ព័ត៌មានទាន់ហេតុការណ៍៖
'

ខេត្តត្បូងឃ្មុំមានស្រុក៣ដែលរងទឹកជំនន់បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករប្រមាណជិត២.០០០ហិកតា

ខេត្តត្បូងឃ្មុំ ៖ ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលឱ្យលំនៅដ្ឋាននិងផលដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់ ។  នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រជុំផ្សព្វផ្សាយដល់មន្រ្តីតាមបណ្តាអធិការដ្ឋានខណ្ឌទាំង១៤បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើងវិញ

ភ្នំពេញ ៖ ផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមគោលការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងទិសដៅការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ជាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយដល់មន្រ្តីជំនាញការងារអត្តសញ្ញាណកម្មនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីការិយាមល័យជំនាញទាំងពីរ ចំណុះផែនការងារអត្តសញ្ញាណកម្ម  ... Read More »

លោក ឃួង ស្រេង ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវ បង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ឱ្យអស់ពីមូលដ្ឋានដូចភ្លៀងរលឹម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវបង្ក្រាបបទល្មើសល្បែង ស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ឱ្យអស់ពីមូលដ្ឋាន ឱ្យដូចភ្លៀងរលឹមទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។   ការដាក់បទបញ្ជានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ... Read More »

សាលារៀននានាទូទាំងប្រទេសកម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន

ភ្នំពេញ ៖ ផេកផ្លូវការ ក្រសួងអប់រំយុវជននិងកីឡា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា,  ក្នុងឱកាសនៃទិវាគ្រូបង្រៀន ០៥ តុលា ២០២២ នៅតាមសាលារៀននានាមានការប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណចំពោះការបូជាកម្លាំងកាយ កម្លាំងចិត្ត ... Read More »

មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យសេនានុព័ន្ធថ្មី-ចាស់​នៃព្រះរាជាណាចក្រថៃ ចូលសម្តែងការណែនាំខ្លួន និងជម្រាបលា

ភ្នំពេញ ៖  នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ខឹមជា សាខឿន មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ភីសានុ សារ៉ាក់ធី សេនានុព័ន្ធយោធា ... Read More »

ជំនន់ទឹកភ្លៀងអាចនឹងធ្វើឲ្យដំឡូងមីរាប់ពាន់ហិកតាក្នុងស្រុកវ៉ារិននិងស្រុកស្រីស្នំខេត្តសៀមរាបរងការខូចខាត

ខេត្តសៀមរាប៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត សៀមរាបក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានត្រៀមពូជស្រូវ និងគ្រាប់​បន្លែ​ច្រើនប្រភេទ ដើម្បីចែកជូនកសិករសម្រាប់ដាំដុះឡើង វិញក្រោយពីទឹកជំនន់។ មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា ដំឡូងមីក្នុងទំហំរាប់ពាន់ហិកតា ក្នុងស្រុកវ៉ារិននិងស្រុកស្រីស្នំអាចខូចខាតដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដសៀមរាបឱ្យដឹងថា ... Read More »

រាជរដ្ឋាភិបាល ប្រកាសបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា, ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងផ្នែកភូមិសាស្ត្រនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដែល ប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ឆ្លើយតបនឹងបរិការណ៍ ដ៏លំបាកនេះ ... Read More »

សេចក្តីជូនដំណឹង ស្តីពីការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ ឲ្យ បានជ្រាបថា ៖ ... Read More »

ប្រធានាធិបតីពូទីនចុះហត្ថលេខា លើសន្ធិសញ្ញាបង្រួបបង្រួមតំបន់ចំនួន៤ពីអ៊ុយក្រែន

នៅថ្ងៃទី៥ខែតុលា ប្រធានាធិបតីពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាបង្រួបបង្រួម សាធារណរដ្ឋ Donetsk និង Lugansk ព្រមទាំងខេត្ត Kherson និង Zaporozhye ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សកម្មភាពខាងលើនឹងជួយដល់ទឹកដីរុស្ស៊ីកាន់តែរីកធំឡើងៗ បន្ទាប់ពីបញ្ចូលតំបន់គ្រីមៀ។ សារព័ត៌មាន ... Read More »

សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២២ នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បុរសជននានា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក ... Read More »

ប្រជាពលរដ្ឋប្រទះឃើញខ្ទីងឈ្មោលមួយក្បាលជាប់ផុងរហូតដល់ងាប់ខណៈអាជ្ញាធរខំជួយ តែមិនអាចសង្គ្រោះបាន

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋនៅឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានប្រទះឃើញសត្វខ្ទីងចំណាស់មួយក្បាលងាប់នៅក្នុងអណ្តូងចំការរបស់ប្រជាពលរដ្ឋក្បែរព្រៃសហគមន៍ហើយបើទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះយ៉ាងណា ក៏ ដោយក៏មិនអាចសង្គ្រោះបានដែរ។ សត្វខ្ទីងឈ្មោលមួយក្បាលដែលជាប្រភេទសត្វមួយដ៏កម្រត្រូវបានពលរដ្ឋប្រទះរកឃើញជាប់ផុងក្នុងរណ្ដៅអណ្ដូងចាស់ នៅក្បែរដីចំការមួយកន្លែង ស្ថិតនៅចំណុចជប់ត្រកួន ក្នុងដែនភូមិសាស្រ្តព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោក រ៉ុន រឹត ... Read More »

អគ្គិសនីកម្ពុជា ៖​ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន​ សង្កាត់មួយចំនួន​ ក្នុង​ខណ្ឌ​សែនសុខ​

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P3853 ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរត្រង់ស្វូចរន្ត (CT) ដែលមានទីតាំងស្ថិតនៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយគ្នានោះ​ អគ្គិសនីកម្ពុជា​ ... Read More »

សង្គហទាននៃវត្តទួលទំពូង ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខណ្ឌចំការមន និងសង្កាត់ចំនួន ៥ទៀត ដើម្បីចូលរួមចំណែក ក្នុងការងារសប្បុរសធម៌

ភ្នំពេញ៖ សង្គហទាននៃវត្តមណិរតនារាម ហៅវត្តទួលទំពូង ត្រូវបានផ្ដល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ចំនួន ៥ទៀត ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ដែលពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រោមព្រះវត្តមាននិមន្ត ... Read More »

រដ្ឋបាលខេត្តស្វាយរៀង ពង្រាយកងកម្លាំងសមត្ថកិច្ច៨០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃ នាចុងខែតុលាខាងមុខ

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថា ពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយដាក់ពង្រាយកងកម្លាំងសមត្ថកិច្ច៨០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមបង្កភាពងាយស្រួលដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្ត សប្បាយរីករាយ។ ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០​ខែតុលា​ ... Read More »

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការ ព្រួយបារម្ភ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជា ... Read More »

ប្រទះឃើញបំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័ន កប់ក្នុងដីចំនួន១

ខេត្តសៀមរាប ៖ ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ... Read More »

ធ្ងន់កហើយម៉ូតូកង់៣ ! ខណៈបើកកៀររថយន្ដ Rolls-Royce ពាក់ស្លាកលេខពោធិ៍សាត់ 2D-7777 ខូចខាតអស់មួយចំហៀង

ភ្នំពេញ ៖ មិនដឹងថា ប្រញាប់ ឬបើកបរធ្វេសប្រហែស យ៉ាងណាទេ ដល់ថ្នាក់ម៉ូតូកង់បី បើកកៀររថយន្ដ Rolls-Royce ពាក់ស្លាកលេខពោធិ៍សាត់ 2D-7777 ខូចខាតអស់មួយចំហៀង នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ... Read More »

លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឱ្យ​សេនានុព័ន្ធយោធាថៃប្រចាំកម្ពុជា ដែលចប់​អាណត្តិ និង​សេនានុព័ន្ធតែងតាំងថ្មីចូលជួប​សម្តែង​ការគួរសម ជម្រាបលា

ភ្នំពេញ ៖ លោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី ប្រធានសេនានុព័ន្ធយោធាថៃប្រចាំកម្ពុជាដែលចប់អាណត្តិ ចូលជួប​សម្តែង​ការគួរសម ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើនាយករដ្ឋមន្រ្តីគុយបាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគប្រទេសទាំងពីរឱ្យរីកចម្រើនឡើង

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី៥ ខែតុលាឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស នាយករដ្ឋមន្រ្តី ... Read More »

នាវាផ្ទុកយន្តហោះតម្លៃ១៣ពាន់លានដុល្លាររបស់អាមេរិកបានបញ្ជូនទៅកាន់មហាសមុទ្រអាត្លង់ទិក

កម្លាំងទាហានជើងទឹកអាមេរិក បានប្រកាសឱ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN 78) ជាប្រភេទថ្មីបំផុត និងទំនើបបំផុតបានដាក់ដំណើរការជាលើកដំបូងនៅឆ្នាំ ២០១៣ ពេលនេះបានបញ្ជូនទៅកាន់មហាសមុទ្រអាត្លង់ទិកហើយ។ ឧត្តមនាវីឯក Daryl ... Read More »

ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ចំនួន៦៤គ្រួសារ ដែលរងផលប៉ះពាល់ទឹកជំនន់ ទទួលអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

ខេត្តព្រះវិហារ ៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះវិហារ​ នៅព្រឹកថ្ងៃពុធទី​០៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហានចំណុះទីបញ្ជាការ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ... Read More »

Real Madrid សម្លឹងមើលការបន្តឈ្នះក្នុងទឹកដីនៅ Champions Leagueរាត្រីនេះ

ក្រុមអធិរាជស Real Madrid នឹងសម្លឹងមើលការបន្តការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅដើមដំបូងនៃវគ្គចែកពូល UEFA Champions League នៅពេលដែលពួកគេប្រកួតជាមួយក្រុមភ្ញៀវ ShakhtarDonetsk នៅ Estadio Santiago Bernabéu នៅរាត្រីថ្ងៃពុធនេះ។ ការ​ប្រកួត​វគ្គ​ចែក​ពូល​ចុង​ក្រោយ​របស់ ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សោកស្តាយចំពោះការបាញ់មីស៊ីលដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឆ្លងកាត់ប្រទេសជប៉ុន

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សោកស្តាយចំពោះការបាញ់មីស៊ីលដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឆ្លងកាត់ប្រទេសជប៉ុន !  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយលោក ម៉ានូអែល ... Read More »

ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារ​ បើកប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួន។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ។  ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសយើង”

ភ្នំពេញ ៖ តាងនាម សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ចំពោះការខិតខំបង្ហាត់បង្រៀនផ្ដល់នូវចំណេះដឹងដល់សិស្សនិស្សិតដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិដោយមិនគិតការលំបាកនឿយហត់។ ការលះបង់ តស៊ូ របស់លោកគ្រូ អ្នកគ្រូកន្លងមក ... Read More »

កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យនៅព្រឹកថ្ងៃពុធ ទី០៥​ ខែតុលា​​​ ឆ្នាំ​២០២២ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ លោក នួន​ នីណារ៉ូ​ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានប្រាប់ថា នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី ០៤ ខែតុលា ... Read More »

ក្រសួង​បរិស្ថាន ​៖​ ក្រូចឆ្មារបារាំង​ សម្រាប់​ប្រើប្រាស់ជាគ្រឿងទេស

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​០៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ក្រូចឆ្មារបារាំង Lemon ដើមមានកម្ពស់ ៤-៥ម ដើម និងមែកមានបន្លាតូចៗ។ ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ... Read More »

លោក នេត្រ ភក្ត្រា ៖​ មន្ត្រីនគរបាលយុត្តិធម៌ ទាំងអស់មានតួនាទីសំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម

ខេត្ត​សៀមរាប ​៖​ នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានបន្តចុះបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទមើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៩១ រូបមកពីមន្ទីរបរិស្ថានខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។  ... Read More »

កាំជ្រួចមីស៊ីលកូរ៉េខាងត្បូងធ្លាក់នៅលើដីគោក ពលរដ្ឋពេញមួយទីក្រុងភ័យស្លន់ស្លោ

ពលរដ្ឋនៅក្នុងទីក្រុងឆ្នេរសមុទ្រកូរ៉េខាងត្បូង បង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលកាំជ្រួចមីស៊ីលមួយដើមដែលទាហានកូរ៉េខាងត្បូងបានបាញ់សាកល្បងនោះមានបញ្ហាបច្ចេកទេស ធ្លាក់នៅលើដីគោកនាថ្ងៃទី៥ខែតុលា នៅក្នុងពេលចូលរួមធ្វើសមយុទ្ធជាមួយអាមេរិក។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសុំទោសចំពោះការណ៍ដែលខ្លួនធ្វើឱ្យប្រជាជន មានការភិតភ័យអំពីការបាញ់មីស៊ីលបរាជ័យក្នុងអំឡុងនៃការធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកដេីម្បីជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង រំលងប្រទេសជប៉ុន។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ១០-១៣ វិច្ឆិកា ២០២២

ភ្នំពេញ ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថានាថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ១០-១៣ ... Read More »