៉ាងច្រើនដើម្បីជួយដល់ក្រុមប្រទេសផលិតប្រេងទទួលបានផលប្រយោជន៍ច្រើន។ ក្នុងពេលនេះដែរ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌មានទឹកប្រាក់៤០០លានដុល្លារដល់អ៊ុយក្រែន និងស្នើធ្វើជាអាជ្ញាកណ្តាលក្នុងការស្វែងរកសន្តិភាពរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត SPA បានរាយការណ៍ថារដ្ឋាភិបាលទីក្រុងរីយ៉ាដ នឹងផ្ដល់ជំនួយមនុស្សធម៌ ... Read More »

លោក ទុយ រី ជួបពិភាក្សាជាមួយលោក Hisashi Horii អគ្គនាយក នាយកដ្ឋានកិច្ចការបរិស្ថាន រដ្ឋបាលសាលាក្រុង Osaka,

ប្រទេសជប៉ុន ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, ក្នុងដំណើរទៅចូលរួមកម្មវិធីព្រះពុទ្ធសាសនា គោរពថ្វាយព្រះរាជកុសល្យព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ ១០ ឆ្នាំ តាមការអញ្ជើញនិងរៀបចំដោយព្រះចៅអធិការវត្ត Royal ... Read More »

រដ្ឋបាល​ខេត្ត​ព្រះវិហារ​ និងក្រសួង​អភិវឌ្ឍន៍​ជនបទ បន្តចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​​ទឹកជំនន់​

​​ខេត្ត​ព្រះវិហារ៖ បេី​យោង​តាម​ការបញ្ជាក់​របស់​លោក ម៉ប់ ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​លោកបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន ... Read More »

ឃាត់ខ្លួន​មនុស្ស ៥៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៤ តុលា ម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនមនុស្សចំនួ​ន​ ៥៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញចូលរួមពិធីថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព ... Read More »

លោក គុយ សុផល នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជូនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានជីវិតចំនួន០៤នាក់

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំ​ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ ... Read More »

លោក Conte អះអាងថា Spurs ត្រូវការ ការឈ្នះក្នុងក្លិបទាំងមូល

គ្រូបង្វឹកក្រុម Tottenham លោក Antonio Conte និយាយថា គាត់កំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចូលស្មារតីឈ្នះៗពេញក្លិបទាំងមូល។ បច្ចុប្បន្នក្រុម Spurs ឈរនៅលេខរៀងទី៣ ក្នុងក្របខ័ណ្ឌ Premier League ដោយមាន៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ... Read More »

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ

ខេត្ត​ព្រះសីហនុ​៖​ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។  សម្តេចតេជោ ហ៊ុនសែន ... Read More »

លោក ហេង រតនា បានបន្តដឹកនាំក្រុមការងារចុះជួបសំដែងនូវការកោតសរសេីរនិងអរគុណកម្លាំងចំរុះប្រតិបត្តិការរុករកសពក្មួយៗទាំង១១នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកចម្លង

ខេត្តកណ្តាល ៖ លោក ហេង រតនា អគ្គនាយក អង្គភាព ស៊ីម៉ាក់ បានមានប្រសាសន៍ថា,នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ខ្ញុំបានបន្តដឹកនាំក្រុមការងារចុះជួបសំដែងនូវការកោតសរសេីរនិងអរគុណកម្លាំងចំរុះប្រតិបត្តិការរុករកសពក្មួយៗទាំង១១នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ... Read More »

Messi បារម្ភពីរបួស Dybala និង Di Maria មុនការប្រកួត World Cup

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បាននិយាយថា គាត់មានការព្រួយបារម្ភចំពោះរបួសថ្មីៗនេះចំពោះមិត្តរួមក្រុមអន្តរជាតិរបស់គាត់គឺ Angel Di Maria និង Paulo Dybala ប៉ុន្តែសង្ឃឹមថា ពួកគេទាំង២នឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួត World Cup ... Read More »

ឃាត់ខ្លួនមុខសញ្ញាចោរឆក់ទូរស័ព្ទ០២​នាក់​ នៅក្រុងបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅក្រុងបាត់ដំបង​ ចំនួន​០២នាក់​ អស់​លក្ខណ៍​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃ​អធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ ចាប់ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្តថា​ លោ​កវរសេនីយ៍ឯក​ ពេជ្រ​ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការ​រង​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតកងពលតូចលេខ៧០

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការ​រង​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ... Read More »

ណាតូធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅតំបន់សមុទ្រមេឌីទែរ៉ាណេ មានឈ្មោះថា Neptune Strike

បណ្តាប្រទេសជាសមាជិកណាតូ បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដែលមានឈ្មោះថា Neptune Strike (NEST 22-2) ដោយមានយុទ្ធសាស្ត្រវាយលុកនិងជួយដល់ប្រទេសជាសម្ព័ន្ធមិត្តពេលរងការវាយប្រហារ។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណប្រតិភូក្រសួងពាណិជ្ជកម្ម  អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ... Read More »

លោក ដួង តារា ៖ អំពើល្អផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់បងប្អូនសកម្មជនបក្សប្រឆាំង!

ភ្នំពេញ ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ... Read More »

អាមេរិកបន្តផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនមានតម្លៃ៧២៥លានដុល្លារក្នុងពេលកំពុងតានតឹងជាមួយរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី១៤ខែតុលា បានប្រកាសថាទីក្រុងវ៉ាស៊ីនតោនបានសម្រេច បញ្ជូនកញ្ចប់ជំនួយអាវុធបន្ថែមដល់អ៊ុយក្រែនក្រោយពេលប្រទេសនេះរងការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ី។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២បានផ្សាយថា សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់៧២៥លានដុល្លារឱ្យអ៊ុយក្រែន ... Read More »

សមត្ថកិច្ចបញ្ជាក់ពីព្រឹត្តិការណ៍ប្រតិបត្តិការ ក្នុងរយៈពេល​០២យប់ ០៣ ថ្ងៃ ការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​

ខេត្តកណ្តាល ៖ ក្នុងរយៈពេល​០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​  ។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៦នាក់ ,អ្នក​ជាសះស្បើយ​ ០៥នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​១៥ ខែតុលា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ​០៦នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៥នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន ប្រពន្ធនិងប្អូនស្រី ម្ចាស់ទូក អ្នកបើកទូក ,ប្តីគេចខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស១១នាក់! ខណៈទូកចាស់ ពុកៗ ផ្ទុកលើសចំណុះ !

ខេត្តកណ្តាល ៖ ប្រតិបត្តិការរុករាវរកសាកសពត្រូវបានបញ្ចប់ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២  ឈានដល់សមត្ថកិច្ចនគរបាល ឃាត់ខ្លួនប្រពន្ធម្ចាស់ទូក និងប្អូនស្រី ព្រមទាំងអ្នកបើកទូក ,ប្តីគេចខ្លួន ចាត់ការសួរតាមច្បាប់នៅអធិការដ្ឋាននគរបាលស្រុកលើកដែក  ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស១១នាក់! ខណៈទូកចាស់ ... Read More »

បញ្ជូនខ្លួន​​ជនសង្ស័យចំនួន០៨នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួចសម្ភារៈ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យនៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញ​ជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលួចសម្ភារៈ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ​២០២២កន្លងទៅ​ថ្មីៗ​នេះ​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ... Read More »

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »